ក្មេងប្រុសឥណ្ឌូនេស៊ីអាយុ ២ ឆ្នាំផ្តាច់បារីបានហើយ 02/09/2010
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានអន្តរជាតិ.Tags: Addictions, ព័តិមានអន្តរជាតិ, Cigarette, Health, Tobacco
trackback
ខ្ញុំគិតថាអ្នកទាំងអស់គ្នាបានអានព័តិមានមួយរួចមកហើយអំពីក្មេងប្រុសអាយុ ២ ឆ្នាំជនជាតិ ឥណ្ឌូនេស៊ី ដែលញៀនបារីតាំងពីតូចពេលដែលឪពុករបស់វាអោយវាជក់បារីលេងម្តងនោះ ហើយបន្ទាប់ពីនោះវាញៀននឹងបារីខ្លាំងមែនទែនដែលវាត្រូវជក់ដល់ ទៅ ៤០ ដើមក្នុងមួយថ្ងៃ។
អីឡូវនេះក្មេងប្រុសដែលល្បីល្បាញទូទាំងពិភពលោកដោយសារបារីនេះ បានផ្តាច់ភាពញៀនរបស់ខ្លួនហើយ (លែងជក់ទៀតហើយ) បន្ទាប់ពីវាត្រូវបានទទួលការព្យាបាលពីពេទ្យជំនាញខាងផ្លូវចិត្ត។ ទោះបីជាយ៉ាងណាក្តីគេមានការបារម្មថាក្មេងប្រុសម្នាក់នេះអាចចាប់យកទំលាប់នេះឡើងវិញនៅពេលដែលវាត្រលប់ទៅផ្ទះ ហើយបញ្ហាតឹង តែង ប្រចាំថ្ងៃក្នុងចិត្តរបស់វាកើតឡើងវិញដែរនោះ៕៚
Related Articles
- Indonesia’s smoking toddler kicks habit (windsorstar.com)
- Indonesia’s smoking toddler kicks habit (theprovince.com)
- Indonesia’s smoking toddler kicks habit (theage.com.au)


២ឆ្នាំ!!!!!
យ៉ាប់មែន លោកឪគេនោះ ឲ្យសាកអីមិនសាកទៅឲ្យកូនសាកជក់បារី ។
បានតែយកឪហ្នឹងទៅកសាងចេញម្តងបានបាន !!
មកពីឪគ្មានការអប់រំពីផលអាក្រក់របស់បារី
និយាយទៅក្មេងនេះមានបញ្ហាច្រើនជាង ព្រោះការអោយសាកល្បងម្ដងវាមិនញៀនទេ តែក៏មិនល្អដែរ ទោះអោយសាកក្ដី។
ខ្លាចកូនរស់បានយូរចាងខ្លួនហើយមើលទៅ បានចាឲ្យកូនជក់តាំងពីអាយុប៉ុណ្ណេះ ។