រឿង “ដេញថ្លៃស្រីគ្រប់លក្ខណ៍” ត្រូវបានគេហាមឃាត់ 17/09/2010
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: ព័តិមានអន្តរជាតិ, Cambodia, Government, Phnom Penh
trackback
ប្រទេស កម្ពុជាថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០១០ ម្សិលមិញនេះបានលុបចោលរឿងភាគខ្នាតខ្លីដែលដាក់បញ្ចាំងលើទូរទស្សន៍ មួយ ដែលរឿងនេះនិយាយអំពីស្រីស្អាតម្នាក់ដែលមានអ្នកចង់បាននាងធ្វើ ជាប្រពន្ធជាច្រើនត្រូវតែដេញថ្លៃដើម្បីអាច រៀបការជាមួយនាងបាន តំលៃត្រូវចាប់ពីមួយលានដុល្លារឡើងទៅ។
ក្រសួងព័តិមានបានបញ្ជារអោយទូរទស្សន៍ Cambodian Television Network ដែលប្រជាជនទូទៅហៅថា CTN នោះបញ្ឈប់ការបញ្ចាំងរឿងភាគដ៏មានប្រជាប្រិយភាពមួយនេះគឺរឿង “គូព្រេងចម្លែក = Strange Lovers” ដែលក្នុងការផ្សាយរឿងដំបូងដើម្បី កញ្ឆក់អារម្មណ៍ប្រជាជនគេផ្សាយថារឿង “ដេញថ្លៃស្រីគ្រប់លក្ខណ៍” ការបញ្ឈប់នេះព្រោះតែវាផ្ទុយនឹងប្រពៃណីខ្មែរដែលស្អាតផូរផង់នោះ។
តាម រយៈសេចក្តីថ្លែងការណ៍មួយចេញពីក្រសួងបាននិយាយថា “វាប៉ះពាល់ដល់កិត្តិសព្ទ និង សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរយ៉ាងខ្លាំង ហើយក៏វាមានប្រតិកម្មជាច្រើនពីសំណាក់ទស្សនិកជនផងដែរ”។
រឿង នោះវិលចុះវិលឡើងជុំវិញស្រីក្មេងម្នាក់ដែលមានសម្បត្តិស្តុកស្តម មានឈ្មោះថា “នួន នាងលំអង” ដែលមានគុណសម្បត្តិល្អគ្រប់សព្វបែបយ៉ាង (ស្រីគ្រប់លក្ខណ៍) ហើយជាប្រពន្ធសម័យទំនើបប្រកបដោយគតិបណ្ឌិត នាងឆ្លាតមកពីគ្រួសារល្អមួយ នាងបានទៅសិក្សានៅបរទេស ហើយចេះដឹងអំពីសិល្បៈចំរៀង។
នាង ទទួលបានការស្តីដណ្តឹងដើម្បីរៀបការភ្លុកទឹកភ្លុកដី រហូតដល់ធ្វើអោយម្តាយរបស់នាងព្រួយបារម្មថាអ្នកណាគួរតែត្រូវ បានអនុញ្ញាតអោយរៀបការជាមួយកូនស្រីរបស់ គាត់ ដូច្នេះគាត់សំរេចចិត្តដាក់នាងដេញថ្លៃដែលផ្តើមតំលៃចាប់ពីមួយ លានដុល្លារ។
រឿង ភាគនេះត្រូវបានគេប្រាប់ថាមានដល់ទៅច្រើនជាង “៦០ ភាគ” ឯណោះប៉ុន្តែអន្តរាគមន៍របស់រដ្ឋាភិបាលមានន័យថាធ្វើអោយអ្នក ទស្សនានៅហេលហាលបន្ទាប់ពីបានមើលចំនួន ១៣ ភាគរួចមកហើយនោះ។
អ្នក សរសេររឿងនោះគឺអ្នកស្រី ពាន់ ភួងបុប្ផា បាននិយាយថាអ្នកស្រីមានការសោកស្តាយនូវការសំរេចចិត្តនេះ ដោយអ្នកស្រីបានរៀបរាប់ថាការហាមប្រាមនេះជា ការបំភិតបំភ័យដល់អ្នក ផលិតខ្សែភាពយន្តទាំងឡាយ។ អ្នកស្រីបាននិយាយទៀតថា “នេះវាមានអារម្មណ៍ថាពួកយើងកំពុងត្រូវបានគេវាយមួយព្រនង់”។
នេះ មិនមែនជាលើកដំបូងនោះទេដែលប្រទេសកម្ពុជាបានចាត់ការកំសាន្តដាក់ ក្រៅច្បាប់ដោយចាត់ទុកថាវាបំផ្លាញដល់តម្លៃប្រពៃណីរបស់ជាតិ។
នៅ ឆ្នាំ ២០០៤ រដ្ឋាភិបាលបានហាមចំរៀងទំនើបមួយដែលមានឈុតលោកនេន អោបថើបស្រី ម្នាក់ងូតទឹកក្នុងត្រពាំងមួយក្បែរវត្តនោះ។
ហើយមួយឆ្នាំកន្លងទៅដែលល្ខោនខ្មែរ រ៉ុក អូប៉េរាមានលើកដំបូងក្នុងប្រទេស “ទីដំរីយំ = Where Elephants Weep” ត្រូវបានគេបណ្តេញចោលបន្ទាប់ពីប៉ុន្មានខែ ដែលត្រូវបានគេនិយាយថា វាបានកំពុងតែប្រមាថមើលងាយក្នុងការឃើញ តួរប្រុសក្នុង សំលៀកបំពាក់ ជាបព្វជិត (ដែលខ្លួនជាលោកសង្ឃ) ទៅជាច្រៀងរាំទៅវិញ។
Related Articles
- U.N.-backed tribunal indicts 4 Khmer Rouge leaders (reuters.com)
- Jim Luce: The Killing Fields and Indonesia’s Relations with Cambodia and Revisited (huffingtonpost.com)
- Cambodia gets library for kids (search.japantimes.co.jp)

អើយបងរ៉ាវីអើយ! សន្សំបានប៉ាម្ម៉ានហើយនឹងហ្អា? ហាហាហាហហា
បងសន្សំអីគេហ្នឹង? សន្សំលុយមែនទេ? សន្សំមួយជីវិតបងក៏រកមិនឃើញលុយមួយលានដុល្លារដែរ អញ្ចឹងគ្មានវាសនាបានយក “នួន-នាងលំអង” ជាភរិយាទេ
តែបងខ្លាចមានវិប្បដិសារីទៅវិញទេកាលបើចំណាយលុយច្រើនពេកអញ្ចឹង ព្រោះបើថ្លៃម្លឹងៗពេលរស់នៅជាមួយគ្នាហើយមិនចុះសំរុងចង់បែកគ្នាក៏មិនហ៊ានបែកដែរព្រោះទិញមកថ្លៃយ៉ាងនេះ។ អញ្ចឹងមិនមានន័យថាចំណាយលុយមួយលានដុល្លារដូចទិញទុក្ខទោសមកបន្ថែមអម្រែកលើស្មាហើយ។ ណ្ហើយ អោយនាងទៅគេចុះ បងសុខចិត្តស្លាប់រស់ជាមួយសង្សារបងវិញប្រសើរជាង
ចឹងបានយប់មិញខ្ញុំខំចាំមើលរឿងហ្នឹង បែរជាគេបញ្ចាំងរឿងបាត់ខ្លួនទៅវិញ៕ តែខ្ញុំគាំទ្ររដ្ឋាភិបាលចំពោះការបិទ មិនអោយបញ្ចាំងរឿងនេះ។
និយាយអញ្ចឹងរឿង “បាត់ខ្លួន” ចេញលក់តាម DVD ហើយឬនៅ? ព្រោះរឿងនោះមានចេញផ្សាយតាមព័តិមានច្រើនគួរសម តែក្រុមហ៊ុនផលិតរឿងនោះជាក្រុមហ៊ុនបរទេសទៅវិញ។
តួអង្គណឹង គេហ៊ានដេញថ្លៃ រហូតដល់ ៥ លានដុល្លារ!
បើចង់បានត្រូវមានច្រើនជាងនេះ!
សម្រាប់ខ្ញុំ កុំថាឡើយលាន សូមបី ពាន់ ក៏គ្មានដែរ!
ចង់រៀបការតាមប្រពៃណីអីឡូវថ្លៃណាស់ អញ្ចឹងបានកំលោះក្រមុំអីឡូវរត់តាមគ្នាអស់
ដាក់រឿងអាសអាភាសឲ្យមើលវិញបានសមមុខ!!!!
បើវប្បធម៌ជាតិនិយមមែន ចុះម៉េចក៏រញ៉េរញ៉ៃចឹង?
គួរតែពួកអាអ្នកស្មោគគ្រោកនៅធ្វើការខ្ពស់ៗក្នុងជួររដ្ឋាភិបាលហ្នឹងសំអាតខ្លួនឯងអោយស្អាតផងទៅ ពួកអស់ហ្នឹងហើយដែលចំណាយលុយទិញក្មេងស្រី ចិញ្ចឹមក្មេងស្រី ក្បត់ប្រពន្ធកូនមានស្រីឆ្វេងស្រីស្តាំ ប្រពន្ធចុងគ្រប់ទីកន្លែង។ ពួហ្នឹងហើយជាអ្នកនាំអោយសីលធម៌សង្គមធ្លាក់ដុនដាប និង នាំអោយសង្គមធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ដោយមានការរំលោភបំពាន ការជួញដូរផ្លូវភេទ។ ពួកក្បាលសលាបសក់ខ្មៅអស់ហ្នឹងឃើញស្រីក្មេងស្អាតមិនបានទេ ពួកវានឹងប្រើកូនចៅតាមរកនាងហ្នឹងអោយឃើញភ្លាម នាងព្រម រឺ មិនព្រមអញមិនខ្វល់។ ស្រីស្អាតៗបង្ហាញខ្លួនតាមទូរទស្សន៍មិនបានបីថ្ងៃនោះទេ តែពួកអាអ្នកធំៗអស់ហ្នឹងឃើញគឺមិនបានតែម្តង ស្រក់ទឹកមាត់ដូចឆ្កៃអង្គែស៊ីអញ្ចឹង ពួកអាអស់ហ្នឹងរហេមរហាមណាស់ឃើញស្រីស្អាតបោលមិនស្គាល់ម៉ែ មិនដឹងខ្លួនចាស់ជិតចូលរណ្តៅទៅវិញនោះទេ យ៉ាប់ពួកអាសំបូរលុយតែរហាមខាងសីលធម៌។ សុំទោសពាក្យសំដីរបស់ខ្ញុំព្រោះនិយាយជាមួយពួកព្រៃទាល់តែប្រើពាក្យព្រៃអញ្ចឹងបានពួកហ្នឹងស្តាប់បាន និង ជ្រាបដល់ខួរខ្លះ។
ហើយចុះចំរៀងនេះវិញយ៉ាងដូចម្តេចដែរ?
បច្ចុប្បន្ននេះការផលិតខ្សែភាពយន្តដូចជាគ្មានការត្រួតពិនិត្យទាល់តែសោះ លុះណាមានការតវ៉ាពីទស្សនិកជនទើបមានវិធានការ ខ្ញុំតែងតែខ្ងល់ថាតើក្រសួងពាក់ព័ន្ធពិតជាមិនដឹងអ្វីទាល់សោះឬ?
រឿងហ្នឹងវាអញ្ចឹង អារឿងរបបផ្តាច់ការដែលមានមនុស្សម្នាក់គ្រប់គ្រងគ្រប់ក្រសួង ស្ថាប័ន ទាំងអំណាចបញ្ញត្តិ អំណាចប្រតិបត្តិ អំណាចតុលាការ និង អំណាចសារព័តិមាននោះ។ រឿងស្រីៗស្លៀកខោអាវរាំលើឆាក រឿងខារ៉ាអូខេ រឿងចាក់បាល់ ចាក់ឆ្នោតជាដើមក៏ត្រូវហ៊ុន សែនជាអ្នកមើលខុសត្រូវដែរ។ ព្រោះសម័យលោកហ៊ុន សែនអ្នកចេះច្រើនតែងាប់ រឺ ដេកគុក អញ្ចឹងចង់ឈរជើងបានយូរទ្រាំធ្វើល្ងង់ទៅ ចាំមើលតែហ៊ុន សែនស្រែកចាំច្រួលច្របល់ធ្វើតាមគាត់ គាត់ប្រាប់អោយធ្វើដប់ពួកអ្នកចង់យកគាប់គួរធ្វើដល់ម្ភៃ។ រឿង “គូព្រេងចម្លែក” ហ្នឹងក៏ឆ្លងកាត់ក្រសួងមកហើយដែរ តែដល់បញ្ចាំងទៅទើសចិត្តហ៊ុន សែនអញ្ចឹងក្រសួងព័តិមានត្រូវតែផ្គាប់ចិត្តលោកមេទៅ បើមិនអញ្ចឹងលោកមេទាត់ធ្លាក់ពីលើកៅអីជាមិនខាន។ អញ្ចឹងហើយបានគាត់គ្រប់គ្រងប្រទេសបីទស្សវត្សមកនេះអត់មានអ្នកណាលេចមុខបានទេ ទោះអ្នកឯងរៀនដល់ថ្នាក់ណា សាលាចេញសុទ្ធតែពីបរទេសក៏ដោយ ក៏ទៅមិនរួចនឹងត្រកូល “ហ៊ុន” ដែរ។ ដូចពួកយើង និង ប្រជាជនខ្មែរទូទៅតែលឺអ្នកណាជាប់ខ្សែរត្រកូល “ហ៊ុន” ហើយត្រូវតែអោនក្បាលសំពះ បាស់រោម ព្រឺខ្នងខ្ញាកៗមិនខាន ព្រោះពួកអស់ហ្នឹងល្បឺសម្បើមណាស់ ហ៊ុន ជោច ហ៊ុន តូ ហ៊ុន តាំង ហ៊ុន ជ្រូក ហ៊ុន ស្អីៗម៉ាគគោករាប់មិនអស់ទេ។
ភាពយន្ដខ្មែរយើង អត់ទាន់មានស្តង់ដាខ្ពស់នៅឡើយទេ!
រកស្តង់ដាឯណាឃើញពិសិដ្ឋ ពួកគាត់រៀនតគ្នាពីអ្នកជំនាន់មុនហ្នឹង នេះដូចមុខរបរតពីម៉ែឪហ្នឹង។ ព្រោះអ្នកដែលមានចំណង់ចំណូលចិត្ត និង ទេពកោសល្យខាងហ្នឹងអត់លុយទៅរៀននៅសាលាបរទេសផងហ្នឹង។ រដ្ឋាភិបាលយើងមិនដែលជុំរុញលើកទឹកចិត្តអោយអ្នកទាំងនោះបានស្គាល់សាលាល្អនឹងគេទេ ព្រោះពួកគាត់រុញតែកូនក្មួយពួកគាត់ទៅទេ។ ទើបតែអីឡូវៗនេះទេដែលប្រទេសលោកសេរីមួយចំនួនអោយលទ្ធភាពអ្នករៀនពូកែទៅសិក្សាបរទេសបាន ប៉ុន្មានឆ្នាំមុនមានប្រទេសជាច្រើនអោយនិស្សិតខ្មែរទៅរៀនស្រុកគេដែរ តែទៅបានតែបងប្អូនកូនចៅអ្នកធំ ទៅរៀននៅឆេកូ គុយបា សូវៀតអីហ្នឹង។
រឿងអីដូចជាពិបាកមើម្លេះ? នេះមកពីការគិតខ្លីពេកហើយ! អ្វីៗដែលអាចប្រព្រឹត្តទៅបានល្អ មានតែការសិក្សាអបរំទេ បើសិនជាការសិក្សាអបរំ មិនសូវដំណើការបានល្អ សិលធម៌ក៏មានតាម កំរិតហ្នឹងឯងដែរ!
ខ្ញុំករុណាមិនទាន់បានមើលរឿងនោះនៅឡើយដែរ តែសាច់រឿងដូចការរៀបរាប់ត្រួសៗខាងលើហ្នឹងឯង តែបើសិនមានការប៉ះពាល់មែនបិទក៏ជារឿងមួយល្អម៉្យាងដែរ យ៉ាងហោចណាស់វាមិទាក់ទងនឹងនយោបាយតែរឿងតម្លៃស្ត្រីខ្មែរ។ គ្រាន់តែគិតថាមើលទៅពួកអ្នកធំៗនៅក្រសួងដូចស្រលាញ់តំលៃវប្បធម៌ ប្រពៃណីខ្មែរណាស់ តែនោះវាគ្រាន់តែថារឿងមួយគួរអោយអស់សំណើចទៅវិញទេក្នុងការមើលឃើញការយកចិត្តទុកដាក់ក្លែងក្លាយរបស់ពួកគាត់ (Just to make me laugh all the way to the bank) ដែលនៅក្រោយខ្នង នៅទីងងឹតពួកគាត់ទាំងហ្នឹងយករប្បធម៌ ប្រពៃណី និង តម្លៃស្ត្រីខ្មែរចេញទៅជាលុយ ១០០ ដុល្លារថ្លៃផ្ទះជួល ១០០ ដុល្លារទិញម្ហូប ១០០ ដុល្លារទិញខោអាវគ្រឿងសំអាងកាយ និង ជួលកាល ១០ ដុល្លារថ្លៃផ្ទះសំណាក់មួយយប់ជាដើម។ ហើយក៏អស់លោកអ្នកធំៗទាំងនោះដែរដែលយកវប្បធម៌ ប្រពៃណីជាតិ និង តម្លៃស្ត្រីខ្មែរចេញជាគ្រាប់កាំភ្លើង ពីរ បី គ្រាប់ (ដូចគាត់អោយតំលៃទៅអ្នកស្រី ពិសិដ្ឋ ពិលិការ កញ្ញា ទូច ស៊ុននិច) និងម្តងម្កាលពួកគាត់អោយតម្លៃស្ត្រីខ្មែរស្មើនឹងទឹកអាស៊ីតមួយលីត្រ ពីរលីត្រតែប៉ុណ្ណោះ (ដូចករណីរបស់ តាត ម៉ារីណា)។ ហើយចុះពួកជនប្រព្រឹត្តទាំងនោះបានទទួលទោសឬនៅ? ហើយពួកអស់ហ្នឹងនៅឯណា? មិនពួកអស់ហ្នឹងនៅក្នុងក្រសួង ស្ថាបនធំៗក្នុងជួររដ្ឋាភិបាល។ នេះហើយជាការអោយតម្លៃលើប្រពៃណី វប្បធម៌ និង តម្លៃស្ត្រីរបស់អស់លោកអ្នកធំៗនោះ ខ្ញុំសុំសរសើរហើយខ្មែរយើង។ អ្វីៗសព្វយ៉ាងដែលខ្មែរមានកំពុងបាត់បង់ដោយសារបរទេសមួយផ្នែកទៅ តែខ្មែរគ្នាឯងហ្នឹងក៏កំពុងតែបំផ្លាញគ្នាឯងសម្បើមណាស់ដែរ។
ញ៉ុមទត់ទាន់បានមើលរឿងហ្នឹងផង ។ អត់ដឹងន័យថាម៉េចទេ មិនដឹងមានអប់រំអីខ្លះ នឹងបានបន្ទាបសីលធម៌និង តំលៃស្រ្តីខ្មែរ យ៉ាងណាដែរ ។
សួស្តី សេរី! បាត់ដំណឹងមួយរយៈទៅខាងណាខាងណី? សុខសប្បាយទេ?
បាទបង មិនសូវជាសុខប៉ុន្មានទេ , ព្រោះដើរចេញពីក្លោងទ្វារមច្ចុរាជ
ឈឺងើបមិនរួចប៉ុន្មានថ្ងៃ ស្មានតែបានទៅលេងឋានផ្សេងហើយ ។ ចុះបងវិញ? ច្បាស់ជាសុខសប្បាយហើយ …
អូយ ឈឺអ្វីគេដែរ? ឈឺនៅស្រុកយួន រឺ មកនៅស្រុកខ្មែរ? បងសុខទុក្ខតែប៉ុណ្ណឹង មិនសុខពេកមិនទុក្ខពេក។ ថែរក្សាខ្លួនបន្តិចទៅអញ្ចឹងបើសុខភាពមិនសូវស្រួល!
បាទបង ឈឺនៅស្រុកយួនហ្នេះទេ ព្រោះអត់ទាន់បានទៅលេងស្រុកវិញនៅឡើយ , នេះមកពីដេកមិនបានគ្រប់គ្រាន់ប៉ុន្មានថ្ងៃនេះ , ហើយត្រូវទៅហាត់កីឡាពេលព្រឹកទៀតក៏ទៅជាគ្រុន អស់កំលាំងល្ហិតល្ហៃ លែងងើបរួចចឹងទៅ ។ ឥឡូវបានគ្រាន់បើហើយ ទើបចូលមកលេងភូមិនេះហើយឆ្លៀតចូលលេងផ្ទះបងតែម្តងទៅ ។
ហាត់កីឡាល្អសំរាប់សុខភាពទាល់តែញ៉ាំគ្រប់គ្រាន់ និង សំរាកគ្រប់គ្រាន់ តែខ្វះចំនុចពីរនេះហើយហាត់ទៅជាអោយយើងឈឺទៅវិញទេ។ តែល្អហើយបានធូរស្រាលមកវិញ ជួយចូលរួមរីករាយផង!
បាទបង អរគុណច្រើន ។
អូ ស្មានថាចំណងជើង «ដេញថ្លៃស្រីគ្រប់លក្ខណ៍»មែន!
ចំណងជើងកញ្ឆក់អារម្មណ៍អ្នកអាន អីឡូវកញ្ឆក់បានម្នាក់ទៀតហើយ
ពិតជាមានទេព្យកោសល្យខ្លាំងខាង «កញ្ឆក់» មែន ហាហាហាហា…..
ខ្ញុំមិនអាចកាត់សេចក្តីថារឿងហ្នឹងវាល្អឬអាក្រក់យ៉ាងណាទេ បើខ្ញុំមិនទាន់បានមើលរឿងហ្នឹងអោយបានចប់ផង។ យើងមិនទាន់បានដឹងពីគោលបំណងរបស់អ្នកនិពន្ឋច្បាស់ផង ម្តេចអាចកាត់សេចក្តីបាន។ ត្រឹមតែអ្វីដែលបានចាក់ផ្សាយហ្នឹង ខ្ញុំគិតថាមិនមានអ្វីប៉ះពាល់ដល់វប្បធម៌ខ្មែរនោះទេ។ សម័យនេះទៅហើយ ហេតុអ្វីក៏នៅតែមានគំនិតចាស់គំរិលទៀត! សិល្បៈជាការស្រមើស្រមៃ ហើយវាហួសពីការពិត ហេតុអ្វីម្នាក់ៗមិនបើកចិត្តអោយទូលាយទទួលអ្វីដែលថ្មី ច្នៃប្រឌិត ឬក៏ចម្លែក? ខ្ញុំមិនគាំទ្រទាល់តែសោះនូវចំណាត់ការរបស់ក្រសួង ហើយវាជាការអាម៉ាស់មុខយ៉ាងខ្លាំងដែលមកបញ្ឈប់កណ្តាលទីនោះ។ ទង្វើបែបនេះបានបង្ហាញយ៉ាងច្បាស់ថាកំរិតអប់រំខ្មែរវានៅទាប ជាពិសេសការអប់រំផ្នែកសិល្បះ។
មនុស្សពិការភ្នែកខ្លាចណាស់គេហៅ “អាខ្វាក់” មនុស្សពិការជើងខ្លាចណាស់គេហៅ “អាខ្វិន”។ នៅពេលដែលខ្លួនយើងមិនរឹងមាំយើងខ្លាចដួលណាស់សូម្បីតែខ្យល់ជំនោរធម្មតានៅមាត់ទន្លេដែលបក់ធ្វើអោយមនុស្សទាំងឡាយមានអារម្មណ៍ស្រស់បំព្រង។ ខ្ញុំចូលចិត្តពាក្យរបស់រាសីនិយាយ “ទូលាយ” ខ្ញុំគាំទ្រពាក្យនេះយ៉ាងខ្លាំងពាក្យ “ទូលាយ” ទើបបញ្ជាក់ភាពខ្លាំង បញ្ជាក់ភាពមិនឈឺចាប់ បញ្ជាក់ភាពមិនរង្គោះរង្គើរ។
អរគុណបង! ខ្ញុំគ្រាន់តែចង់អោយសិល្បៈខ្មែរមានការរីកចំរើនដូចគេ។
@reasyh ខ្ញុំមិនដែលមើលរឿងហ្នឹងទេ តែបើតាមគំនិតខ្ញុំ ខ្ញុំគិតថាការច្នៃប្រឌិត គឺជាការស្វែងរកអ្វីថ្មី/ហួសពីការពិត/ស្រមើស្រមៃ ហើយអាចធ្វើឲ្យទស្សនិកជនចូលចិត្ត ទៀតបានគេហៅថាមានការច្នៃប្រឌិតខ្ពស់ ហើយបើរឿងហ្នឹងមានអ្វីថ្មីមែនតែធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកមើលខ្លាំងបែបនេះដដែល គេមិនហៅថាច្នៃប្រឌិតទេព្រោះអ្នកនិពន្ធ មិនចេះច្នៃឲ្យត្រូវចិត្តអ្នកមើល និងមិនតាមព្រំដែនកំណត់។ ឧទាហរណ៍ៈ តើច្នៃគ្រឿងញៀនថ្មីជាការច្នៃប្រឌិតដែរទេ? មួយទៀតខ្ញុំគិតថារឿងល្អពិតប្រាកដ គឺជារឿងដែលគេអាចឃើញល្អតាំងពីដើម(ទោះបីល្អតិចក្តី) រហូតដល់ចុងបញ្ចប់។ ចុះបើរឿងហ្នឹងទាល់តែមើលចប់បានដឹងថាមានគំនិតល្អនោះ អ្នកមើលធុញឈប់មើលអស់ហើយ។ ជាពិសេសគេថាអ្វីដែលអាក្រក់ គឺមនុស្សឆាប់ទទួលបានណាស់ ដូច្នេះហើយ រឿងបែបនេះទំរាំគេឃើញកន្លែងល្អ គេយកតម្រាប់តាមចំណុចអាក្រក់នោះបាត់ទៅហើយ(សូមសរសើររឿងភាគហុងកុង,ល្អមើលហើយអប់រំមនុស្សពីដើមដល់ចប់)។ នេះគ្រាន់តែជាការយល់ឃើញទូទៅរបស់ខ្ញុំតែប៉ុណ្ណោះ។ រឿងនេះល្អឬអាក្រក់ ឬការបញ្ជាបិទរបស់ក្រសួងពត៌មាន ជាទង្វើត្រឹមត្រូវឬអត់ ទាល់តែខ្ញុំមើលរឿងនេះសិនបានវិនិច្ឆ័យបាន។ អរគុណដែលបានអាន
ខ្ញុំនិយាយនៅទីនេះ គឺសំដៅទៅលើសិល្បៈ លោកនិយាយពីគ្រឿងញៀនអីនោះវាហាក់ដូចជាម្ខាងស្ទឹងម្នាក់ហើយ។ គ្មាននណារគេថារឿងនេះល្អឬមិនល្អនោះទេ ហើយខ្ញុំក៏មិនបានថារឿងនេះវាល្អមើលដែរ សូមពិនិត្យមើលអ្វីដែលខ្ញុំនិយាយអោយច្បាស់។ ភាពយន្តក៏ដូចជាសៀវភៅដែរ វាមានប្រភេទរបស់វា មិនប្រាកដថាវាមានការអប់រំពីដើមដល់ចប់ដែរ។ ខ្ញុំបានមើលរឿងHOSTELរបស់ហូលីវូដ ដ៏ភ័យរន្ឋត់និងអមនុស្សធម៌ ខ្ញុំទទួលអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង ហើយចុងបញ្ជប់នៃរឿងគឺមានតែការសងសឹកសម្លាប់គ្នាវិញ។ អ្នកខ្លះពិតជាថាវាគ្មានការអប់រំសោះក្នុងរឿងនេះ តែការដែលមើលចប់ហើយមានអារម្មណ៍ស្អប់ខ្ពើមអំពើរអមនុស្សធម៌ចំពោះមនុស្សដូចគ្នាបែបនោះវាជាអ្វី? ខ្ញុំចង់បន្ថែមថា អ្វីក៏ដោយត្រូវការនូវការព្រមទទួលយក ជាពិសេសសិល្បៈថ្មីដែលច្នៃប្រឌិត។ ការអិរក្សជ្រុលជាមូលហេតុនៃការធ្លាក់អន់ថយ។ ហេតុនេះបានជាខ្ញុំសូមអោយអ្នកទាំងអស់គ្នាបើកចិត្តអោយទូលាយ។
ខ្ញុំស្រលាញ់វប្បធម៌ថែរក្សា និង វប្បធម៌ទទួលយក។ យើងមិនបោះបង់របស់ចាស់ តែយើងក៏មិនត្រូវទាត់ចោលរបស់ថ្មីដែលជាវប្បធម៌ដែលមានសារៈប្រយោជន៍មួយនោះ ព្រោះធ្វើដូច្នេះដូចយើងបដិសេធចោលការរីកចំរើន ការអភិវឌ្ឍន៍ ស្នាដៃ និង ការប្រឹងប្រែងរបស់មនុស្សជំនាន់ថ្មីអញ្ចឹង។ ការមិនព្រមទទួលយករបស់ថ្មីបានធ្វើអោយអ្នកថ្មីបាក់ទឹកចិត្ត តូចចិត្ត ខកបំណងយ៉ាងខ្លាំង តួយ៉ាងដូចចាស់ៗគាត់ស្តាប់តែបទចំរៀងរបស់លោក ស៊ីន ស៊ីសាមុត គាត់ដាច់ខាតមិនទទួលយកចំរៀងអ្នកថ្មីតែម្តង ហើយចំនុចដែលគាត់មិនទទួលស្គាល់វាហាក់បីដូចជាគួរអោយចង់សើចព្រោះតែគាត់ថាសំលេងរលាក់មិនដូចលោក ស៊ីន ស៊ីសាមុត អញ្ចេះអញ្ចុះទៅ។ ខ្ញុំធ្លាប់លឺពួគគាត់និយាយថា “ព្រាប សុវត្ត បើនៅជំនាន់ ស៊ីន ស៊ីសាមុត បានត្រឹមធ្វើជាអ្នកវាយស្គរតែប៉ុណ្ណោះ” នេះជាការបន្តុះបង្អាប់ដ៏ល្ងង់ខ្លៅមួយ វាជាការពិបាកអោយមនុស្សម្នាក់ផ្សេង មានបំពង់កផ្សេងអោយច្រៀងដូចមនុស្សម្នាក់នោះទាំងស្រុងវាទៅមិនរួចនោះទេ “ព្រាប សុវត្ត មិនអាចច្រៀងអោយដូចលោក ស៊ីន ស៊ីសាមុត ហើយចំនែកលោក ស៊ីន ស៊ីសាមុត ក៏មិនអាចច្រៀងដូចលោក ព្រាប សុវត្ត ដែរ”។ ការនិយមជ្រុលវាជាគ្រោះថ្នាក់ធ្ងន់ធ្ងរមួយ ដែលវាកំពុងកើតឡើងក្នុងសកលលោកសព្វថ្ងៃនេះ ដូចអ្នកកាន់សាសនាមូស្លីមមួយចំនួនប្រើគ្រាប់បែកអត្តឃាតសំលាប់មនុស្សដោយមានជំនឿថាការធ្វើដូច្នេះដើម្បីព្រះអាឡា ហើយបន្ទាប់ពីស្លាប់ភ្លាមបានចំនួន ៧ ថ្ងៃព្រះអាឡានឹងជួយអោយចាប់ជាតិជាថ្មី។
-មានរឿងមួយខ្ញុំនឹងនិយាយប្រាប់ ពាក្យស្តាប់ទៅមិនសូវពិរោះតែសុំអភ័យទោសជាមុន គេថាចាស់ៗជំនាន់មុនស្រលាញ់ចំរៀងលោក ស៊ីន ស៊ីសាមុត ខ្លាំងណាស់ទោះបីលោក ស៊ីន ស៊ីសាមុត ស្រែកច្រៀងថា “អាចម៍ អាចម៍ អាចម៍” ក៏នៅតែពិរោះដែរ។
គ្រាន់តែប៉ុណ្ណឹងក៏ហាមដែរ! យ៉ាប់!
សម័យនេះគឺជាសម័យទីផ្សារ សារី ហេតុអ្វីដិញថ្លៃមិនបាន ឪ្យតែសមីខ្លួន
យលព្រមទៅបានហើយ!