ចំរៀងភាសាអង់គ្លេស៖ Secret 07/10/2010
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងភាសាអង់គ្លេស.Tags: Arts and Entertainment, ចំរៀងបរទេស
add a comment
ប្រុសខ្មែរខ្លួនឯងជាអ្នកបង្ហូរអោយមានស្រីពេស្យាច្រើន 07/10/2010
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មានជាតិ, ព័ត៌មានផ្សេងៗ.Tags: ចំនេះដឹងទូទៅ, ព័ត៌មានជាតិ, Cambodia, ECPAT, Lucy Liu, Non-governmental organization, Phnom Penh, Prostitution of children, Somaly Mam
add a comment
បញ្ហា ពេស្យាចារកុមារក្នុងប្រទេស កម្ពុជាគឺតែងមានការទាក់ទងនឹងពួកអ្នកប្រព្រឹត្តអាណាចារលើកុមារ ដែលជាជនជាតិបរទេស ដែលភាសាអង់គ្លេសហៅថា “paedophile” ប៉ុន្តែភាគច្រើននៃអតិថិជនដែលចំណាយលុយទិញដូរផ្លូវភេទពីកុមារគឺ មកពីសំណាក់ប្រុសនៅក្នុងប្រទេសកម្ពុជានេះឯង នេះជាអ្វីដែលក្រុមយុទ្ធនាការបាន និយាយកាលពីម្សិលមិញថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១០ នេះ។
ជនជាតិ បទេស ដែលមានបទឧក្រិដ្ឋ ផ្លូវភេទត្រូវជាប់ឈ្មោះក្នុងទំព័រសាព័តិមានដែល មានចំណងជើងធំៗ ប៉ុន្តែអ្នកដែលប្រព្រឹត្តក្នុងស្រុកដូចគ្នានេះដែរត្រូវបានមើលរំលង ដោយ អាជ្ញាធរ និង អង្គការក្រៅរដ្ឋាភិបាល (Non-Governmental Organisations = NGO) នេះយោងតាមសំដីរបស់លោក ជិន ចាន់វាសនា មកពីក្រុមយុទ្ធនាការដែលមានឈ្មោះថា “End Child Prostitution , Abuse and Trafficking” ហៅកាត់ថា “ECPAT” ដែលនៅក្នុងប្រទេសកម្ពុជា។
ក្នុង ការសិក្សាថ្មីមួយដែលដឹកនាំដោយ ECPAT ដែលជាក្រុមឆ័ត្រមួយក្នុងចំណោមអង្គការជាច្រើនបានអោយដឹងថា ក្មេងរកស៊ីផ្លូវភេទចំនួន ៤៣ នាក់ក្នុងចំណោម ៤៤ នាក់នៅទីក្រុងភ្នំពេញបាននិយាយថាអតិថិជនជាប្រចាំរបស់ពួកគេគឺជាប្រុសខ្មែរ។
ជិន ចាន់វាសនា បាននិយាយថាប៉ូលីស និង រដ្ឋាភិបាលមិនបានវាស់ស្ទង់អោយគ្រប់គ្រាន់ប្រឆាំងនឹងអ្នកប្រព្រឹត្ត ដែលជាជនជាតិខ្មែរទាំងនេះនោះទេ។ ប៉ុន្តែលោក ប៊ិត គឹមថុង ដែលជាប្រធាននៃផ្នែកប្រឆាំងនឹងការជួញដូរផ្លូវភេទរបស់ក្រសួង មហាផ្ទៃបាននិយាយថា រដ្ឋាភិបាលបានកំពុងតែកំចាត់បញ្ហានេះ។
គាត់ បានប្រាប់សារព័តិមាន AFP ថា “យើងបានចាត់វិធានការយ៉ាងសម្បើមប្រឆាំងនឹងជនជនខ្មែរ និង បរទេសដែលកំពុងតែស្វែងរកការរួមភេទជាមួយនឹងក្មេងក្រោមអាយុ (និតិជន)”។
យោង តាមរបាយកាណ៍មួយបាន អោយដឹងថា តំរូវការរបស់អ្នកនៅក្នុងស្រុកក្នុងការរកស្រីពេស្យាត្រូវបានគេ វាយតម្លៃថាមានចាប់ពី ៤៩ ទៅដល់ ៧០ ភាគរយឯណោះដែលជាតំរូវការទិញដូរក្នុងប្រទេសកម្ពុជា។
តំរូវ ការដ៏មហាសែនខ្ពស់នេះគឺការស្វែងរកស្រីក្រមុំព្រហ្មចារី (ដែលមិនដែលរួមភេទពីមុនមក) ពីសំណាក់ប្រុសខ្មែរ ដែលធ្វើអោយលំហូរនៃក្មេងស្រីចូលទៅក្នុងជំនួញផ្លូវភេទកាន់តែមាន ល្បឿនខ្លាំង នេះជាអ្វីដែលគេបានអះអាងប្រាប់ជាកង្វល់មួយ៕៚
- ខាងក្រោមនេះនិយាយពីភាពយន្តរឿង “ភ្លើងក្រហម = REDLIGHT“
រឿងនេះអធិប្បាយដោយ Lucy Liu ហើយ REDLIGHT គឺជាភាពយន្តឯកសារអំពី ការកេងប្រវ័ញ្ញទៅលើកុមារដែលកើតឡើងគ្រប់ប្រទេសលើសកលលោក។ រឿងនេះថត អស់រយៈពេល ៤ ឆ្នាំហើយ REDLIGHT សង្កត់ធ្ងន់រឿងពិតរបស់ជនរងគ្រោះនៃកុមារកម្ពុជាដោយមានការជួយជ្រោមជ្រែងពីមនុស្ស ២ នាក់
- Somaly Mam ដែលជាសកម្មជន និង ជាសាមញ្ញជន (ដែលមិនមែនជាអ្នកនយោបាយ) ដែលមានអតីតភាពដូចគ្នាក្នុងរឿងនេះ។
- Mu Sochua ដែលជាអ្នកនយោបាយ។ អ្នកទាំងពីរសុទ្ធតែត្រូវបានគេជ្រើសអោយឈរឈ្មោះដើម្បីប្រកួតប្រជែងយក រង្វាន់ណូបែលសន្តិភាព (Nobel Peace Prize)។
ផលិតករភាពយន្ត Guy Jacobson និង Adi Ezroni បានឈ្នះរង្វាន់ Global Hero Award ដោយសារការងាររបស់ពួកគេនៅប្រទេសកម្ពុជា។ REDLIGHT បានចូលទៅថតដល់កន្លែងពិតៗតាមកន្លែងបំរើសេវាផ្លូវភេទនានាដូចជានៅរាជធានីភ្នំពេញខេត្ត ព្រះសីហនុ ខេត្តសៀមរាប និង កន្លែងមួយចំនួនទៀត ហើយពួកគេបានតាមមើលសង្កេតលើមនុស្សមួយចំនួនដែលមានអតីតភាពជាស្រ្តី រកស៊ីផ្លូវភេទទៀតផង។
- ចូលទៅមើលឈុតផ្សាយរឿង ចុចទីនេះ
<param name=”allowscriptaccess” value=”always” />
<param name=”movie” value=”http://vimeo.com/moogaloop.swf?clip_id=7669291&server=vimeo.com&show_title=1&show_byline=1&show_portrait=0&color=00ADEF&fullscreen=1″ />
<embed src=”http://vimeo.com/moogaloop.swf?clip_id=7669291&server=vimeo.com&show_title=1&show_byline=1&show_portrait=0&color=00ADEF&fullscreen=1″ type=”application/x-shockwave-flash” allowfullscreen=”true” allowscriptaccess=”always” width=”549″ height=”309″></embed></object>
Related Articles
- From Killing Fields to Mean Streets (time.com)
- Lucy Liu Shines a ‘Redlight on Child Sexploitation in New Showtime Documentary (tvbythenumbers.com)
- Susan Sarandon Standing Up For The Rights Of Child Victims (ecorazzi.com)
កំប្លែង៖ អ្នកនយោបាយស៊េរីថ្មី បានសំដី អន់ចារិត 07/10/2010
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែងជាភាសាខ្មែរ, កំសាន្តជាវីដេអូ.Tags: កំប្លែង, កំសាន្តជាវីដេអូ, Cambodia, Phnom Penh
10 comments
ប្រសិនអ្នកមានអារម្មណ៍ធុញថប់ ហត់នឿយពីការងារហើយត្រូវការសំណើច ស្តាប់រឿងកំប្លែង ថ្ងៃនេះខ្ញុំមានកំប្លែងវីដេអូមួយយកមកចែកចាយ។ គ្រប់ពេលដែលខ្ញុំស្តាប់ ខ្ញុំសើចឡើងហៀរទឹកភ្នែក ចុកពោះ ដូច្នេះខ្ញុំសូមហាមអ្នកទាំងអស់គ្នាកុំស្តាប់ច្រើនពេកវាមានផលអាក្រក់ដល់សុខភាព ហើយមួយទៀតប្រយ័ត្នឆ្លងចរិតតាម។
Related Articles
- Discover Pristine Cambodian Beaches Ranked by Forbes’ Magazine as ‘Asia’s Best’ with Travel Indochina’s ‘Buy One-Get One Half Off’ Offer (eon.businesswire.com)
- Cambodia tries Aussie for child sex (heraldsun.com.au)
- Oeun Say : Cambodia (kiva.org)

