jump to navigation

កម្ពុជា​ប្រឹងប្រែង​លើក​តម្កើង​តម្បាញ​សូត្រ 09/10/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , ,
trackback

សូត្រដែល​ត្បាញ​ដោយ​ដៃ​​របស់​ប្រជាជន​ កម្ពុជា​នៅ​តែ​ជា​ដុំស្នូល​នៃ​ការ​ទាក់ទាញ​នៅ​ឯ សន្និសិទ​មួយ​ដែល​រៀប​ចំ​ ឡើង​ដោយ​​មជ្ឈមណ្ឌល​សូត្រ​ជាតិ “National Silk Centre” នៅ​ជាយក្រុង​នៃ​ខេត្ត​សៀមរាប​​ នៅ​ស្រុក​ពួក​ជាមួយ​នឹង​ការ​ផ្តល់​មូលនិធិ​ពី​សហគមន៍ អឺរ៉ុប។

គោលបំណង ​សំខាន់​ពី​ក្រោយ​ការ​រៀបចំ​ថ្ងៃ​អំបោះសូត្រ​នេះ​ឡើង​គឺ​ដើម្បី​លើក​តម្កើង​ គុណភាព​នៃ​ផលិតផល​សូត្រ​ដែល​ធ្វើ​ដោយ​ដៃ នៅ​ពេល​ដែល​គេ​អោយ​​​​គំនិត​មួយ​អំពី ឧស្សាហកម្ម​ និង បញ្ហា​ប្រឈមមុខ។ ក្នុង​ឱកាស​នោះ​ដែរ​ក៏​បាន​និយាយ​រំលឹក​នូវ​សេចក្តី​សន្និដ្ឋាន​មួយ​នៃ​ គំរោង​ការ​ដើម្បី​បង្កើត និង បង្កើន​តម្បាញ​សូត្រ​នៅ​ខេត្ត​សៀមរាប និង បន្ទាយមានជ័យ។

គំរោងការ ​នោះ​ដែល​មក​ជាមួយ​នឹង​ការ​ផ្តល់មូលនិធិ​ពី​សហគមន៍​អឺ​រ៉ុប​គឺ​ត្រូវ​បាន​ ប្រតិបត្តិ​ដោយភូមិ​មួយ​ចំនួន​ដែល​ជា​ភូមិ​តម្បាញ​សូត្រ​ខ្មែរ និង បាន​ប្រតិបត្តិ​ដោយ​ Chantiers-Ecoles de Formation Professionelle ផង​ដែរ។ អ្នក​ជំនាញ​នៅ​ឯ​សន្និសិទ​នោះ​បាន​បញ្ជាក់​បន្ថែម​ថា​សូត្រ​ខ្មែរ​ទាំងអស់​ ដែល​​ផលិត​មាន​ចំនួន​ ១៩ ប្រភេទ​ខុស​គ្នា​គឺ​សំរាប់​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ក្រៅ។

ហើយ​ មិន​តែប៉ុណ្ណោះ​លុយ​ចំនួន ២៥ លាន​ដុល្លារ​គឺ​មាន​តម្លៃ​សំរាប់​ឧស្សាហកម្ម​សូត្រ​កម្ពុជា ដោយ​ផ្តល់​ការងារ​អោយ​មនុស្ស​ចំនួន​ប្រហែល​ ២៥០០០ (ពីរម៉ឺន​ប្រាំពាន់) នាក់​ឆ្នាំ​នេះ។ អ្នក​ជំនាញ​ក៏​បាន​និយាយ​ថា​អ្នក​ទេសចរណ៍​ភ្លុកទឹក​ភ្លុក​ដី​សំដៅ​ទៅ​កាន់​ សូត្រ​ខ្មែរ​ដោយ​សារ​វា​ត្រូវ​បាន​ត្បាញ​ដោយ​ដៃ។

ឧស្សាហកម្ម ​សូត្រ​នៅ​ក្នុង​ប្រទេស​គឺ​ជា​ ប្រភព​ដ៏​សំខាន់​នៃ​ភាព​មាន​ការងារ​ធ្វើ​សំរាប់​ស្ត្រី​ក្នុង​ប្រទេស​ កម្ពុជា ហើយ​សូម្បី​ជួយ​កាត់​បន្ថយភាព​ក្រីក្រ​នៅ​តាម​ខេត្ត​ឆ្ងាយ​ៗ​ទៀត​ផង។ ជា​ប្រពៃណី​ផលិតកម្ម​សូត្រ​​គឺ​កំពុង​តែ​បាន​ផលិត​ដោយ​អ្នក​ត្បាញ​ដែល​ជា​ ស្ត្រី​ដែលពួក​គេ​​ ជា​រួម​មាន​ចំនួន​ដល់​ទៅ ៩៩.៥៤ ភាគរយ​នៃ​កំលាំង​ការងារ​នេះ។

ប្រទេស ​នេះ​ប្រើ​ចំនួន​ប្រហែល ៤០០ តោន​ដែល​ជា​សរសៃ​សូត្រ​ពណ៌​ស​នាំ​ចូល​មក​ពី​ប្រទេស​ក្រៅ​ក្នុង​ឆ្នាំ​និមួយ​ ៗ​ដើម្បី​បន្ថែម​អោយ​បាន​ច្រើន និង អោយ​បាន​លឿន​ទៅ​លើ​សូត្រ​​​ពណ៌មាស​ដែល​ផលិត​ដោយ​ដៃ​មាន​គុណ​ភាព​ខ្ពស់​ចំនួន ​តែបី​តោន​នោះ៕៚

About these ads

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: