ខ្សែភាពយន្តថ្មីអំពី ខៀវ សំផន និង ប៉ុល ពត 21/10/2010
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មានជាតិ, ព័ត៌មានប្រទេសស៊ុយអែត.Tags: ខៀវ សំផន, ខ្មែរក្រហម, ប៉ុល ពត, Film festival, Pol Pot, Stockholm
trackback
“Facing Genocide” គឺជាខ្សែភាពយន្តដែលទើបតែថតចប់ថ្មីៗនេះដោយផលិតករជនជាតិ ស៊ុយអែត ពីរនាក់ដែលមានឈ្មោះថា David Aronowitsch និង Staffan Lindberg។ រឿងនេះចំណាយពេលវេលាអស់ជាច្រើនឆ្នាំថតសម្ភាសជាមួយនឹង ខៀវ សំផន តាំងពីគេមិនទាន់ចាប់គាត់មកតុលាការខ្មែរក្រហម និង តាំងពីគាត់មិនទាន់ធ្លាក់ខ្លួនឈឺម្លេះ។
ភាពយន្តនេះក៏នឹងយកទៅដាក់បញ្ចាំងនៅទីក្រុង រ៉ូម ប្រទេសអ៊ីតាលីដើម្បីប្រកួតប្រជែងជាអន្តរជាតិក្នុងកម្មវិធីបុណ្យភាពយន្តប្រចាំឆ្នាំ ២០១០ (Film Festival 2010) ផងដែរ សំរាប់រង្វាន់ភាពយន្តឯកសារដ៏ល្អបំផុត “Best Doc Award” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៣ ខែ វិច្ឆិការ ឆ្នាំ ២០១០។
ភាពយន្តនេះបានបញ្ចាំងនៅកន្លែងមួយចំនួនរួចហើយ ហើយនឹងបន្តទៅបញ្ចាំងនៅ កន្លែងផ្សេងៗទៀតពាសពេញប្រទេសស៊ុយអែតនេះផងដែរដូចជានៅ Malmö, Panora នៅថ្ងៃទី ២៦ ហើយនៅ Västerås, Elektra នៅថ្ងៃទី ២៧ ខែ តុលា នេះផងដែរ។
ការបញ្ចាំងនៅទីក្រុង ស្តុកខុម នៅប្រទេស ស៊ុយអែត នៅថ្ងៃទី ២០ និង ២៣ ខែ តុលា នេះក៏មានកញ្ញា សេង ធារី មកចូលរួមជារបៀបសិក្ខាសាលាខ្លីមួយនៅទីបញ្ចប់នៃការទស្សនាភាពយន្តនេះផងដែរ។
“រូបថតមួយចំនួននៅក្នុងរោងកុនទីក្រុង ស្តុកខុម ទី ២០ ខែ តុលា ឆ្នាំ ២០១០ នេះ”
- មើលឈុតខ្លះៗនៃរឿងសូម ចុចទីនេះ
Related Articles
- Come See What I Do When I’m Not HMAD-ing! (horror-movie-a-day.blogspot.com)
- ‘Submarino’ wins Nordic prize (variety.com)
- cuban film festival focuses on the environment (greenantilles.com)





មតិ»
No comments yet — be the first.