យល់ដឹងខ្លះៗអំពី “អ៊ីនធើណេត” 29/10/2010
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, បច្ចេកវិទ្យា.Tags: ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, អ៊ីនធើណេត
add a comment
“ចុចរូបខាងក្រោមដើម្បីចូលទៅអានអត្ថបទ”
តែក្តៅ ២ ពែងជូនដល់លោក បាន គីមូន 29/10/2010
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បដិវត្តន៍ផ្កាឈូក, ព័ត៌មានជាតិ.Tags: ព័ត៌មានជាតិ, Ban Ki-moon, Cambodia, Hun Sen, Secretary-General of the United Nations
3 comments
លោក បាន គីមូន បានបញ្ចប់ទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជាហើយកាលពីម្សិលមិញថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១០ នេះ។ នៅកំឡុងពេលដែលលោកស្នាក់នៅក្នុងប្រទេសកម្ពុជាលោក បាន គីមូន បានទៅចូលរួមបើកសម្ភោធមន្ទីរព្យាបាលគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ហើយលោកបានអញ្ជើញទៅពិនិត្យមើលសាលាក្តីខ្មែរក្រហម និង ទៅទស្សនានៅសារមន្ទីរប្រល័យពូជសាសន៍ខ្មែរក្រហមគុកទួលស្លែង ហើយបានអុជធូបដើម្បីរំឭកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះស្លាប់នៅក្នុងរបប ខ្មែរក្រហមផងដែរ។
ក្នុងពេលជួបពិភាក្សាគ្នាជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងភ្នំពេញនោះលោកនាយករដ្ឋមន្ត្រីកម្ពុជាហាក់ដូចបានជូនទឹកតែក្តៅពីរពែងដល់លោក បាន គីមូន អញ្ចឹង។
- ពែងតែទី ១
លោក ហ៊ុន សែន បានស្នើទៅតំណាងពិសេសរបស់អង្គការសហប្រជាជាតិ លោក បាន គីមូន សុំអោយដកលោក គ្រីស្តូហ្វ ប៉េស៊ូ (Christophe Peschoux) ដែលជាប្រធានការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាចេញ បើមិនដូច្នេះ ទេត្រូវបិទការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅកម្ពុជានេះតែម្តងទៅ។
- ពែងតែទី ២
គឹការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងនឹងសាលាក្តីខ្មែរក្រហម ដែលវាហាក់ដូចជាការហាមប្រាមដល់អង្គការសហប្រជាជាតិ មិនអោយមានផែនការ ណាមួយក្នុងការបង្កើតអោយមាន “សំណុំរឿង ០០៣” នោះទេ ទោះបីជាប្រទេសម្ចាស់ជំនួយលុយដល់សាលាក្តីខ្មែរក្រហមមួយនេះ ជាមិត្តស្និតស្នាលនឹងអង្គការ សហប្រជាជាតិក្តី ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រួយបារម្មថាអាចនឹងមានសង្គ្រាមក្នុងស្រុកកើតឡើងម្តងទៀត។ លោកលើកឡើងថា សំណុំរឿង ០០១ កាត់ទោស ឌុច និង សំណុំរឿង ០០២ កាត់ទោសមនុស្សបួននាក់ទៀតគឺ នួន-ជា ខៀវ-សំផន អៀង-សារី និង អៀង-ធារិទ្ធ រួចរាល់ហើយសាលាក្តីនេះនឹងត្រូវតែបញ្ចប់។
សំណុំរឿង ០០៣
ប្រសិនបើសំណុំរឿង ០០៣ ត្រូវបានគេអនុវត្តមែនមានន័យថាមានមនុស្សជាច្រើនទៀតនឹងត្រូវចូលខ្លួនមកសាលាក្តីខ្មែរក្រហម ហើយក៏មានមនុស្សជាច្រើនទៀតដែល ត្រូវចូលមកទទួលទោស ដោយសារតែពួកគេមានទាក់ទងនឹងការសំលាប់ រង្គាលប្រជាជនខ្មែរក្នុងរបប ប៉ុល ពត។
Related Articles
- Ban Ki-moon says Cambodia “committed” to Khmer Rouge court [-Was Hun Xen bluffing?] (ki-media.blogspot.com)
- UN chief appeals for more Khmer Rouge trials (sfgate.com)
- Cambodian PM wants U.N. rights official sacked (reuters.com)

