កំសាន្តរូបភាព៖ ផ្ទះរាងពងមាន់របស់ស្ថាបត្យករចិន 03/01/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តរូបភាព, ព័ត៌មានអន្តរជាតិ.Tags: កំសាន្តរូបភាព, ទីក្រុងប៉េកាំង, ប្រទេសចិន, ព័តិមានអន្តរជាតិ
3 comments
Dai Haifei អាយុ ២៤ ឆ្នាំជានិស្សិតដែលទើបតែបញ្ជប់ការសិក្សាផ្នែកសំណង់បានសំរេចចិត្តសាងសង់ផ្ទះដែលចេញស្ទីលពីគំនិតខ្លួនគាត់ផ្ទាល់ គឺផ្ទះមួយដែលមានរាង ដូចពងមាន់ បន្ទាប់ពីគាត់មិនមានលទ្ធភាពជួលកន្លែងស្នាក់នៅ ក្នុងអគារកប់ពពកនៅទីក្រុងប៉េកាំង បាន។
ក្នុងការសាងសង់នេះគាត់បានចំណាយអស់លុយចំនួន ៩៦០ ដុល្លារសហរដ្ឋអាមេរិក ផ្ទះរាងពងមាន់គឺអាចផ្លាស់ប្តូរទីកន្លែងបានតាមចិត្តគាត់ចង់ លក្ខណៈពិសេសរបស់វាគឺ មានធុងទឹក គ្រែកេងតូចមួយ និង ភ្លើងអគ្គីសនីដែលដើរដោយពន្លឺព្រះអាទិត្រដាក់នៅផ្នែកខាងលើ។
Haifei បានរស់នៅក្នុងសំណង់ថ្មីរបស់គាត់បានយ៉ាងជោគជ័យ ចំនួនជាច្រើនខែរហូតដល់រឿងនេះបែកខ្ចរខ្ចាយដល់សារព័តិមានក្នុងស្រុក ដែលគាត់ត្រូវបានគេបង្ខំអោយ ចាកចេញពីព្រះរាជវាំងរាងពងមាន់ដែលភាគច្រើននៃវាធ្វើពីឬស្សីរបស់គាត់។
Related Articles
- Makeshift Mini-Homes – The Dai Haifei ‘Egg House’ is a Product of Innovation and Desperation (GALLERY) (trendhunter.com)
- Egg-style House by Dai Haifei (lostateminor.com)
- Chinese man’s home is a self-made bamboo egg (weinterrupt.com)
ជជែក៖ តើការតាំងចិត្តសំរាប់ឆ្នាំថ្មីរបស់អ្នកជាអ្វី? 03/01/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, រឿងផ្ទាល់ខ្លួន, ជជែក.Tags: រឿងផ្ទាល់ខ្លួន, ជជែក, ការតាំងចិត្តសំរាប់ឆ្នាំថ្មី, New Year Resolution
4 comments
ពេលឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី មនុស្សជាច្រើនមានការតាំងចិត្តសំរាប់ឆ្នាំថ្មី (New Year’s Resolution) ដោយជំរុះចោលចំនុចមួយចំនួនដែលគេគិតថាមិនល្អចោលទៅតាមឆ្នាំ ចាស់នោះទៅ អ្នកខ្លះតាំងចិត្តថាឈប់ជក់បារី ឈប់ផឹកស្រា ឈប់ខិចខូចលេងល្បែងផ្សេងៗ ហើយមនុស្សមួយចំនួនទៀតបានតាំងចិត្តថា ត្រូវតែធ្វើនេះធ្វើនោះអោយបានសំរេច ជាដើម។ នៅឆ្នាំថ្មីនេះខ្ញុំតាំងចិត្តថានឹងសន្សំលុយអោយគ្រប់ដើម្បីសង់ផ្ទះមួយ អោយគ្រួសារប្អូនស្រីរបស់ខ្ញុំអោយបាន ចុះចំនែកអ្នកទាំងអស់គ្នាវិញការតាំងចិត្តសំរាប់ឆ្នាំថ្មីរបស់អ្នកទាំងអស់គ្នាជាអ្វីដែរ?
Related Articles
- Three Tips to Help You Stick to Your 2011 New Year’s Resolutions (walletpop.com)
- 2011 New Years Resolutions (zacjohnson.com)
- Stop Smoking to Reduce Your Heart Disease Risk (everydayhealth.com)



