ប៉ូលីសស្វែងរកចាប់ប៉ូលីស 02/02/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: ខេត្តរតនគីរី, គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ, Phnom Penh Post
trackback
តាមសារព័តិមានរបស់ The Phnom Penh Post បានអោយដឹងថាប៉ូលីសខេត្តរតនគីរីកំពុងស្វែងរកចាប់ខ្លួនបុរសម្នាក់ទៀតដែលមានឈ្មោះថា កឹម ពីធិន ធ្វើការជាប៉ូលីសចរាចរក្នុងខេត្តនោះ ដោយសារបុរសម្នាក់នោះ បានបើកឡានជ្រុលចង្កូតបុកស្លាប់មនុស្សពីរនាក់ និង របួសបីនាក់ ដែលជនរងគ្រោះទាំងនោះកំពុងចូលរួមពិធីឡើងផ្ទះក្នុងក្រុង បានលុង។
មេប៉ូលីសចរាចររងខេត្ត ឈិន ផិន បាននិយាយថាជនសង្ស័យបានរត់បាត់ទៅហើយ “ពួកយើងកំពុងតែស្វែងរកចាប់ខ្លួនគាត់ ហើយយើងបានផ្ញើរឯកសារដែលទាក់ទងនឹង ករណីនេះទៅតុលាការហើយ”។
លោកក៏បានអោយដឹងទៀតថា “អ្នកបើកបរមិនមែនស្រវឹងស្រាទេ គាត់រៀនបើកឡាន ប៉ុន្តែគាត់បានបើកគេចពីម៉ូតូមួយដែលជិតប៉ះឡានរបស់គាត់ ហេតុនោះធ្វើអោយគាត់ បាត់បង់ភាពម្ចាស់ការ ហើយរេចង្កូតចូលទៅបុកផ្ទះជប់លៀង ហើយក៏បន្តទៅបុកដល់ផ្ទះមួយផ្សេងទៀតនៅក្បែរនោះ”។
Related Articles
- Sopheap Van : Cambodia (kiva.org)
- Traffic chaos in run-up to Tet (lookatvietnam.com)
- Omagh crash toddler girl dies (bbc.co.uk)

មតិ»
No comments yet — be the first.