ដើមអំពិលថាពួកចោរសៀមងាប់ ៣២ នាក់ 05/02/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: ជម្លោះព្រំដែន ខ្មែរ-ថៃ, ប្រទេសកម្ពុជា, ប្រទេសថៃ, ព័ត៌មានជាតិ
trackback
តាម សារព័តិមានរបស់ ដើមអំពិល បានអោយដឹងថាការប្រយុទ្ធគ្នាជាមួយពួកសៀមឈ្លានពានបានបណ្តាលអោយ ពួកវាស្លាប់បាត់បង់ជីវិតយ៉ាងហោចណាស់ ៣២ នាក់ហើយរបួសជាច្រើន។ គួរបញ្ជាក់ ថាបន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលប្រហែលបីម៉ោងកាលពី ម្សិលមិញថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១១ ខាងភាគីថៃបានសុំចរចារ តែជាការចរចារពុតត្បុតអាក្រក់មួយ ព្រោះតែខ្លួនបានចរចារតែបែរជាខ្លួនជាអ្នកបង្ករអោយ មានការ ផ្ទុះអាវុធម្តងទៀតកាលពីព្រឹកមិញថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១១ នេះ។ ហើយបើតាមប្រភពព័តិមាន ដើមអំពិល ដដែលបានអោយដឹងថាមេទ័ពភូមិភាគ២សៀម សុំ ចរចារម្តងទៀតហើយដែលការចរចារនេះនឹងធ្វើឡើងនៅម៉ោង ១០ ព្រឹកនៅថ្ងៃស្អែក។
ខាង ក្រោមនេះជាលិខិតចេញពីក្រសួងការបរទេសកម្ពុជាផ្ញើទៅកាន់ ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដែលខ្ញុំបានដកស្រង់ចេញពីព័តិមាន ដើមអំពិល ដូចគ្នា។ សូមអរគុណដល់ព័តិមាន ដើមអំពិល ចំពោះរាល់ព័តិមានទាន់ហេតុការណ៍ទាំងអស់!


អគុណចំពោះព័តិមានរបស់ដើមអំពិលដែលធ្វើឲ្យប្រជាជនរួមជាតិទាំងអស់បានដឹងកាន់តែច្បាស់នូវដំណឹងមួយចំនួន ដែលទាក់ទងទៅនឹងបញ្ហាព្រំដែន។
សូមកើតសរសើរចំពោះ ការលះបង់កម្លាំងកាយចិត្តចូលរួម ការចែករំលែកព័ត៌មាន ភ្លាមៗ ទាន់ហេតុការណ៏នេះ
អត់ទេ ឈាន ច័ន្ទរិទ្ធិ ព័តិមានមួយនេះបានចេញផ្សាយកាលពីយូរហើយ មិនមែនប៉ុន្មានថ្ងៃនេះទេ តាំងពីច្បាំងគ្នាលើកមុនម្លេះ។ សូមមើលកាលបរិច្ឆេទនេះផង ហើយសុំទោសផងដែលអត់បានចុះផ្សាយព័តិមានទាក់ទងនឹងការច្បាំងគ្នានៅប្រាសាទព្រះវិហារថ្មីៗនេះ។ សូមសំណាងល្អ!
ខ្ញុំបាទមិនមែនជាអ្នកនយោបាយទេប៉ុន្តែខ្ញុំបានមើលមើលពត៌មានរបស់យើងស្ទើរគ្រប់ប៉ុស្តិ៍ ផ្សាយថាពួកចោរសៀមឈ្លានពានមិនបានវាយកាន់កាប់កន្លែងណាមួយដែលជាទឹកដីរបស់យើងឡើយ ប៉ុន្តែខ្ញុំឆ្ងល់ហេតុអ្វីបានជាទូរទស្សន៍របស់ពួកវាផ្សាយភ្ជាប់ទាំងវីដេអូផងនោះឃើញពួកសៀមឈុតខ្មៅអង្គុយត្រៀបត្រាក្នុងបា្រសាទខ្ញុំថាប្រាសាទតាក្របីឬក៏ប្រាសាទតាមាន់។ សូមដើមអំពិលជួយប្រាប់ផង។សូមអរគុណ
ខ្មែរជួយខ្មែរ ខ្មែរត្រួវស្រឡាញ់ខ្មែរ ខ្ញុំជាទាហានស៊ូស្លាប់ដើម្បីជាតិ. មានជាតិ មានគ្រួសារ មានគ្រួសារ មានខ្ញុំ.
មានការបូមដីកក្រើកទន្លេបាសាក់។មកដល់ពេលនេះ ការបូមដីក្នុងទន្លេ
បាសាក់មានសកម្មភាពខ្លាំងក្លាបំផុត ដោយពុំមានសមត្ថកិច្ចណាម្នាក់ភ្ញាក់
ផ្អើល យកចិត្តទុកដាក់ មើលខុសត្រូវឡើយ។ ប្រជាជនក្នុងសង្កាត់ព្រែកថ្មី
និងសង្កាត់ព្រែកប្រា មានការព្រួយបារម្ភណ៍ចំពោះការបាក់ស្រុតនៃច្រាំង
ទន្លេដែលបង្កឲ្យមហន្តរាយដល់ការរស់នៅរបស់ប្រជាជន។មិនដឹងថាទូកធំៗ
ដែលកំពុងបូមដីទាំងនោះមានអាជ្ញាប័ណ្ណត្រឹមថ្នាក់ណា រយៈពេលប៉ុន្មានបាន
ជាលោកអភិបាលក្រុង អភិបាលខណ្ឌមានជ័យ អភិបាលខេត្តកណ្តាលនិង
ចៅសង្កាត់ព្រែកប្រា ចៅស្កាត់ព្រែកថ្មី សម្ងំស្ងៀមយ៉ាងនេះ?សូមដើមអំពិលមេត្តាជួយដាស់គាត់ផង។ ដោយគោរព ។