វីដេអូចំរៀងបរទេស៖ Hold It Against Me 26/02/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in វីដេអូចំរៀងបរទេស.Tags: កំសាន្តជាវីដេអូ, វីដេអូចំរៀងបរទេស, Britney Spears, Hold It Against Me
add a comment
-អ្នកចំរៀង Britney Spears
Related Articles
- Britney Spears ‘Hold It Against Me’ (OFFICIAL VIDEO) (blippitt.com)
- Britney Spears “Hold It Against Me” VIDEO Premieres With Product Placement Galore (popcrunch.com)
- Listen: A POSSIBLE Britney Spears Demo Titled ‘Black Widow’ Leaks To The Internets (pinkisthenewblog.com)
និទានបែបអប់រំ៖ កាហ្វេប្រៃ 26/02/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទានបែបអប់រំ.Tags: កាហ្វេប្រៃ, ទស្សនៈ, និទានបែបអប់រំ, ស្នេហា
11 comments
មាន ពេលកាលមួយមានបុរសម្នាក់គាត់បានលួចស្រលាញ់នារីម្នាក់យ៉ាង ខ្លាំង ថ្ងៃមួយបុរសម្នាក់នោះបានណាត់ជួបជាមួយនារីម្នាក់នោះនៅហាង កាហ្វេមួយ ដើម្បីអោយបានឱកាសដើម្បីបានស្និតស្នាលជាមួយនឹងនាង។ ក្នុងកំឡុងពេលរង់ចាំកាហ្វេពីរពែង របស់ពួកគេ បុរសម្នាក់នោះបានចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ។ ពេលដែលកាហ្វេទាំងពីរពែងត្រូវបានគេយកមកដាក់លើតុ នារីម្នាក់នោះបានទាញដបអំបិលចាក់ចូលក្នុងពែង កាហ្វេទាំងពីរ ដោយនាងគិតថានោះជាដបស្ករស។
ពេល ដែលបុរសម្នាក់នោះត្រលប់មកពីបន្ទប់ទឹកវិញ ពួកគេបានសំណេះសំណាលហើយក៏ចាប់ផ្តើមភ្លក់រសជាតិកាហ្វេដែលចោល ក្លិនដ៏សែនឈ្ងុយនោះ ពេលនោះហើយដែលនាងដឹងខ្លួនថានាងបានចាក់អំបិលចូលក្នុងកាហ្វេ ជំនួសអោយស្ករស ដោយការយល់ច្រលំ។ នាងបានដាក់ពែងកាហ្វេរបស់នាងលើតុវិញភ្លាម តែនាងមានការភ្ញាក់ផ្អើលក្នុងចិត្តយ៉ាង ខ្លាំង ដែលនាងមិននឹកស្មានថាបុរសនោះជាមនុស្សដែល ចូលចិត្តញ៉ាំកាហ្វេ ជាមួយអំបិល។
មួយ រយៈពេលក្រោយមកពួកទាំងពីរនាក់បានស្រលាញ់គ្នា ហើយក៏រៀបការ។ ពួកគេរស់នៅជាមួយគ្នាយ៉ាង មានសេចក្តីសុខបំផុត តែនាងមិនដែលភ្លេចមួយពេលណាសោះឡើយ ក្នុងការឆុងកាហ្វេដាក់អំបិលអោយប្តីសំលាញ់របស់នាងញ៉ាំរៀងរាល់ ព្រឹក ព្រោះកាហ្វេប្រៃនេះជាអនុស្សាវរីយ៍ដ៏សែនមានន័យមួយសំរាប់ពួកគេ ទាំងពីរនាក់។ ពួកគេរស់នៅជាមួយគ្នាដល់ចាស់រៀងៗខ្លួន រហូតដល់ថ្ងៃមួយបុរសម្នាក់នោះក៏បាន ស្លាប់បាត់បង់ជីវិតទៅដោយ សារតែជរា ព្យាធិ ហើយបុរសម្នាក់នោះបានបន្សល់ទុកសំបុត្រមួយអោយប្រពន្ធរបស់គាត់ ដែលក្នុងសំបុត្រនោះសរសេរថា៖
“អូនសំលាញ់ពេលអូនអានសំបុត្រនេះ រូបបងបានចាកចេញទៅពិភព មួយផ្សេងទៅ ហើយ សេចក្តីស្នេហាដែលបងមានចាប់តាំងពីពួកយើងស្គាល់គ្នាមិនដែល ប្រែប្រួលសូម្បីតែបន្តិច បងស្រលាញ់អូន ហើយក៏នៅតែស្រលាញ់អូនតទៅទៀត គេអាចយកជីវិតបងបាន តែគេមិនអាចយកសេចក្តីស្នេហារបស់បងចំពោះអូនចេញ បានជាដាច់ខាត ហើយបងសូមប្រាថ្នា គ្រប់ជាតិណាៗបានជួបអូនទៀតជាគូគ្រង។
បងមានរឿងមួយដែលបង មិនដែលប្រាប់ អូនអោយដឹងទាល់តែសោះ តាមការពិតបងមិនខុសពី មនុស្សទូទៅនោះទេ ដែលចូលចិត្តញ៉ាំកាហ្វេជាមួយនឹងស្ករស តែអ្វីៗគ្រប់យ៉ាងដែលមនុស្ស ស្រីជាទីស្រលាញ់របស់ បងម្នាក់នេះ ធ្វើដើម្បីបងគឺពោរពេញទៅ ដោយភាពថ្នាក់ថ្នម និង ផ្អែមល្ហែម សូម្បីតែកាហ្វេដាក់អំបិលរបស់អូនក៏បងផឹកទៅ មិនដឹងរសជាតិប្រៃនោះដែរ បងនឹកអូន បងត្រូវការអូន បងស្រលាញ់អូន និង ជារៀងរហូត…..”
Related Articles
- Lasting love (bbc.co.uk)
- Romantic Love Quotes (romanticideasinlife.wordpress.com)
- I Hope This Gets to You/Viral Love Letter (kissied.wordpress.com)

