jump to navigation

ម្តាយ និង ទារក​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តាសាយ​បក្សី 25/02/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, សុខភាព.
Tags: , , , ,
add a comment

តាម​សារព័តិមាន​ពី​ប្រទេស​កម្ពុជា​​បាន​អោយ​ដឹង​ថា​​មាន​មនុស្ស​ពីរ​នាក់​ ដែល​ត្រូវ​ជា ម្តាយ និង កូន​ទើប​តែ​បាន​ស្លាប់​​​ដោយសារ​តែ​ជំងឺ​ផ្តាសាយ​បក្សី​ថ្មី​មួយ​ប្រភេទ​ដែល​បង្ក​ដោយ​ ប្រភេទ​វីរុស​ម៉្យាង​ដែល​មាន​ឈ្មោះ​ថា “H5N1“។ ស្ត្រី​​ដែល​បាន​ស្លាប់នោះ​មាន​​ឈ្មោះ​ថា ប្រាក់ សុភ័ណ្ឌ អាយុ ២១ ឆ្នាំ​ ហើយ​កូន​ប្រុស​របស់​នាង​ដែល​ទើប​តែ​មាន​អាយុ ១១ ខែ​ក៏​បាន​ស្លាប់​ផង​ដែរ​ក្រោយ​ ៥ ថ្ងៃ។ ពួក​គេ​ទាំង​ពីរ​នាក់​បាន​ទៅ​លេង​ញាតិ​សណ្តាន​ ហើយ​ពួក​គេ​បាន​ប៉ះពាល់​នឹង​បសុបក្សី​ដែល​មាន​ជំងឺ ពេល​ដែល​ពួក​គេ​ត្រលប់​មកផ្ទះ​​វិញ​ក៏​ធ្លាក់​ខ្លួន​ ឈឺ​តែ​ម្តង។

លោក​វេជ្ជបណ្ឌិត Nima Asgari ដែល​ជា​ពេទ្យ​ជំនាញ​ដែល​ធ្វើការ​ជាមួយ​នឹង​អង្គការ​សុខភាព​ពិភពលោក (World Health Organisation) ក្នុង​ប្រទេស​កម្ពុជា​ គាត់​និយាយ​ថា​បន្ទាប់​ពី​ ប្រាក់ សុភ័ណ្ឌ បាន​ស្លាប់​នៅ​ថ្ងៃ​ទី ១២ ខែ កុម្ភៈ​ ឆ្នាំ ២០១១ នេះ​ វេជ្ជបណ្ឌិត​បាន​ពិនិត្យ​មើល​កូន​ប្រុស​របស់​នាង​ ហើយ​ក៏​រក​ឃើញ​ថា​ពួក​គេ​​ទាំង​ពីរ​នាក់​មាន​ជំងឺ គ្រុន​ផ្តាសាយ​បក្សី​ប្រភេទ H5N1។

គួរ​បញ្ជាក់​ថា​នៅ​ពេល​ដែល​ជំងឺ​ផ្តាសាយ​បក្សី​បែក​សាយ​ភាយ​នេះ ប្រជាជន​ក្រី​ក្រ​ដែល មិន​មាន​ម្ហូប​អាហារ​ ពួក​គេ​នៅ​តែ​ហូប​សាច់​បក្សី​ដែល​ឈឺ និង ស្លាប់​ដោយ​សារ​ជំងឺ ហើយ​ជួនកាល​ពួក​គេ​មិន​ទាំង​បាន​ចំអិន​អោយ​ឆ្អិន​ល្អ​ទៀត​ផង ហើយ​ក្នុង​ករណីនេះ ហើយ​ដែល​ពួក​គេ​អាច​ឆ្លង​ជំងឺ​​បាន។

Related Articles

ចំរៀង​ខ្មែរ៖ ចិត្ត​ស្មោះ​កាយវិការ​ក្បត់ 23/02/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀង​ខ្មែរ.
Tags: , , ,
2 comments

-អ្នក​ចំរៀង កែវ វាសនា

២០០​ ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ​ពិភពលោក​ក្នុង ៤ នាទី 22/02/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , ,
add a comment

Related Articles

ប្រើ​យន្តហោះ​ចម្បាំង​កំចាត់​អ្នក​បះបោរ​នៅ​ លីប៊ី 22/02/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
add a comment

ជំងឺ​ឆ្លង​​ក្នុង​ពេល​ថ្មី​ៗ​គឺ​ “ជំងឺ​បដិវត្តន៍” បាន​ឆ្លង​រាល​ដាល​ដល់​ប្រទេស​ជាច្រើន មិន​ថា​ប្រទេស​នៅ​ឆ្ងាយ​ៗ​នោះ​ទេ ដូច​ជា​នៅ​ប្រទេស​អ៊ីរ៉ង់​ក៏​ជំងឺ​នេះ​ឆ្លង​មក​ដល់​ ប្រជាជន​អ៊ីរ៉ង់​ក៏​ងើប​ឡើង​បះបោរ​ប្រឆាំងនឹង​​រដ្ឋាភិបាល​ដ៏​អាក្រក់​មួយ​នេះ​​ដែរ។ ចំនែក​ប្រទេស មួយទៀត​ក្នុង​ទ្វីប​អាហ៊្រិក​ដែរ តែ​នៅ​ភាគ​ខាង​ជើង​ក៏​បាន​ឆ្លង​ជំងឺ​នេះ​​គឺ​ប្រទេស លីប៊ីយ៉ា (Libya) ដែល​មាន​ប្រជាជន​ជាច្រើន​បាន​ងើប​ឡើង​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​មួយ នេះ តែ​មិន​ទាន់​មាន​លទ្ធផល​យ៉ាង​ណា​នោះ​ទេ។ អ្នក​ដឹក​នាំ​ប្រទេស លីប៊ីយ៉ា​ ដែល​មាន​ឈ្មោះថា Muammar Gaddafi បាន​ប្រកាស​ថា​មិន​ព្រម​ចុះ​ចេញ​ពី​តំណែង​នោះ​ទេ ហើយ​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​គឺ​មាន​សភាព​សាហាវ​ឃោរឃៅ​បំផុត ហើយ​នេះ​ក៏​ជា​លើក​ទីមួយ​ដែរ​ ដែល​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ឈាន​ទៅ​ដល់​ការ​ប្រើ​យន្តហោះ ចម្បាំង។

បើ​តាម​សេចក្តី​រាយការណ៍សារព័តិមាន​របស់ AP បាន​អោយ​ដឹង​ថា​រដ្ឋាភិបាល​របស់​លោក Muammar Gaddafi បាន​បញ្ជារ​អោយ​យន្តហោះ​ចម្បាំង​ចំនួន​ពីរ​គ្រឿង Mirage F1 ទៅ​កំចាត់​ក្រុម​អ្នក​បះបោរ​ប្រឆាំង​នឹង​ខ្លួន តែ​ដោយសារ​តែ​អ្នក​បើក​យន្តហោះ​ពីរ​គ្រឿង​នោះ​មិន​ដាច់​ចិត្ត​បាញ់​ស្រោច​សំលាប់​ប្រជាជន​រួម​ឈាម​ខ្លួន អ្នក បើក​យន្តហោះ​ទាំង​ពីរ​នាក់​នោះ បែរជា​បើក​យន្តហោះ​រត់​គេច​ចេញ​ពី​ប្រទេស​នេះ​ទៅ វិញ។ ហើយ​អ្នក​បើក​យន្តហោះ​ទាំង​ពីរ​នោះ​បាន​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​មួយ​ផ្សេងទៀត​​ ដើម្បី ខ្លួន​អាច​រស់នៅបាន ជៀស​វាង​គេ​ចាប់​បញ្ជូន​ខ្លួន​ត្រលប់​ទៅ​ប្រទេស លីប៊ីយ៉ា វិញ ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​បាន​ Muamma Gaddafi សំលាប់​ជាក់​ជា​មិន​ខាន។

ខាង​ក្រោម​នេះ​ជា​រូប​ថត​យន្តហោះ​ទាំង​ពីរ​ដែល​ហោះ​គេច​ខ្លួន​ពីរ​ប្រទេស លីប៊ីយ៉ា មក​ចុះ​សំចត​នៅ​ប្រទេស​ ម៉ាលតា (Malta)

Related Articles

“Hello” លោក​ ហ៊ុន សែន លោក​នៅ​ទីណា? 21/02/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បដិវត្តន៍ផ្កាឈូក, ព័ត៌មាន​ជាតិ.
Tags: , ,
4 comments

Related Articles

កំប្លែង​រូបភាព៖ ដាំ​ចង្ក្រាន អោយ​ប្រមាណ​ឆ្នាំង 21/02/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​រូបភាព, កំសាន្ត​រូបភាព, ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
3 comments

គេ​ថា​ផឹក ផឹក​អោយ​គេ​សែង​ ផឹក​ដើរ​ខ្លួន​ឯង ផឹក​ធ្វើ​អ្វី។ ដល់​អត់​មាន​អ្នក​សែង​ វា​អញ្ចឹង។ រីករាយ​សប្តាហ៍ថ្មី​អ្នក​ទាំង​អស់​គ្នា!

(more…)

នាង​ Facebook កើត​ក្រោយ​បដិវត្តន៍​នៅ​អេហ៊្សីប 20/02/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
5 comments

ក្នុង​បដិវត្តន៍​ផ្តួល​រំលំ​អ្នក​ដឹក​នាំ​ផ្តាច់​ការ​ក្នុង​ប្រទេស​ក្នុង​ ពិភព​អារ៉ាប់ Facebook បាន​ដើរ​តួរ​យ៉ាង​សំខាន់​ក្នុង​​ដំណើរ​ការ​នេះ។ តាមរយៈ​ Facebook អ្នក​បះបោរ​ប្រឆាំងតវ៉ា​ទាំងអស់​អាច​ផ្តល់​ព័តិមាន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​ អំពី​ទីកន្លែង និង ម៉ោង​​នៃ​ការ​ជួប​ជុំ​ដើម្បី​ធ្វើ​ការ​បះ​បោរ​ប្រឆាំង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​មួយ​ចំនួន​ដែល​ទទួល បាន​ជោគជ័យ​ ក្នុង​ការ​ផ្តួល​រំលំ​របប​ផ្តាច់​ការ​ទាំង​នោះ តែង​តែ​អរគុណ​យ៉ាង​ខ្លាំង​ដល់​គេហទំព័រ​ទំនាក់ទំនង សង្គម​មួយ​នេះ។

តួរយ៉ាង​ដូច​ជា​បុរស​ជនជាតិ​អេហ៊្សីប​ម្នាក់​ គាត់​ចង់​សំដែង​​នូវ​ការ​ដឹង​គុណដល់ Facebook ដែល​មាន​តួរនាទី​ក្នុង​ការ​ជួយ​ពួក​គេ​អោយ​បាន​ទទួល​បាន​ជ័យជំនះនៅ​ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១១ នេះ​ គាត់​បាន​ដាក់​ឈ្មោះ​កូនស្រី​ដែល​ទើបតែ​កើត​របស់​គាត់​ថានាង “Facebook” ដែល​ឈ្មោះ​ពេញ​របស់​នាង​គឺ Facebook Jamal Ibrahim​។

ក្រុម​គ្រួសារ​ មិត្តភក្តិ និង អ្នក​ជិតខាង​ដែល​នៅ​តំបន់​មួយ​ដែល​ឈ្មោះ​ថា Ibrahimya ជា​តំបន់​ដែល​នាង​ ​ Facebook កើត ពួក​គេ​បាន​បី​នាង​ដើរ​ចុះ​ឡើង​ៗ​ដើម្បី​បន្ត​ការ​គាំទ្រ​របស់​ពួក​គេ​ចំពោះ ​បដិវត្តន៍​នោះ ដែល​បាន​ចាប់​ផ្តើម​ឡើង​ក្នុង Facebook។

នាង “Facebook” ក៏​បាន​ទទួល​បាន​អំណោយ​ជា​ច្រើន​ពី​ក្រុម​យុវវ័យ​ដែល​មាន​ការ​រីករាយ​យ៉ាង​សម្បើម​ ដោយ​សារការ​ចាប់​​កំណើត​ និង ឈ្មោះ​​របស់​នាង។ ហើយ​ឈ្មោះ​ Facebook នេះ​ក៏​បាន​ធ្វើ​អោយ​ភ្ញាក់​ផ្អើល​ដល់​ពិភពលោក​ផង​ដែរ។

Related Articles

ចំរៀង​ខ្មែរ៖ សន្យា​បាន​ទេ​ថា​មិន​ធ្វើ​អោយ​បង​ខូច​ចិត្ត? 19/02/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀង​ខ្មែរ.
Tags: , , ,
4 comments

-អ្នកចំរៀង អាន គុណកូឡា

%d bloggers like this: