៤៨ ម៉ោងដំបូងនៃ Firefox 4 (ក្រាហ៊្វិក) 31/03/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, ព័ត៌មានអន្តរជាតិ.Tags: ក្រាហ៊្វិក, ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, Mozilla Firefox 4
add a comment
Related Articles
- Firefox 4 Infographic Details First 48 Hours (webpronews.com)
- Firefox 4 doubles Internet Explorer 9 downloads in first 24 hours (telegraph.co.uk)
- Mozilla Firefox 5 Preparations Begin (ghacks.net)
កំសាន្តវីដេអូ៖ អ្វីគ្រប់យ៉ាងជាតន្ត្រី 31/03/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តជាវីដេអូ.Tags: កំសាន្តជាវីដេអូ, តន្ត្រី
add a comment
Related Articles
- 1 reviews of Will Smith (rateitall.com)
- 1 reviews of Gwen Stefani (rateitall.com)
- 1 reviews of The Beach Boys (rateitall.com)
អ្នកមានមិត្តភក្តិច្រើនជាង ៥០០០ នាក់ក្នុង Facebook? 31/03/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, ព័ត៌មានអន្តរជាតិ.Tags: ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, ព័តិមានអន្តរជាតិ, Facebook
2 comments
នេះជាលើកដំបូងដែល Facebook បានអនុញ្ញាតិអ្នកទាំងអស់គ្នាអាចប្រែក្លាយ Profile របស់អ្នកទាំងអស់គ្នាទៅជា Fan Page រឺ Business Page បានដោយមិនចាំបាច់បង្កើតមួយថ្មីទៀតហើយស្វែងរកអ្នកគាំទ្រសារជា ថ្មី ព្រោះថាការបង្កើត Fan Page រឺ Business Page មួយថ្មីអ្នកត្រូវចាប់ផ្តើមពី “សូន្យ” នាក់។
នេះអាចជាដំណឹងល្អសំរាប់អ្នកទាំងឡាយដែលមានមិត្តភក្តិច្រើនលើសពី ៥០០០ នាក់ដែលមិនអាចទទួលយកមិត្តភក្តិថែមទៀតបាន ដោយសារតែអ្នកដល់កំរិតដែលគេ កំណត់មួយទៅហើយ។ អ្នកដែលមានឈ្មោះល្បី តារាភាពយន្ត តារាចំរៀង អ្នកនយោបាយ អ្នកធ្វើការក្នុងសង្គមផ្សេងៗ ដែលចង់យកមិត្តភក្តិរបស់អ្នកទាំងអស់ទៅជាមួយក្នុង Fan Page លែងមានក្តីបារម្មទៀតហើយ។
សូមជ្រាបជាមុនថាពេលដែលអ្នកធ្វើបរិវត្តន៍ (Convert) វាហើយមានតែរូបថត និង មិត្តភក្តិរបស់អ្នកប៉ុណ្ណោះដែលដោយទៅជាមួយ អ្វីផ្សេងទៀតដែលអ្នកមានក្នុង Profile ចាស់នោះនឹងបាត់បង់។ តែប្រសិនជាអ្នកចង់រក្សាទុកអនុស្សាវរីយ៍ចាស់ទាំងនោះអ្នក អាចទាញវាយកទុក (Download) ជាមុនសិននូវគ្រប់ព័តិមានទាំងអស់បានដោយ Account -> Account Settings -> Download Your Information។
- តែអ្នកក៏អាចអានព័តិមានបន្ថែមជាមុនសិនក៏បានដោយ ចុចទីនេះ
- ចូលទៅបរិវត្ត Profile ទៅ Fan Page សូមអ្នក ចុចទីនេះ
Related Articles
- Turn Your Facebook Profile Into a Fan Page (ducttapemarketing.com)
- Facebook Personal Profiles to Biz pages (twtface.wordpress.com)
- You can now convert a standard Facebook profile into a business page – TNW Facebook (huguesrey.wordpress.com)
“បដិវត្តន៍ផ្កាឈូក” ក៏រីកនៅប្រទេសវៀតណាមដែរ 30/03/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, បដិវត្តន៍ផ្កាឈូក, ព័ត៌មានអន្តរជាតិ.Tags: បដិវត្តន៍ផ្កាឈូក, ប្រទេសវៀតណាម, ព័តិមាន, ព័តិមានអន្តរជាតិ
7 comments
អីឡូវនេះប្រជាជនវៀតណាមដែលស្រលាញ់សិទ្ធិសេរីភាព យុត្តិធម៌ និង របបប្រជាធិបតេយ្យបានងើបឡើងបះបោរតវ៉ាហើយ ប្រឆាំងនឹងរដ្ឋាភិបាលផ្តាច់ការយួន ដែលជាអាណាព្យាបាលរបស់លោក ហ៊ុន សែន ការបះបោរតវ៉ានេះពួកគេក៏បានដាក់ឈ្មោះថា “បដិវត្តន៍ផ្កាឈូក” ដែរ។ ការងើបឡើងបះបោរកើតឡើងពីក្រុមយុវជនជំនាន់ថ្មី ដែលនៅតាមសាលារៀននានាក្នុងប្រទេសវៀតណាម ក្នុងទីក្រុងហូជីមិញ ក្រុងហាណូយ កន្លែងផ្សេងៗទៀត និង ក៏មានការរៀបចំឡើងដោយសហការជាមួយនឹងជនជាតិវៀតណាមផ្សេងៗដែលរស់នៅបរទេសផងដែរ។ ការទំនាក់ទំនង ត្រូវធ្វើឡើងតាមអ៊ីនធើណេត ដែលគេហទំព័រ Facebook ជាគេហទំព័រក្តៅមួយដែលបដិវត្តន៍ផ្សេងៗទៀតប្រើប្រាស់វាដើម្បីទំលាក់មេដឹកនាំល្មោភអំណាចរបស់ពួកគេ។
វាហាក់បីដូចជាពន្លឺដ៏តូចមួយចាប់ផ្តើមរះទៅដល់ “ប្រជាជនខ្មែរក្រោម” យើងដែរ ដែល រស់នៅក្រោមការកៀបសង្កត់ ធ្វើបាប ចាប់ដាក់គុក កាប់សំលាប់ ពីសំណាក់រដ្ឋាភិបាលកុម្មុយនីស្តមួយនេះ។ បើសិនជារដ្ឋាភិបាលដ៏យងឃ្នងមួយនេះដួលរលំ យើងសង្ឃឹមថាប្រជាជនខ្មែរក្រោមនឹងមិនរស់នៅរងទុក្ខវេទនាដូចដែលខ្លួនបានឆ្លងកាត់អស់រយៈដ៏យូរនេះមកទៀតទេ។ សង្ឃឹមថាក្តីប្រាថ្នារបស់ប្រជាជនខ្មែរក្រោមយើងទាំងអស់ ដែលចង់រស់នៅមានតំលៃជាមនុស្សស្មើនឹងអ្នកដទៃនឹងបានសំរេច ហើយរដ្ឋាភិបាលមួយនេះ នឹងដួលរលំជាក់ជាមិនខាន។
ចំនែកនៅប្រទេសចិនវិញ ក៏មានការបះបោរប្រឆាំងនឹងរដ្ឋាភិបាលផ្តាច់ការរបស់ពួកគេ ដែរ ដែលធ្វើអោយរដ្ឋាភិបាលមួយនេះត្រូវកាត់ផ្តាច់រាល់ប្រព័ន្ធទំនាក់ទំនងតាម គេហទំព័រ ផ្សេងៗតាមអ៊ីនធើណេត ព្រោះតែព្រួយបារម្មខ្លាចការបះបោរនេះរីកធំធាត់ហើយខ្លួនលែងមានសមត្ថភាពគ្រប់គ្រង ហើយមួយវិញទៀតក៏បានដឹងខ្លួនច្បាស់ ដែរថាមានមនុស្សស្អប់ខ្លួនច្រើន។
បើសិនជារដ្ឋាភិបាលចិន និង រដ្ឋាភិបាលយួនដួលរលំ តើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន នឹងមាននរណាធ្វើជាមិត្តទៀតទៅ? ព្រោះគ្រប់ពេលលោក ហ៊ុន សែន តែងតែងអោបជើងចិន យួន ប្រកាសក្តែងៗថា “ប្រទេសកម្ពុជា និង ចិនឈរលើគោលនយោបាយតែមួយ” ហើយតែងតែសរសើរចិនថាជាមិត្តភក្តិល្អ អោយលុយហើយមិននិយាយច្រើន មិនខ្វល់ថាអ្នកឯងយកលុយទៅណា ទៅធ្វើអ្វី មិនខ្វល់អ្នកឯងគោរពសិទ្ធិមនុស្ស រឺ ពុករលួយក៏ពួកគេមិនដែលនិយាយលើកឡើងសូម្បីតែម្តង។
ហើយទន្ទឹមនឹងគ្នានោះដែរលោក ហ៊ុន សែន តែងតែក្រអឺតក្រទមដាក់ប្រទេសម្ចាស់ជំនួយមួយចំនួន ដែលចង់អោយរដ្ឋាភិបាលមួយនេះចាយលុយចំគោលដៅ “បើនិយាយច្រើនពេក ច្បាប់ទំលាប់ច្រើនពេក យកលុយទៅវិញទៅ” គាត់មិនត្រូវការទេ។ ជានិច្ចជាកាលលោក ហ៊ុន សែន ក៏តែងតែធ្វើជាសត្រូវនឹងប្រទេសដែលប្រកាន់លិទ្ធិប្រជាធិបតេយ្យ លោកព្យាយាមបិទ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅ កម្ពុជាចោល ជេរប្រទេចដោយពាក្យកខ្វក់ទៅខាង Global Witness ខ្វែងគំនិតជាមួយនឹង Human Right Watch ហើយមួយដ៏សំខាន់នោះគឺគាត់ស្វាគមន៍លោក បាន គីមូន ដែលលោកជាអគ្គលេខាធិការអង្គការសហប្រជាជាតិយ៉ាងចាស់ដៃ ដោយផ្តល់អោយលោកនូវ តែក្តៅពីរពែង យ៉ាងចត់ល្វីងតែម្តង។
Related Articles
- Sex, Drugs and Mao Zedong (time.com)
- Government in Brief 30/3 (lookatvietnam.com)
- FYI – Human Rights Watch urges U.S. to put Vietnam back on religious freedom blacklist. (jwitness.wordpress.com)
១០១ រំពាត់សំរាប់អំពើផិតក្បត់ 30/03/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មានអន្តរជាតិ.Tags: ចំណេះដឹងទូទៅ, ប្រទេសបង់ក្លាដេស, ព័តិមានអន្តរជាតិ, Muslim world
add a comment
ច្បាប់ប្រឆាំងនឹងអំពើផិតក្បត់ (adultery) ដែលគេអនុវត្តនៅក្នុងប្រទេសមួយចំនួនគឺមហាសែនឃោឃៅ ជាពិសេសបើច្បាប់នោះស្ថិតក្រោមការអនុវត្តពីអ្នកកាន់សាសនា វិញ។ អំពើផិតក្បត់ក្នុងសាសនាព្រះពុទ្ធ មិនបានដាក់ទោសដល់អ្នកប្រព្រឹត្តដោយផ្ទាល់នោះទេ តែអ្នកនឹងទទួលវានៅពេលដែលអ្នកស្លាប់ទៅ ទៅដល់កន្លែងមួយដែលតំរូវអោយអ្នកឡើងដើមរកាដែក។ នៅប្រទេសចិនក្នុងអតីតកាលចំពោះអំពើផិតក្បត់គេនឹងដាក់អ្នកក្នុងទ្រុង ហើយ សណ្តូនអ្នកក្នុងទឹកទាំងរស់ អោយឈ្លក់ទឹករហូតដល់ស្លាប់តែម្តង។
នៅប្រទេស អ៊ីរ៉ង់ បើអ្នកជាស្ត្រីហើយមានអំពើផិតក្បត់ គេនឹងចងអ្នកនៅទីសាធារណៈ អោយក្រុមមហាជនទាំងឡាយ រួមទាំងកូនបង្កើត ឪពុកបង្កើត បងប្អូនបង្កើត ញាតិមិត្ត អ្នកភូមិរបស់អ្នកគប់អ្នកនឹងដុំថ្មរហូតដល់ស្លាប់។ នេះជាច្បាប់មួយដែលកំពុងតែមាន ឥទ្ធិពល ដែលគេនៅតែអនុវត្តនៅឡើយរហូតដល់សព្វថ្ងៃ។ តែច្បាប់ក្នុងប្រទេសនេះដាក់ទោសតែ ស្ត្រីនោះទេ ចំនែកមនុស្សប្រុសដែលមានទំនាក់ទំនងផិតក្បត់នោះនៅរស់យ៉ាងរំភើយ។
ហើយចំនែកនៅប្រទេស បង់ក្លាដេស វិញប្រសិនជាគេរកឃើញថាអ្នកមានអំពើផិតក្បត់វិញ មានន័យថាអ្នកបានប្រព្រឹត្តខុសនឹងច្បាប់អ៊ីស្លាមក្នុងប្រទេសនេះហើយ ហើយការដាក់ទោសគឺ “វាយនឹងខ្សែតី”។ គេអនុត្តទៅទាំងសងខាង ខាងស្រីក៏ទទួលទោស ខាងប្រុសក៏ទទួលទោស។
នេះជារឿងរ៉ាវមួយដែលទើបតែកើតឡើងថ្មីៗនៅប្រទេស បង់ក្លាដេស ចំពោះក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ដែលមានឈ្មោះថា Hena Akhter ដែលត្រូវបានគេចោទថានាងមានសាហាយស្មនជាមួយបុរសមានប្រពន្ធម្នាក់ Mahbub Khan ដែលបុរសនោះមានអាយុលើសនាងដល់ទៅបីដង។ នាងត្រូវបានគេដាក់ទោសដោយវាត់នឹងខ្សែតីចំនួន ១០១ ដង ហើយចំនែកបុរសម្នាក់នោះ ២០១ ដង។
Hena Akhter ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យក្រោយពេលដែលគេវាត់នឹងខ្សែតីនោះ តែនាងមិនមានសំណាងបានរស់នៅនោះទេ នាងត្រូវស្លាប់ក្រោយមកមួយសប្តាហ៍។ ចំនែកបុរសម្នាក់នោះបាត់រត់បាត់ នៅខណៈពេលដែលគាត់ត្រូវគេវាត់នឹងខ្សែតីនោះចំនួន ២ ទៅ ៣ ដំបូងតែប៉ុណ្ណោះ។
បើតាមព័តិមានពីខាងក្រុមគ្រួសាររបស់ Hena Akhter ប្រាប់សារព័តិមានរបស់ CNN ថានៅយប់មួយ Hena Akhter បានដើរចេញទៅបង្គន់នៅក្រៅផ្ទះស្រាប់តែ Mahbub Khan បានចាប់នាងយកទៅហើយវាយដំលើនាង ហើយក៏រំលោភនាងតែម្តង ដែលក្នុងពេលនោះនាងបានព្យាយាមរើបំរាស់ រត់គេច តែមិនបានសំរេច។ នៅពេលនោះប្រពន្ធរបស់ Mahbub Khan បានលឺសំលេងហើយចេញមកឃើញពួកគេទាំងពីរនាក់ ហើយរឿងរ៉ាវនេះក៏បែកសុះសាយតែម្តង។
រឿងរ៉ាវនេះត្រូវបានចាស់ៗក្នុងភូមិយកមកពិភាក្សា ហើយក៏សំរេចដាក់ទោសពួកទាំង ពីរបែបនោះតែម្តងទៅ។ ពាក្យសម្តីចុងក្រោយរបស់ Hena Akhter មុននឹងស្លាប់នាងនៅតែអះអាងថានាងមិនបានធ្វើដូច្នេះទេ តែវាយឺតពេលទៅហើយក្នុងការជួយសង្គ្រោះ ជីវិត ក្មេងស្រីម្នាក់នេះ។
- គួរចញ្ជាក់ថាតាមការសិក្សារត្រូវបានអោយគេដឹងថា អំពើរំលោភបំពាន ផ្លូវ ភេទ អំពើបៀតបៀនផ្លូវភេទ ភាគរយនៃអ្នកប្រព្រឹត្តដែលច្រើនបំផុតគឺកើតឡើងពី សំណាក់អ្នកដែល មានភាពស្និតស្នាលជាមួយក្រុមគ្រួសារ នៃជនរងគ្រោះតែម្តង អ្នកនៅផ្ទះជាមួយ អ្នកនៅក្បែរផ្ទះ។ ដូច្នេះ ដើម្បីការពារកូនស្រីរបស់អ្នក ចូរប្រយ័ត្នចោរនៅក្នុងផ្ទះអោយបានច្រើន បំផុត។
Related Articles
- 101 Lashes (maboulette.wordpress.com)
- Only 14, Bangladeshi girl charged with adultery was lashed to death (cnn.com)
- 14-Year-Old Girl Charged With Adultery, Lashed To Death in Bangladesh (alan.com)
ចំរៀងខ្មែរ៖ ក្រឡាហោមគង់ 30/03/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងខ្មែរ, បដិវត្តន៍ផ្កាឈូក, ប្រវត្តិសាស្ត្រខ្មែរ.Tags: ក្រឡាហោមគង់, ចំរៀងខ្មែរ, នយោបាយ, ប្រទេសកម្ពុជា, ស៊ិន ស៊ីសាមុត
add a comment
គុកនយោបាយ – ប៊ុណ្ណ ចន្ទ ម៉ុល 30/03/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ប្រលោមលោក, ប្រវត្តិសាស្ត្រខ្មែរ, ព័ត៌មានជាតិ.Tags: គុននយោបាយ, ប៊ុណ្ណចន្ទ ម៉ុល, ប្រវត្តិសាស្ត្រខ្មែរ, ព័ត៌មានជាតិ
add a comment
“ចុចលើរូបភាពចូលទៅអាន”
Related Articles
- Cambodians evicted in ‘land grab’ (guardian.co.uk)
- Ex-Khmer Rouge prison chief appeals sentence (ctv.ca)
- VIDEO: Khmer Rouge jailer begins appeal (bbc.co.uk)



