jump to navigation

លោក ហ៊ុន សែន ខ្លាំង​ជាង​ព្រះបាទ​ជ័យវរ័្មន​ទី ៧? 19/03/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ទស្សនៈ, បដិវត្តន៍ផ្កាឈូក, ព័ត៌មាន​ជាតិ.
Tags: , , ,
trackback

“សម្តេច​នឿយ​ហត់​ណាស់ សម្តេច​មិន​បាន​សំរាក​គ្រប់គ្រាន់​ទេ ព្រោះ​កិច្ចការ​ប្រទេស​ជាតិ​មាន​ច្រើន” នេះ​ជា​ពាក្យ​សម្តី​អ្នកដែល​អ្នក​គាំទ្រ​ និង ស្រលាញ់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លើទំព័រ​របស់លោក​ក្នុង​ ហ្វេសប៊ុក។ ពិត​ជា​គួរ​អោយ​ច្រណែន​លោក​នាយក​រដ្ឋមន្ត្រី​មែន​ទែន ព្រោះ​លោកមាន​អ្នក​ខ្វាយខ្វល់​ច្រើន​ចំពោះ​លោក ខ្លាច​លោក​ហូប​ចុក​មិន​គ្រប់គ្រាន់ សំរាក​មិន​ឆ្អែត ខ្វះ​លុយ​កាក់​ចាយ គ្មាន​សំលៀក​ពំពាក់ល្អ​ស្លៀក​ពាក់ គ្មានឡាន​ជិះ គ្មាន​ផ្ទះ​ល្អ​សំរាប់​រស់នៅ ហើយ​ម៉្យាង​ទៀត​ខ្លាច​គេ​ធ្វើ​បាប​ដល់​រាង​កាយ​របស់​លោកទៀត​ផង។

គិត​ទៅ​បើ​លំបាក​ម្លឹង​ៗ​លោក​នាយករដ្ឋមន្ត្រី​ដឹក​នាំ​ប្រទេស​ចំនួន បី ទស្សវត្សន៍​មក​នេះ​លោក​អាច​ទ្រាំទ្រ​រួច​? នេះ​ប្រហែល​ជា​លោក​នាយក​រដ្ឋមន្ត្រី​ចូល​ចិត្ត​ការ​លំបាក​ហើយ មើល​ទៅ បាន​ជា​ច្រើន​លើក​ច្រើន​សារ​លោក​តែង​តែ​ប្រកាស​ក្តែង​ៗ​តាម​សារព័តិមាន ទូរទស្សន៍ វិទ្យុ ការសែត​ថា​លោកនឹង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​រហូត​ដល់​អាយុ ៩០ ឆ្នាំ។

អ្នក​គាំទ្រ​របស់​លោក​ថា​ស្រលាញ់​លោក​ណាស់ ព្រោះ​លោក​មិ​ន​ដែល​រត់​ចោល ប្រជាជន​ដូច​លោក​ សម រង្សី ទេ។ គិត​ទៅ​លោក​ សម រង្សី អន់​ណាស់ អត់​ស្រលាញ់​ប្រទេស​ជាតិ​សោះ បើ​សិន​ជា​លោក​ស្រលាញ់​ប្រទេស​ជាតិ​ម្លេះ​សម​លោក​​នៅ​ទីក្រុង ភ្នំពេញ​ នៅ​​អោយ​គេ​បាញ់​សំលាប់​ដូច​លោក ជា​ វិជ្ជា ជា​មិន​ខាន ហើយ​ក៏​នៅទីក្រុង​ភ្នំពេញ​អោយ​តុលាការ​ដ៏​មហា​ឯករាជ្យ​​កាត់​ទោស​ដាក់​គុក​លោក​ចំនួន​ជាង ១០ ឆ្នាំ​ដោយ​សារ​តែ​ចេះ​ឈឺ​ឆ្អាល​ទៅ​ដក​បង្គោល​ដែល​យួន​បោះ​លើ​ដី​ខ្មែរជា​មិន​ខាន។

អ្នកគាំទ្រ​ និង ស្រលាញ់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏និយាយ​ទៀត​ថា តើ​ពួក​យើង​ចង់​បាន​អ្វីទៀត ប្រទេស​យើង​សំបូរ​សប្បាយ​ណាស់ ប្រទេស​យើង​អីឡូវ​មាន​អ្វី​ៗ​គ្រប់​បែប​យ៉ាង សូម្បី​ជំនាន់​សម្តេច​ សីហនុ ក៏​ប្រជាជន​អត់​មាន​ម៉ូតូ​ជិះ​ច្រើន​ដូច​សម័យ​អីឡូវ​ដែរ។ អ្នក​ខ្លះថា​លោក​នាយក​រដ្ឋមន្ត្រី​ខ្លាំង​ជាង​ព្រះបាទ​ជ័យ​វរ័្មន​ទី ៧ ទៅ​ទៀត​ណោះ​ប្រាប់​អោយ​ដឹង​ទៅ ហើយ​បើ​កំសោយ​ណាស់​ក៏គ្រាន់​បើ​ជាង​ ប៉ុល ពត​ ដែរ តែ​ជា​សំណួរ​តើ​អ្នក​ដឹកនាំ​ណា​ដែល​អន់​ជាង​ ប៉ុល ពត ក្នុង​លោក​នេះ?

ពួក​អ្នក​គាំ​ទ្រ​លោក​នាយក​រដ្ឋមន្ត្រី​យើង​ តែង​តែ​និយាយ​ឌឺដង​អោយ​អ្នក​គាំទ្រ​គណបក្ស ប្រឆាំង​ថា “ពួក​អា​អ្នក​យក​ជើង​រា​ទឹក” ដល់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​តប​វិញ​ថា​”ពួក​អា​អ្នក​រុញ​ស៊ីក្លូ​បញ្ចូល​ឡាន”។ គិត​ៗ​ប្រទេស​ដែល​រីកចំរើន​ក្នុង​អាស៊ី​ដូច​គ្នា​ដូចជា ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាឡេស៊ី ជាដើម​គេ​គិត​តែ​ខិតខំ​ធ្វើ​អោយ​ប្រទេស​ជាតិ​គេ​រីកចំរើន​ប្រជាជន​គេរស់នៅ​បាន​សុខសប្បាយ តែ​ប្រជាជន​ខ្មែរ​យើង​ដែល​គ្មាន​មាន​អ្វី​សោះ​បែរ​ជា​និយាយ​ថា “ប៉ុណ្ណឹង​បាន​ហើយ ចង់​បាន​អី​ទៀត”។

Related Articles

About these ads

មតិ»

1. khmer student - 19/03/2011

អូ​ ក្លាហាន​មែន​ដែល​ហ៊ាន​សរសេរ​ មិន​ខ្លាច​សុវត្ថិភាព​ផ្ទាល់​ខ្លួន​។ សរសេរ​បែប​ន័យ​កំប្លែង​ទៀត​ ល្អ​អាន​តើ​!! :D

2. khmer student - 19/03/2011

ពិត​ជា​ស្រុក​ខ្មែរ​ស្នេហ៍​ខ្ញុំ​មែន​….. ស្រុក​ខ្មែរ​អើយ​ស្រុក​ខ្មែរ​….

3. svakhum - 19/03/2011

មនុស្សយើងបើចូលចិត្តអ្នកណាហើយ រមែកលើកកំពស់អ្នកអ្នកនោះ។
វាជាធម្មតារបស់មនុស្សទៅហើយ។
បើសំដាច់នឿយហត់អត់រយះ៣ទស្សវត្សន៍ សំដាច់គួរតែសម្រាកខ្លះទៅ
អោយអ្នកដទៃគេបានបំពេញតួនាទីម្ដង។
សូមសំដាច់មើលហើយការណ៍របស់ពិភពលោកកំពុងចលាចល បើវង្វេង
តែអំណាចនឹងដូចប្រទេសទាំងនោះជាមិនខាននាពេលអនាគត។

4. ឧត្តម - 19/03/2011

រកប៉ុណ្ណាទៀតបងអើយ! តាំងពីបាតដៃទទេរណា ឥឡូវជំពាក់គេប៉ុន្មាន​លាន? មិនមែនពួកពូ ពួកអុំ ពួកតាយាយ អ្នកសងទេ គឺពួកខ្ញុំស្រកក្រោយ ឯណេះទេ ដែលជាអ្ន​ករ៉ាប់រង ពួកគាត់ស្លាប់បាត់ទៅ ម្តឹងកើតឯណាផង! តែក៏ប្រហែលមកចាប់កំណើតជាកួនជាក្មួយខ្ញុំ ចាំជួយសងដែរក៏មិនដឹង!
អ្នកគាំទ្រគេថាទាំងបិទភ្នែកថា “មានយួនឯណា” “មានបាត់ដីឯណា” “មានអស់ព្រៃឯណា” តែគាត់និយាយនៅក្នុងផ្ទះ និយាយក្នុងបារូ និយាយនៅកន្លែងខ្លាញ់ គឺប៉ុណ្នឹងបានហើយសម្រាប់គាត់! តែអ្នកដែលបើកភ្នែកនៅខាងក្រៅផ្ទះ អ្នកនៅក្បែរព្រុំដែន អ្នកនៅក្បែរព្រៃ គេបិទភ្នែកមិនជិត!

ឧត្តម - 19/03/2011

ស្រុកខ្មែរមានវប្បធម៌បាក់ស្បាតមួយគឺ “អាក្រក់មិនឈ្នះល្អ មានមិនចាញ់ក្រ ធ្វើថ្លង់ធ្វើគ រស់បានយូរ”!

5. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 19/03/2011

បាត់​ដី​បាត់​ម្តុំ​ណា? ចង្អុល​បង្ហាញ​មើល?
-ទៅ​សួរ​លោក ហេង សំរិន​ ទៅ​បើ​សិន​ចង់​ដឹង​បាត់​ម្តុំ​ណា​នោះ!

6. ពត៌មានទូរស័ព្ទ - 20/03/2011

ខ្ញុំឆ្ងល់ ប្រទេសលីប៊ី ប្រជាជន ស្រលាញ់ ហើយមានជាងគេក្នុងចំណោម ប្រទេសមានប្រេង ទីបំផុត ការកាន់តំណែង ផ្តាច់មុខ (ផ្តាច់ការ) ជិត៤ទស្សវត នៅតែប្រជាជនខ្លួនឯង ងើបប្រឆាំង រហូតជិតដល់ដំណាក់កាល សាដាំហ៊ុនសេន ។ ចុះនៅអាស៊ី មានប្រទេសលទ្ឋិប្រជាធិបតេយ្យ ប៉ុន្មាន ដែលកាន់តំណែងយូជាង ២០ឆ្នាំ ? តាំងពី ក្រុមសារ មិត្តភក្ភ ក្រ រហូតដល់មានបាន រាប់ពាន់លានដុល្លា តាំងពី ជិះ អាកម្មង់ការ ឡានអាដំរីទឹក រហូតដល់ ជីះ អាប្រលាំងកាស បាញ់មិនមុត ចុះ មីងពូខ្ញុំ តាំងពីមានដីគេចែកអោយធ្វើស្រែ រហូតលក់ដីទិញម៉ូតូ អោយកូនជិះ បានគ្រាន់នឹងគេ ឥលូវសាំងវាថ្លៃ លក់ម៉ូតូ ចាយអស់ អត់ដីធ្វើស្រែ ទីបំផុតតាំងពីបាតដៃទទេរចេញពីអាពត រហូតដល់ឥលូវ ២០១១ ជំពាក់ ប្រាក់ធានាគារ ហត្ថាកសិករ អេស៊ីលីដា នឹងអ្នកភូមិ ដើរមិនហ៊ានចូលស្រុក ពិតជាអភិវឌ្ឍន៍មែន។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 20/03/2011

នេះ​ហើយ​ដែល​រដ្ឋាភិបាល​លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​កំពុង​តែ​បោក​ប្រាស់​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ថា​ប្រទេស​យើង​អីឡូវ​មាន​ណាស់ រីកចំរើន​ណាស់។ វា​ដូច​ជា​ក្នុង​គ្រួសារ​មួយ​ដែល​ឪពុក​ម្តាយ​ខ្ចី​លុយ​គេ​មក​ទិញ​កង់​ថ្មី ម៉ូតូ​ថ្មី ទូរទស្សន៍​ថ្មី ហើយ​ភូត​កុហក​កូន​ចៅ​ក្នុង​ផ្ទះ​ដែល​មិន​រឿង​ពិត​ថា “កូន​ៗ​គ្រួសារ​យើង​មាន​ណាស់ គ្រូសារ​យើង​រីក​ចំរើន​ណាស់”។

ដូច​កម្ពុជា​សព្វ​ថ្ងៃ​ដែល​មាន​ផ្លូវ​ថ្មី ស្ពាន​ថ្មី សាលារៀន​ថ្មី តែ​លុយ​ខ្ចី​គេ​យក​មក​ធ្វើ អញ្ចឹង​យើង​អាច​និយាយ​ថា​យើង​ជា​ប្រទេស​អ្នក​មាន ប្រទេស​យើង​អស្ចារ្យ​បាន​ទេ វា​មិន​អាច? ចំនុច​នេះ​ប្រជាជន​ខ្មែរ​ដែល​មើល​តែ​ទូរទស្សន៍​មើល​តែ​ក្រុម​ស្រី ប្រុស លោត​កញ្ឆក់​កញ្ឆេង​រាំ​លើ​ឆាក​ពួក​គេ​មិន​ដឹង​រឿង​ពិត​ទេ ព្រោះ​រឿង​ពិត​ទាំង​ឡាយ​នោះ​រដ្ឋាភិបាល​នេះ​មិន​អោយ​ផ្សាយ​អោយ​អ្នកណា​ដឹង​ទេ។ វា​អត់​មាន​សារព័តិមាន​ឯករាជ្យ​ដែល​និយាយ​ពី​រឿង​ពិត អញ្ចឹង​ប្រជាជន​ទូទាំង​ប្រទេស​លឺ​តែ​សំលេង ហ៊ុន សែន និង អ្នក​លើក​ជើង​ ហ៊ុន សែន ប៉ុណ្ណោះ។

7. ឧត្តម - 20/03/2011

មួយទៀតគេថា “អាថាចេះតែថា.. មិនដែលឃើញធើអីសោះ”
ចុះបើមិនដែលឲ្យអាថាហ្នឹងឡើងធើម្តងផង ឲ្យគ្នាធើអាមិច! គ្នាមានលុយឯណា.. បើអ្នកកាន់រាប់សិបឆ្នាំហើយ ខ្វះអីលុយ? សួរថាផ្លូវស្ពានសាលារាល់ងៃហ្នឹងអ្នកណាធើ គឺបក្សធើ មិនមែនរដ្ឋាភិបាលធើទេ បើមិនចឹងទេឲ្យឧកញ៉ាធើ ហើយដាក់ប៉ារ៉ាស់យកលុយតាហ្មង អស្ចារ្យណាស់ត្រឹមផ្លូវម៉ៃដាមិនបាន១០គីឡូផង ក៏ឲ្យគេធើដាក់ប៉ារ៉ាស់យកលុយដែរ! នេះហើយអភិវឌ្ឍន៍!!! ប្រគល់ដី ប្រគល់បឹង ប្រគល់ព្រៃឲ្យគេធើអស់ កាប់ព្រៃដាំកៅស៊ូ អស្ចារ្យមែន!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 20/03/2011

ពេល​ដែល​ទៅ​សម្ភោធ​អ្វី​កន្លែង​ណា​មួយ អ្នក​ភូមិ​សុំ​ធ្វើ​នេះ​ធ្វើ​នោះ លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ងាក​ទៅ​ក្រោយ​ខ្នងសួរ​រក មើល​ឯកឧត្តម​នេះ មើល​ឯកឧត្តម​នោះ​អាច​រាប់រ៉ង​បា​ន​ទេ​? ឯកឧត្តម​ដែល​ជា​រដ្ឋមន្ត្រី​អស់​ហ្នឹង​បាន​ប្រាក់​ខែ​ប៉ុន្មាន​ដែរ​រៀងរាល់​ខែ​បាន​សំបូរ​លុយ​ម្លេះ? ហើយ​ឯក​ឧត្តម​អស់​ហ្នឹង​ក៏​អត់​មាន​បើក​ហាង​លក់​បាយ លក់​គុយទាវ​អី​ដែរ។

អ្នក​ដែល​ស្រលាញ់​ ហ៊ុន សែន មាន​ពីរ​ក្រុម​។ ក្រុម​ទីមួយ​ពួក​អ្នក​ដេល​មាន​តួនាទី​ធំ​ៗ​បាន​ប្រយោជន៍​ពី​រដ្ឋាភិបាល​ ហ៊ុន សែន។ ចំនែក​ក្រុម​ទី​ពីរ​គឺ​ក្រុម​ស្គាល់​តែ​ ហ៊ុន សែន ស្តាប់​តែ​លោក​នាយក​រដ្ឋមន្ត្រី​ម្នាក់​ហ្នឹង​និយាយ​អួត បើ​យក​ពួក​គេ​​ចេញ​ផុត​តែ​ពី​ស្រុក​ទៅ​ប្រទេស​ក្បែរ​ៗ​អោយ​ឃើញ ប្រាកដ​ជា​អុក​គូទ​ជា​មិន​ខាន ព្រោះ​ដឹង​ខ្លួន​ថា​តាម​ពិត​ស្រុក​ខ្មែរ​ជា​ប្រទេស​ក្រ​ជាង​គេ​បំផុត​ក្នុង​តំបន់។ អញ្ចឹង​លោក ហ៊ុន សែន ភូត​កុហក​សោះថា​ស្រុក​ខ្មែរ​អស្ចារ្យ​សម្បើម​នោះ។

xjm - 09/08/2011

ក្រុមទីមួយវាមិនអីទេព្រោះវាបានប្រយោជន៏ច្រើនពីការគាំទ្រហ្នឹង តែក្រុមទីពីរហ្នឹងកង្កែបក្នុងអណ្តូងសុទ្ធ។

8. ខេមរាវុធ - 21/03/2011

តាមពិត ស្រុកយើងមានម៉ូតូច្រើន មិនមែនមកពីហ៊ុនសែនឯណា គឺមកពីប្រជារាស្ត្រគាត់ខំរកស៊ីសន្សំលុយសម្រាប់ទិញ ដោយខ្លួនពួកគាត់ទេ។ ពួកយើងគួរកុំប្រៀបធៀបហ៊ុនសែនទៅនឹងព្រះបាទជ័យវរ្ម័នទី៧អី ប្រយ័ត្នព្រលឹងវិញ្ញាណដូនតាយើងដាក់ទណ្ឌកម្មដល់ពួកយើង។ លោកហ៊ុនសែនមានភាសាស័ព្ទគំរោះគំរើយ មិនស្គាល់ចាស់ទុំ មិនស្គាល់បុណ្យបាប ពេលនិយាយស្តីម្តងៗ គួរអោយដៀលត្មិះ។ ប៉ុន្តែ លោកក៏ជាមនុស្សឆ្លាតដែរ។ ឆ្លាតយ៉ាងម៉េច? ឆ្លាតត្រង់គម្រាមប្រជាជន ដោយមិនសម្លាប់រង្គាលចេញមុខ ដូចកាដាហ្វ៊ី នៅលីបៀរទេ។ ដូច្នេះ គាត់បានសុខរហូត។ ទទួលដំណេក លើគំនរ មាសពេជ្រ កែវកង ដុល្លារ និងវត្ថុប្រណឹតគ្រប់យ៉ាង។ ស្រុកខ្មែរមានហ៊ុនសែនជាក្បាលវ៉ាល់ អាចថាស៊យក៏ថាបាន អាចថាហេងក៏ថាបាន។ ហេងត្រង់គាត់ជារាស្ត្រ មិនមែនស្តេច។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 21/03/2011

ដី​បី​ហិចតា​ចិញ្ចឹម​មនុស្ស​មួយ​គ្រួសារ​រស់ តែ​ឡាន​​ថ្មី​មួយ​មនុស្ស​មួយ​គ្រួសារ​ត្រូវ​វេទនារក​លុយ​ចាក់​សាំង​ អញ្ចឹង​អ្នក​មាន​ជំនាន់​លោក ហ៊ុន សែន អ្នក​មាន​ជាន់​ថ្មី​លក់​ដី​ទិញ​ឡាន អនាគត​ទៅ​ឡាន​ខូច​ ដី​អស់ ក្រ​ដដែល។

9. មាន​សង្ឃឹម - 26/03/2011

ចង់​បាន​អី​ទៀត?​ បើ​ហ៊ាន​តែ​ស្រែក​ថា​ចង់​បាន​ច្រើន​ជាង​នេះ​ប្រាកដ​ជា​បាត់​ខ្លួន​មិន​ខាន…​ចឹង​មាន​តែ​និយាយ​ថា​ ប៉ុណ្ណឹង​វា​គ្រប់​ហើយ ។

10. រចនា - 28/03/2011

ទទួល​ស្គាល់​ថា​ខ្លាំង​មែន ព្រះថា​នៅ​ទីណា​ដែល​ត្រូវធ្វើ​ការ​អភិវឌ្ឍន៍ ដែល​មាន​កូន​របស់​គាត់​នៅ​ពីក្រោយ ទីនោះ​តែងតែរង​ទឹក។ បើខ្វះ​ការ​ចូលរួម​ពី​គ្រួសារ​ ឬ​សមាជិក​របស់​អ្នក​ខ្លាំង​រូប​នេះ ការ​អភិវឌ្ឍន៍​ទឹកភ្នែក​គឺ​មិន​អាច​ទៅ​រួចបាន​ឡើយ។

11. វាសនាជាតិខ្ញុំ - 26/07/2012

នៅស្រុកខ្មែរ តែប៉ុណ្ណឹង ! ឈឺចាប់ព្រោះបាត់បង់ដី ព្រៃព្រឹក្សា អ្នកស្នេហាជាតិមានប៉ុន្មាននាក់? មិនហ៊ាននិយាយ មិនហ៊ានតវ៉ា ព្រោះសែនខ្លាច អត់បាយក្រហាយទឹកដល់កូន ។ ទ្រាំរស់ក្នុងភក់ជ្រាំ ពេលអ្នកធំមកបានស្អាតៗមួយពេលដែរ ផ្លូវខ្ញុំនេះ !!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 27/07/2012

មនុស្ស​ខ្មែរ​កាច​សាហាវ​ហួស​ប្រមាណ សំលាប់​តែ​ខ្មែរ​គ្នា​ឯង​រាប់​សតវត្ស​មក​ហើយ តាំង​ពី​ដឺ​មាន​ទំហំ​យ៉ាង​ធំធេង រហូត​នៅ​ដល់​ប៉ុន​កូនដៃ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 27/07/2012

យួន​ សៀម សំលាប់​ខ្មែរ​យ៉ាង​ណា​ក៏​មិន​ងាយ​បាត់បង់​ពូជពង្ស​ខ្មែរ​ដែរ តែ​ខ្មែរ​សំលាប់​ខ្មែរ​គ្នា​ឯង គ្មាន​ព្រះ​ណា​អាច​ជួយ​សង្គ្រោះ​បាន​នោះ​ទេ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: