៧ ចំនុចជួយអោយកិច្ចសន្ទនារបស់អ្នកកាន់តែប្រសើរ 04/04/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មានអន្តរជាតិ, សុខភាព.Tags: កិច្ចសន្ទនា, ចំណេះដឹងទូទៅ, ព័តិមានអន្តរជាតិ
add a comment
“អានបន្ថែមក្នុង Lifeoptimizer.org“
Related Articles
- How to Keep a Conversation Going (dumblittleman.com)
- What Would a Penis Say? (passionatereads.com)
- What does it mean when a guy is really close to you and just gives you really long eye-contact (wiki.answers.com)
អ្នកនយោបាយស៊េរីថ្មីបានសម្តីអន់ចរិត “វគ្គទី ២” 04/04/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែងជាភាសាខ្មែរ, កំប្លែងរូបភាព, ព័ត៌មានជាតិ.Tags: កំប្លែងរូបភាព, ទស្សនៈ, ព័ត៌មានជាតិ
20 comments
ប្រហែលមានអ្នកអាននៅទីនេះមួយចំនួនចងចាំអំពីវីដេអូកំប្លែងមួយ អ្នកនយោបាយ ស៊េរីថ្មីបានសម្តីអន់ចរិត ដែលបានចុះផ្សាយនៅទីនេះក្នុងពេលកន្លងទៅ។ កាលពីពេលថ្មីៗ នេះមិត្តភក្កិរបស់ខ្ញុំម្នាក់ បានបញ្ចូលខ្ញុំទៅក្នុងក្រុមមួយដែលមានឈ្មោះថា “Tomorrow’s Leader” នៅក្នុង Facebook ដែលខ្លួនគាត់ផ្ទាល់ក៏មិនទាំងដឹងថាអ្នកណាគេបញ្ចូលគាត់ទៅក្នុងនោះដែរ តែគាត់និយាយថាអ្នកទីនោះភាគច្រើនចូលចិត្តនិយាយ អំពីនយោបាយ។
ខ្ញុំបានចូលទៅក្នុងនោះអានលេង ហើយចង់ដឹងថាអ្នកទីនោះពួកគេនិយាយអំពីអ្វី មួយសន្ទុះក្រោយទើបខ្ញុំដឹងថានោះជាក្រុមដែលបង្កើតឡើងដោយបរិវាររបស់ “គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ” ដែលខ្ញុំតែងតែនិយាយថាអ្នកនយោបាយបានសម្តីអន់ចរិក នោះ។ អ្នកទាំងអស់គ្នាប្រហែលបានស្តាប់លោកម្នាក់ដែលតែងតែស្រែករបៀបសំលេងស្រីជាមួយប្រជាជនតាមតំបន់ផ្សេងៗ ដែលពួកគេនិយាយថាពួកគេចុះដើម្បីកែប្រែ គំនិតប្រជាជន។
អីឡូវចូលដល់សាច់រឿងយើងវិញ កាលបីយប់មិញ ខ្ញុំបានចូលទៅអានលេងម្តងទៀតក្នុងក្រុមនោះ ស្រាប់តែខ្ញុំភ្ញាក់ព្រើតនឹងឃើញការសរសេររបស់ Sora Kingdom Hearts ដែលក្នុងនោះមនុស្សម្នាក់នេះ ហាក់ដូចជាសកម្មជនមួយរូបរបស់គណបក្សខាងលើ នោះ ឆ្លើយតប នូវពាក្យសម្តីមិនសមរម្យមួយទៅប្អូនប្រុស Chhaya Chea សូមមើលរូបខាងក្រោមទាំងពីរផ្ទាំង!
ចំពោះខ្ញុំវាដូចជាអស់សំណើច នឹងពាក្យសំដីរបស់បុគ្គលដែលចូលមកតាំងខ្លួនធ្វើ នយោបាយ ហើយនិយាយថាគណបក្សរបស់គេដើរកែប្រែគំនិតរបស់ប្រជាជន ចង់ជួយជាតិ ស្នេហាប្រទេស ជាដើម តែបើក្រលេកមើល និង ស្តាប់ពាក្យសម្តីរបស់ពួកគេដែលរាប់តាំងពីមេគណបក្សរបស់គេ ខឹម វាសនា អីនោះយើងស្ទើរតែមិនជឿថាពួកគេអាចយកពាក្យសម្តីទាំងអស់នោះ មកនិយាយថាពួកគេធ្វើនយោបាយជួយសង្គ្រោះជាតិមែនទែន ព្រោះតែការនិយាយស្តាប់ទៅដូចមិនមែនអ្នកដែលបានរៀនសូត្រចេញពី សាលារៀនបាន ត្រឹមត្រូវទាល់តែសោះ។ គ្រប់ពាក្យសម្តីពោរពេញដោយការមាក់ងាយ ស្តីសន្ទោស ដៀលតេះត្មាស់ យ៉ាងកំរោលមកលើប្រជាជន មកលើគណបក្សផ្សេង និង មកលើពូជពង្សខ្មែរខ្លួនឯងទៀតផង។ មើលវីដេអូកំប្លែងទាំងនោះ ចុចទីនេះ
Related Articles
- Politics And Human Nature (andrewsullivan.theatlantic.com)
- Human Ingenuity Vs. Nature (ru493.wordpress.com)
- Politics at its Best (usunderground.wordpress.com)



