jump to navigation

អ្នក​នយោបាយ​ស៊េរី​ថ្មី​បាន​សម្តី​អន់​ចរិត “វគ្គទី ២” 04/04/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ, កំប្លែង​រូបភាព, ព័ត៌មាន​ជាតិ.
Tags: , ,
trackback

ប្រហែល​មាន​អ្នក​អាន​នៅ​ទីនេះ​មួយ​ចំនួន​ចងចាំ​អំពី​វីដេអូ​កំប្លែង​មួយ អ្នកនយោបាយ ស៊េរីថ្មី​បាន​សម្តី​អន់​ចរិត ដែល​បាន​ចុះ​ផ្សាយ​នៅ​ទីនេះ​ក្នុង​ពេល​កន្លង​ទៅ។ កាល​​ពី​ពេល​ថ្មី​ៗ​ នេះ​មិត្តភក្កិ​របស់​ខ្ញុំ​ម្នាក់​ បាន​បញ្ចូល​ខ្ញុំ​ទៅ​ក្នុង​ក្រុម​មួយ​ដែល​មាន​ឈ្មោះ​ថា “Tomorrow’s Leader” នៅ​ក្នុង​ Facebook ដែល​ខ្លួន​គាត់​ផ្ទាល់​ក៏​មិន​ទាំង​ដឹង​ថា​អ្នក​ណា​គេ​បញ្ចូល​គាត់​ទៅ​ក្នុង​នោះ​ដែរ តែ​គាត់​និយាយ​ថា​អ្នក​ទីនោះ​ភាគ​ច្រើន​ចូលចិត្ត​និយាយ អំពី​នយោបាយ។

ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​នោះ​អាន​លេង​ ហើយ​ចង់​ដឹង​ថា​អ្នក​ទីនោះ​ពួក​គេ​និយាយ​អំពី​អ្វី មួយ​សន្ទុះ​ក្រោយ​ទើប​ខ្ញុំ​ដឹង​ថា​នោះ​ជា​ក្រុម​ដែល​បង្កើត​ឡើង​ដោយ​បរិវារ​របស់​ “គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ” ដែលខ្ញុំ​តែងតែ​និយាយ​ថា​អ្នក​នយោបាយ​បាន​សម្តី​អន់​ចរិក​ នោះ។ អ្នក​ទាំង​អស់​គ្នា​ប្រហែល​បាន​ស្តាប់​លោក​ម្នាក់​ដែល​តែងតែ​ស្រែក​របៀប​សំលេង​ស្រី​ជាមួយ​ប្រជាជន​តាម​តំបន់​ផ្សេង​ៗ ដែល​ពួក​គេ​និយាយ​ថា​ពួក​គេ​ចុះ​ដើម្បី​កែប្រែ គំនិត​ប្រជាជន។

អីឡូវ​ចូល​ដល់​សាច់​រឿងយើង​វិញ ​កាល​បី​យប់​មិញ​ ខ្ញុំ​បាន​ចូល​ទៅ​អាន​លេង​ម្តង​ទៀត​​ក្នុង​ក្រុម​នោះ ស្រាប់តែ​​ខ្ញុំ​ភ្ញាក់​ព្រើត​នឹង​ឃើញ​​ការ​សរសេរ​របស់​ Sora Kingdom Hearts ដែល​ក្នុង​នោះ​​មនុស្ស​ម្នាក់​នេះ​ ហាក់​ដូច​ជា​សកម្មជន​មួយ​រូប​របស់​គណបក្ស​ខាង​លើ នោះ ឆ្លើយ​តប នូវ​ពាក្យ​​សម្តី​មិន​សមរម្យ​មួយ​ទៅ​ប្អូន​ប្រុស Chhaya Chea សូម​មើល​រូប​ខាង​ក្រោម​ទាំង​ពីរ​ផ្ទាំង!

ចំពោះ​ខ្ញុំ​វា​ដូចជា​អស់​សំណើច​​ នឹង​ពាក្យ​សំដី​របស់​បុគ្គល​ដែល​ចូល​មក​តាំង​ខ្លួន​ធ្វើ នយោបាយ ហើយ​និយាយ​ថា​គណបក្ស​របស់​គេ​​ដើរ​កែប្រែ​គំនិត​របស់​ប្រជាជន ចង់​ជួយ​ជាតិ ស្នេហា​ប្រទេស ជាដើម តែ​បើ​ក្រលេក​មើល​ និង ស្តាប់​ពាក្យ​សម្តី​របស់​ពួក​គេ​ដែល​រាប់​តាំង​ពី​មេ​គណបក្ស​របស់​គេ​ ខឹម វាសនា អី​នោះ​យើង​ស្ទើរ​តែ​មិន​ជឿ​ថា​ពួក​គេ​អាច​យក​ពាក្យ​សម្តី​ទាំង​អស់​នោះ​ មក​និយាយថា​ពួក​គេ​ធ្វើ​នយោបាយ​ជួយ​សង្គ្រោះ​ជាតិ​មែន​ទែន ព្រោះ​តែ​ការ​និយាយ​​ស្តាប់​ទៅ​ដូច​មិនមែន​អ្នក​ដែល​បាន​រៀន​សូត្រ​ចេញ​ពី សាលារៀន​បាន​ ត្រឹម​ត្រូវ​ទាល់​តែ​សោះ។ គ្រប់​ពាក្យ​សម្តី​ពោរពេញ​ដោយ​ការ​មាក់​ងាយ ស្តីសន្ទោស ដៀល​តេះ​ត្មាស់ យ៉ាង​កំរោល​មក​លើ​ប្រជាជន មក​លើ​គណបក្ស​ផ្សេង និង មក​លើ​ពូជពង្ស​ខ្មែរ​ខ្លួន​ឯង​ទៀត​ផង។ មើល​វីដេអូ​កំប្លែង​ទាំង​នោះ ចុចទីនេះ

Related Articles

About these ads

មតិ»

1. kaps - 05/04/2011

មើលនិងស្តាប់យូរៗទៅ នយោបាយ ដូចជាទឹកស្ទឹងហូរបុកច្រាំង បើយើងក្រលេកមើលច្រាំង ដែលត្រូវទឹកហូរបុក គឺច្បាស់ជាអាណោច អាធមណាស់ តែបើក្រឡេកមើលត្រើយម្ខាងឯណោះវិញ យើងឃើញ មានរុក្ខជាតិខៀវខ្ចី ដុះយ៉ាងស្រស់បំព្រង គួរជាទីគយគន់និងមនោរម្យ តែបើប្រសិនជា យើងធ្វើដំណើរ ទៅអោយឆ្ងាយបន្តិច ទៅខាងក្រោយ គឺច្បាស់ជាឃើញហេតុការណ៍ ប្រហាក់ប្រហែលគ្នានឹង ច្រាំងដែលទឹក ហូរបុកនោះដែរ ! មែនទេ អស់លោក ?

2. សាយ័ន្ត - 05/04/2011

លោកសង្ឃត្រូវតែរៀនសីល បាលី ទន្ទិញទាំងឌុលៗ តែប្រជាជន ចូលចិត្ត ឬ/និង ចេះស្តាប់តែពាក្យសំរាយទេ ! លោកសង្ឃតែ១វត្តចេះសីលបាលី វត្តខ្លះលោកចេះមិនតែទាំងអស់គ្នាផង ! បើមិនចេះធម៌សំរាយយកទៅ ទេសនាអោយប្រជាជនស្តាប់ នរណាគេស្តាប់ចូល! អ្នកធ្វើនយោបាយ មិនជាអស្ចារ្យក្រៃដល់ថ្នាក់ដើរ តិះដៀលអ្នកផ្សេងទេ មិនថាពួកកាន់អំនាច ឬ ពួកប្រឆាំង ! បើមិនចេះ ធ្វើខ្លួនជាមនុស្សថ្លៃថ្នូរ មិនធ្វើជាមនុស្សអោយគេ គោរព ច្បាស់ជាថ្ងៃណាមួយរលាយទេ ! យកពេលទៅជេរគ្នា អត់ប្រយោជន៏ !

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/04/2011

ខ្ញុំ​កំពុង​តែ​គិត​អំពី​ការ​និយាយ​ជាមួយ​ប្រជាជន​ខ្មែរ​យើង តើ​ពួក​យើង​គួរ​តែ​និយាយ​ជាមួយ​ពួក​គាត់​ដូច សម រង៊្សី រឺ កឹម​ សុខា រឺ ខឹម វាសនា? ព្រោះ​ជួន​កាល​គិត​ដូច​ជា​ប្រជាជន​ខ្មែរ​យើង​ស្តាប់​ពាក្យ​ពិរោះ​រួច​ហើយ​មក​ផ្ទះ​ដេក​ហើយ​មិន​ខ្ចី​ខ្វល់ តែ​ស្តាប់​ពាក្យ​របស់ ខឹម វាសនា ដៀល​កប់​ៗ​មាត់​ដល់​ពូជ​ជីដូន​ជីតា​ប្រហែល​ជា​ធ្វើ​អោយ​យ​ពួក​គាត់ឈឺចាប់ ​ភ្ញាក់​រលឹក​ខ្លះ​មិន​ដឹង?

ជានិច្ចជាកាល​តាំង​ពី​​ខ្មែរ​ធ្លាក់​ក្នុង​វិបត្ត​ច្រើន​ជំនាន់​មក​ខ្មែរ​ដូច​ជា​បាក់​ស្បាត​លែង​ចង់​រវីរវល់​ កែ​គំនិត ឆ្នៃ​ប្រឌិត​ខ្លួន​អោយ​ប្រសើរ​អី​ទាំង​អស់។ វិធី​សាស្ត្រ​កែប្រែ​ប្រជាជន​យើង​ពិត​ជា​ពិបាក។

4. សាយ័ន្ត - 05/04/2011

អ្នកដែលគេចេះវិភាគ គេចេះគិត គេមើលដឹង ស្តាប់យល់ហើយ ! ហើយប្រជាជនធម្មតា គាត់ស្តាប់ពាក្យជេរ តិះដៀល ចូលជាងឬ ពាក្យផ្អែមល្អែមចូលជាង? ថ្ងៃនេះលោកនេះ មកជេរ ស្អែក លោកនោះមក ធ្វើអីមួយអោយគាត់សប្បាយចិត្ត ចឹង គឺគាត់មានទំនោរអ្នកធ្វើអោយគាត់សប្បាយជាងហើយ ! អូ..ប្រហែលមានអ្នក ចូលចិត្តស្តាប់ពាក្យជេរ អសុរសយ៉ាង ! ខ្ញុំមិនហ៊ាននិយាយថាទាំងអស់ទេ ! តែសំរាប់អ្នកនយោបាយស្រុកខ្មែរ ខ្ញុំខ្ជិលខ្វល់ច្រើនណាស់ ពួកគាត់ចង់បានប្រជាប្រិយភាព ចឹងអាចធ្វើបានប៉ុណ្ណា ក៏ចេះតែធ្វើទៅហើយ ! តែអារឿងកុពី ស្ថាននយោបាយបរទេស មក paste នៅនយោបាយស្រុកខ្មែរ ប្រហែលទាល់តែយូរ បានទៅរួច! ហិហិ

5. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/04/2011

មិន​ទាន់​សាក មិន​ទាន់​ដឹង ចំនើយ​មាន​តែ​ពីរ​ “អាច” និង “មិនអាច”។ តែ​ចំពោះ​អ្នក​ផ្សេង​ចង់​មក​ឡើង​ធ្វើ​ជា​អ្នក​ដឹកនាំ​ជំនួស​លោក ហ៊ុន សែន គិត​ថា​មិន​ជា​ងាយ​ប៉ុន្មាន​ទេ ទោះ​តាម​ផ្លូវ​ត្រង់ រឺ ផ្លូវ​កាត់​ក្តី។ យើង​ក៏​មិន​ដឹង​ប្រាកដ​ថា​អ្នក​ថ្មី​វា​យ៉ាង​ណា តែ​យើង​នៅ​តែ​ចង់​អោយ​ពួក​គេ​បង្ហាញ​ស្នាដែ​វា​យ៉ាង​ម៉េច​ដែរ បើ​​ពួក​គេ​មិន​កើត​ទេ ៥ ឆ្នាំ​ក្រោយ​បោះ​ទំលាក់​តែ​ម្តង​ទៅ។ ខ្ញុំ​គិត​ថា​អ្នក​ថ្មី​គេ​នឹង​មិន​ផ្តាច់​ការ​ដូច​លោក ហ៊ុន សែន នោះ​ទេ។

6. ហ្វូតូស្សបរីករាយ - 05/04/2011

កាលមួយនោះខ្ញុំក៏បានចូលក្នុងក្រុម “មាតុភូមិខ្មែរ” ក៏ធ្លាប់ឈ្លោះជាមួយនិស្សិតអន់ចរិកម្នាក់ដែរ (សូមមិនបញ្ចេញឈ្មោះសាលា ក្រែងលោខ្មាសគេដោយទាំងសាលាទៀត)និយាយគ្មានសុជីវធម៌ ហៅគេសុទ្ធតែសត្វ ហើយលេងដល់ម៉ែឪគេទៀត! មិននរណាបង្រៀងវាចឹង! អាមួយនេះបើក្លាយជាអ្នកដឹងនាំ រលាយហើយជាតិ សូម្បីតែដឹកនាំកូនក្រុមមួយនឹងក៏គ្មានអាណាស្តាប់ដែរ ព្រោះនិយាយដាក់គេ ដូចនិយាយដាក់ឆ្កែវា sic។ កោតតែនិស្សិតច្បាប់ ហើយអួតថាស្រឡាញ់ជាតិទៀត។

7. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/04/2011

ពួក​អស់​ហ្នឹង​លោក ខឹម វាសនា យក​ទៅ​លាង​ខួរ​ដាក់​ខួរ​ថ្មី​អស់​ហើយ ដូច​យួន​យក​ក្មេង​ខ្មែរ​ទៅ​លាង​ខួរ​ហើយ​បញ្ចូល​មក​ស្រុក​ខ្មែរ​វិញ អោយ​សំលាប់​ម៉ែឪ​បង​ប្អូន​ខ្លួន​ឯង​អញ្ចឹង។ លោក ខឹម វាសនា រើស​តែ​ពួក​ក្មេង​ៗ​អស់​ហ្នឹង​ទេ យក​មក​បញ្ចូល​ខួរ​ថ្មី​អោយ​ ហើយ​ពួក​ហ្នឹង​និយាយ​ប៉ះ​មិន​បាន​​ទេ ប្របាក់​ខាំ​មិ​​ដឹង​អី​ទេ។ ពួក​ហ្នឹង​ថា​ស្តាប់​ ខឹម វាសនា យូរ​ៗ​ទៅ​យល់​ហើយ ពួក​ក្មេង​ៗ​អស់​ហ្នឹង​តាំង​ពី​ស្តាប់​យល់​ទៅ​អញ្ចឹង​ប៉ា​ដោយ។

8. kaps - 05/04/2011

គណបក្សប្រជាជន ជាគណៈបក្សអស់ជម្រើស ជាគណៈបក្សចុងក្រោយ របស់អ្នកនយោបាយមួយចំនួន ដែលអស់ផ្លូវដើរ អស់ផ្លូវហក់លោត របស់គេ ជាគណៈបក្សចុងក្រោយ របស់ពួកគេហើយ មើលទៅ !ប្តូរស្លាប់ ប្តូររស់នៅហ្នឹងហើយ ដូចចាញ់ក៏ស្លាប់ ឈ្នះក៏ស្លាប់ មានតែប្តូរផ្តាច់តស៊ូ បើមិនចឹងទេ ដូចជីវិតគ្មានន័យដែរ ? រឿងសម្តេចហ៊ុន-សែន ដែលគាត់ មានប្រសាសន៍ថា ធ្វើនាយករដ្ឋមន្ត្រីអស់មួយជីវិត ត្រឹមត្រូវហើយ មិនខុសទេ គឺគាត់ប្រហែលគ្មានជម្រើសអីនឹងនិយាយក្រៅពីហ្នឹងទេ ! នេះជាស្ថានការណ៍នយោបាយ ដែលតម្រូវអោយគាត់ហ៊ាននិយាយ យ៉ាងដូច្នេះ ហើយក៏ត្រូវជម្រុញអោយ សមាជិកបក្សប្រជាជនទាំងមូល ធ្វើសេចក្តីសម្រេចចិត្តដូចគាត់ដែរ គោលការណ៍គណៈបក្សរបស់គាត់ ត្រូវតែឈ្នះៗ បើមិនឈ្នះទេ វាមានតែផ្លូវមួយ គឺព្រួយទាំងពូជ ចឹងហើយ ត្រូហ៊ានធ្វើអ្វីៗទាំងអស់ ពីព្រោះថាកង់ប្រវត្តិសាស្ត្រចាំតែ វិលតាមជាន់ ជានិច្ច ដូចឃើញស្រាប់ហើយ តើមកពីមូលហេតុអ្វី ? បើតាមខ្ញុំស្រាវ ជ្រាវ គឺមកពីរចនាសម្ព័ន្ធនយោបាយ ដែលបង្កើតមកសម្រាប់តែ អញ្ចឹង ឯង ។ តើអស់លោកយល់ដូចខ្ញុំទេ ?

9. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/04/2011

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច​ជា​ល្មម​គ្រប់​គ្រាន់​ហើយ​ គាត់​ទទួល​បាន​លាភសក្ការៈ​ច្រើន​ណាស់​មក​ហើយ ល្មម​ជួយ​ជាតិ​កំចាត់​ពួក​មន្ត្រី​ក្រោម​គាត់​ហ្នឹង​អោយ​ស្អាត​ស្អំ​ទៅ នៅ​ប្រឹង​សន្សំ​យក​ទៅ​ណា​ទៀត ព្រោះ​មនុស្ស​ម្នាក់​ៗ​មិនមែន​ជីវិត​អមតៈ​ផង។

10. kaps - 05/04/2011

ឈប់យ៉ាងម៉េចកើត? លាលែងយ៉ាងម៉េចកើត? ដល់ថ្នាក់នេះហើយ ! ដូចពាក្យប្រដៅមួយឃ្លាថាៈ ឡើងមិនរួច ចុះក៏មិនរួច គូថក្រហ៊ូ ! អាហ្នឹងស្អីគេ ? ពាក្យប្រដៅនេះ កាលខ្ញុំនៅជាកូនសិស្សលោក នាំគ្នាដាក់ ប្រដៅគ្នាលេង បើឆ្លើយរួច មិនអីទេ បើមិនរួចវិញ គេដាក់លក់ហើយ…!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 06/04/2011

អាហ្នឹង​ស្អី​គេ ខ្ញុំ​ក៏​អត់​ដឹង​ដែរ?

11. kaps - 06/04/2011

សុំទោសខ្ញុំដាក់ខុស ត្រង់ពាក្យ “ឡើងមិនរួច” ទៅជា “ឡើងរួច” វិញ គឺៈ “ឡើងរួច ចុះមិនរួច គូថក្រហ៊ូ!” អាហ្នឹងស្អី ? សុំទោស ចម្លើយវា មិនមែនអាក្រក់ដែរទេ វាមិនមែនជាមនុស្ស ឬជាសត្វឡើយ តែវាជាផ្លែ រុក្ខជាតិ ដែលចេះដើរ ហើយមនុស្សខ្មែរយើង ស្គាល់គ្រប់ៗគ្នា សូម្បីតែ កូនក្មេងក៏ស្គាល់ដែរ តើអាចរកនឹកឃើញទេ ? សូមព្យាយាមរកនឹក មើលមើ !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 06/04/2011

ល្ពៅ?

សុវណ្ណដារ៉ា - 06/04/2011

រកមើលថាផ្លែអីមានគូថក្រហ៊ូវទៅ ដឹងហើយ! :D

12. kaps - 06/04/2011

ល្ពៅដូចជា មិនចេះដើរឡើងទេ ចឹងមិនទាន់ត្រូវទេ សាកមើលទៀត !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 06/04/2011

ននោង?​ :lol:

13. kaps - 07/04/2011

ត្រឹមត្រូវ ពូកែមែន ! ចឹងបានន័យថា សម្តេចហ៊ុន-សែន ដូចផ្លែ ននោងឬ? ហើយគណៈបក្សប្រជាជន ប្រើរចនាសម្ព័ន្ធនយោបាយ ដើមននោងឬ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 07/04/2011

ប្រព័ន្ធ​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ធ្វើ​អោយ​មនុស្ស​គ្រប់​គ្នា​គិត​តែ​ប្រយោជន៍​ខ្លួន​ឯង​មុន​គេ​ព្រោះ​មន្ទីរពេទ្យ​ត្រូវ​បង់​លុយអត់​លុយ​ពេទ្យ​អត់​មើល​ទុក​អោយ​ស្លាប់ រឺ ពេទ្យ​គ្មាន​ប្រសិទ្ធិភាព​ត្រូវ​តែ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស (ត្រូវ​ការ​លុយ​កាន់​តែ​ច្រើន) សាលារៀន​ត្រូវ​បង់​លុយ និង សូក​គ្រូ​ជា​ប្រចាំ​តាំង​ពី​សាលា​ពី​តូច​ដល់​មហា​វិទ្យាល័យ រក​ការងារ​បាន​ត្រូវ​សូក​លុយ ធ្វើ​ធំបាន​ត្រូវ​មាន​ខ្សែ​ជាមួយ​អ្នក​​ធំ​អោយ​លុយ​អ្នក​ធំ ពេល​ទៅ​តុលាការ​ត្រូវ​ប្រើ​លុយ​ទាំង​អស់​ទោះ​យើង​ខុស រឺ ត្រូវ (ស៊ីទាំង​សង​ខាង) ពេល​ចាស់​ទៅ​រដ្ឋ​អត់​មាន​ទទួល​ខុស​ត្រូវ រដ្ឋ​អត់​មាន​សមត្ថភាព​ចិញ្ចឹម រឺ ប្រាក់​ខែ​ពេល​ចូល​និវត្តន៍​មហា​សែន​តិច​តួច…….

បញ្ហា​អស់​ទាំង​នេះ​ហើយ​ធ្វើ​អោយ​គំនិត​របស់​ខ្មែរ​អោយ​តំលៃ​ និង កោត​សរសើរ​តែ​អ្នក​មាន​លុយ មាន​អំណាច ទោះមាន​តាម​វិធី​ណា​ក្តី ដែល​នេះ​វា​បាន​ក្លាយ​ទៅ​ជា​ប្រពៃណី​ វប្បធម៌​មួយ​ទៅ​ហើយ​ក្នុង​ការ​លើក​ជើង​អ្នក​ធំ អ្នកមាន​លុយ។ មាន​លុយ​មាន​អ្វី​ទាំង​អស់​ ទាំង​កិត្តយស ទាំង​អំណាច ទាំង​ការ​គោរព​ពី​ជន​ទូទៅ ក្រាប​សំពះ​លំទោន……អញ្ចឹង​អត្តចរិត​របស់​ខ្មែរ​ក៏​បាន​ក្នុង​ចូល​រួម​មួយ​ចំនែក​អោយ​មនុស្ស​គិត​តែ​ប្រយោជន៍​ខ្លួន​ដែរ។ អ្នក​ក្រ​មិន​ហ៊ាន​ទៅ​អើត​ផ្ទះ​អ្នក​មាន​ទេ ទោះ​ជា​បង​ប្អូន​ស្និត​ ព្រោះ​តែ​អ្នក​មាន​តែង​តែ​មើល​អ្នក​ក្រ​ដូច​ជា​សំរាម ចូល​មក​ផ្ទះ​ខ្លួន​ខ្លាច​ប្រលាក់​កំរាល​ឥដ្ឋ​ជាដើម…….

រចនាសម័្ពន​គ្រប់​គ្រង់​ប្រទេស​ខ្មែរ​ត្រូវ​ដូរ ហើយ​ផ្តត់​គំនិត​ខ្មែរ​ខ្លួន​ឯងក៏​ត្រូវ​ដូរ​ដែរ តែ​ត្រូវ​ការ​ជួយ​ពី​សង្គម​ជា​អ្នក​នាំ​ផ្លូវ បើ​មិន​អញ្ចឹង​ទេ​ដូច​គេ​ថា​ “ទៀង​មិន​ឈ្នះ​ទាល់”។ ការ​ផ្តាល់​ប្តូរ​របប​ជា​គន្លឹះ​មួយ​ព្រោះ​ច្រើន​ឆ្នាំ​មក​នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន អត់​បាន​កែប្រែ​អ្វី​ទាំង​នេះ​ទាល់​តែ​សោះ មាន​ផ្លូវ​ល្អ​ ស្ពាន​ល្អ តែ​ប្រជាជន​នៅ​តែ​ក្រ ផ្នត់​គំនិត​របស់​អ្នក​ដឹកនាំ​ និង ប្រជាជន​នៅ​តែ​អន់ អញ្ចឹង​វា​គង់​តែ​ក្រ​ដដែល ពេល​ដែល​ស្ពាន​ខូច ផ្លូវ​ខូច ហើយ​ត្រូវ​សង​លុយ​គេ​វិញ ហើយ​ខ្ចី​គេ​មក​ធ្វើ រឺ ជួសជុល​​ស្ពាន​ ថ្នល់​ទៀត​គេ​លែង​អោយ។

14. Ratha Hin - 07/04/2011

គ្មានអ្វីដែលយើងមិនចេះនោះទេ គ្រាន់តែយើងមិនទាន់ចេះ។ ប្រយោគនេះគឺត្រឹមត្រូវហើយ ។ លើកទឹកចិត្តអោយមនុស្សខិតខំរៀនអ្វីដែល យើងចង់រៀន។ ប៉ុន្តែខ្ញុំពិតជាជឿថា ក្នុងមួយឆាកជិវិតរបស់មនុស្ស មិនអាច ចេះគ្រប់ជំនាញទាំងអស់ទេ។ យើងគួរតែមានជំនាញមួយដ៏ពិតប្រាកដ ដែលយើងស្រឡាញ់។ ប្រយោគមួយបាននិយាយ​ថា ស្វែងរកការងារដែល យើងស្រឡាញ់ក្នុងឆាកជិវិត។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 07/04/2011

ទ្រឹស្តី​មាន​ខុស​មាន​ត្រូវ ទោះ​ត្រូវ​ក៏​មិន​ត្រូវ​គ្រប់​ករណី​ដែរ តែ​ក្នុង​ការ​ដែល​យើង​វាយ​បក​ទៅ​ទ្រឹស្តី​ប្រឆាំង​ យើង​គួរ​តែ​ធ្វើ​វា​ឡើង​ដោយ​សមរម្យ​ ថ្លៃ​ថ្នូរ​ ជា​មនុស្ស​ តែ​អ្វី​ដែល​គួរអោយ​ភ្ញាក់​ផ្អើល​អ្នក​ដែល​តាំង​ខ្លួន​ជា​អ្នក​នយោបាយ​ទាំង​នោះ វាយ​បក​ទៅ​នឹង​ទ្រឹស្តី​ប្រឆាំង​របស់​គេ​ទាំង​កំរោល និង គ្មាន​សីលធម៌​សូម្បី​តែ​បន្តិច វា​គួរអោយ​សោក​ស្តាយ​ និង គួរ​អាណិត​មួយ​។ ពួក​គេ​ធ្វើ​បែប​នេះ​ ដើម្បី​ស្រោច​ស្រង់​ចិត្ត​ដែល​ពួក​គេ​បាក់​ស្រុត​ដ៏​សែន​ជ្រៅ​ និង លួង​លោម​ខ្លួន​ឯង​​តែ​ប៉ុណ្ណោះ។ ការ​ព្យាបាល​ចិត្ត​បែប​នេះ​នឹង​មិន​មាំ​ទាំ​នោះ​ទេ វា​នឹង​ធ្លាក់​ទៅ​ក្រោម​វិញ​ជ្រៅ​ជាង​មុន​ទៅ​ទៀត ព្រោះ​អត់​មាន​អ្នក​គាំ​ទ្រ និង ចូល​ចិត្ត។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: