គេហទំព័រ Eating Asia និង នំបញ្ចុក 30/04/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មានជាតិ, ម្ហូបខ្មែរ.Tags: នំបញ្ចុក, ប្រទេសកម្ពុជា, ព័ត៌មានជាតិ, ម្ហូបខ្មែរ
1 comment so far
“Eating Asia” ជាគេហទំព័រមួយនិយាយអំពីម្ហូបអាហារប្រទេសផ្សេងៗក្នុងអាស៊ី រួមទាំងប្រទេសកម្ពុជាផងដែរ។ ថ្ងៃចុងសប្តាហ៍នេះខ្ញុំសូមនាំយកអត្ថបទនេះមកអាន កំសាន្តលេង ប្រសិនជាអ្នកមិនទៅកំសាន្តទីណានោះទេ វាជាភាសាអង់គ្លេសដែលប្រហែលល្អម៉្យាងដែរ សំរាប់អ្នកដែលនិយមសរសេរប្លុកជាភាសាអង់គ្លេស រឺ អ្នកចង់សិក្សាស្វែងយល់ពីភាសាអងគ្លេសបន្ថែម។ ក្នុងអត្ថបទមាននិយាយអំពីម្ហូបខ្មែរមួយមុខ ដែលខ្ញុំចូលចិត្តនោះគឺ “នំបញ្ចុក” នំញ្ចុកដែលទំនៀមទំលាប់របស់ខ្មែរយើង ធ្វើត្រូវប្រើពេលវេលាយូរទំរាំតែបាន បរិភោគ កិនម្សៅ ច្រោះម្សៅ ផ្អាប់ម្សៅ បុកម្សៅ ដាំទឹករោយនំបញ្ចុក ចាប់សរសៃនំបញ្ចុកតំរៀប…..តែអីឡូវនេះបើចង់ធ្វើនំបញ្ចុកញ៉ាំខ្លួនឯង គ្រាន់តែទៅទិញវាពីពីហាងដែលគេ ដាក់លក់ ក្នុងប្រអប់ រឺ ថង់ផ្លាស្ទីក (ដែលជានំបញ្ចុកក្រៀមអាចទុកបានយូរ) យកមកបង់ក្នុងទឹកដាំពុះ មួយសន្ទុះក្រោយមកអាចស្រង់វាបានជានំបញ្ចុកយ៉ាងស និង ទន់ ហើយរសជាតិសរសៃនំបញ្ចុកក៏មិនអន់ដែរ។
អានអត្ថបទអំពីកម្ពុជា ចុចទីនេះ អានអត្ថបទទាំងមូល ចុចទីនេះ
Related Articles
- My promise as a blogger. (phumkhmer.wordpress.com)
- Personas ដែលខ្ញុំបង្កើតនៅFirefox (2khmer.wordpress.com)
- ធម្មជាតិរស់រវើក (somnangblogs.wordpress.com)

