jump to navigation

Repost៖ និទាន​កំសាន្ដ “ស្តេច និង ក្មេង​គង្វាលគោ​” 31/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​.
Tags: , , , ,
add a comment

នៅ ​នគរ​មួយ​មាន​ស្ដេច​មួយ​អង្គ​ ជា​អ្នក​គ្រប់​គ្រង​អស់​ នូវ​ប្រជារាស្ត្រ​ទាំង​​ពួង​ព្រះ​​អង្គ​មាន សត្វ​សេះ ដ៏​សែន​លឿន​មួយ​ដែល​ជា​យាន​ ជំនិះ​ ព្រះអង្គ​ចូល ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​ខ្លាំង​ណាស់។​ មាន​វេលា​ថ្ងៃ មួយ​ព្រះអង្គ​សំរេច​ចិត្ត​ ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្នុង ព្រៃ​ ​ជ្រៅ​ដែល​មាន​​អស់​នាម៉ឺន​មន្ត្រី​ និង អាមាត្យ​ជា​ច្រើន​រួម​ដំណើរ​ជាមួយ​ផង​ដែរ។ ដោយ​សារ​សេះ របស់​ព្រះអង្គ​ លឿន​ ជាង​​សេះ​​របស់​អស់​អ្នក​ផង វា​បាន​នាំ​ព្រះអង្គ​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ បាត់​ទៅ។

ជាមួយ ​នឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​ ក្នុង​ព្រៃ​នោះ ធ្វើ​អោយ​ព្រះអង្គ​ភ្លេច​អស់​ អ្នក​រួម​ដំណើរ​ទាំង​ឡាយ​ហើយ​ព្រះអង្គ​ក៏​មិន​ បាន​គិត​រង់ចាំ​ពួក គេ​ដែរ។ រហូត​ដល់​វេលា​ល្ងាច​ ជា​ពេល​វេលា​ត្រូវ​ត្រលប់​ទៅ ​ព្រះរាជវាំង​វិញ ព្រះអង្គ​វង្វេង​ផ្លូវ​ហើយ ព្រះអង្គ​ក៏​ពុំ​អាច​ស្វែង​រក​​អ្នក​រួម​ដំណើរ​ ជាមួយ ឃើញ​ទាល់​តែ​សោះ។ កំពុង ​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម​ស្រាប់​តែ​ព្រះអង្គ​ជួប​នឹង​ក្មេង​គង្វាល​គោ​ ម្នាក់​ ព្រះអង្គ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ហើយ​ក៏​ស្រែក​សួរ​ទៅ​ក្មេង​នោះ​ថា៖

-ស្ដេច៖ នែ,តើ​ឯង​ធ្លាប់​លឺ​គេ​និយាយ​អំពី​រូប​រាង​​​ និង មុខ​មាត់​ស្ដេច​របស់​ឯង​ទេ?
-ក្មេង​គង្វាលគោ៖ ទេ,ខ្ញុំ​មិន​ធ្លាប់​លឺ​ទេ។
-ស្ដេច៖ តើ​ឯង​ស្គាល់​ស្ដេច​របស់​ឯង​ទេ?
-ក្មេង​គង្វាលគោ៖ ទេ,ខ្ញុំ​អត់​ស្គាល់​ទេ។
-ស្ដេច៖ តើ​ឯង​ចង់​ស្គាល់​ស្ដេច​នោះ​ទេ?
-ក្មេង​គង្វាលគោ៖ បាទ,ខ្ញុំ​ចង់​ខ្លាំង​ណាស់។
-ស្ដេច៖ តើ​ឯង​ស្គាល់​ព្រះរាជវាំង​ និង ផ្លូវ​ទៅ​កាន់​ទីនោះ​ទេ?
-ក្មេង​គង្វាលគោ៖ បាទ,ខ្ញុំ​ស្គាល់​ច្បាស់​ណាស់។
-ស្ដេច៖ ដូច្នេះ​ឡើង​លើ​ខ្នង​សេះ​មក យើង​នឹង​នាំ​ឯង​ទៅ​​​​​​​​​​​​​ ហើយ​ឯង​នឹង​ស្គាល់​ស្ដេច។

និយាយ ​ពី​អស់​នាម៉ឺន​មន្ត្រី​ និង អាមាត្យ ដោយ​ស្វែង​រក​ព្រះអង្គ​ក្នុង​ព្រៃ​មិន​ឃើញ​ពួក​គេ​បាន​ត្រឡប់​មក​ ព្រះរាជវាំង​វិញ ដោយ​ក្តី​បារម្ភ និង ទុក្ខ​ព្រួយ​ពន់​ពេក​ក្រៃ។វេលា​ល្ងាច​ថ្ងៃ​រៀប​អស្ដង្គត​ ព្រះអង្គ និង ក្មេង​គង្វាល​គោ បាន​មក​ដល់​ព្រះរាជវាំង​ល្មម។

ដោយ​អំណាច​ជា​ស្ដេច​នៃ​ផែនដី ពេល​ព្រះអង្គ​ចុះ​ពី​លើ​ខ្នង​សេះ​ ហើយ​ដើរ​ចូល​ទៅ​ក្នុង​ព្រះរាជវាំង​​ជា​មួយ​ក្មេង​គង្វាល​គោ មនុស្ស​ទាំង​អស់​​​ ទាំង​គ្រប់​សព្វ​នាម៉ឺន​មន្ត្រី​អ្នក​មុខ​អ្នក​ការ និង​ អាមាត្យ​​​​​​ ត្រូវ​ក្រាប​ថ្វាយ​បង្គំ និង អោន​មុខ​ចុះ​​ដើម្បី​ទទួល​ស្វាគមន៍​ចំពោះ​ដំណើរ​​វិល​ត្រលប់​របស់​ព្រះអង្គ លើក​លែង​តែ​ក្មេង​គង្វាល​គោ​ម្នាក់​គត់​​ដែល​ដើរ​ស្មើ​ស្មា​ជាមួយ ព្រះអង្គ។

ពួក​គេ​ទាំងពីរ​នាក់​ឡើង​អង្គុយ​លើ​ព្រះរាជបល័្លង្ក​ជាមួយ​គ្នា​ ពេល​នោះ​ព្រះអង្គ​សួរ​ទៅ​ក្មេង គង្វាល​គោ​ថា​៖

-ស្តេច៖ នែ,តើ​ពេល​នេះ​ឯង​ដឹង​ហើយ​ឬ​នៅ​អ្នក​ណា​គឺ​ជា​ស្តេច?
-ក្មេងគង្វាលគោ៖ បើ​មិន​មែន​ “បងឯង” គឺ “ខ្ញុំ” ៕៚

Related articles

About these ads

បទភ្លេង​បុរាណ៖ សក់​ខ្លី 30/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បទភ្លេង​បុរាណ.
Tags: , ,
add a comment


-ទាញ​យក​ទុក​ស្ដាប់

កំសាន្ដ​រូបភាព៖ ស្អាត Vs ស្អាប់ 30/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​រូបភាព, កំសាន្ត​រូបភាព.
Tags: , , , , , , , ,
2 comments

ចុង​សប្ដាហ៍​នេះ​អត់​មាន​អី​ពិសេស​ទេ មាន​តែ​រូបថត​តារា​បង្ហាញ​ម៉ូត​សំលៀកបំពាក់​ទាំង នេះ​ទេ​យក​មក​បង្ហាញ។ តើ​ពួក​គេ​ទាំង​ប្រាំ​នេះ​អ្នក​ណា​ស្អាត​ដាច់​គេ​ទៅ? អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ឆ្លើយ​ថា ចន ចន្ទលក្ខិណា រឺ សារ៉ាយ សក្កណា រឺ អ្នកណា​ម្នាក់​ហើយ​មើល​ទៅ តែ​ចំលើយ​របស់​អ្នក​ទាំង​អស់​គ្នា​សុទ្ធ​តែ​ខុស​មិន​ត្រឹមត្រូវ​នោះ​ទេ​ អ្នក​ដែល​ឈ្នះ​គឺ នៅទីនេះ

Related articles

Repost៖ រឿង​និទាន “ផ្លែ​ឪឡឹក” 30/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​.
Tags: , , , ,
7 comments

មាន ​កាល​មួយ​នោះ​​មាន​បុរស​​ម្នាក់​ដើរ​វង្វេង​ក្នុង​ព្រៃ​ធំ​ គាត់​រក​ផ្លូវ​មក​ផ្ទះ​មិន​ឃើញ។​ ដើរ​​ឆ្លង​ពី​ព្រៃ​មួយ​ទៅ​ព្រៃ​មួយ​ទៀត​អស់​ជា​ច្រើន​ថ្ងៃ​ គាត់​ហេវ​ហត់​ ឃ្លាន​បាយ​ និង​ ស្រេក​ទឹក​យ៉ាង​ខ្លាំង។​ ទីបំផុត​គាត់​ប្រទះ​នឹង​ចំការ​ឪឡឹក​មួយ​យ៉ាង​ធំ​ គាត់​សែន​សប្បាយ​​​ចិត្ត​ដែល​អាច​គេច​ផុត​ពី​សេចក្តី​ស្លាប់។

គាត់ ​រត់​យ៉ាង​​លឿន​ចូលទៅ​ក្នុង​ចំការ​ គាត់​លើក​ផ្លែ​ឪឡឹក​មួយ​បំរុង​នឹង​ញ៉ាំ​ស្រាប់​តែ​​គាត់​​ឃើញ​ផ្លែ​ឪឡឹក​មួយ ​ផ្សេង​ទៀត​ធំ​ជាង​ គាត់​​ទំលាក់​​អា​តូច​ ដែល​នៅ​ដៃ​គាត់​ចោល​ រួច​គាត់​រត់​ទៅ​លើក​អា​មួយ​ធំ​ជាង​នេះ​ គាត់​បំរុង​នឹង​ញ៉ាំ​ទៀត​ ស្រាប់​តែ​គាត់​ឃើញ​អាមួយ​​នោះ​​នៅ​ខាង​មុខ​គាត់​ ធំ​ជាង​នេះ​ទៅ​ទៀត​ គាត់​ក៏​រត់​ទៅ​លើក​អាមួយ​ធំ​ជាង​បន្តរ​ទៀត។

គាត់​ធ្វើ​បែប​នេះ​ជា​ច្រើន​សារ​ដោយ​ភាព​លោភលន់​របស់​គាត់​ រហូត​ដល់​ទី​បំផុត​គាត់​ក៏​ដាច់​ពោះ​ស្លាប់​ទៅ៕​៚

Related articles

កម្ពុជា​នឹង​រង​ឥទ្ធិពល​ព្យុះ​ថ្មី​មួយ​ទៀត​​ឆាប់​ៗ​នេះ 29/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , , , , , ,
7 comments

យោង​តាម​មន្ត្រី​ក្រសួង​ធនធាន​ទឹក និង ​ឧតុនិយម​បាន​អោយ​ដឹង​ថា​ប្រទេស​កម្ពុជា​នឹង​ទទួលរង​នូវ​ព្យុះ​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា “ណុកថិន” ចាប់​ពី​ថ្ងៃ​ទី ៣០-កក្កដា-២០១១ ដល់​​ថ្ងៃ​ទី ០២-សីហា-២០១១ ដែល​នឹង​ប៉ះពាល់​ដល់​ខេត្ត​​មួយ​ចំនួន​ដូច​ជា ខេត្ត​ឧត្តរមានជ័យ ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ខេត្ត​មណ្ឌលគិរី ​រតនគិរី សៀមរាប បន្ទាយមានជ័យ កំពង់ចាម ខេត្ត​​​កំពង់ធំ ព្រះសីហនុ កោះកុង កំពត និង​ ខេត្ត​កែប ព្រម​ទាំង​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤។ ខ្យល់​នេះ​វា​នឹង​បង្ក​អោយ​មាន​ព្យុះ​បក់​បោក និង ជំនន់​ទឹកភ្លៀង​ផង​ដែរ ដូច្នេះ​សូម​បងប្អូន​បាន​ជ្រាប​ជាមុន និង មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំនែក​អ្នក​លក់​ដូរ​តាម​ផ្សា​ផ្សោ​ប្រយ័ត្ន​ប៉ើង​អីវ៉ាន់​ ប៉ើង​ឆត្រ​អស់ ខាត​ដើម​ខាត​ចុង។

ផ្សា​ផ្សោ (ផ្សោ​រកស៊ី​ដូច​ចារ = ផ្សា​រកស៊ី​ដូច​ចោរ)

អាន​បន្ថែម​ក្នុង វិទ្យុ​អាស៊ីសេរី

Related articles

ឈុត​ផ្សាយ​រឿង៖ The man without a Facebook 29/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ.
Tags: , , ,
add a comment

Related articles

អាយ៉ៃ៖ អាយ៉ៃ​ឆ្លង​ឆ្លើយ – សារុំ និង សំណាង 29/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in អាយ៉ៃ.
Tags: , , ,
add a comment


-ទាញ​យក​ទុក​ស្ដាប់

%d bloggers like this: