ចំរៀងខ្មែរ៖ ហួសហេតុ 08/07/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងខ្មែរ.Tags: ករុណា ពេជ្រ, ចំរៀងខ្មែរ, ហួសហេតុ
add a comment
គួរនិយាយបែបណាពេលប៉ូលីសសុំពិនិត្យកុំព្យួទ័រ? 08/07/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, អំណាន.Tags: ក្រាហ៊្វិក, ចំណេះដឹងទូទៅ, ប៉ូលីស, ប៉ូលីសសុំពិនិត្យកំព្យួទ័រ, Police, Police Associations, Police officer
add a comment
ចុចលើរូបភាពចូលទៅអាន
Related articles
- How To Become A Cop (brighthub.com)
- Inebriated Teacher Sprays Police With Breast Milk (first4lawyers.com)
- City Council needs time to study Caltrans-PD deal (fresnobeehive.com)
សុភមង្គល៖ ចំនុចសំគាល់នាងនឹងចាកចេញពីអ្នកឆាប់ៗ 08/07/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, សុភមង្គល.Tags: ចំណេះដឹង, ទំនាក់ទំនង ប្តី + ប្រពន្ធ, រួមភេទ, សុភមង្គល, ស្នេហា, ស្នេហ៍ត្រូវបញ្ចប់
2 comments
មាន កាលមួយមានសង្សារមួយគូ ស្រលាញ់គ្នាយ៉ាងខ្លាំង ពួកគេតែងតែជិះកង់ឌុបគ្នាដើរលេង។ មានថ្ងៃមួយបុរសជាសង្សារបានជិះកង់ឌុបនាងកម្សាន្តតាមចចង្កេះ ភ្នំ ឌុបឡើងជម្រាលចង្កេះភ្នំជាច្រើនដំណាក់ ឡើងបែកញើសពេញខ្លួន ជោគដូចទទឹកទឹកភ្លៀង។

- សង្សារស្រី៖ តើបងហត់ទេ?
- សង្សារប្រុស៖ អត់ទេ បងមិននឿយហត់សូម្បីតែបន្តិច ទោះឌុបអូនបែបនេះពេញមួយថ្ងៃ។ បងពិតជាមានក្តីសុខក្នុងចិត្តខ្លាំងណាស់ អូនដឹងទេ? បងសន្យាថានឹងឌុបអូនមួយជីវិត ឌុបអូនពីទីកន្លែងមួយទៅកន្លែងមួយ រហូតគ្រប់ទីកន្លែងទាំងអស់ អោយអូនគយគន់មើលភាពដ៏ស្រស់ត្រកាលនៃពិភពលោកមួយនេះ។
ដោយ ចំណាយពេលជាមួយគ្នាអស់ជាច្រើនឆ្នាំ នាងកាន់តែទុកចិត្តលើសង្សាររបស់នាង ថ្ងៃមួយនាងក៏យល់ព្រមរៀបការជាមួយគាត់ ហើយរួមរស់ជាមួយគ្នារហូតមានកូនពូនជា ចៅ។ ថ្ងៃមួយដោយនាងចង់រំលឹកអនុស្សាវរីយ៍ក្នុងអតីតកាល នាងបានសុំអោយប្ដីរបស់នាងជិះ កង់ឌុបនាងទៅជម្រាលចង្កេះភ្នំនោះម្ដងទៀត។
- ប្រពន្ធ៖ បងហត់ទេ?
- ប្តី៖ អញហ្នឹងក្របី?
គិត ទៅទំនាក់ទំនងរវាងមនុស្សស្រី + ប្រុស ពិតគួរអោយស្មុគស្មាញ ការថែរក្សាស្នេហាដែលខ្លួនមានចំពោះគ្នាទៅវិញទៅវិញ ហាក់ដូចជាការមួយយ៉ាងលំបាក “បង រស់មិនបានបើគ្មានអូន សុខចិត្តសូន្យជីវី អោយធរណីបាក់សង្កត់ បញ្ចប់ជីវិតភ្លាមទៅ ព្រោះមិនបានពៅ នៅក្បែរស្នេហ៍ស្និត ឆាកជីវិតប្រែឥតន័យ“។ គិតទៅនៅពេលដែលក្នុងចិត្តមាន “ស្នេហា” ទោះបីជាដៃគូរបស់ខ្លួនបញ្ចេញកាយវិការយ៉ាងណាក៏សម គួរអោយក្នក់ក្នាញ់ ដូចមនុស្សមួយចំនួនធំស្រលាញ់បទចំរៀងលោក ស៊ិន ស៊ីសាមុត ទោះបីគាត់ស្រែកច្រៀងថា “អាចម៍ អាចម៍ អាចម៍” ក៏នៅតែពីរោះ។ ដូច្នេះយើងយល់ថា “ការបង្កើតអោយមានស្នេហា វាពិបាកជាងការថែរក្សាស្នេហា” នៅពេលដែលស្នេហាបាត់បង់ទោះញ៉ាំទឹកខ្មុំក៏នៅតែល្វីង ជាសំណួរគឺថា “តើ ស្នេហាបាត់បង់បណ្ដាលមកពីកាយវិការដៃគូអ្នកប្រែប្រួល មិនដូចកាលពីស្រលាញ់គ្នា ដំបូង រឺ មកពីចិត្តរបស់អ្នកប្រែប្រួលដោយឯងៗតែម្ដង” ហើយសំណួរមួយទៀត “តើយើងអាចកែច្នៃចិត្តដែលប្រែប្រួលនោះ ត្រលប់ទៅរកសភាពដើមវិញបានទេ“។
ខាងក្រោមនេះជាចំណុចមួយចំនួនសំរាប់មនុស្សប្រុស ក្នុងការកត់សំគាល់ ពីដៃគូស្រីរបស់ខ្លួន ដែលនឹងចាកចេញពីអ្នកក្នុងពេលឆាប់ៗ មានចំណុចពីរដែលអ្នកជាបុរសគួរតែធ្វើ (១) ព្យាយាមជួសជុលទំនាក់ទំនងរបស់អ្នកជាមួយនាងអោយបាន មុនពេលដែលអ្វីៗវាហួស ពេល (២) ត្រៀមចិត្តសំរាប់ទទួលយកការពិត ពេលដែលការបាក់បែកមកដល់ នាងដើរចេញទៅ ហើយអ្នកមិនឈឺចាប់ដូចអ្នកមិនបានត្រៀមជាមុន។
- នាងមិនទុកចិត្តអ្នកទៀតទេ ហើយនាងមិនចាប់អារម្មណ៍នឹងនិយាយជាមួយអ្នក។
- នាង ព្យាយាមគេចវេះពីអ្នកដោយនៅខាងក្រៅរហូតដល់យប់ជ្រៅ រៀបចំគំរោង ផ្សេងៗដោយខ្លួនឯង ដោយគ្មានអ្នក ហើយនាងចំណាយពេលជាមួយមិត្តភ័ក្ដិរបស់នាងច្រើនជាងមុន។
- នាងលែងរអ៊ូរទាំអំពីអ្វីទាំងអស់ ដូចដែលនាងធ្លាប់ធ្វើកាលពីមុន នេះមកពីនាងគិតនឹងចាកចេញពីអ្នកឆាប់ៗនេះ។
- នាងហាក់មិនរីករាយនោះទេ ពេលដែលអ្នកមកដល់ផ្ទះ នាងហាក់មិននឹកអ្នក។
- នាងបាត់បង់ចំណាប់អារម្មណ៍ផ្លូវភេទជាមួយអ្នក។
- នាង លែងខ្វល់ពីអាកប្បកិរិយាអ្វីទាំងអស់ នាងមិនចង់ពិភាក្សាគំរោងគ្រប់យ៉ាងសំរាប់ថ្ងៃអនាគត រឺ សូម្បីតែគំរោងសំរាប់សប្ដាហ៍ក្រោយ។
- នាងលែងចង់កាន់ដៃគ្នាជាមួយអ្នក រឺ លែងចង់អោយអ្នកប៉ះ ថើប អោបនាង។ ពេល ដែលនាងថើបអ្នក នាងធ្វើដូចជានាងថើបញាតិមិត្តអញ្ចឹង ហើយពេលដែលអ្នកថើបនាង នាងងាកចេញ ដោយអោយអ្នកថើបថ្ពាល់នាងតែប៉ុណ្ណោះ។
- មិត្តភ័ក្តិ និង គ្រួសាររបស់នាងបង្ហាញសកម្មភាពខុសប្លែកពីមុន ហើយមិនស្រួលក្នុងចិត្តនៅពេលដែលអ្នកនៅក្បែរពួកគេ ព្រោះតែនាងបានប្រាប់ថានាងមានបំណងចាកចេញពីអ្នក។
អានបន្ថែមក្នុង manofthehouse.com
Related articles
- How To Seduce Your Ex With A Kiss (personalsnewzealand.wordpress.com)
- Favorite Couple Kissing Tips (socyberty.com)
- What Can You Tell From a Kiss? Happy International Kissing Day (psychicsource.com)

