សុខភាព៖ 3D មានផលអាក្រក់ចំពោះភ្នែក និង ខួរក្បាល 24/07/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, សុខភាព.Tags: 3D, ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, សុខភាព, Eye, University of California-Berkeley, WordPress
12 comments
អ្នកស្រាវជ្រាវវិទ្យាសាស្ត្រមកពីមហាវិទ្យាល័យ University of California, Berkeley បានបង្ហាញថា 3D មានផលអាក្រក់ចំពោះភ្នែក និង ខួរក្បាលរបស់អ្នក ព្រោះវាបង្កើតអោយមានអ្វីម៉្យាងដែលគេហៅថា Vergence-Accommodation ។ ភ្នែករបស់អ្នកមិនអាចសំរេចចិត្តថាត្រូវចាប់ចំណុចរូបភាពណាមួយអោយពិតប្រាកដបាន ចំងាយដែលយើង មើលទៅអេក្រង់ និង ចំងាយរូបភាពដែលលោតចេញមកនោះ វាធ្វើអោយយើងមានការពិបាក ធ្វើអោយភ្នែកយើងប្រឹង ឈឺក្បាល។

តែទោះយ៉ាងណាគួរចងចាំថាសូម្បីតែទូរទស្សន៍ 2D ដែលយើងមើលសព្វដងក៏ពុំមានផលល្អចំពោះភ្នែកដែរ តែមនុស្សម្នាក់ៗនៅតែមិនអាចជៀសបាន។ ចំនែកទីក្រុងភ្នំពេញនឹងមានរោងភាពយន្ដសំរាប់បញ្ចាំងរឿងជា 3D ក្នុងពេលឆាប់ៗផងដែរ តើអ្នកនឹងទៅទស្សនាទេ? បើទៅក៏កុំទៅញឹកញាប់ពេក ផលអាក្រក់ចំពោះភ្នែក ខួរក្បាល និង តំលៃសំបុត្រនឹងថ្លៃជាងកុនធម្មតា “សន្សំសំចៃគឺស្នេហាជាតិ យកសង្សារមួយទៀតគឺស្នេហាប្រជាជន”។
Related articles
- 3D Content Hurts Your Brain: News of the Day (geeks.thedailywh.at)
- Who Could Have Guessed: 3D Hurts Your Eyes | TechCrunch (mbcalyn.wordpress.com)
- 3D Hurts Your Eyes (hardware.slashdot.org)
