jump to navigation

តារា​ហូលីវូត៖ Gwen Renée Stefani 31/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារា​ហូលីវូត, ព័ត៌មាន​​ភាពយន្ត​ហូលីវូត.
Tags: , , ,
add a comment

Gwen Renée Stefani ​មាន​កំពស់ ១៧០ សម កើត​ថ្ងៃ​ទី ០៣ ខែ តុលា ឆ្នាំ ១៩៦៩  នៅ​កាលីហ្វនីញ៉ា សហរដ្ឋ​អាមរិក។ នាង​ជា​អ្នក​ចំរៀង អ្នក​និពន្ធ​បទ​ចំរៀង អ្នក​ច្នៃ​ម៉ូត​សំលៀក​បំពាក់ និង ជា​អ្នក​រាំ។ ខាង​ក្រម​នេះ​ជា​រូបថត​មួយ​ចំនួន​របស់​នាង​ នៅ​មាត់សមុទ្រ​​ជាមួយ​កូន និង ប្ដី របស់​នាង។

Related articles

អំណាន៖ សួន​សន្តិភាព – ម៉ៅ ចំណារ 30/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, អត្ថបទ​តាម​សំណូមពរ, អំណាន.
Tags: , , , , , , , , , , , , ,
add a comment

ខាង​​ក្រោម​នេះ​ជា​អត្ថបទ​មួយ​និយាយ​អំពី​ការ​ចង់​បង្កើត​ “សួន​សន្តិភាព” នៃ​ក្ដី​ស្រមៃ​របស់​ក្មេង​ស្រី​រស់នៅ​ស្រុក​ខ្មែរ​ម្នាក់​​ ដែល​ស្រលាញ់​ជាតិ មាតុភូមិ ការ​រីក​ចំរើន ភាព​រុងរឿង ការ​រស់នៅ​ចុះ​សម្រុង​គ្នា ដោយ​ក្ដី​សុខ​សប្បាយ​ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត ហើយ​ចំពោះ​រូប​នាង​ផ្ទាល់​ដែល​ចាប់​ពី​បើក​ភ្នែក​ ឃើញ​ដែនដី​ខ្មែរ​កាលណា​មក នាង​ហាក់​កម្រ​ឃើញ​ទឹក​ដី​នៃ​ជីវិត​របស់​នាង​ដែល​មនុស្ស​រាល់​គ្នា​អោយ​រហស្សនាម​​​ថា ទឹកដី​សុវណ្ណភូមិ នេះ​មាន​ពន្លឺ​​ចែងចាំង​ណាស់​ ហេតុ​នេះ​ហើយ​អ្វី​ដែល​នាង​​ និង ​ប្រជាជន​ទូទាំង​ប្រទេស​​កំពុង​តែ​ស្រេក​ឃ្លាន​បំផុត​​នោះ​គឺ “សន្តិភាព”។

តើ​ពាក្យ​ដែល​នាង​និយាយ​ថា “សន្តិភាព” នេះ​​គឺ​នាង​សំដៅ​ទៅ​កាន់​ការ​​​មិន​ធ្វើ​​សង្គ្រាម​រវាង​ ខ្មែរ-ថៃ និង ខ្មែរ-យួន និង បរទេស​ផ្សេង​ទៀត? ទាំង​​អស់​​នេះ​សុទ្ធ​តែ​មិនមែន អញ្ចឹង​តើ​នាង​សំដៅ​លើ​អ្វី​ពិត​ប្រាកដ? គោល​គំនិត​របស់​នាង​​ចង់​បាន​បាន​នោះ​គឺ សន្តិភាព​ក្នុង​ប្រទេស រវាង​ខ្មែរ​ និង ខ្មែរ​គ្នា​ឯង។ នាង​បាន​ដឹង​យ៉ាង​ច្បាស់​តាមរយៈ​ឯកសារ​ប្រវត្តិសាស្ត្រ ហើយ​នាង​បាន​ដឹង​ថា​ប្រទេស​ជាតិ​ដ៏​ប្រសើរ​របស់​នាង​​បាន​ឆ្លង​កាត់​សង្គ្រាម​រវាង​គ្នា​ និង គ្នា​អស់​ជាច្រើន​សតវត្ស​ណាស់​មក​ហើយ ពិសេស​ចុង​ក្រោយ​នេះ​គឺ​មហា​វិនាសកម្ម​ពី​សំណាក់​ការ​ដឹក​នាំ​របស់​លោក ប៉ុល ពត។

ចំណុច​សង្គ្រាម​ និង ការ​បែង​ចែក​ខ្មែរ​ជា​ច្រើន​ក្រុម នៃ​របប​ដឹក​នាំ​របស់ ប៉ុល ពត នេះ​ជា​ចំណុច​ដែល​នាង​សង្កត់​យ៉ាង​ធ្ងន់​ក្នុង​គោលបំណង​បង្កើត “សួន​សន្តិភាព” ព្រោះ​នាង​បាន​ដឹង​ថា​អ្នក​ដែល​បាត់បង់​មនុស្ស​ជា​ទី​ស្រលាញ់​​ដូច​ជា​ បង ប្អូន ពូ មីង ម្ដាយ ឪពុក……ពួក​គេ​នៅ​មាន​ចិត្ត​ខឹង​គុំកួន នៅ​ក្នុង​ចិត្ត​ត្បិត​តែ​ពួក​គេ​មិន​និយាយ​ចេញ​ពេល​ខ្លះ ហើយ​មនុស្ស​មួយ​ក្រុម​ទៀត​គឺ​កងទ័ព​ដែល​ធ្វើ​ការ​ជាមួយ​ក្រុម​ខ្មែរ​ក្រហម ធ្វើ​តាម​បញ្ជា​របស់​ខ្មែរ​ក្រហម ពួក​គេ​សព្វ​ថ្ងៃ​រស់នៅ​ក្នុង​វិប្បដិសារី​ មាន​កំហុស​ក្នុង​ចិត្ត​ ទោះ​បី​ខ្លួន​ធ្វើ​តាម​បញ្ជា​គេ​ក្ដី​ក្នុង​ការ​កាប់​សំលាប់​ប្រជាជន​ដែល​ជា​ជាតិ​របស់​ខ្លួន​ឯង។​​

ជន​រងគ្រោះ​ដែល​បាត់​បង់​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន និង មនុស្ស​ដែល​មាន​បាត​ដៃ​ប្រឡាក់​ឈាម​តើ​ពួក​គេ​ទាំង​ពីរ​ សង​ខាង​អាច​ចាប់​ដៃ​គ្នា​បាន​ទេ​ក្នុង​ពេល​អីឡូវ? អ្នក​បាត់​បង់​មនុស្ស​ជាទី​ស្រលាញ់​ប្រាកដ​ជា​ ​មិន​ចង់​ចាប់​ដៃ​ជាមួយ​អ្នក​ដែល​បាន​ប្រព្រឹត្ត​នោះ​ទេ ហើយ​ចំនែក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ តើ​ពួក​គេ​ហ៊ាន​ចាប់​ដៃ​​ជន​រងគ្រោះ​ទាំង​នោះ​ទេ? ក៏​ពួក​គេ​មិន​ហ៊ាន​ដែរ ព្រោះ​ខ្លួន​តែងតែ​គិត​ថា​ខ្លួន​មាន​កំហុស​ក្នុង​ចិត្ត​រៀង​រហូត​មក។

អញ្ចឹង​បាន​សេចក្ដី​ថា​ខ្មែរ​នៅ​តែ​ចូល​មិន​ចុះ​នឹង​គ្នា ខ្មែរ​នៅ​បែក​ចែក​គ្នា ខ្មែរ​មិន​កាន់​ដៃ​គ្នា ចុះ​ធ្វើ​ម្ដេច​អោយ​ខ្មែរ​យើង​អាច​ហុច​​ចាប់​ដៃ​គ្នា​ឡើង​វិញ​ទោ​វិញ​ទៅ​មក? ចំពោះ​កញ្ញា ម៉ៅ ចំណារ ថា​នឹង​យក​ធម្មជាតិ​ដើម្បី​តភ្ជាប់​ទំនាក់ទំនង​នេះ​ឡើង​វិញ​ ដោយ​បង្កើត​អោយ​មាន​ “សួន​សន្តិភាព” ​ មួយ ​អោយ​មនុស្ស​គ្រប់​គ្នា​អាច​ដាំ​ដើមឈើ​នៅ​ទីនោះ អ្នក​បាត់​បង់​អ្នក​ជា​ទី​ស្រលាញ់​អាច​ដាំ​ដើម​ឈើ​មួយ​ដើម ហើយ​អាច​គិត​ក្នុង​ចិត្ត​ថា ​អ្នក​ដែល​បាន​ស្លាប់​ទៅ​នោះ​បាន​រស់​ឡើង​វិញ ដូច​ដើម​ឈើ​​ដែល​ពួក​គេ​ដាក់​ដាំ​នោះ។ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ក៏​អាច​ដាំ​ដើម​ឈើ​ដែរ​ ដោយ​គិត​ក្នុង​ចិត្ត​ថា​ ខ្លួន​បាន​ស្រោច​ស្រង់​ជីវិត​មនុស្ស​ ដែល​ខ្លួន​ធ្វើ​អោយ​ស្លាប់​ខ្លួន​អោយ​រស់​ឡើង​វិញ​ដែរ ដូច​ដើមឈើ​ដែល​ពួក​គេ​ដាំ​ឡើង​វិញ​អញ្ចឹង។

តើ​អ្នក​ទាំង​អស់​គ្នា​យល់​យ៉ាង​ដូចម្ដេច​ដែរ​ ចំពោះ​គំនិត​នេះ? ប្រសិន​ជា​អ្នក​គិត​ថា​គំនិត​នេះ​ប្រសើរ​ដែល​ធ្វើ​អោយ​ខ្មែរ​ចាប់​ដៃ​គ្នា​ឡើង​វិញ​បាន​តាម​រយៈ​ធម្មជាតិ សូម​មេត្តា​ទទួល​ដឹង​ និង បញ្ជូន​សារ​ដ៏​វែង​នេះ​ដល់​មនុស្ស​គ្រប់​គ្នា​ក្នុង​សង្គម​​ខ្មែរ និង សកលលោក​ទាំង​មូល ដោយ​សង្ឃឹម​ថា​ “សួន​សន្តិភាព” នឹង​លេច​រូបរាង​ឡើង​បាន ដោយ​ប្រការ​ណាមួយ​ក្នុង​ទឹកដី​សុវណ្ណភូមិ​នៃ​យើង ដែល​នឹង​មាន​ដើមឈើ​គ្រប់​មុខ មាន​ផ្កា​ចម្រុះ​ពណ៌​​សំរាប់​រាល់​ការ​ផ្សះផ្សា​គ្នា​ទាំង​ឡាយ​ ជា​សួន​កំសាន្ដ​ សួន​លំអ​ សំរាប់​មនុស្ស​គ្រប់​រូប​​បង្កើត​អោយ​មាន​សន្តិភាព​ពិត​ប្រាកដ​នោះ​គឺ “សួន​សន្តិភាព” សួន​​ដែល​នាំ​មក​នូវ​សន្តិភាព​ផ្លូវ​ចិត្ត​សំរាប់​មនុស្ស​រាល់​គ្នា។

View this document on Scribd

Related articles

“វាយោ​អគ្គិសនី” ថាមពល​​​ថ្មី​សំរាប់​ប្រទេស​ ជប៉ុន 30/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , , , ,
4 comments

ការ​បង្កើត​អោយ​មាន​ថាមពល​​អគ្គិសនី​ ដើម្បី​យក​មក​ប្រើប្រាស់​ មនុស្ស​យើង​មាន​វិធី​ផ្សេង​ៗ​ពី​គ្នា តាំង​ពី​ការ​ប្រើ​ម៉ាស៊ីន​ ប្រើ​ទឹក ប្រើ​ខ្យល់​ ហើយ​ទីបំផុត​ឈាន​ទៅដល់​ការ​ប្រើ​ថាមពល ​​​នុយក្លេអ៊ែរ (មិនមែន ​យក​ ថាមពល ​ចេញ​ពី​នុយក្លេអ៊ែរ​ទេ ​គឺ​ប្រើ​ថាមពល​វា​បង្វិល​​ឌីណាម៉ូ)។ ​ការ​ប្រើ​ថាមពល​ដោយ​ប្រើប្រាស់​​ទឹក​ ដើម្បី​បង្វិល​ឌីណាម៉ូ​ ភាសាខ្មែរ​ហៅថា “វារីអគ្គិសនី​ — Hydroelectricity” ថាមពល​ដែល​ប្រើ​ប្រាស់​ខ្យល់​​ មក​កង្ហារបក់​បង្វិល​ ឌីណាម៉ូ ភាសាខ្មែរ​ហៅ (>>វាយោអគ្គិនីយ​ — Aeroelectricity — Wind Power?)។ ពេល​ និយាយ​ដល់​ រឿង​ថាមពល​ ដើរ​ដោយ​ ថាមពល​នុយក្លេអ៊ែរ យើង​ប្រាកដ​ជា​ គិត​ដល់​ប្រទេស​ក្នុង​អាស៊ី​របស់​យើង​ដែរ​គឺ​ប្រទេស ជប៉ុន ដែល​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ ចំនួន​ពីរ​​បាន​ផ្ទុះ​ ហើយ​វា​មាន​ផល​អាក្រក់​ចំពោះ​សុខភាព​មនុស្ស​យ៉ាង​ខ្លាំង។ ដោយសារ​តែ​បទ​ពិសោធន៍​នេះ​ប្រទេស​ជប៉ុន​បាន​បោះ​ ជំហាន​ដើរ​​មួយ​ជំហាន​ថ្មី​គឺ​ “វាយោ​អគ្គិសនី”​ — (ពាក្យ​នេះ​ខ្ញុំ​ដាក់​ខ្លួន​ឯង សង្ឃឹម​ថា​អាច​ទទួល​យក​បាន)។
បច្ចេកវិទ្យា​ថ្មី​នេះ​ វា​មិនមែន​រឿង​ថ្មី​ទេ ក្នុង​ការ​ប្រើប្រាស់​ខ្យល់​ដើម្បី​ទទួល​បាន​ផល​អគ្គិសនី​មក​ប្រើប្រាស់ តែ​ចំពោះ​ប្រទេស​ ជប៉ុន ដ៏​តូច​មួយ​នេះ​បាន​បង្កើត​នូវ​គំរូ​ថ្មី​មួយ​ដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន​មក ដែល​ពួក​គេ​ដាក់​ឈ្មោះ​អោយ​ថា “Wind Lens” ហើយ​ពួក​គេ​នឹង​ទទួល​បាន​ថាមពល​​អគ្គិសនី​មក​ប្រើប្រាស់ ដោយ​តំលៃ​ភ្លើង​អគ្គិសនី ​នឹង​ថោក​ជាង​ការ​​ប្រើ​នុយក្លេអ៊ែរ​ ទៅ​ទៀត។
វា​ជា​គំនិត​មួយ​យ៉ាង​ប្រពៃ​ ក្នុង​ពិភពលោក​ក្នុង​យុគ​សម័យ​សព្វ​ថ្ងៃ ដែល​​មនុស្ស​ទូទាំង​សកល​កំពុង​ព្យាយាម​ប្រែក្លាយ​ចក្កវាឡ ​ដ៏​ក្ដៅ​បែក​ផ្សែង​​​រក​កល​នឹង​ផ្ទុះ​ឆេះ​នេះ​ អោយ​ក្លាយ​ទៅ​ជា​មាន​ពណ៌​ខៀវស្រងាត់​ឡើង​វិញ ដោយ​មនុស្ស​ម្នាក់​ៗ​ព្យាយាម​ដើរ ជិះ​កង់ ​អោយ​បាន​កាន់​តែ​ច្រើន​កាន់​តែ​ប្រសើរ ទៅ​ទី​កន្លែង​ណា​​ដែល​អាច​ធ្វើ​បាន ដោយ​ព្យាយាម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ ម៉ូតូ ឡាន យន្តហោះ​ជាដើម។

Related articles

ចំណី​ជីវិត៖ “សំរង់សម្ដី” មួយ​ចំនួន​របស់ Steve Jobs 29/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណី​ជីវិត, ចំណេះដឹងទូទៅ, ព័ត៌មាន​ដក់ស្រង់, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , ,
2 comments

ខាង​ក្រោម​ជា​  Quote (Quote >>ប្រែ​ថា​ សំរង់?) របស់​លោក Steve Jobs ដែល​​​ខាង The Wall Street Journal សន្សំ​បាន​ក្នុង​ពេល​ច្រើន​ឆ្នាំ​មក​​នេះ​​។ សំដី​នីមួយ​ៗ ​ពួក​គេ​បាន​ដាក់​បរិច្ឆេទ និង ទីកន្លែង​​ នៃ​ការ​លេង​សំដី​របស់​​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម Apple ដែល​យើង​ស្គាល់​គ្រប់​គ្នា​អំពី​គុណភាព​ដ៏​ល្អ និង រូបរាង​ដ៏​សង្ហារ​របស់​ផលិតផល​របស់​ពួក​គេ។

  • “Being the richest man in the cemetery doesn’t matter to me … Going to bed at night saying we’ve done something wonderful… that’s what matters to me.” [The Wall Street Journal, May 25, 1993]
  • “It’s more fun to be a pirate than to join the navy.” [1982, quoted in Odyssey: Pepsi to Apple, 1987]

អាន​បន្ថែម​ក្នុង Wall Street Journal

Related articles

ព័តមាន​ស្រុក​ខ្មែរ៖ លោក ​ហ៊ុន សែន ជា​ជន​ផ្ដាច់ការ? 28/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ព័ត៌មាន​ជាតិ.
Tags: , , , , , , , , ,
add a comment


Related articles

សម្រស់៖ ប្រយោជន៍​នៃ​ក្រូច​ពោធិ៍សាត់ និង ក្រូច​ឆ្មា 28/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សម្រស់, សុខភាព.
Tags: , , , , , , ,
add a comment

ក្រូច​ពោធិ៍សាត់ និង ក្រូច​ឆ្មា​​សំបូរ​ដោយ​វីតាមីន​ ដែល​យើង​អាច​ញ៉ាំ​បាន​ដើម្បី​សុខភាព ក្នុង​ការ​ការពារ​ ព្យាបាល​អ្នក​ពី​ជំងឺ​ផ្សេង​ៗ​បាន មិន​តែ​ប៉ុណ្ណោះ​ទេ​យើង​អាច​ប្រើ​វា​​សំរាប់​សម្រស់​ផង​ដែរ ដោយ​អ្នក​អាច​សាកល្បង​វិធី​សាមញ្ញ​ដូច​ខាង​ក្រោម​នេះ៖

  • ក្រូច​ពោធិ៍សាត់

ប្រើ​ទឹក​ក្រូច​ពោធិ៍សាត់​ដែល​ច្របាច់​ហើយ មក​លាយ​ជាមួយ​នឹង​ប្រេង​អូលីវ ស្ករ​ស ក្រឡុក​បញ្ចូល​គ្នា ហើយ​យក​វា​មក​ច្បាច់​លាប​នៅ​កែងដៃ ក្បាល​ជង្គង់ និង កែង​ជើង ដើម្បី​អោយ​វា​ជម្រុះ​ស្បែក​ដែល​ងាប់​ចេញ។

  • ​ក្រូច​ឆ្មា​

លាប​ទឹក​ក្រូច​ឆ្មា​ពីរ​ បី ដំណក់​ដោយ​ផ្ទាល​ទៅ​លើ​សម្លាក និង ស្នាម​មុន​លើ​ផ្ទៃ​មុខ​របស់​អ្នក​ ដើម្បី​អោយ​វា​បាត់​ស្នាម​សម្លាក​ទាំង​នោះ និង ស្នាម​មុន​លើ​មុខ​​របស់​អ្នក វា​អាច​បាត់​បាន​មួយ​រយៈ​ពេល​ក្រោយ​មក។

Related articles

កីឡា៖ យល់ដឹង​ខ្លះ​ៗ​អំពី Michael Jordan 28/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កីឡា, ក្រាហ៊្វិក, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , ,
add a comment

ចុច​លើ​រូបភាព​ចូល​ទៅ​អាន

Related articles

ប្រទះ​ឃើញ ហ្ក្រាដាហ៊្វី នៅ​ប្រទេស ហ៊្សីមបាវ៉េ 27/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , ,
add a comment

តាម​សារព័ត៌មាន​ http://www.dailymail.co.uk បាន​អោយ​ដឹង​ថា​ជន​ផ្ដាច់ការ​ ក្រាញ់​នឹង​អំណាច​ ហ្ក្រាដាហ៊្វី (Muammar Gaddafi) ដែល​ចង់​ធ្វើ​ជា​អ្នក​ដឹក​នាំ​អស់​មួយ​ជីវិត​នោះ អីឡូវ​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ប្រទេស ហ៊្សីមបាកវ៉េ ( Zimbabwe) ចេញ​ពី​យន្តហោះ​ឯកជន​​មួយ កាល​ពី​ថ្ងៃ អង្គារ ទី ២៤ ខែ សីហា ឆ្នាំ ២០១១ នេះ ដែល​យន្តហោះ​ឯកជន​នោះ​ផ្ដល់​ដោយ​ប្រធានាធិបតី​នៃ​ប្រទេស​​ហ៊្សីមបាកវ៉េ Robert Mugabe។ អ្នក​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​​ Robert Mugabe បាន​អះអាង​ថា​ អ្នកស៊ើបការណ៍​​របស់​ពួក​គេ​បាន​ឃើញ​ ហ្ក្រាដាហ៊្វី ក្រុម​គ្រួសារ​ និង អង្គរក្ស​របស់​គាត់​ មក​ដល់​ប្រទេស​នេះ​ តាម​យន្ដហោះ Zimbabwe Air Force នៅ​ពេល​ព្រឹក​ថ្ងៃ​ពុធ​ខាង​លើ។

យើង​មិន​ទាន់​ដឹង​ទៀត​ទេ​ថា តើ​អន្តរជាតិ​នឹង​ចាត់​ការ​លើ​បុរស​នេះ ​យ៉ាង​ដូចម្ដេច​បន្ត​ទៀត បើ​សិន​ជា​គេ​មាន​ភស្តុតាង​គ្រប់គ្រាន់ បញ្ជាក់​ថា​បុរស​ខ្លាំង​​ដែល​បាន​ដឹក​នាំ​ប្រទេស លីប៊ី បាន​ចំនួន ៤២ ឆ្នាំ​ម្នាក់​នេះ កំពុង​ស្នាក់​នៅ​ប្រទេស​ហ៊្សីមបាកវ៉េ? ព្រោះ​ពេល​កន្លង​ទៅ​ តុលាការ​អន្តរជាតិ​ បាន​សំរេច​ចេញ​ដីកា​ចាប់​ខ្លួន​បុរស​នេះ​រួច​ជាស្រេច​ទៅ​ហើយ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ទាក់ទង​នឹង​បុរស​ខ្លាំង​ម្នាក់​នេះ​ បាន​ប្រើ​កំលាំង​យោធា​របស់​ខ្លួន​ បាញ់​សំលាប់​ប្រជាជន​ខ្លួន​ឯង កាល​ពី​ពេល​ដំបូង នៃ​ការ​ងើប​​ឡើង​បះបោរ ផ្ដួល​រំលំ​ការ​ដឹក​នាំ​របស់​បុរស​ខ្លាំង​ម្នាក់​នេះ។ សូម​មើល​វីដេអូ​ខាង​ក្រោម​ ជា​វីដេអូ​អាង​ហែល​ទឹក​​សំរាប់​កូនស្រី ហ្ក្រាកាហ៊្វី កាល​ពី​ពេល​​ពួក​គេ​រស់នៅ​ទីនោះ ហើយ​លោក ហ្ក្រាដាហ៊្វី នៅ​មាន​អំណាច​កាន់​កាប់​ប្រទេស លីប៊ី នៅ​ឡើយ តែ​អីឡូវ​ប្រជាជន​ក្រីក្រ​ ដែល​រងគ្រោះ​ក្រោម​ការ​ដឹក​នាំ​ផ្ដាច់​ការ​នោះ មក​ហែល​ទឹក​អាង​នោះ​លេង​កំសាន្ដ​វិញ​ម្ដង។

Related articles

%d bloggers like this: