បទភ្លេងបុរាណ៖ ក្របីស៊ីស្រូវ 02/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បទភ្លេងបុរាណ.Tags: ក្របីស៊ីស្រូវ, បទភ្លេងបុរាណ, ប្រទេសកម្ពុជា
add a comment
Repost៖ និទានបែបអប់រំ “ផ្កាមួយទង” 02/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទានបែបអប់រំ, ប្រលោមលោក.Tags: និទានបែបអប់រំ, ប្រលោមលោក, ស្នេហា
9 comments
មានប្រុសកំលោះម្នាក់បាននិយាយទៅកាន់បុរសវ័យចំណាស់ម្នាក់ថា
-កំលោះក្មេង
លោកអ៊ំមានអាយុច្រើនគួរសមខ្ញុំឆ្ងល់ថាហេតុអ្វីក៏លោកអ៊ំមិនព្រមរៀបការយកប្រពន្ធ?
-បុរសចំណាស់
នេះពិតជាសំនួរគួរអោយចាប់អារម្មណ៍ណាស់ក្មួយ ប៉ុន្តែហេតុអ្វីក៏ក្មួយមិនទាន់រៀបការ ដែរ ក្មួយមានអាយុយ៉ាងតិចក៏ ២៥ ឆ្នាំ ក្មួយមានលុយ មានការងារធ្វើ និង រូបរាងក៏សង្ហា ទៀត?
-កំលោះក្មេង
តាមការពិតក្មួយនៅមានពេលវេលាវែងឆ្ងាយទៀតដើម្បីគិតរឿងនេះ ព្រោះក្មួយនៅក្មេងតែក្មួយពិតជាឆ្ងល់ និង ចង់ដឹងរឿងរបស់លោកអ៊ំខ្លាំងណាស់។
-បុរសចំណាស់
បើក្មួយចង់ដឹងលុះណាតែក្មួយដើរជុំវិញបឹងនេះមួយជុំ រកបេះផ្កាណាដែលស្អាតជាងគេ អោយអ៊ំមួយទងមក អ៊ំនឹងរៀបរាប់រឿងរ៉ាវគ្រប់យ៉ាងអោយក្មួយបានជ្រាប។ អ៊ំចាំក្មួយនៅទីនេះតែក្មួយត្រូវសន្យានឹងអ៊ំថាមិនត្រូវដើរបកក្រោយជាដាច់ខាតណា៎!
————
បុរសក្មេងនោះបានចាកចេញទៅរកបេះផ្កាតាមមាត់បឹងបាត់ទៅ ព្រោះគាត់ចង់ដឹងរឿង រ៉ាវពិតរបស់បុរសវ័យចំណាស់នោះខ្លាំងណាស់មួយសន្ទុះក្រោយមក បុរសវ័យក្មេងបាន មកដល់កន្លែងដើមកន្លែង ដែលគាត់បានសន្យាជាមួយបុរសវ័យចំណាស់ថាមកជួប គាត់នៅទីនេះ។តែវាចំលែកពន់ពេកក្រៃ ព្រោះនៅតាមមាត់បឹងសំបូរផ្កាច្រើនណាស់តែ ក្នុងដៃបុរសវ័យក្មេងគ្មានផ្កាមួយទងមកជាមួយសោះ (មកដោយបាតដៃទទេ)។
-បុរសចំណាស់
អេ, ឯណាផ្កាមួយទងដែលក្មួយទៅបេះអោយអ៊ំនោះ?
-កំលោះក្មេង
តាមការពិតខ្ញុំបានឃើញផ្កាស្អាតៗជាច្រើន តាមដងផ្លូវខ្ញុំឃើញមួយហើយមួយទៀតតែ ខ្ញុំមិនបានសំរេចចិត្តថា បេះយកមួយទងណាអោយពិតប្រាកដនោះទេ ព្រោះខ្ញុំបានគិត ថានៅខាងមុខនឹងមានផ្កាស្អាតៗជាងនេះតទៅទៀតជាមិនខាន តែពេលដែលខ្ញុំ ចាកចេញហើយដើរបន្តខ្ញុំអត់ឃើញមានផ្កាអោយខ្ញុំបេះទៀតនោះទេ។ ខ្ញុំចង់បកក្រោយទៅ រកផ្កាដែលស្អាត ផ្កាដែលខ្ញុំដើររំលងនោះដែរ តែខ្ញុំបានសន្យាជាមួយលោកអ៊ំរួចហើយថាមិនដើរត្រឡប់ក្រោយ ហេតុដូច្នេះហើយបានជាទីបំផុតខ្ញុំរកផ្កាមួយទងមកដាក់ក្នុង ដៃមិនបាន។
“យោបលដែលគួរពិចារណា“
សូម ប្រយ័ត្នរឿងរ៉ាវរបស់អ្នកជាន់ដាននឹងរឿងនិទាននេះសូមកុំយកពេល វេលានៃជីវិត
ដ៏ខ្លីរបស់អ្នក ទៅអង្គុយធ្វើការប្រៀបធៀបច្រើន ហួស កំរិតរហូតដល់ទីបញ្ចប់នៃជីវិតអ្នក បានត្រឹមតែដឹង និង សោកស្ដាយផ្កាដែលអ្នកបាត់បង់ ផ្កាដែលអ្នកគិតថា “ល្អស្រស់” ហើយអ្នកមិនអាចបកក្រោយទៅបេះ យកមកបាននោះ ព្រោះផ្កាមួយ ទងនោះមិន ប្រាកដថានៅត្រូវការអ្នក រឺ ផ្កាមួយទងនោះ អាចនឹងធ្លាក់ទៅក្នុងដៃមនុស្សផ្សេងទៅ ហើយ។
ម៉្យាង វិញទៀតចំពោះអ្នកមានផ្កាក្នុងដៃ គួរចេះថែរក្សា ស្រោចទឹក ដាក់ជី ដើម្បីអោយផ្ការបស់អ្នករីកស្រស់បំព្រង ស្គុសស្គាយ មានក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ ជាជាងយកភ្នែក និង អារម្មណ៍ទៅសញ្ជឹងគិតមើល ឃើញផ្ការបស់ គេផ្សេងថាល្អ ជាង របស់ខ្លួន ដែលក្នុងពេលតែមួយក៏ប្រហែលមាន អ្នកផ្សេងបានកំពុងគិត ថាផ្កាក្នុង ដៃរបស់អ្នក ក៏ល្អជាងរបស់គេដែរ។
“ឆ្អែតណាក៏មិនស្មើនឹងស្កប់ សុខណាក៍មិនស្មើនឹងស្ងប់”
Related Articles
- Love Thy Neighbor: Idealism Vs. Realism (pastorofdisaster.wordpress.com)
- What is Love? (pastorbobcornwall.blogspot.com)
- Eros — the “Because of” Love (pastorbobcornwall.blogspot.com)

