Repost៖ ប្រុសៗប្រយ័ត្នឆ្អិនពងស្វាសដោយមិនដឹងខ្លួន! 03/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មានផ្សេងៗ, ព័ត៌មានអន្តរជាតិ, សុខភាព.Tags: ព័តិមានអន្តរជាតិ, សុខភាព, Laptop, New York, Stony Brook University
trackback
ក្នុង ការសិក្សាថ្មីមួយរបស់ Yefim Sheynkin និង សហសេវិករបស់គាត់ដែលជាបស្សាវវិទូ (អ្នកសិក្សាអំពីអវៈយវៈភេទរបស់មនុស្សប្រុស) នៃមហាវិទ្យាល័យ Stony Brook University នៅទីក្រុងញូយ៉កបានអោយដឹងថា ការដែលប្រុសៗដែលប្រើកំព្យួទ័រយួរដៃ (Laptop) ដោយដាក់លើជើងទាំងពីររបស់ពួកគេទ្រកំព្យួទ័រយួរដៃនោះ វាមានផលប៉ះពាល់អាក្រក់ ដល់ពងស្វាស ដោយសារតែកំដៅងំ និង រយៈពេលយូរ។ វាក៏មានផលប៉ះពាល់ដល់ការមានកូនផងដែរ។
អ្នក វិទ្យាសាស្ត្របានណែនាំថាគួរតែដាក់កំព្យួទ័រយួរដៃនៅលើតុ រឺ នៅលើពូកក្នុងពេលដែលអ្នកប្រើវា។ តែប្រសិនបើអ្នកមិនអាចជៀសផុតពីការដាក់វានៅលើភ្លៅរបស់អ្នកទេ យ៉ាងហោចណាស់អ្នកត្រូវតែលើកជង្គង់ម្ខាងរបស់អ្នកឡើង ព្រោះការដាក់ជើងទាំងពីរ របស់អ្នកទន្ទឹមគ្នាដូចជាការបន្ថែមកំដៅ មួយអញ្ចឹង។ ក្នុងការប្រើរបស់ផ្សេងៗជាទ្រនាប់ដូចជាសៀវភៅ រឺ អាវក៏នៅតែមិនអាចជួយសំរាលបានដែរ។
ចូរ កុំភ្លេច “គន្ធែកជើង” អោយបានទូលាយ រឺ កុំដាក់វាលើភ្លៅតែម្តង បើមិនដូច្នេះទេប្រហែលជាអ្នកត្រូវទិញបន្លែ ម្រិច ក្រូចឆ្មា សំរាប់អាហារពេលល្ងាច ជប់លៀងពងស្វាសទាំងគូរបស់អ្នកជាមិនខាន។ ជាយោបលប្រសិនជាអ្នកជប់លៀងអារហារពេលល្ងាច បែបនោះមែន ខ្ញុំសូមណែនាំទិញស្រាក្រហមមកផងដើម្បីកាត់បន្ថយរសជាតិឆ្អាប និង ក្លិនឆ្អេះ៕៚
Related Articles
- Legs Apart Under Laptop: Your Sperm Will Thank You (wired.com)
- Laptops and Infertility: It Matters How You Sit (usnews.com)
- Is Your Laptop Cooking Your Testicles? (mobile.slashdot.org)


កុំយិយចឹង ញ៉ុមភ័យណាស់
ខ្ញុំមិនដែលធ្វើចឹងផង!
ហាហា គិតមិចទៅបើខ្ញុំដាក់ចឹងរាលថ្ងៃ :S
ហេងវិញ! ញ៉ុមយូរៗម្តង!
ញ៉ុមបានដាក់ទែម៉ូម៉ែត្រសំរាប់កុងត្រូលវាហើយ
ប្រយ័ត្នឆ្អិនជ្រុលញ៉ាំអត់សូវឆ្ងាញ់ទេ
ទិញអាំងសូរ៉ង់ទុកសិន!
មានធានារ៉ាប់រងសំរាប់នោះដែរ?
ចាំប្រាប់ Infinity Insurance អោយបង្កើតថ្មី១!
ធានារ៉ាប់រងហ្នឹងបើខូចខាតគេសងជាលុយ រឺ សងជារបស់ថ្មីអោយវិញ?
ជាលុយផង ជារបស់ផង ។ ជារបស់ តែជ័រ យកទេ?
អត់ទេបើសិនជាឆ្អិនខ្លោចខូចអស់ ទៅសំលាប់ខ្លួនចោលហើយ ព្រោះរស់នៅលែងមានន័យអ្វីទាំងអស់
ហេសហេសហេស