បានការពារ ៖ រឿងផ្ទាល់ខ្លួន៖ គ្រប់គ្រាន់គឺគ្រប់គ្រាន់ 06/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿងផ្ទាល់ខ្លួន, ស្នេហា.Tags: Asia, កូនលី, កូនអ៊ីញ, គ្រប់គ្រាន់គឺគ្រប់គ្រាន់, ជិន វ៉ារី, រឿងផ្ទាល់ខ្លួន, Cambodia, Khmer language, Mekong, Phnom Penh, Siem Reap, Sihanoukville, Tonlé Sap
បញ្ចូល ពាក្យសំងាត់ របស់អ្នក ដើម្បីមើល រាល់វិចារ។
វីដេអូចំរៀងខ្មែរ៖ ហេតុអ្វីអោយបងស្គាល់អូន 06/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in វីដេអូចំរៀងខ្មែរ.Tags: ករុណា ពេជ្រ, ចំរៀងខ្មែរ, ហេតុអ្វីអោយបងស្គាល់អូន
add a comment
Repost៖ លាហើយភូមិខ្ញុំ – Good Bye My Village 06/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: ទស្សនៈ, ប្រទេសកម្ពុជា, ព័ត៌មានជាតិ
9 comments
កាលពីដប់ឆ្នាំមុន នាងខ្ញុំបានចាកចេញពីភូមិកំណើត មកធ្វើជាកម្មកររោងចក្រនៅទីក្រុងភ្នំពេញ នៅប៉ុន្មានឆ្នាំដំបូងខ្ញុំទទួលបានប្រាក់ខែតិចតួចស្តួតស្តើងស្ទើរតែរស់មិនបាន។ ពេលរដូវចូលឆ្នាំ និង បុណ្យភ្ជុំបិណ្ឌមកដល់ខ្ញុំតែងតែទៅភូមិកំណើតវិញ ដើម្បីបានជួបឪពុកម្ដាយ និង បងប្អូន ដោយសារតែមិនមានប្រាក់អាចសន្សំបាននាងខ្ញុំមិនមានសំលៀកបំពាក់ស្អាតបាតស្លៀកដូចកូនស្រីអ្នកផ្សេងទៀត ក្នុងភូមិដែលមករៀន និង ធ្វើការងារល្អៗនៅទីក្រុងភ្នំពេញដែរនោះទេ។ នាងខ្ញុំស្ទើរតែមិនហ៊ានដើរកាត់ភូមិដើម្បីទៅវត្តចូលរួមពិធីបុណ្យចូលឆ្នាំ និង បុណ្យភ្ជុំបិណ្ឌជាមួយស្រីៗផ្សេង នេះមិនមែនព្រោះតែសំលៀកបំពាក់ខ្ញុំមិនឆើតឆាយដូចគេនោះទេ មូលហេតុពិតប្រាកដព្រោះតែខ្ញុំមិនចង់លឺ ពាក្យមនុស្សចាស់ប្រុសស្រីក្នុងភូមិនោះសំលឹងមើលមកខ្ញុំ ហើយនិយាយថា “មីនេះនៅតែរហាម”។

ការស្ដាប់លឺពាក្យអស់ទាំងនោះ ធ្វើអោយនាងខ្ញុំឈឺចាប់ក្នុងចិត្តជាខ្លាំងដោយសារសំដី ដែលពោរពេញទៅដោយភាពពិសពុលបែបនេះ នាងខ្ញុំបានសច្ចាក្នុងចិត្តថានឹងខំប្រឹងធ្វើ ការអោយបានច្រើនជាងមុនដើម្បីរកលុយអោយបានច្រើនទិញខោអាវទាន់សម័យ និង ផ្ដល់លុយអោយឪពុកម្ដាយខ្ញុំខ្លះ ដើម្បីអោយពួកគាត់ទិញរបស់របរផ្សេងៗជាតំរូវការក្នុងកសិកម្មរបស់ពួកគាត់ ហើយមួយវិញទៀតគឺមិនចង់អោយអ្នកភូមិទាំងនោះនិយាយថា “ពួកមីអស់ហ្នឹងរហាមរកតែបាយស៊ីគ្មាន” ទៀត។
ការព្យាយាមនឹងការងាររបស់ខ្ញុំមិនអត់ប្រយោជន៍នោះទេ ខ្ញុំបានឡើងឋានៈខ្ពស់ជាងមុន ប្រាក់ខែច្រើនជាងមុន និង បូកនឹងលុយដែលនាងខ្ញុំធ្វើការថែមម៉ោងគឺបានច្រើនគួរសមអាចទិញខោអាវល្អជាងមុន និង ផ្ញើមួយចំនួនដល់ឪពុកម្ដាយ។ នៅឆ្នាំ ២០០៥ នៅរដូវចូលឆ្នាំ ត្បិតតែខ្ញុំមានអាយុកាន់តែច្រើនក្តី តែដោយសំលៀកបំពាក់ស្អាតបាតជាងមុន ខ្ញុំហ៊ានដើរតាមផ្លូវទៅវត្តម្ដងទៀត តែព្រះជាម្ចាស់អើយ ដើរតាមផ្លូវខ្ញុំលឺពាក្យយ៉ាងច្រើនចេញពីមាត់អ្នកភូមិដែលជាទីកំណើតរបស់ខ្ញុំ ខ្ញុំស្ទើរតែទន់ជង្គង់ដួលលុតទៅនឹងដី “មីហ្នឹងបានខោអាវហ៊ឺហាអញ្ចឹងបើវាមិនធ្វើស្រីខូច”។ ខ្ញុំយកដៃខ្ទប់មុខរបស់ខ្ញុំទ្រហោយំរត់មកផ្ទះវិញ ហើយក៏បន្តដំណើរត្រលប់មករោងចក្រនៅ ថ្ងៃនោះដែរ។
ភូមិកំណើតខ្ញុំអើយ ភូមិដែលខ្ញុំតែងតែនឹករាល់ថ្ងៃ ភូមិដែលខ្ញុំរស់នៅរហូតដល់ពេញវ័យក្រមុំ ភូមិដែលខ្ញុំធ្លាប់ទៅរៀន ប្រលែងគ្នាលេង ឃ្វាលគោក្របី ច្រូតស្មៅក្នុងចម្ការពោត ហេតុអ្វីភូមិអ្នកប្រែក្លាយទៅជាជនកំណាច គ្មានព្រហ្មវិហារធម៌យ៉ាងដូច្នេះ។ អ្នកភូមិខ្ញុំអើយ អ្នកមិនគិតថាបើសិនរឿងនោះជារឿងពិត ខ្ញុំលក់ខ្លួនប្រាណ ដើម្បីបានសំលៀកបំពាក់ល្អ បានលុយផ្ញើទៅផ្ទះ វារិតតែគួរអោយអាណិតទេឬ? ចាប់តាំងពីឆ្នាំ ២០០៥ រហូតដល់ថ្ងៃនេះខ្ញុំមិនដែលត្រលប់ទៅភូមិនោះវិញទេ។
លាហើយភូមិខ្ញុំ លាហើយ លារហូត លាគ្មានថ្ងៃជួបទៀត
Related Articles
- Bangladeshi garment workers protest factory fire deaths (redantliberationarmy.wordpress.com)
- Rady Sok : Cambodia (kiva.org)
- Samphors Soung : Cambodia (kiva.org)
ចំរៀងបុរាណ៖ កងអណ្ដែត 06/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងបុរាណ.Tags: កងអណ្ដែត, ចំរៀងបុរាណ, ប្រទេសកម្ពុជា
add a comment
The coolest stuff on the planet “Angkor Wat” 06/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តជាវីដេអូ, ព័ត៌មានជាតិ.Tags: Angkor Wat, ប្រទេសកម្ពុជា, ប្រាសាទអង្គរវត្ត, Cambodia
add a comment
Related articles
- Angkor Wat & Angkor Thom – Siem Reap, Cambodia (travelpod.com)
- Is going to Angkor Wat for me? (ask.metafilter.com)
- Angkor Wat adventure – Siem Reap, Cambodia (travelpod.com)
Repost៖ ផលគ្រោះថ្នាក់ចំពោះអ្នកញៀន “អ៊ីនធឺណិត” 06/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សុខភាព.Tags: កុំព្យួទ័រ, ញៀនអ៊ីនធឺណិត, សុខភាព
add a comment
ការ សន្និដ្ឋានរបស់អ្នកចិត្តវិទ្យាបានឱ្យដឹងថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០០ នាក់ គឺជាអ្នកញៀនអ៊ីនធឺណិត ហើយពួកគេនឹងរងផលប៉ះពាល់គ្រោះថ្នាក់ខ្លាំង ចំពោះអារម្មណ៍ក្រៀមក្រំ។ អ៊ីនធឺណិត បានផ្លាស់ប្តូរបែបបទការងារ និង សង្គមរបស់មនុស្សរាប់លាននាក់ប៉ុន្តែការស្រាវជ្រាវចំពោះបញ្ហានេះ គឺវាតិចតួចតែប៉ុណ្ណោះ។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនមានការបារម្ភពីប្រសិទ្ធិភាពនៃការចំណាយ ពេលច្រើនពេកក្នុងការ ប្រើប្រាស់អ៊ីនធឺណិត ជាពិសេសគឺកុមារ និង យុវវ័យរហូតធ្វើអោយសាធារណជនបន្ទោសគេហទំព័រខ្លះ ពីមូលហេតុនៃការនាំមកជំងឺមហារីក និង ការធ្វើអត្តឃាត។
នៅក្នុងការសិក្សាថ្មីមួយ អ្នកស្រាវជ្រាវមានបំណងស្វែងរកឱ្យឃើញ ថាមនុស្សដែលប្រើប្រាស់អ៊ីធឺណេតច្រើនពេកទំនងនឹងមានភាពមិនសប្បាយ ចិត្តដែរឬទេ? ការសិក្សានេះមានមនុស្សចំនួន ១៣១៩នាក់ដែលបានឆ្លើយតាមប្រព័ន្ធអេឡិកត្រូនិច។ ហើយយោងតាមការឆ្លើយទាំងនោះអ្នកស្រាវជ្រាវបានធ្វើការចាត់ថ្នាក់ មនុស្សចំនួន ១,៣ ភាគរយថាបានញៀនចំពោះការប្រើអ៊ីនធឺណេត។
អ្នកស្រាវជ្រាវបានប្រៀបធៀបអ្នកញៀនជាមួយអ្នកដែលមិនញៀន អាយុ និង ភេទដូចគ្នា។អ្នកញៀនប្រឈមនឹងការពិបាកចិត្តច្រើនជាងដោយសារតែពួក គេចំណាយពេល ច្រើនប្រើគេហទំព័រហ្គេ្រម មើលគេហទំព័រអាសអាភាស រឺ ជជែកលេងកម្សាន្ត។ អ្នកញៀនអ៊ីនធឺណិតភាគច្រើនគឺយុវវ័យតែម្ដង។
នៅក្នុងការសិក្សាអ្នកស្រាវជ្រាវ បានឱ្យនិយមន័យការញៀនអ៊ីនធឺណិតថាជាការ ចំណាយពេលវេលាជាមួយ អ៊ីនធឺណិតយ៉ាងងប់ងុល ដែលរំខានដល់សកម្មភាពប្រចាំថ្ងៃ។ សញ្ញាសំគាល់បីនៃភាពក្រៀមក្រំគឺ មានអារម្មណ៍មិនសប្បាយចិត្ត ស្ទើរគ្រប់ពេលវេលាបាត់បង់ចំណាប់អារម្មណ៍ ទៅលើអ្វីដែលធ្លាប់ចូលចិត្ត ហត់នឿយគ្មានកម្លាំងកំហែង រឺ ក៏មានអារម្មណ៍អស់កម្លាំងខ្លាំង។
មនុស្សកើតរោគក្រៀមក្រំនឹងបង្ហាញសញ្ញាមួយក្នុងចំណោមរោគសញ្ញាទាំង នេះ មានស្ទើរតែរាល់ថ្ងៃ ក្នុងរយៈពេលពីរសប្ដាហ៍។ ប្រសិនបើអ្នកមានអារម្មណ៍ថាខ្លួនឯងមានរោគក្រៀមក្រំ អ្នកគួរទៅជួបអ្នកជំនាញពីគ្រោះយោបល់ ដើម្បីទទួលបានការចោទសួរ និង វាយតម្លៃពីភាពក្រៀមក្រំរបស់អ្នក។
“យោបល់ពីម្ចាស់ប្លុក”
ខ្ញុំគិតថាអ្នកទាំងឡាយដែលងប់ងុលនឹង អ៊ីនធឺណិត ហួសកំរិតរហូតដល់លែងមានសកម្មភាពខាងក្រៅ លែងចំណាយពេលវេលាលេងកីឡាជាមួយមិត្តភ័ក្ដិជាដើម គួរតែផ្លាស់ប្ដូរឥរិយាបថនេះចេញទៅ ព្រោះតាមរយៈការសិក្សាខាងលើ បង្ហាញថាសកម្មភាពនោះមិនមែនជាផ្លូវដើរដែលមានផាសុកភាពនោះទេ៕៚
Related articles
- Is Internet Addiction real? (dmcdavid.wordpress.com)
- South Korean clinic treats web addicts (bbc.co.uk)
- A New Study Asks a Troubling Question: Are We Losing Our Minds?(scholarlykitchen.sspnet.org)

