ភាពជោគជ័យអ្នកបឹងកក់ចេញពីលោហិត និង ទឹកភ្នែក 16/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: បឹងកក់, ព័ត៌មានជាតិ, សាលាក្រុងភ្នំពេញ, ហ៊ុន សែន, Cambodia
add a comment
ដកស្រង់ចេញពី Cambodia Express News
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកែសម្រួលក្រឡាផ្ទៃដីតំបន់អភិវឌ្ឍន៍បឹងកក់ ដោយបែងចែកច្បាស់ពីដីសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ និងកាត់ដី ទុកមួយផ្នែក សម្រាប់ប្រជាពលរដ្ឋ ធ្វើការអភិវឌ្ឍន៍នៅនឹងតំបន់បឹងកក់។ តំបន់បឹងកក់ ដែលប្រជាពលរដ្ឋ បានធ្វើការតវ៉ាយូរឆ្នាំមកហើយ ដើម្បីសុំឲ្យមានការកាត់ដី អភិវឌ្ឍន៍នៅនឹងកន្លែង។
ក្នុងអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលត្រូវបានផ្សព្វផ្សាយដល់អ្នកកាសែត នៅព្រឹកថ្ងៃទី១៦សីហា ឆ្នាំ២០១១ បានសម្រេចថា ដីសាធារណៈរបស់រដ្ឋ ដែលស្ថិតនៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបានធ្វើអនុបយោគមកជាដីឯកជនរបស់រដ្ឋ ស្របតាមអនុក្រឹត្យលេខ ៧១ អនក្រ.បក ចុះថ្ងៃទី២០កក្កដា ឆ្នាំ២០១០ ត្រូវបានបែងចែក ជាពីរផ្នែក។ ទី១-ដីទំហំ ១១៤,៤១ ហិកតា ដូចមានផែនទីកំណត់ព្រំប្រទល់ ដែលមាននិយាមកា ភ្ជាប់ជាឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យនេះ សម្រាប់ជូនក្រុមហ៊ុន ស៊ូកាគូ អ៊ិន ធ្វើការអភិវឌ្ឍន៍ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងប្លង់គោលអភិវឌ្ឍន៍តំបន់បឹងកក់ ភ្ជាប់ជាឧបសម្ព័ន្ធទី២។ ចំណែកទី២-ដីទំហំ ១២,៤៤ ហិកតា ដូចមានផែនទីកំណត់ព្រំប្រទល់ ដែលមាននិយាមកា ភ្ជាប់ជាមួយឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យនេះ រាជរដ្ឋាភិបាលផ្តល់ជាប្រទានកម្មជូនប្រជាពលរដ្ឋ ដោយរដ្ឋទទួលបន្ទុកបង់ពន្ធ ប្រថាប់ត្រាជំនួស។
ក្នុងអនុក្រឹត្យដដែលនោះ សម្តេច ហ៊ុន សែន ក៏បានកំណត់ថា ផ្ទៃដី ១១៤,៤១ ហិកតា និង ១២,៤៤ ហិកតា នៅតំបន់បឹងកក់ ដែលបានកំណត់ខាងលើ ត្រូវស្ថិតនៅក្រោមការចាត់ចែង និងបំពេញនីតិវិធីអនុវត្ត ដោយក្រសួង ស្ថាប័នពាក់ព័ន្ធ និងសាលារាជធានីភ្នំពេញ។
ក្នុងអនុក្រឹត្យ ចុះថ្ងៃទី១១សីហា ឆ្នាំ២០១១ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតម្រូវឲ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រី រដ្ឋលេខាធិការនៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានីភ្នំពេញ ត្រូវអនុវត្តអនុក្រឹត្យនេះ ឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
សូមរម្លឹកថា កាលពីពេលថ្មីៗនេះ ធនាគារពិភពលោក ដែលជាស្ថាប័នផ្តល់ជំនួយដ៏ធំក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក៏បានប្រកាសព្រមាន ឈប់ផ្តល់ជំនួយដល់កម្ពុជា ដោយសារតែរឿងជម្លោះដីបឹងកក់ដ៏រ៉ាំរ៉ៃ ដែលរដ្ឋាភិបាលកម្ពុជា មិនបានដោះស្រាយអស់ពេលជាយូរឆ្នាំមកហើយ។
ដីបឹងកក់ទំហំ ១៣៣ ហិកតា ត្រូវបានសាលារាជធានីភ្នំពេញ ចុះហត្ថលេខាជួលក្នុងរយៈពេល ៩៩ ឆ្នាំ ឲ្យក្រុមហ៊ុន ស៊ូកាគូ អ៊ីន របស់លោកឧកញ៉ា ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០០៧ ដើម្បីអភិវឌ្ឍន៍ជាទីក្រុងទំនើប។
ក៏ប៉ុន្តែគម្រោងអភិវឌ្ឍន៍នោះ បានតម្រូវឲ្យប្រជាជនជាង ៤.០០០ គ្រួសារ ត្រូវរុះរើលំនៅដ្ឋាន ចេញពីតំបន់បឹងកក់។ ចុងក្រោយនេះ អ្នកភូមិបឹងកក់ជាង ១.០០០ គ្រួសារ ដែលសេសសល់ពីការរុះរើចេញពីលំនៅដ្ឋាន ដោយសារតែក្រុមហ៊ុន បូមខ្សាច់លុបបឹង បានខំប្រឹងតស៊ូ ទាមទារឲ្យមានការអភិវឌ្ឍន៍នៅនឹងកន្លែង តាមរយៈផ្ទះល្វែងជាន់ផ្ទាល់ដីទំហំ ៤ គុណ ១៦ ម៉ែត្រ ក្នុងមួយគ្រួសារ។ ការតវ៉ារបស់អ្នកភូមិបឹងកក់កន្លងមក ត្រូវបានបង្ក្រាបជាញឹកញាប់ រហូតដល់មានការចាប់តំណាងអ្នកភូមិ ឃុំឃាំងមួយរយៈផងដែរ៕
- Repost៖ ទេសចរណ៍ អវកាស ឆ្នាំ ២០១១ (varychin.com)
- នាយករដ្ឋមន្រ្ដី ថៃ ចុះ ចេញ ពី តំណែង ក្រោយ ចាញ់ ឆ្នោត (varychin.com)
- Repost៖ Darius ទន្សាយធំជាងគេលើលោក (varychin.com)
ចំរៀងខ្មែរ៖ គ្មានជីវ៉ាអូនក្ស័យ 16/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងខ្មែរ.Tags: គ្មានជីវ៉ាអូនក្ស័យ, ចំរៀងខ្មែរ, អ៊ីវ៉ា
add a comment
ជជែក៖ តើយួនរស់នៅស្រុកខ្មែរលាក់កាំភ្លើងដើម្បីអ្វី? 16/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ព័ត៌មានជាតិ.Tags: Asia, ជជែក, ជនជាតិយួន, ព័ត៌មានជាតិ, Cambodia, Choeung Ek, Khmer Empire, Khmer Rouge, Killing Fields, Phnom Penh, Siem Reap, Tuol Sleng Genocide Museum
5 comments
មនុស្សជាច្រើននិយាយថា ជនជាតិយួនដែលរស់នៅស្រុកខ្មែរ យួនលក់ម៉ូតូ លក់លតឆា លក់នំបញ្ចុក លក់ត្រី លក់មាន់ លក់ពងទា យួនកាត់សក់ យួននេសាទត្រី យួនប៉ះកង់ និង យួនជាច្រើនទៀតដែលកំពុងតែរស់នៅ ប្រកបមុខរបរក្នុងទឹក លើគោក ក្នុងប្រទេសខ្មែរ សុទ្ធតែមានលាក់កាំភ្លើង។ តើពួកគេលាក់កាំភ្លើងដើម្បីអ្វី? តើរដ្ឋាភិបាលរាល់ថ្ងៃដឹងទេថា ពួកយួនទាំងនោះមានលាក់កាំភ្លើង? ហើយតើពិតទេគេថាពួកយួនទាំងនោះ លាក់កាំភ្លើងដើម្បីងើបឡើងសំលាប់ខ្មែរ ដណ្ដើមយកទឹកដីខ្មែរ?

Related articles
- Top 10 Civilizations That Mysteriously Disappeared (mysatelite.wordpress.com)
- The Killing fields of Cambodia- Choeung Ek, Phnom Penh (elainepratley.wordpress.com)
- More of Phnom Penh………. – Phnom Penh, Cambodia (travelpod.com)
