សុខភាព៖ កាត់បន្ថយស្ត្រែសប្រាំមួយវិធី 17/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សុខភាព, សុភមង្គល.Tags: ជំងឺស្ត្រែស, សុខភាព, សុភមង្គល, Health, Stress
8 comments
១-សើច
សើចរយៈពេលមួយនាទីស្មើនឹងហាត់ប្រាណជិះកង់ចំនួន ១៥ នាទី ដែលវាអាចកាត់បន្ថយអ័រម៉ូនដែលស្ត្រែស កាត់បន្ថយសម្ពាធឈាម បង្កើនប្រព័ន្ធការពាររាងកាយ ដូច្នេះសូមព្យាមសើចអោយបានច្រើន ដោយជួបជុំមិត្តភ័ក្ដិ មើលរឿងកំប្លែង មើលរូបថតចាស់ៗជាដើម។
២-ធ្វើការងារជាទម្លាប់
សូមព្យាយាមធ្វើការងារសន្សឹមៗនៅផ្ទះ ដូចជាការងារបោកខោអាវ បត់ខោអាវ លាងចាន បោសផ្ទះសម្បែង ព្រោះការងារទាំងនោះអោយយើងផ្ចិតផ្ចង់គំនិតស្លុងនឹងការងារនោះបានយ៉ាងប្រសើរ។
៣-បង្កើតពាក្យសារជាថ្មី
ពាក្យសម្ដីមានថាមពលលើចិត្តរបស់អ្នក អ្នកគួរតែប្រើពាក្យវិជ្ជមាន និង គិតវិជ្ជមាន។ ផ្លាស់ប្ដូរពាក្យអវិជ្ជមានមួយចំនួនដែលអ្នកតែងតែប្រើដូចជាពាក្យថា “ខ្ញុំមិនអាច” ទៅនិយាយថា “ខ្ញុំនឹងព្យាយាម” ពាក្យថា “ខ្ញុំធុញណាស់” ទៅជាអ្វីផ្សេងដែលវិជ្ជមានតាមស្ថានការណ៍នោះ។
៤-និយាយកុំលឿនពេក
អ្នកដែលមានអារម្មណ៍ស្ត្រែសច្រើនតែនិយាយញាប់ ទោះស្ថិតក្នុងស្ថានភាពមិនទាន់ហន់ ក្ដី ដូច្នេះសូមរៀននិយាយតាមសម្រួល ច្បាស់លាស់ សមហេតុសមផលតាមដែលអាចធ្វើទៅបាន ដូច្នេះស្ថានភាពនឹងមិនសូវច្របូកច្របល់។
៥-កាត់សក់
ការមើលឃើញខ្លួនឯងស្អាតបាត សក់មិនរញ៉េរញ៉ៃក៏អាចអោយអ្នកមានអារម្មណ៍ល្អដែរ អ្នកគួរចំណាយពេលវេលាខ្លះដើម្បីស្អិតសម្អាតខ្លួនប្រាណ សំលៀកបំពាក់មានក្លិនល្អ ដោយការបោកគក់អោយបានទៀងទាត់ ទោះបីថាអ្នកនៅក្នុងផ្ទះមិនទៅក្រៅក្ដី។
៦-ឈប់រាប់ចំនួនកាឡូរី
ការគិតដល់ទម្ងន់របស់អ្នកច្រើនហួសហេតុពេក ចង់ធាត់ ចង់ស្គម ដោយខ្វាយខ្វល់អំពីរឿងនោះបណ្ដាលអោយអ្នកស្ត្រែសបាន អ្នកមិនគួរគិតអំពីរឿងនោះច្រើនហួសពេកទេ អ្នកគ្រាន់តែកំណត់ការញ៉ាំម្ហូបដែលមានផាសុកភាពទៅបានហើយ។
Related articles
- Scientists Highlight Link Between Stress and Appetite (usnews.com)
- Stress in early life reduces life expectancy – and that of partners (physorg.com)
- Stressed Out? Sip Green Tea! (steepsipsmile.com)
ព្រះធម៌ទេសនា៖ និច្ចសិល សិលប្រាំ 17/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព្រះធម៌ទេសនា, សាសនា.Tags: ធម៌ទេសនា, និច្ចសិល សិលប្រាំ, ព្រះពុទ្ធសាសនា, សាសនា, Buddha Dharma, Buddhism, Dharma, Gautama Buddha, Mahayana, Religion and Spirituality, Theravada
add a comment
Related articles
- The Birthplace of the Buddha – Lumbini, Nepal (travelpod.com)
- Introduction on Buddhadhamma (buddhiststudiesindternational.wordpress.com)
- The Witness of The Buddha (reflectionofabuddhistmonk.com)

