សុខភាព៖ កាត់បន្ថយស្ត្រែសប្រាំមួយវិធី 17/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សុខភាព, សុភមង្គល.Tags: ជំងឺស្ត្រែស, សុខភាព, សុភមង្គល, Health, Stress
trackback
១-សើច
សើចរយៈពេលមួយនាទីស្មើនឹងហាត់ប្រាណជិះកង់ចំនួន ១៥ នាទី ដែលវាអាចកាត់បន្ថយអ័រម៉ូនដែលស្ត្រែស កាត់បន្ថយសម្ពាធឈាម បង្កើនប្រព័ន្ធការពាររាងកាយ ដូច្នេះសូមព្យាមសើចអោយបានច្រើន ដោយជួបជុំមិត្តភ័ក្ដិ មើលរឿងកំប្លែង មើលរូបថតចាស់ៗជាដើម។
២-ធ្វើការងារជាទម្លាប់
សូមព្យាយាមធ្វើការងារសន្សឹមៗនៅផ្ទះ ដូចជាការងារបោកខោអាវ បត់ខោអាវ លាងចាន បោសផ្ទះសម្បែង ព្រោះការងារទាំងនោះអោយយើងផ្ចិតផ្ចង់គំនិតស្លុងនឹងការងារនោះបានយ៉ាងប្រសើរ។
៣-បង្កើតពាក្យសារជាថ្មី
ពាក្យសម្ដីមានថាមពលលើចិត្តរបស់អ្នក អ្នកគួរតែប្រើពាក្យវិជ្ជមាន និង គិតវិជ្ជមាន។ ផ្លាស់ប្ដូរពាក្យអវិជ្ជមានមួយចំនួនដែលអ្នកតែងតែប្រើដូចជាពាក្យថា “ខ្ញុំមិនអាច” ទៅនិយាយថា “ខ្ញុំនឹងព្យាយាម” ពាក្យថា “ខ្ញុំធុញណាស់” ទៅជាអ្វីផ្សេងដែលវិជ្ជមានតាមស្ថានការណ៍នោះ។
៤-និយាយកុំលឿនពេក
អ្នកដែលមានអារម្មណ៍ស្ត្រែសច្រើនតែនិយាយញាប់ ទោះស្ថិតក្នុងស្ថានភាពមិនទាន់ហន់ ក្ដី ដូច្នេះសូមរៀននិយាយតាមសម្រួល ច្បាស់លាស់ សមហេតុសមផលតាមដែលអាចធ្វើទៅបាន ដូច្នេះស្ថានភាពនឹងមិនសូវច្របូកច្របល់។
៥-កាត់សក់
ការមើលឃើញខ្លួនឯងស្អាតបាត សក់មិនរញ៉េរញ៉ៃក៏អាចអោយអ្នកមានអារម្មណ៍ល្អដែរ អ្នកគួរចំណាយពេលវេលាខ្លះដើម្បីស្អិតសម្អាតខ្លួនប្រាណ សំលៀកបំពាក់មានក្លិនល្អ ដោយការបោកគក់អោយបានទៀងទាត់ ទោះបីថាអ្នកនៅក្នុងផ្ទះមិនទៅក្រៅក្ដី។
៦-ឈប់រាប់ចំនួនកាឡូរី
ការគិតដល់ទម្ងន់របស់អ្នកច្រើនហួសហេតុពេក ចង់ធាត់ ចង់ស្គម ដោយខ្វាយខ្វល់អំពីរឿងនោះបណ្ដាលអោយអ្នកស្ត្រែសបាន អ្នកមិនគួរគិតអំពីរឿងនោះច្រើនហួសពេកទេ អ្នកគ្រាន់តែកំណត់ការញ៉ាំម្ហូបដែលមានផាសុកភាពទៅបានហើយ។
Related articles
- Scientists Highlight Link Between Stress and Appetite (usnews.com)
- Stress in early life reduces life expectancy – and that of partners (physorg.com)
- Stressed Out? Sip Green Tea! (steepsipsmile.com)


ធ្វើតាមនេះបែបស្រួលម៉្យាង ចាំមើលសាកសិន ក្រែងល លែងសូវបានប្រើអ៊ិនធើណេតមួយខែ
ចំនុចទី៥ ខ្ញុំតែងតែអនុវត្តវាជានិច្ច…
មានពេលខ្លះខ្ញុំកាត់សក់ខ្លួនឯង ខ្ជិលទៅរកជាង ពេលខ្ញុំមួរហ្មងក្នុងចិត្តខ្លាំង។
គ្រាន់តែបានអានមិតិរបស់អ្នកខ្ញុំបាត់ស្រ្តែសមួយបាត់ទៅហើយ ព្រោះតែខ្ញុំបានស់ច!!
នៅកំពង់ស្ពឺមានអំពើពុករលួយយ៉ាងខ្លាំង បានលុយចែកគ្នាគេ
មិនគិតពីបុគ្គលិកនៅក្រោមឡើយ ពិសេសគណនេយ្យយកលុយរបស់គេទៅចាយអស់ ពេលសួរថាគ្មាន
នៅ អយក.កស្ពឺ លុយកាយរឹទិ្ធ បានរាប់លាន ចែកតែគ្នាគេ លុយកាយរឹទិ្ធនៅ ឧដុង្គ សល់រាប់លាន ចែកតែគ្នារវាងមេ និងគណនេយ្យ
បានលុយចែកគ្នា នៅអយក.កំពង់ស្ពឺ
ច៉ុម…….ដល់ថ្នាក់ហ្នឹងផង?