ចំណេះដឹងទូទៅ៖ TED គឺជាអ្វី? 21/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ.Tags: គំនិតល្អៗ, ចំណេះដឹងទូទៅ, ប្រទេសកម្ពុជា, TED, TEDxPhnomPenh
trackback
“TED” រឺ Technology, Entertainment, Design គឺជាអង្គការដែលមិនរកប្រាក់កំរៃមួយសំរាប់ចែកចាយគំនិតល្អៗ (Ideas Worth Spreading) ដែលអញ្ជើញអ្នកល្បីៗ មានចំណេះដឹងទាំងឡាយ នាំយកគំនិតថ្មីៗរបស់ពួកគេ មកចែកចាយតាមរយៈការធ្វើ សន្និសីទ ហើយក៏មានវីដេអូចែកចាយអោយមនុស្ស ទូទាំងសកលអាចមើល និង ស្ដាប់ដោយមិនគិតថ្លៃ ដោយអ្នកល្បីល្បាញទាំងនោះម្នាក់ៗអាចអត្ថាធិប្បាយបានចំនួន ១៨ នាទី។ TED ផ្ដើមមុនគេនៅ កាលីហ្វនីញ៉ា នៃសហរដ្ឋអាមេរិកចំនួន ២៥ ឆ្នាំកន្លងទៅ ហើយបានរីកធំធាត់គាំទ្រដល់អ្នកផ្ដើមគំនិតទាំងនោះក្នុងការផ្លាស់ប្ដូរជាសកល។ សន្និសីទ ប្រចាំឆ្នាំ The Annual TED Conference ប្រព្រឹត្តឡើងរៀងរាល់ឆ្នាំនៅ ឡុងប៊ិច កាលីហ្វនីញ៉ា សហរដ្ឋអាមេរិក។ ហើយសំរាប់សន្និសីទចក្កវាឡ TEDBlobal ធ្វើឡើងនៅ Oxford ប្រទេសអង់គ្លេសរៀងរាល់ឆ្នាំ។ ហើយសំរាប់អ្នកដែលអត្ថាធិប្បាយគំនិតថ្មីៗនៅ TEDTalks ត្រូវបានចុះផ្សាយ អោយអាន និង ទស្សនានៅ TED.com រៀងរាល់ថ្ងៃ។

ហើយចំនែក TEDx វិញគឺដូចគ្នានឹង TED ដែរគ្រាន់តែគេរៀបចំធ្វើវាឡើងទៅតាមតំបន់ប្រទេសផ្សេងៗក្នុងសកលលោក ហើយវាត្រូវបានទទួលការអនុញ្ញាតពី TED ហើយវាមានលំនាំព្រឹត្តិការណ៍ដូចគ្នានឹង TED ដើមដែរ។ ដូចគ្នានៅប្រទេសកម្ពុជាយើងគេដាក់ថា TEDxPhnomPenh ហើយប្រសិនជាអ្នកចង់ដឹងគំនិតថ្មីៗទាំងនោះ លោកអ្នកអាចចូលទៅកាន់គេហទំព័រនោះអាន ទស្សនា និង ស្ដាប់បានតាមរយៈ TEDxPhnomPenh.com
ខាងក្រោមជាវីដេអូរបស់ កែវ កូនីឡា និយាយអំពីប្លុកក្នុងកម្ពុជា
Happy Blogging Everyone!
Related articles
- TED + YouTube: Releasing the power of video to shape ideas, 5 years on (youtube-global.blogspot.com)
- Have you watched all the TEDTalks? (ted.com)
- TED Talks To Westport (06880danwoog.com)

មតិ»
No comments yet — be the first.