jump to navigation

វីដេអូ​ចំរៀង​បរទេស៖ Katy Perry Medley 22/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, វីដេអូ​ចំរៀង​បរទេស.
Tags: , , , ,
add a comment

-ច្រៀង​ដោយ​ Olivia Noelle

About these ads

និទាន​បែប​អប់​រំ៖ បក្សី​​ភ្លោះ​ជាប់​គ្នា – Conjoint Birds 22/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​.
Tags: , ,
9 comments

មាន​កាល​យូរ​លង់​ណាស់​មក​ហើយ​ មាន​បក្សី​មួយ​គូ​កើត​មក​មាន​ដង​ខ្លួន​ជាប់​គ្នា ពួក​គេ​ស្រលាញ់​គ្នា​ខ្លាំង​​ណាស់​ ទោះ​បាន​ចំណី​បន្តិច​បន្តួច​ក៏​តែងតែ​ចែក​គ្នា​ឆី​គ្រប់​ពេល​វេលា​។ ដោយ​​ចង់​ដឹង​​ក្ដី​ស្រលាញ់​របស់​បក្សី​ទាំង​ពីរ​នេះ មាន​បុរស​ម្នាក់​បាន​សាកល្បង​ពួក​គេ​ ដោយ​ចង់​ដឹង​​​តើ​ពួក​គេ​ស្រលាញ់ និង ទុក​ចិត្ត​គ្នា​បាន​ប៉ុណ្ណា?

ថ្ងៃ​មួយ​បុរស​នោះ​បាន​ដើរ​ទៅ​ក្បែរ​បក្សី​នៅ​ខាង​ឆ្វេង ​ហើយ​អោន​ក្បាល​របស់​គាត់​ទៅ​ក្បែរ ត្រចៀក​របស់​បក្សី​នៅ​ខាង​ឆ្វេង​នោះ ​តែ​បុរស​នោះ​​​អត់​បាន​និយាយ​អ្វី​ទាំង​អស់។ ក្រោយ​ពេល​ដែល​បុរស​នោះ​ដើរ​ចេញ​ទៅ​ បក្សី​ខាង​ស្ដាំ​បាន​សួរ​បក្សី​ខាង​ឆ្វេង​ថា “តើ​បុរស​នោះ​ខ្សឹប​និយាយ​អ្វី​ជាមួយ” បក្សី​ខាង​ឆ្វេង​បាន​ឆ្លើយ​ថា “អត់​មាន​និយាយ​អ្វី​ទេ” ។

នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ​បុរស​ដដែល​នោះ​បាន​ដើរ​មក​ក្បែរ​បក្សី​នៅ​ខាង​ស្ដាំ ហើយ​អោន​ក្បាល​របស់​គាត់​មក​ក្បែរ​ត្រចៀក​បក្សី​ខាង​ស្ដាំ​ម្ដង តែ​គាត់​ក៏​អត់​មាន​និយាយ​អ្វី​ទាំង​អស់។ ពេល​បុរស​នោះ​ដើរ​ចេញ ​បក្សី​ខាង​ឆ្វេង​បាន​សួរ​បក្សី​ខាង​ស្ដាំ​ថា “តើ​បុរស​នោះ​និយាយ​អ្វី​ជាមួយ​​នឹង​ឯង” បក្សី​ខាង​ស្ដាំ​​ថា​ “អត់​មាន​និយាយ​អ្វី​ទេ” ហើយ​បក្សី​ខាង​ស្ដាំ​​​បាន​គិត​ក្នុង​ចិត្ត​ថា “ទោះ​បី​បុរស​នោះ​និយាយ​ប្រាប់​ក៏​យើង​មិន​ប្រាប់​ឯង​ដែរ​ ព្រោះ​ម្សិល​មិញ​ឯង​លាក់​នឹង​អញ“។

ចាប់​ពី​ថ្ងៃ​នោះ​មក​បក្សី​ទាំង​ពីរ​ហាក់​មិន​សូវ​ចុះ​សម្រុង​នឹង​គ្នា​នោះ​ទេ ពួក​គេ​តែង​តែ​ឈ្លោះ ប្រកែក​គ្នា​អំពី​រឿង​ខ្សឹប​នោះ​ជា​រឿយ​ៗ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ជម្លោះ​កាន់​តែ​រីក​ធំ​ឡើង​ៗ​ ដោយ​ទ្រាំ​មិន​បាន​ បក្សី​ទាំង​ពីរ​ក៏​ឈ្លោះ​ខាំ​គ្នា​យក​តែ​ឈ្នះ​រៀង​ៗ​ខ្លួន ពួក​គេ​បាន​ទធាក់​គ្នា​យក​មួយ​ឈ្នះ​ដៃ​​ ធ្វើ​អោយ​ខ្លួន​ប្រាណ​​​របស់​ពួក​គេ​ទាំង​ពីរ​ដាច់​ចេញ​ពី​គ្នា ហើយ​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ពេល​នោះ​ទៅ។

“ការ​មិន​ទុកចិត្ត​គ្នា​ជា​ទ្វារ​ចូល​ឆ្ពោះ​ទៅ​កាន់​ការ​បាក់បែក​

Related articles

%d bloggers like this: