ចំរៀងភាសាអង់គ្លេស៖ Ring my bells 26/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងភាសាអង់គ្លេស.Tags: ចំរៀង, ចំរៀងភាសាអង់គ្លេស, Enrique Iglesias, New York City, Ring my bells, Today (NBC program)
add a comment
អ្នកប្លុកវើតប្រែស និង ព្រះតេជព្រះគុណ លួន សាវ៉ាត 26/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: បឹងកក់, ព្រះតេជព្រះគុណ លួន សាវ៉ាត, រដ្ឋាភិបាល ភ្នំពេញ, រំលោភយកដីធ្លី, លួន សាវ៉ាត
23 comments
និយាយអំពីអ្នកក្នុង ប្លុករើតប្រែស ទាំងអស់ ពេលដែលអត្ថបទនិយាយរឿងទាក់ទងនឹងប្រទេសជាតិ ដូចជាមិនសូវមានយោបល់ច្រើន ហើយក៏ដូចមិនសូវចាប់អារម្មណ៍ នឹងបញ្ចេញមតិយោបល់អ្វីទាំងអស់ តែបើអត្ថបទទាក់ទងនឹងស្រី+ប្រុស ស្នេហា ផ្លូវភេទ ប្រុសស្រាត ស្រីស្រាត ប្រជ្រៀតគ្នាចូលទៅមើលឡើងណែនណាន់តាន់តាប់ ហើយម្នាក់ៗមានវោហារហូរដូចទាំងទន្លេមេគង្គ ពិសេសប្លុកដែលសរសេររឿងទាក់ទងនឹង ស្នេហាភេទដូចគ្នា (ថ្ងៃនេះសុំធ្វើជាមាន់វ៉ៃមួយខ្នាយ ព្រោះរកមាន់ក្រៅស្រុកវ៉ៃអត់បាន វ៉ៃមាន់ក្នុងទ្រុងគ្នាឯងមួយ)។

រូបថតការទទួលរង្វាន់ Hellman Hammett នៅអាមេរិក
អីឡូវនេះខ្ញុំចង់លើកយករឿងព្រះតេជព្រះគុណ លួន សាវ៉ាត មកពិភាក្សាទាំងអស់គ្នា ពិសេសទាក់ទងនឹងព្រះតេជព្រះគុណ ចេញមុខចូលរួមជាមួយនឹងប្រជាជនដែលត្រូវបានគេរំលោភយកដីធ្លី។ ហើយមួយវិញទៀត គឺដោយសារតែសកម្មភាពរបស់ព្រះតេជព្រះគុណបែបនេះហើយបានជាត្រូវសម្ដេចព្រះមេគណរាជធានីភ្នំពេញ នន្ទ ង៉ែត ដែលខាង KI-Media ដាក់នាមក្រៅហៅថា “Hochimonk” បានចេញសង្ឃសម្រេចកាលពីថ្ងៃ២៦ ខែមេសា ឆ្នាំ២០១១ មិនអនុញ្ញាតឲ្យព្រះតេជព្រះគុណ លួន សាវ៉ាត គង់ស្នាក់នៅក្នុងវត្តណាមួយនៅក្នុងរាជធានីភ្នំពេញ ដោយចោទព្រះតេជព្រះគុណថា ព្រះអង្គបានប្រព្រឹត្តិខុសនឹងវិន័យសាសនាព្រះពុទ្ធនោះ។
អញ្ចឹងហើយបញ្ហាខាងលើ យើងឃើញមានចរន្តពីរខុសគ្នា ប្រជាជនដែលត្រូវគេរំលោភយកដី ប្រជាជនធម្មតា អ្នកសិក្សា សិស្ស និស្សិត មន្ត្រីរាជការមួយប៉ែក ថាព្រះតេជព្រះគុណធ្វើបែបនោះគឺ “ត្រឹមត្រូវ” ហើយចំនែកខាងសម្ដេចព្រះមេគណរាជធានីភ្នំពេញ នន្ទ ង៉ែត ក្រុមហ៊ុន ស៊ូកាកូអ៊ីន មន្ត្រីធំៗ ឈ្មួញ ប្រជាជន និស្សិត មួយប៉ែតគិតថា “មិនត្រឹមត្រូវ”។ ហើយចុះអ្នកអាននៅទីនេះ អ្នកប្រើប្រាស់ប្លុកវើតប្រែសនៅទីនេះគិតឃើញយ៉ាងម៉េចដែររឿងហ្នឹង?
Related articles
- ដំណាំ ផ្លែឈើ៖ ដើម និង ផ្លែ ស្រកា នាគ (varychin.com)
- Repost៖ ប្រុស ៗ ប្រយ័ត្ន ឆ្អិន ពង ស្វាស ដោយ មិន ដឹង ខ្លួន! (varychin.com)
- ចំណេះដឹង ទូទៅ៖ Ted គឺ ជា អ្វី? (varychin.com)
Apple បញ្ចេញផលិតផលថ្មីស្រឡាងមួយទៀតថ្ងៃនេះ 26/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែងជាភាសាខ្មែរ, កំប្លែងរូបភាព, បច្ចេកវិទ្យា.Tags: Apple, កំប្លែង, កំប្លែងភាសាខ្មែរ, Cancer, Health, Islet cell carcinoma, Liver transplantation, Neuroendocrine tumor, Pancreatic cancer, Steve Jobs
6 comments
ទន្ទឹមនឹងសុំលាឈប់របស់លោក Steve Jobs ពីនាយកប្រតិបត្តិ (CEO រឺ Chief Executive Officer) ភ្លាមនោះ ក្រុមហ៊ុន Apple ដ៏ល្បីល្បាញត្រកូល “អាយ” របស់អាមេរិក ដែលមានឥទ្ធិពលដ៏អស្ចារ្យ អាចចាប់អង្រួនពិភពអ្នកប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ អោយរញ្ជួយញាប់ញ័រនោះ បានបញ្ចេញផលិតផលថ្មី មួយទៀតរបស់ខ្លួនភ្លាមនៅថ្ងៃនេះ ដែលផលិតផលថ្មីនោះគឺ “iQuit”។

អើយនិយាយកំប្លែងលេងជាមួយលោកទេលោក “ចបស៍” អើយបើសិនជាដំណឹងនោះជាការពិតថា លោកលាលែងពីការងារដោយសារមានជំងឺមហារីកមែននោះ សង្ឃឹមថាលោកនឹងបានជាសះស្បើយមកវិញឆាប់ៗ ព្រោះដូចជាកម្សត់ពេកហើយ នៅពេលដែលការងារ របស់លោកកំពុងរីកចំរើនដល់កំពូល តែលោកបែរជាមានជំងឺមិនអាចនៅ បន្តការងារនោះ អោយ កាន់តែចំរើនទៅមុខទៀតបាន។ សូមព្រះមកពីគ្រប់សាសនាតាមជួយរក្សាលោក!!!
សំណួរ៖ CEO ប្រែជាភាសាខ្មែរថាយ៉ាងដូចម្ដេចអ្នកទាំងអស់គ្នា?
Related articles
- FAQ: Steve Jobs’ Pancreatic Cancer (webmd.com)
- Steve Jobs: A visionary’s battle with rare cancer (Morning Read) (medcitynews.com)
- Piecing together details of Jobs’ health history (cnn.com)
