ប្រើ Evernote សំរាប់អ្នកនិយមសរសេរអត្ថបទ 19/09/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មានអន្តរជាតិ.Tags: បច្ចេកវិទ្យា, DoCoMo Capital, Evernote, Facebook, Google, IOS (Apple), Mac OS X, Microsoft Windows, Morgenthaler Ventures, Sequoia Capital
trackback

ថ្ងៃនេះសូមនាំមកជូនអ្នកអំពីកម្មវិធីមួយ ដែលមានឈ្មោះថា Evernote ដែលវាមានសារប្រយោជន៍ចំពោះអ្នកដែលនិយមសរសេរអត្ថបទ សរសេរកំណត់ហេតុផ្ទាល់ខ្លួន និង សរសេរគម្រោង សំរាប់ដំណើរកំសាន្ដផ្សេងៗជាដើម។ កម្មវិធីនេះអ្នកទាញវាយកមកប្រើប្រាស់ដោយមិនគិតថ្លៃ គ្រប់អត្ថបទដែលអ្នកសរសេរនឹងផ្ទុកក្នុងគេហទំព័រនោះ ទោះបីជាកុំព្យូទ័ររបស់អ្នកខូច ឬមានចោរលួចក៏អត្ថបទទាំងនោះមិនបាត់បង់ដែរ ហើយលក្ខណៈពិសេសមួយទៀត គឺលោកអ្នកអាចធ្វើការងារសរសេរអត្ថបទនោះដោយមិនចាំបាច់ភ្ជាប់ ជាមួយអ៊ីនធឺណិតក៏បានដែរ (Work Offline) ដូច្នេះពេលដែលអ្នកភ្ជាប់ប្រើជាមួយអ៊ីនធឺណិតអ្នកអាចចុច Sync វាបានដើម្បីផ្ទុកឯកសាររបស់អ្នកក្នុងគេហទំព័រនោះ។ អត្ថបទដែលយើងសរសេរនោះក៏អាចផ្ញើទៅអ៊ីមែលមិត្តភ័ក្ដិរបស់អ្នក ចែកចាយជាមួយអ្នកនៅក្នុង Facebook អ្នកនៅក្នុង Twitter ក៏បានដែរ។ ដូចជាខ្ញុំអ្នកដែលសរសេរអត្ថបទចុះផ្សាយក្នុងប្លុក ខ្ញុំប្រើ Evernote ច្រើនមែនទែន សរសេរអត្ថបទនានានៅពេលទំនេរទុកក្នុងនោះ។
ចូលទៅទាញយកកម្មវិធីនោះ ចុចទីនេះ
Related articles
- Evernote raises $50 million in a round led by Sequoia Capital(intomobile.com)
- Evernote News | Evernote Corporation (evernote.com)
- Evernote raises $50M to help become your ‘second brain’(news.cnet.com)

មតិ»
No comments yet — be the first.