jump to navigation

តើ​អ្នក​បោះឆ្នោត​អោយ​គណបក្ស​មួយ​ណា? 06/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , ,
47 comments

ដោយសារតែ​ចំនួន​ប្រជាជន​ខ្មែរ​ឡើង ​មក​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​ចំនួន​កាន់​តែ​ច្រើន​ ថ្ងៃ​​នេះ​ប្លុក “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” ចង់​ធ្វើ​ការ​វាស់​ស្ទង់​មួយ ដោយ​ចង់​អោយ​អ្នក​ដែល​ចូល​មក​អាន​នៅ​ទីនេះ​បោះឆ្នោត​សាកល្បង​​ ជ្រើសរើស​គណបក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា មួយ​ណា​ ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត​។ វា​គ្រាន់​តែ​ជា​ការ​វាស់​ស្ទង់​ក្នុង​ប្លុក​មួយ​នេះ​ប៉ុណ្ណោះ ហើយ​ក៏​សូម​បញ្ជាក់​ថា​រាល់​ការ​ជ្រើសរើស​របស់​អ្នក​ទាំង​អស់​គ្នា​ គឺ​សំងាត់​បំផុត ដែល​សូម្បី​តែ​ខ្លួន​ខ្ញុំ​ ដែល​ជា​អ្នក​ដាក់​ការ​វាស់​ស្ទង់​នេះ​ ក៏​មិន​ដឹង​ថា​អ្នកណា​​ជ្រើសរើស​គណបក្ស​មួយ​ណា​ដែរ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​នឹង​គ្មាន​ក្ដី​បារម្ភ​ពី​​អ្វី​ទាំង​អស់។

Related articles

About these ads

ចំរៀង​ខ្មែរ៖ យក​ចិញ្ចៀន​ពេជ្រ​វិញ​ចុះ 06/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀង​ខ្មែរ.
Tags: , ,
3 comments


-អ្នក​ចំរៀង សុង សេងហ៊ន

រឿង​ផ្ទាល់​ខ្លួន៖ គ្មាន​ចំណង​ជើង 06/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន.
Tags: , , , , , ,
add a comment

ពេលវេលា​បាន​កន្លង​ រឿង​រ៉ាវ​បាន កប់​ជ្រៅ​ទៅ​ក្នុង ​ស្បៃ​​នៃ​អតីតកាល​ ដែល​មាន​ភាព​ គ្រាន់​តែ​ជា ស្រមោល​​ព្រាល​ៗ​ ជីវិត​រស់នៅ​តែ ក្នុង​ក្ដី​នឹក​រលឹក ​​កប់​ត្រាំ​តែ​ក្នុង អនុស្សាវរីយ៍ ​កន្លង​​​ ការ​ឈឺចាប់​ក្នុង ចិត្ត​ក៏​កើត​មាន​ឡើង​ ការ​រំលឹក ឡើង​វិញ​ វា​គ្រាន់​តែ​ជា​ដែក​ស្រួច ចាក់​ដោត​លើ​ ​ដំបៅ​ចាស់ ដំណក់​ទឹកភ្នែក ​​ហូរ​​ស្រក់​លើ​ស្នាម ប្រេះ​នាំ​អោយ​កាន់​តែ​ក្ដៅ​ផ្សា តែ ដូច​អាល់កុល​លាង​សំអាត​មុខ​របួស​​ ដើម្បី​អោយ​ឆាប់​ជា​សះ​ស្បើយ ស្ករ​មិន​ចោល​រសជាតិ​ផ្អែម អំបិល​នៅ​តែ​ប្រៃ មាន​អារម្មណ៍​ថា​នឿយ​ហត់​​ ចង់​សំរាក​បិទ​ភ្នែក​មិន​អោយ​ឃើញ​អ្វី ដាក់​ខ្នង​ផ្ទាល់​ដី​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​លឿង​ទុំ ធ្លាក់​ព្រាក​ៗ​ដោយ​ខ្យល់​ជំនោរ​ចាប់​អង្រួន ត្រជាក់​ស្រេង​ ក្នុង​រាត្រីដ៏​​ត្រកាល​​នៃ​រដូវ​ស្លឹកឈើ​ជ្រុះ​​​នេះ……..


Related articles

Steve Jobs ស្លាប់​ហើយ​ 06/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , ,
4 comments

នេះ​ជា​ដំណឹង​សែន​រន្ធត់​មួយ​ដែល​លោក Steve Jobs ដែល​ទើប​តែ​លា​ឈប់​ពី​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន Apple បាន​ស្លាប់​ហើយ ដែល​ការ​ស្លាប់​របស់​គាត់​ដោយ​ស្ងប់ស្ងាត់​ដោយ​មាន​ក្រុម​គ្រួសារ​នៅ​ហែហម​ក្បែរ។ គេហទំព័រ​របស់​ http://www.apple.com បាន​ដាក់​រូបថត​គាត់​មួយ​ផ្ទាំង​ធំ​ដើម្បី​កាន់​ទុក្ខ​សោក​នេះ​ផង​ដែរ។ ​

Related articles

%d bloggers like this: