តើអ្នកបោះឆ្នោតអោយគណបក្សមួយណា? 06/10/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: គណបក្សក្នុងប្រទេសកម្ពុជា, បោះឆ្នោតសាកល្បង, ប្រទេសកម្ពុជា, ប្រមុខរដ្ឋាភិបាល
trackback
ដោយសារតែចំនួនប្រជាជនខ្មែរឡើង មកក្នុងប្រព័ន្ធអ៊ីនធឺណិតមានចំនួនកាន់តែច្រើន ថ្ងៃនេះប្លុក “ស្រុកខ្មែរ ស្នេហ៍ខ្ញុំ” ចង់ធ្វើការវាស់ស្ទង់មួយ ដោយចង់អោយអ្នកដែលចូលមកអាននៅទីនេះបោះឆ្នោតសាកល្បង ជ្រើសរើសគណបក្សនយោបាយក្នុងប្រទេសកម្ពុជា មួយណា ដែលខ្លួនស្រលាញ់ពេញចិត្ត។ វាគ្រាន់តែជាការវាស់ស្ទង់ក្នុងប្លុកមួយនេះប៉ុណ្ណោះ ហើយក៏សូមបញ្ជាក់ថារាល់ការជ្រើសរើសរបស់អ្នកទាំងអស់គ្នា គឺសំងាត់បំផុត ដែលសូម្បីតែខ្លួនខ្ញុំ ដែលជាអ្នកដាក់ការវាស់ស្ទង់នេះ ក៏មិនដឹងថាអ្នកណាជ្រើសរើសគណបក្សមួយណាដែរ ដូច្នេះអ្នកទាំងអស់គ្នានឹងគ្មានក្ដីបារម្ភពីអ្វីទាំងអស់។
Related articles
- ចំណេះដឹង ទូទៅ៖ Ted គឺ ជា អ្វី? (varychin.com)
- រឿង ផ្ទាល់ខ្លួន៖ សមុទ្រ ទឹក ប្រៃ (varychin.com)
- ជួយ អ្នក ក្រីក្រ តាម អ៊ីនធឺណិត (varychin.com)

ខ្ញុំបោះឱ្យបក្សសម រង្ស៊ីហើយ !
បក្ស សម រង្ស៊ី កំពុងនាំមុខ
ទោះជាវៃខ្ញុំអោយស្លាប់ក៏ខ្ញុំបោះឆ្នោតអោយ បក្ស សមរង្ស៊ី ដែរ។ មូលហេតុ
ជាបក្សប្រឆាំង ដែរមានអ្នកគាំទ្រច្រើន (មានកៅអីក្នុងសភាច្រើន) ។ បើបោះអោយ បក្សប្រជាជន មិនខុសពីខ្ញុំយកកាំបិតអា ក ខ្លួនឯងហើយមិនថាអញ្ចឹង។ បើបោះអោយបក្សសិទ្ធិមនុស្សមិនខុសពី ការរត់ប្រណាំមួយដែរគេរត់ជិតដល់ទីហើយ បែរជាទើបតែចាប់ផ្តើមរត់ រត់អញ្ជឹងរត់រកងាប់ស្អី
ខ្ញុំក៏បោះអោយគណបក្ស សម រង្ស៊ី ដែរព្រោះខ្ញុំមិនពេញចិត្តការដឹកនាំសព្វថ្ងៃដែលពុករលួយ បក្សពួក ក្រាញ់នឹងអំណាច ភាពខុសគ្នារវាងអ្នកក្រ និង អ្នកមានដូចមេឃ និង ដី។ ចំនួនអ្នកមានចំនួនតែមួយក្ដាប់តូច តែអ្នកក្របើកភ្នែកឃើញគ្រប់ទីកន្លែង។
គណបក្ស សម រង្ស៊ី សន្សំបានអ្នកគាំទ្រអស់ជាច្រើនឆ្នាំនៅតែមិនទាន់គ្រប់គ្រាន់យកឈ្នះ អញ្ចឹងបើយើងងាកចុះងាកឡើង ទៅខាងណេះបន្តិច ខាងនោះបន្តិច កំលាំងក៏នឹងបែកខ្ញែកអស់ លែងមានសន្ទុះសោះ។ អ្នកខ្លះថាគណបក្ស សម រង្ស៊ី មិនល្អចំនុចនេះ ចំនុចនោះ គេបកទៅគាំទ្រគណបក្សថ្មីៗ អញ្ចឹងដូចចាប់ផ្ដើមដើរពីដំបូងមកវិញ។
យើងគ្រប់គ្នាគួរបោះអោយគណបក្ស សម រង្ស៊ី ដែលមានកំលាំងស្រាប់ធ្វើយ៉ាងណាអោយតែផ្ដាច់រឹសពួកកុម្មនីស្តចោលសិនទៅ ដើម្បីអោយប្រទេសយើងមានឯករាជ្រលើនិតិទាំងបី និតិបញ្ញតិ និតិប្រតិបត្តិ និតិតុលាការ និង ចុងក្រោយមួយទៀតពត៌មានឯករាជ្រដែរ។ អញ្ចឹងបើពេលនោះទោះ សម រង្ស៊ី មិនមែនមនុស្សល្អ ក្បត់ជាតិក៏មិនកើតដែរព្រោះអំណាចទាំងអស់អត់ក្នុងដៃគាត់ គាត់នឹងត្រូវគេទំលាក់ពីនាយករដ្ឋមន្ត្រីដោយសភា និង តុលាការកាត់ទោសគាត់។
នេះហើយជាចំនុចដែលប្រជាជនខ្មែរត្រូវយល់ ហើយកុំខ្លាចក្នុងការផ្លាស់ប្ដូរមេដឹកនាំ និង កុំគិតថាអាក្រូចក៏ដូចអាពោន ព្រោះពេលច្បាប់មិនស្ថិតក្រោមគូទអ្នកមានអំណាចក្រូចក៏ត្រូវតុលាការចាត់ការ ពោនក៏ត្រូវតុលាការចាត់ការអោយតែប្រព្រឹត្តរឿងមិនត្រឹមត្រូវតាមច្បាប់។
បើបោះអោយ បក្សហ៊្វុនស៊ិនប៉ិច ដូចយកអំបិលទៅបាចដាក់ទន្លេទទេៗ (មិនខុសពីនាំគ្នាសុំទាន យកលុយអោយកូនបំផ្លាញ។ បើបោះអោយ សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនខុសពីប្រលែងឆ្កែឆ្កួត អោយខាំគេខាំឯងទៅហើយទេអី???
បើបោះឲ្យ រណឬិទ្ធ???
និយាយពី រណឬិទ្ធ គ្មានបានការ អួតសុទ្ធតែថា បង្រៀនអ្នកច្បាប់នៅបរទេសគោ ចុងក្រោយមកអើតលើមៗ សុំហ៊ុនសែន បើកប្រាក់ខែចាយ ហើយប្រកាសគោលនយោបាយ នៅកណ្តាលឯណាឯណី (ខាងនេះគ៏ស៊ី ខាងនោះក៏ឆី) បើយ៉ាងហ្នឹងមានអីអោយគាត់ឆីស្អី បើប្រជាជនមានតែអាច់ខ្ចី ជាប់ខ្លួនម្នាក់បន្តិចៗ ។ ពួកអ៊ុនតាក់រលាយដោយសារសម្តេចឪ និង រណឬិទ្ធម្តងហើយ អស់ជាងពីរពាន់លានដុល្លា អញ្ចឹងហើយបានជាគេមិនសូវរវល់ទៀត។ នៅសុខៗទៅយកប្រពន្ធកូនចៅឯង រហូតដល់ថ្នាក់លែងលះ ជាមួយប្រពន្ធដើមរត់ទៅអោបប្រពន្ធគេ នៅបរទេសគោ ហើយចូលស្រុកវិញ ដើរប៉្រូ ទាល់តែហ៊ុនសែន ស្រែកសំលុត ទើបរាងអន់បន្តិច (ខ្លួនគ្មានទួននាទីស្អីទេ តែចេះដើរប្រមូលមនុស្សដែរចង់បានបុណ្យស័ក្ត ) ខ្ញុំចាំសំដី លោកសមរង្ស៊ី ច្បាស់ណាស់ ថា រទេះភ្លើង រណឬិទ្ធ នឹងអស់ខ្លួនសល់តែក្បាល នៅឆ្នាំ ២០០៨ ហើយក្បាលរទេះហ្នឹងគេយកទៅតាំងនៅសារមន្ទី មែនដូចសំដី សមរង្ស៊ីនិយាយមែន លក់ទីតាំងគណបក្ស យក់លុយរត់ទៅសំងំនៅបរទេះគោបាត់ឈឹង ដែរមានអ្នកនយោបាយលក់ឆ្នាំងបាយខ្លួនឯងចោល
ហេះហេះ ចេះតែនិយាយ ព្រោះអារម្មណ៍ មិនសមហេតុផលសោះ
សួរដូចឆោតអ្នកគាំទ្រ SRP ហ្នឹង ល្អត្រង់ណា បែកបាក់ផ្ទៃក្នងដូចរន្ទះ
ព្រោះតែអំណាចបន្តិចបន្តួច ប្តឹងផ្តល់គ្នា មេនឹងក៏ល្អមើល មិនហ៊ានលះ
បង់អី ដើម្បីជាតិផង មានរឿងបន្តិច ដាក់មេប្រូចបាត់ ធ្វើមេបក្សប្រឆាំង
បឹនណា បឹនណី គូថ ភ្ជាប់សុទ្ធតែ មីសីល ស្រួលមិនស្រួល អាណាងាប់
ៗទៅ អញសូមតែម៉ារួចខ្លួន តែ ចាំស្រែពីខាងក្រៅមកវិញ បើគាត់ហ៊ាននៅស្រុក គេនឹងចាប់គាត់ដាក់គុក មែនទេ ប៉ុន្តែ ខ្ញុំយល់ថា
បើគាត់នៅស្រុកខ្មែរមែន រដ្ឋាភិបាលកិមិនហ៊ានចាប់គាត់ដាក់គុកដែរ បើហ៊ាន អ្នកគាំទ្ររាប់មឺននាក់នឹង ទុកធ្វើអី គេធ្វើបាតុកម្មហើយ ខ្ញុំក៏ចូលរួមដែរ ស៊ូ ស៊ូ ស៊ូ កុំស្រែកពីក្រៅផ្ទះអូតខ្លួនថាអ្នកខ្លាំង
បើខ្ញុំជាលោក សម រង្ស៊ី ខ្ញុំនឹងមិនរត់ទេ មានអ្នកគាំទ្រម៉ាគគោក បើសិនជាគេចាប់ដាក់គុកនាំគ្នាងើបឡើងតវ៉ាបះបោរប៉ាដោយទៅ។ តែនិយាយរឿងថាដើម្បីបំបាត់របបដ៏កខ្វក់រាល់ថ្ងៃ មានតែ បោះឆ្នោតទំកលាក់គណបក្សប្រជាជនកម្ពុជា តែដើម្បីទំលាក់បានមានតែបោះឆ្នោតអោយគណបក្ស សម រង្ស៊ី ហ្នឹងឯង ព្រោះគណបក្សប្រឆាំងផ្សេងៗទៀតកាន់តែទុកចិត្តមិនបាន។
គណបក្ស សិទ្ធិមនុស្ស កើតឡើងដោយលោក ហ៊ុន សែន ផ្ដួចផ្ដើម។ លោក កឹម សុខា គ្រាន់តែដើម្បីប្រយោជន៍តិចតួចនោះហ៊ានក្បត់ឧត្តមគតិរបស់ខ្លួន ចុះនឹងមានរឿងអ្វីកើតឡើងបើសិនជាគាត់ជាប់ឆ្នោតជានាយករដ្ឋមន្ត្រី? ពិបាកទុកចិត្ត។
លោកសមរង្សី មិនរត់ទេ តែគ្មានជម្រើសព្រោះស្រុកខ្មែរយើងវាចឹង មើលតែករណី មូរ សុខហួរ ទៅដឹងហើយ! ធ្វើមេចក៏មិនឈ្នះដែរ
លឺថាដោយសារតែប្រពន្ធរបស់គាត់មិនអោយចូលប្រទេសកម្ពុជា ព្រោះខ្លាចរដ្ឋាភិបាលភ្នំពេញប្រព្រឹត្តអំពើកខ្វក់មកលើប្ដីគាត់ របៀបចាត់ការអ្នកគុកនយោបាយដូចពួកយួន អ្នកចេញពីគុកមកវិញច្រើនតែឆ្កួត និង ឈឺរ៉ាំរៃរហូតដល់ស្លាប់។
បើអោយឈ្នះមិនឈ្នះទេ ព្រោះហ៊ានប៉ះពាល់ដល់យួនដែលជាមេរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែ បើលោក សម រង្ស៊ី នៅគាត់នឹងសន្សំបានប្រជាប្រិយភាពបានយ៉ាងច្រើនបន្ថែម។ ក្រោយពិលោក សម រង្ស៊ី ចាកចេញពីប្រទេសមិនហ៊ានត្រលប់មកវិញ យើងឃើញថាសន្ទុះនៃការគាំទ្ររបស់គាត់ថយចុះ។
ខ្ញុំគិតថាដោយសារតែលោក សម រង្ស៊ី មានជំលោះជាមួយលោក ហ៊ុន សែន ដែលគាត់សុខចិត្តចាកចេញពីប្រទេស តែបើលោក សម រង្ស៊ី គាត់ជានាយករដ្ឋមន្ត្រីហើយមានជំលោះជាមួយយួន ថៃ គាត់ក៏មិនរត់ចោលប្រជាជនខ្មែរដែរ។
គិតថាសុភាសិតចិនមួយនិយាយថា “ចង់ចាប់កូនខ្លា ទាល់តែចូលរូងខ្លា” ប្រហែលលោក សម រង្ស៊ី គួរធ្វើតាមនេះប្រហែលប្រសើរជាងមើលទៅ។
ខ្ញុំសង្ឃឹមថាលទ្ធផលពិតប្រាកដជាក់ស្តែងនិងបានដូចការស្ទង់មតិនេះទៅចុះ…
ខ្ញុំពិតជាស្រេកឃ្លានចង់ឃើញការដឹកនាំដ៏ស្អាតស្អំមួយ មិនដឹងថាមានសំណាងអត់ទេ តែទោះយ៉ាងណាកុំបោះបង់ចោលក្ដីសង្ឃឹម!
និយាយអោយស្មោះទៅចុះគ្មានគណបក្សណាជាប់ក្រៅពី CPP ទេ សូមធានា ទោះ ខេត្តមួយ មានអ្នកគាំទ្រ SRP 80% នឹង CPP 20% ក៏លទ្ធផល CPP នឹងជាប់ច្រើនជាង បើមិនជឿមើលទៅ គេមានវិធីកេងសន្លឹកឆ្នោតច្រើនវិធីណាស់ សូមជំរាប
បើគណបក្សប្រជាជនឈ្នះ ប្រជាពលរដ្ឋខ្មែរចាំតែលៀនអណ្ដាតទៅ ហើយពួកយួននាំគ្នាជប់លៀងពេញស្រុកខ្មែរ ព្រោះវាអរបាននាំបងប្អូនវាចូលថែមទៀត។
បើតាមគំនិតខ្ញុំវិញបើលោក សម រង្សី ចូលស្រុកប្រាកដជាចូលគុកដែរជាមិនខាន កុំឡើយថាមានអ្នកគាំទ្រច្រើន តើមានច្រើនវាយ៉ាងម៉េច? នាំគ្នាធ្វើការប៉ះបោរសាកមើល ប្រាកដជា «បិទទ្វារ វាយឆ្កែ» ហើយ
អ្វីដែលលោក សម រង្ស៊ី អាចពឹងហើយមានប្រសិទ្ធិភាពជាងរថក្រោះរបស់លោក ហ៊ុន សែន គឺមានតែអ្នកគាំទ្ររបស់គាត់ និង អន្តរជាតិដែលចាំស្រែកច្របាច់ករដ្ឋាភិបាលភ្នំពេញតែប៉ុណ្នោះ ហើយចំនុចនេះហើយដែលគណបក្ស សម រង្ស៊ី អាចរស់មានមានជីវិតរហូតដល់សព្វថ្ងៃ បើអត់មានអ្នកទាំងនេះគេទទួលស្គាល់លោក សម រង្ស៊ី ទេគណបក្សរបស់លោករលាយខ្លួនមិនដឹងពីពេលណាមកទេ។
គណបក្ស សម រង្ស៊ី ឈ្នះឆ្នោតមិនមែនមានន័យតែថាប្ដូរអ្នកដឹកនាំប៉ុណ្ណោះទេ វាមានន័យថាដូចប្ដូររបបនយោបាយមួយពីកុម្មុយនីស្តមកប្រជាធិបតេយ្យ វាមានន័យថាប្ដូរជិវិតរស់នៅរបស់ប្រជាជន វាមានន័យថាប្ថូរប្រាក់ចំណូលជីវភាពរបស់ពួកពុករលួយ ដែលមានអំណាចក្នុងរដ្ឋាភិបាលដ៏កខ្វក់នេះ វាមានន័យថាពួកព្រហើនកោងកាចដែលអាងខ្នងមិនគោរពច្បាប់ នឹងលែងបានពាលាតទៅទៀត។ ដោយមូលហេតុនេះហើយបានជាពួកអស់នោះប្រឹងខ្លាំងណាស់ ពួកអស់ហ្នុងមិនមែនស្រលាញ់បុគ្គល ហ៊ុន សែន ម្នាក់នោះទេ ពួកអស់ហ្នុងខ្លាចបាត់ប្រយោជន៍ខ្លួនផ្ទាល់។
អ្នកទាំងអស់គ្នានិយាយហាក់បីដូចជាមិនដែលបានដឹងថា CPP តែងតែប្ដូរសន្លឹកឆ្នោតទេមែនទេ?? កុំសង្ឃឹមថា SRP អាចឈ្នះឆ្នោតឲ្យសោះ បើសិន គជប អាយ៉ង CPP នៅតែរៀបចំការបោះឆ្នោត!
ខ្ញុំមិនដែលធ្វើការជាមួយ គជប ខ្ញុំមិនដឹងថាការពិតពួកគេធ្វើការយ៉ាងណាទេ តែតាមអ្វីដែលយើងបានឃើញជាបទពិសោធន៍ក្នុងការបោះឆ្នោតកន្លងទៅ វាហាក់ជាការឃុបឃិតមួយជាមួយនឹងគណបក្សកាន់អំណាច ដែលបង្កអោយមានការលំបាកសំរាប់អ្នកបោះឆ្នោតទាំងឡាយដែលមានទំនោរទៅខាងគណបក្សប្រឆាំង ការប្ដូរឈ្មោះពួកគេទៅកន្លែងឆោះឆ្នោតថ្មី ការលុបឈ្មោះពួកគេដោយមិនដឹងមូលហេតុអីជាដើម…….ទាំងអស់នេះហើយវាជាតឹកតាងបង្ហាញថាពួកគេជាក្រុមតែមួយ។
អាចមិនដូចពាក្យដែលថា គេរត់ជិតដល់ទីហើយ អ្នកថ្មីមិនបាច់រត់តាម
យើងមើលទៅបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គាត់មកក្រោយគេ
តែក្នុងការស្ទង់បតិក្នុង ស្រុកខ្មែរស្នេហ៏ខ្ញុំ ឃើញជាក់ស្តែងក្នុងថ្ងៃនេះគឺ
គាត់នៅលេខរៀងទី៣ដែរ
និយាយអញ្ចឹងក៏មិនខុសអីដែរ។ បើនិយាយពីគណបក្សឃ្លីងឃ្លោង ផ្អៀងផ្អង ដូចជាគណបក្ស ហ៊្វុនស៊ិនប៉ិច គណបក្ស រណឫទ្ធិ អីដាច់ខាតយើងត្រូវបោះពួកហ្នឹងចោលហើយ តែបើនិយាយពីគណបក្សនឹងនរមួយដែលបានដំណើរការយូរអង្វែងទទួលការគាំទ្រច្រើនមកហើយនោះ ស្រាប់តែមានគណបក្សមួយផ្សេងមកក្រោយដែលនឹងនរមាំទាំដូចគ្នា ដូច្នេះវាខាតក្នុងការដែលយើងបកទៅគាំទ្រគណបក្សមួយមកក្រោយនោះ។
បើយើងនិយាយពីការពិតជាក់ស្ដែងមួយ ខ្ញុំមិនមែនជាសកម្មជន និង ក៏មិនមែនសមាជិកគណបក្ស សម រង្ស៊ី អីដែរ តែ យើងមើលគណបក្សដែលងើបមកថាប្រឆាំងនឹងគណបក្សកាន់អំណាចដ៏រលួយកខ្វក់មួយនេះ យើងអត់ទាន់ឃើញមួយណាល្អជាងគណបក្ស សម រង្ស៊ី នៅឡើយទេ។
បើនិយាយអំពីគណបក្ស របស់លោក ខឹម វាសនា គាត់ដើរនិយាយឃោសនារ ស្ដាប់ទៅវាម៉្យាងដែរ គាត់ធ្វើហ្នឹងត្រូវជំនាញគាត់ ជំនាញខាងឃោសនា ជំនាញខាងបង្អាប់ បន្ថោកគេ ជំនាញខាងនិយាយ តែបើបោះឆ្នោតអោយគាត់ជាប់ទៅជានាយករដ្ឋមន្ត្រី គឺគាត់នឹងធ្វើការខុសជំនាញហើយ ខ្ញុំជួនកាលគិតស្រមៃក្នុងចិត្តបើសិនជា ខឹម វាសនា ជានាយករដ្ឋមន្ត្រីវិញ មិនដឹងរឡេរឡូ រញ៉េរញ៉ៃទៅជាយ៉ាងម៉េចទេ សូម្បីតែស្រមៃក៏ខ្ញុំស្ទើរមិនហ៊ានស្រមៃផងគិតថា ខឹម វាសនា ជានាយករដ្ឋមន្ត្រី វាធ្វើអោយខ្ញុំព្រឺក្បាលខ្ញាកតែម្ដង។ និយាយបែបនេះវាហាក់ប៉ះពាល់អារម្មណ៍អ្នកគាំទ្រគាត់ តែខ្ញុំនិយាយតែអ្វីមានក្នុងចិត្តខ្ញុំតែប៉ុណ្ណោះ អត់មានលើកដាក បន្ថែមបន្ថយអីទេ
បោះឆ្នោតអោយគណបក្សណាដែលមានប្រជាប្រិយភាពស្រាប់ ទើបឈ្នះគណបក្សកាន់អំណាច គឺគណបក្សសមរង្សី។ ខ្ងំសំអង្វរដល់ដល់គណបក្សផ្សេង និង អ្នកពូកែវោហា សូមមេត្តាចូលរួមគណបក្សដែលមានប្រជាប្រិយភាពស្រាប់ ដើម្បីកំទេចឬគលដ៏ស្ធុយរលួយនេះ ទើបអ្វីៗគ្រប់យ៉ាងបានប្រសើ។ សុំមេត្តាដាក់ខ្លួនបន្តិចសិនទៅ រៀងសំខាន់គឺផ្លាស់ប្តូដើ់ម្បីប្រទេសយើងរុងរឿង។ ចង្ដឺះមួយបាច់ គេកាច់មិនបាក់។
បោះឆ្នោតអោយគណបក្សណាដែលមានប្រជាប្រិយភាពស្រាប់ គឺគណបក្សសមរង្សី ទើបឈ្នះគណបក្សកាន់អំណាច ។ ខ្ងំសំអង្វរដល់ដល់គណបក្សផ្សេង និង អ្នកពូកែវោហា សូមមេត្តាចូលរួមគណបក្សដែលមានប្រជាប្រិយភាពស្រាប់ ដើម្បីកំទេចឬគលដ៏ស្ធុយរលួយនេះ ទើបអ្វីៗគ្រប់យ៉ាងបានប្រសើ។ សុំមេត្តាដាក់ខ្លួនបន្តិចសិនទៅ រៀងសំខាន់គឺផ្លាស់ប្តូដើ់ម្បីប្រទេសយើងរុងរឿង។ ចង្ដឺះមួយបាច់ គេកាច់មិនបាក់។
បោះអោយអ្នកណាក៏បោះទៅ តែសូមកុំអោយ គណបក្ស សមរង៉្សី ចាប់កំហុសបានអោយសោះ ឧទាហរណ៍ ដូច លោក កឹម សុខា គេចាប់បានលើគោកលើគ័ង ខ្មាស់គេផង ភ័យខ្លួនផង
ខ្ញុំវិញមិនបោះអោយទេសមរង្ស៊ី ព្រោះគាត់ជាមនុស្ស អសមត្តិភាព គ្រានតែរឿង ប៉ុន្នឹង ខា្លចជាបគុកហើយ តើខ្មែរណាហើនទុកចិត្ត គាត់ទៀតហើយគាត់ជាមនុស្ស ដែលមិនចេះគិតមុននិយាយ រឺមួយគាត់គ្មាទីព្រឹក្សា បើខ្វះ លុយជួល រកអ្នក ស្មាក់ចិត្តជួយទៅ កុំនិយាយ ក្រលិកក្រឡុក អញ្ជឹង ។ព្រោះខ្ញុំឃើញ ពេលមាន រឿងដូនជានៅព្រំដែន អីវិន រឿងតែមួយ គឺលោក គាំទ្រ ហ.ស ថ្ងៃណឹង ស្អែកឡើង បែជាជេប្រមាត ក្នុងរឿងណឹងវិញ ។តើអោយ រាស្រ្ត គាំទ្រយ៉ាងមិចទៅ ខ្ញុំមិគាំទ្រទេ មនុស្ស ចុងស្រល ហើយជាទន្សាយទៀត ប្រូច បារាំៗរួចតាំងខ្លួនជាអ្នកប្រឆាំងគួអោយចង់សើច ទៅរៀនថែមទៀតទៅ ចំអាយុ៧០ ចាំប្រឡូកម្តងទៀត ។ខ្ញុំឃើញ គណបក្យ លីគម្ពីមួយ ដែល មើលទៅទំនងជារត់លឿនជាង កណបក្យ សមរង្ស៊ី ព្រោះ គ្រួសារសម រតលាញរួចហើយ គោលដៅក៍នៅឆ្ងាយទៀត បើមួយអណាត្តិឡើង ៣កៅអីប្រហែល ១០ អណាត្តិទៀត គឹ៥០ឆ្នាំឯណោះបាទ ។បើ៥០ឆ្នាំ កូនបក្យលីគម្ពីខ្ញុំទៅមុនហើយ ព្រោះយាយតាតាមជនបទនិយាយអំពីកូនបក្យនេះដែសូម្បីតែលោកវត្តខ្ញុំក៍គាត់ចាក់អោយយាយៗស្តាប់ ក្មេងៗក៍គាំទ្រ ប្រហែលមិនដល ថ្នាក់ ៥០ឆ្នាំទេ និងទទួលបានលទ្ធិផល ព្រោះជាពូជជលពិតប្រកត។
និយាយពីសមរង្ស៊ី ចងតែឈ្នះតើអ្វីទៅដែលឈ្នះរបស់គាត់ ការបែកបាក់ផ្ទៃក្នុងរបស់បក្យ ដកគេដាក់គ្រួសារ សម ត្រង់ណឹងអី សង្ខឹមថាមានសន្តិភាព ទេមិនអាចទៅរួចទេ សូម្បីតែបក្យប៉ុនឹង គ្រួសារគាត់ កានកន្លែង ធំទាំងអស់ហើយ ណឹងហើយស្រែកថាឈ្នះៗ ព្រោះគាត់ឈ្នះតាំងពីអឺយ ម្លេះគោល បំណងគាត់គឺតែគ្រួសារគាត់ណឹង
អីឡូវ មានកន្លែងអង្គុយគ្រុប់គ្នាហើយ មានអីដែលថាគាត់ មិនឈ្នះ ។
មុននិង ដណ្តឹងប្រពន្ធត្រូវសិស្សា ពួជសិន ដែនេះបានជាខ្មែរ មានប្រវត្ត ពលពត ដែតាស តើកាលបែក ១៧ មេសាឆ្នាំ ១៩៧៥តើខ្មែរ សប្បាយ ចិត្ត បែបណាដែរ? រឺមួយ ដ៍លូកភ្លឺងបានដឹងថាភ្លឺងក្តៅ ប្រហែលជាអតខួរ ទេបើគឹតបែបនេះ។យើងកុំស្រែកថាឈ្នះៗតាមគាត់អីខ្មាស់គេខ្លាំងណាស់ ហាស់ៗ!!!
រឺមួយថាគេប្រឡំសន្លឹក ឆ្នោតតាមគាត់ អតខួរទៀតហើយ ព្រោះនៅតាម ការិយ៉ាល័យ បោះឆ្នោតទាំងអស់ សុទ្ធិ តែមានអ្នកអង្កេតការ ទាំងកណបក្យ ទាំងអង្គារ ចូលរួម ប្រហែលជា កណបក្យ សមរង្ស៊ី យក អ្នក អង្កេតការ ខ្វាក់ភ្នែក ទៅសញ្ញេទទួលស្គាលលទ្ធិផល គ្រុប មណ្ឌល នៅពេល រាប់សន្លឹក ឆ្នោតទេដឹង ហើយ តំណាងអង្ការ ដែលចាយ លុយ បរទេស អស់រាប់លាន$ ក៍ផឹក ធ្លាក់ភ្នែកទៀតថ្ងៃនោះ បានចេះតែសញ្ញេៗ ទទួលស្គាលទៅ មិនដែលឃើញមាន ប៉ាញហាអីធំដុំផង ។ដលចេញ លទ្ធិផល អ្នកទាំងនោះក៍ភ្លឺភ្នែក ហើយស្រែកឡូឡា កុហក រាស្រ្តថាគេបន្លំ សន្លឹកឆ្នោត ពេញតែប្រទេស ។ប្រសិនជាមាន ប្រីយមិត្ត ណាចង់ផ្នាល់ លេងជាមួយខ្ញុំថាសមរង្ស៊ី ឈ្នះឆ្នោត អណាត្តិ ក្រោយ ជាមួយខ្ញុំ ៗ សុខចិត្ត ធ្វើ ជាខ្ញុំបំរើ មួយជីវិតដោយមិនយកកំរៃមួយសេន សំតែបាយហូបប៉ុន្នោះ សូម្បីតែសមរង្ស៊ីដែលជាមេ ក៍មិនហានលើកដៃ ផងបែប ។ជាចុងក្រោយ ខ្ញុំសូមសំណោមពរ អោយពូកយើង ទាំងអស
គ្នាស្មាក់ចិត្តចូលរួម អង្កេតការ ទាំងអស់គ្នា កុំអោយគេបន្លំសន្លឹកឆ្នោត
យើងបាន ។កុំភ្លឹចណាកុំថាមិនធ្វើហើយចេះតែស្រែកកុហកខ្លួនឯង ថាឈ្នះៗ គ្រុប អណាត្តិ តើអោយរាស្រ្ត សង្ខឹមអីទៀត ខ្ញុំសុខចិត្តធ្វើជាអ្នកបំរើមួយជីវិត្តអោយតែខ្មែរបានសុខ ។
គ្រប់យ៉ាងមានចន្លោះប្រហោង តែយើងត្រូវមើលចន្លោះមួយណាមានទំហំតូចជាង យើងជ្រើសរកមើលរបស់មួយដែលមានចន្លោះប្រហោងតូចជាង បន្ទាប់ទៅយើងនឹងរកមើលមួយណាដែលមានចន្លោះប្រហោងតូចជាងហ្នឹងទៀត។ បើគណបក្ស សម រង្ស៊ី មិនល្អគ្រប់គ្រាន់ក្រោយរយៈពេល ៥ ឆ្នាំនាំគ្នាបោះទំលាក់វិញទៅ បើនៅតែមិនធា្លក់គ្រប់ចំនួនពីរអាណត្តិត្រូវបញ្ចប់តួរនាទីរបស់ខ្លួនដោយស្វ័យប្រវត្តិ។
អ្វីដែលយើងពិបាកសព្វថ្ងៃគឺគណបក្ស កុម្មុយនីស្ត សព្វថ្ងៃបានកាន់អំណាចចំនួន ៣០ ឆ្នាំហើយ ហើយប្រាថ្នាធ្វើវាអស់មួយជីវិត។ នេះគឺជារបៀបដឹកនាំដ៏ចង្រៃមួយ ដែលពិភពលោកទាំងមូលគេកំពុងកំចាត់។
ម៉េចអាចដាក់ចូលគ្នាដូចការផឹកស៊ីចេះរួមតុគ្នាបានស្រួលៗនោះ?
រឿងបក្សបើគាត់មានគោលនយោបាយខុសគ្នាហើយមិនអាចដើរ
រួមគ្នាបានទេ។
ខ្ញុំបោះឲ្យគណបក្សប្រជាជនហើយ
ហេតុអ្វី?
Only LDP!
យន្នការ៨ចំនុចសំរាប់លប់បំបាត់អំណាចប្រមូលផ្តុំ
១. ត្រូវកំណត់អាណត្ដិ សម្រាប់នាយករដ្ឋមន្ដ្រី (២ អាណត្ដិ)។
The term of office of the Prime Minister must be limited (2 terms).
២. មិនអនុញ្ញាតឱ្យនាយករដ្ឋមន្ដ្រីបង្កើតក្រុមអង្គរក្ស ដោយខ្លួនឯង។
The Prime Minister is not allowed to form his own personal bodyguards by himself.
៣. ត្រូវរៀបចំគេហដ្ឋានឱ្យនាយករដ្ឋមន្ដ្រីរស់នៅ ដែលផ្ដល់ដោយរដ្ឋា។
The Prime Minister should live in the residence provided by the Government.
៤. ត្រូវបង្កើតតុលាការរដ្ឋបាល។
To form administrative court.
៥. ត្ត្រូវសុំការទុកចិត្ដពីសភា សម្រាប់តួនាទី ភារកិច្ច និងឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្តមសេនីយ៍ យោធា និងនគរបាល។
The role and function as well as the promotion of general of military and police should be approved by the Parliament.
៦. អព្យាក្រឹត្យមន្ដ្រីរាជការ។
The Government Official should be neutral.
៧. បោះឆ្នោតដោយផ្ទាល់ ជ្រើសរើស និងទំលាក់តំណាងគ្រប់លំដាប់ថ្នាក់
ដោយប្រជាពលរដ្ឋ (ថ្នាក់ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងខេត្ដ/ក្រុង)។
The Representatives of all levels (Commune/Sangkat, District/Khan and Province/City) should be directly elected and dismissed by the People.
៨. ប្រើប្រព័ន្ធឯកត្ដនាមជ្រើសរើសតំណាងរាស្ដ្រ។
Using of uninominal system to elect the members of Parliament.
បើខ្ញុំវិញជ្រើសរើសយកគណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ព្រោះមានគោលនយោបាយពិតប្រាកដ និងអាចទុកចិត្តបានក្រោយ ពេលស្តាប់ការបកស្រាយរបស់លោក ខឹម វាសនា!
បោះឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) ព្រោះមានយន្តការ 8 ចំណុច ដើម្បីកាត់បន្ថយអំណាចរដ្ឋ នាំឲ្យរាស្រ្តមានអំណាចជាម្ចាស់ប្រទេស។ LDP នាំឲ្យចេះដឹងអំពី ព្រះធម៌ សីលធម៌ ប្រជាធិបតេយ្យ សម្រាប់ជីវិត ជាក់ស្តែងប្រចាំថ្ងៃ។ http://www.camldp.org
សង្ឃឹមថាលោក ខឹម វាសនា ជាមនុស្សស្មោះត្រង់ ស្អាតស្អំ ដូចពួកលោកមានជំនឿទៅចុះ។ បើសិនជាថ្ងៃក្រោយលោក ខឹម វាសនា គ្រាន់តែជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ដើរបំបែកក្រុមអ្នកប្រជាធិបតេយ្យ ពេលនោះពួកលោកនឹងឆ្កួតចិត្តជាមិនខាន។
ស្រុកខ្មែរ ស្នេហ៍ខ្ញុំ ពេលនេះមានមនុស្សប៉ុន្មាននាក់ហើយចូលមកបោះឆ្នោតនៅប្លុកនេះ?
សួស្ដី ពុទ្ធិ!
សុំទោស ខ្ញុំសុំរក្សាចំនួនអ្នកបោះឆ្នោតនេះជាសំងាត់។
គណបក្ស សម្ព័នដើម្បីប្រជាធិបតេយ្យ មកក្រោយគេ តែតាមទាន់អ្នកខ្លះ និង លឿនជាងអ្នកខ្លះ សុំសសើរៗ
យន្នការ៨ចំនុចសំរាប់លប់បំបាត់អំណាចប្រមូលផ្តុំ
១. ត្រូវកំណត់អាណត្ដិ សម្រាប់នាយករដ្ឋមន្ដ្រី (២ អាណត្ដិ)។
The term of office of the Prime Minister must be limited (2 terms).
២. មិនអនុញ្ញាតឱ្យនាយករដ្ឋមន្ដ្រីបង្កើតក្រុមអង្គរក្ស ដោយខ្លួនឯង។
The Prime Minister is not allowed to form his own personal bodyguards by himself.
៣. ត្រូវរៀបចំគេហដ្ឋានឱ្យនាយករដ្ឋមន្ដ្រីរស់នៅ ដែលផ្ដល់ដោយរដ្ឋា។
The Prime Minister should live in the residence provided by the Government.
៤. ត្រូវបង្កើតតុលាការរដ្ឋបាល។
To form administrative court.
៥. ត្ត្រូវសុំការទុកចិត្ដពីសភា សម្រាប់តួនាទី ភារកិច្ច និងឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្តមសេនីយ៍ យោធា និងនគរបាល។
The role and function as well as the promotion of general of military and police should be approved by the Parliament.
៦. អព្យាក្រឹត្យមន្ដ្រីរាជការ។
The Government Official should be neutral.
៧. បោះឆ្នោតដោយផ្ទាល់ ជ្រើសរើស និងទំលាក់តំណាងគ្រប់លំដាប់ថ្នាក់
ដោយប្រជាពលរដ្ឋ (ថ្នាក់ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងខេត្ដ/ក្រុង)។
The Representatives of all levels (Commune/Sangkat, District/Khan and Province/City) should be directly elected and dismissed by the People.
៨. ប្រើប្រព័ន្ធឯកត្ដនាមជ្រើសរើសតំណាងរាស្ដ្រ។
Using of uninominal system to elect the members of Parliament.
ឆ្លើយតប
គណបក្សសម្ព័នដើម្បីប្រជាធិបតេយ្យនាំមុខគណបក្សសិទ្ធិមនុស្ស។ហាហាហាហា។ ថ្ងៃនេះអ្នកចូលប្លុកនេះគាំទ្រLDPកើនឡើងជិតទ្វេដងពី១៦%មកដល់៣០%។ We love LDP. LDP is we all together.
មើលកម្មវិធីដែលរៀបចំ ដោយ គ.ជ.ប ក្នុងទ.ទ.ក http://www.khmerlive.tv/archive/20120520_TVK_Commune_Concils_Election_Round_Table.php ។
គឺមានតែ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទេ ដែលមិនសន្យា ហើយក៏មិនសុំអង្វរឲ្យបោះឆ្នោតដែរ ប្រសិនបើអ្នកទៅបោះឆ្នោត ទាំងមិនយល់ ទាំងមិនមានការទទួលខុសត្រូវនោះ។ បានន័យថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទទួលយកសន្លឹកឆ្នោតដែលបោះឲ្យ ដោយការយល់ និងមានការទទួលខុសត្រូវតែប៉ុណ្ណោះ ។
http://www.camldp.org
រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
បន្ថយអំណាចរដ្ឋ = រាស្ត្រមានអំណាច
សុបិន្តរួមរបស់ពួកយើង “មាតុភូមិដែលយើងរស់នៅដោយស្មើភាពគ្នា ក្នុងនាមជាម្ចាស់”
រឿងលោក ខឹម-វាសនា ជាមួយពួកយើង មិនមែនជារឿងជំនឿទេ
វាជារឿងយល់ដឹង ព្រោះមានការពិចារណា ដោយការប្រើខួរ ទាំងអស់គ្នា
មិនដែលមាននរណាពន្យល់អោយយល់ដូច ខឹម-វាសនា ទេ
មានតែនិយាយម៉ាងៗយកតែសូង និង គោលនយោបាយដ៏រាក់កំផែល
លោក ខឹម-វាសនា ជាមេក្រុមដែលបង្រៀនកូនក្រុមអោយក្លាយជាមេ
ដូចគាត់ដែរ ដូចនេះបើអត់ពីគាត់កូនក្រុមដែលកើតពីពីការច្នៃរបស់គាត់
សុទ្ធតែអាចទទួលភារះជំនួសគាត់បានទាំងអស់ មិនដូចមេបក្សខ្លះ
គ្មានគោលដៅច្បាស់លាស់ទេ នាំមនុស្សអោយដើរតាមខ្លួនត្រុកៗ
មិនដែលនិយាយពីវិធីដោះស្រាយ និយាយតែពីផលសម្រេច
ដោយគ្មានផ្អែកលើភាពពិត…………
*នៅពេលដែលយើងចេះពីវិធីមើលម៉ូតូ នោះយើងពិតជាទិញបានម៉ូតូល្អ
បើទោះជាម៉ូតូល្អនោះបំរុងនឹងខូច ក៏ទៅមិនរួចដែរ
ព្រោះយើងចេះវិធីកែខៃ និង ទប់ស្កាត់មិនអោយវាខូចទាន់
ពេលវេលានឹងបង្ហាញអោយឃើញអ្នកណាជាអ្នកណាពិតប្រាកដ និយាយល្អមិនប្រាកដថាធ្វើបានល្អ ហើយនិយាយល្អក៏មិនប្រាកដថាធ្វើមិនបានល្អ អ្វីៗវាអាស្រ័យលើការធ្វើបង្ហាញអោយគេឃើញ ថាខ្លួនគាត់ជាអ្នកណា “ខ្ញុំនឹងបើកភ្នែកចាំមើល”។
ខ្ញុំមានជីតាម្នាក់ តែគាត់បានស្លាប់ទៅហើយ គាត់ធ្លាប់និយាយប្រាប់ខ្ញុំអំពីខ្លួនគាត់ ដែលចូលរួមក្នុងពិធីជួបជុំមួយដែលមាន ប៉ុល ពត ជាអ្នកឡើងនិយាយក្នុងវេទិការនោះ គាត់ថាមនុស្សដូចជា ប៉ុល ពត ពិតជាពូកែនិយាយណាស់ អ្នកស្ដាប់គ្រប់គ្នាស្ដាប់គាត់យ៉ាងជក់ចិត្ត គាត់និយាយដូចអន្ទងព្រលឹងអញ្ចឹង មនុស្សដែលស្ដាប់ ប៉ុល ពត និយាយដូចត្រូវមន្ដអាគមសន្ដំ មានសន្ទុះចិត្តចង់ធ្វើតាមការអូសទាញនោះយ៉ាងផុសផុលចេញពីចិត្តខ្លួនឯងតែម្ដង។
តែតាមធាតុពិត ប៉ុល ពត និង គំនិតថ្មីរបស់គាត់ (មនោគមវិជ្ជា) ដែលថាប្រែក្លាយប្រទេសខ្មែរទាំងមូលអោយក្លាយជាប្រទេសថ្មីមួយគឺជាវិនាសកម្មមួយយ៉ាងធំធេង។
លោក ខឹម វាសនា ក៏កំពុងតែនិយាយថា “កែប្រែផ្នត់គំនិតប្រជាជន” អញ្ចឹងចាំមើលតើទីបំផុតទៅជាយ៉ាងម៉េចទៀត?
ជឿខឹម វាសនា គឺចប់ ចេះម្នាក់ឯងគត់
ខ្ញុំទ្រៀមខ្លួនបោះឆ្នោតអោយបក្សសមរង្ស៊ី ព្រោះជាបក្សដែលមានអ្នកសេ្នហាជាតិច្រើនជាងគេ និងធំ ដែលមិនអាចមានបក្សស្នេហាជាតិផ្សេងៗដែលតាំងខ្លួនថាស្នេហាជាតិជាងបក្សសមរង្ស៊ីនោះ តាមទាន់ទេក្នុងពេលនេះ ឬ 100 ឆ្នាំទៀត។ ដូចនេះខ្ញុំមិនចង់បង្ហិនពេលជាមួយគោលការលើក្រដាសដែលបក្សផ្សេងៗសរសេរយ៉ាងផ្ចិតផ្ចង់ ដែលអានហើយធ្វើផ្នែករលីងលុង។ ការបោះឆ្នោតនៅពេលនេះនិងពេលខាងមុនគឺជាការបោះឆ្នោតប្រឆាំងយួន 100% មិនមែនស្វែងរកអ្នកស្នេហាជាតិពិត 100% នោះទេ។ គណបក្សយួនរាល់ងៃ មិនត្រឹមតែបម្រើផលប្រយោជន៍យួនប៉ុន្នោះទេ ថែមតាំងតំចាត់ខ្មែរអោយផុតពូជទៀត ។ ខ្ញុំបោះឆ្នោតអោយបក្សសមរង្សីគឺជាការបោះឆ្នោតប្រឆាំងអំណាចយួនមកលើកម្ពុជា ហើយក៏មិនហ៊ានសង្ឃឹមថាអាចឈ្នះឬយ៉ាងណាទេ! ព្រោះយួនរាល់ងៃច្រើនណាស់ បូកជាមួយខ្មែរកំផ្លាញខ្លួនឯង បូកខ្មែរដែលអស់សង្ឃឹមមិនទៅបោះឆ្នោតមួយចំនួនធំគដូចអាច់ភេ។
សង្ខេប៖
- ខ្ញុំបោះអោយបក្សសមរង្ស៊ី មកពីមានអ្នកស្នេហាជាតិច្រើនិងមានអ្នកបោះឆ្នោតអោយច្រើន (ហើយសូមកុំគិតថា ប្រជាជនខ្មែរជាច្រើនដែលបោះឆ្នោតអោយបក្សសមរង្ស៊ី គឺជាមនុស្សចាញ់បោកលោកសមរង្ស៊ី)
- ខ្ញុំបោះឆ្នោតក្នុងពេលនេះមិនមែនរើសយកអ្នកស្នេហាជាតិ 100% ទេ គឺខ្ញុំកំពុងបង្កើនល្បឿនដូរមេដឹកនាំខ្មែរ ដោយឈរខាងបក្សប្រឆាំងដែលមានសម្លេងច្រើនជាងគេ ហើយក៏សង្ឃឹមថា នឹងអាចដណ្ដើមកៅអីបានថែមទៀត។
- អោយតែបក្សសមរង្ស៊ីបន្តកើនកៅអី មិនយូទេ នឹងមានការផ្លាស់ប្តូរជាមិនខាន ចង់មិនចង់ត្រូវតែប្រគល់កៅអីអោយមកបក្សសមរង្សីដែលទទួលសម្លេងឆ្នោតពីប្រជាជន។
- ហើយអំពើរបស់មេដឹកនាំផ្ដាច់ការបច្ចុប្បន្ន អ្នកណាក៏គេដឹងដែរថាវាយ៉ាងម៉េចខ្លះ តែមានមនុស្ស២ក្រុមនៅកម្ពុជា៖
- អ្នកសុខចិត្ត ជាអ្នករកស៊ីខិលខូច ខុសច្បាប់ អ្នកបានស៊ីដោយសាររបបសព្វថ្ងៃ មន្ត្រី បងប្អូនមន្ត្រី ដូចនេះគេសុខចិត្តបោះអោយមេដឹកនាំសព្វថ្ងៃ ដោយសារគេកំពុងតែមានបានដោយសាររបបនេះ។
- អ្នកមិនសុខចិត្ត ខ្ញុំនិងអ្នកដទៃដែលជាជនរងគ្រោះនៃរបបនេះ ដោយសារទំនិញឡើងថ្លៃ តម្លៃពលកម្មថោក រស់មិនបាន អសន្តិសុខសង្គម ពុករលួយ បំផ្លាញធនធានជាតិ ទុកជាសម្បត្តិខ្លួន ឆក់ប្លន់ទ្រព្យសម្បត្តិអ្នកក្រ ដី ស្រែ ចំការ ដូចនេះខ្ញុំមិនសុខចិត្តជាមួយរបបនេះទេ ត្រូវតែដូរ។
Many party supporter, they can’t identify what is real gold and fake gold or real democracy and fake democracy, some people said all the party are the same, this kind of people they focus on SRP, HRP, and they want all this party combine together because these party are democracy party they believed because all the party said like that, but they don’t know why they can’t, and most of party supporter they thinking the real democracy the party do for them, they don’t joint in the politic activity, they go to vote only after vote they don’t care, now
LDP is the party that joint by the people with understanding, they joint with money, knowledge, and energy. this is the new form of democracy party, if you want to understand more go to http://www.camldp.org or if you don’t think so don’t joint with us. and do something as your understanding finish.
តើអ្នកគិតថាការតវ៉ា ឈ្នះអំនាចរបស់បងធំដែរហេហ!! បើឈ្នះមែន មិនមែនអ្នកនយោបាយបក្សប្រឆាំង និង លោកម៉នសូណង់ដូរ លើកមុនត្រូវគេចាប់ដាក់ទ្រុងទេ…..ហើយឥលូវគាត់ត្រូវគេចោទថាជាអ្នកទោសនយោបាយទៀត!! បើចូលស្រុកខ្មែរ ដូចរត់ចូលទ្រុងអញ្ចឹង
ខ្ញុំបាទជាម្ចាស់មតិឈ្មោះ KhmerDLStation និង Samnang Nouv សូមសំណូមពរលោកម្ចាស់គេហទំព័រនេះ សូមលុបរាល់មតិដែលមានឈ្មោះដូចខាងលើនេះចោលអោយអស់ទៅ ព្រោះវាគ្មានបានការអីទេបានតែនាំអោយអ្នកអានគេមិនចូលចិត្តប្លករបស់លោក។ សូមអរគុណ!
អត់ទេ ខ្ញុំមិនគិតថាអ្នកអានស្អប់ រឺ ស្រលាញ់នោះទេ សំខាន់រឿងពួកយើងនិយាយជាការពិត រឺ មិនពិត។ អញ្ចឹងមិនត្រូវលុបអីទេ។