សុខភាព៖ វិធីមួយចំនួនអាចអោយអ្នកមានគំនិតវិជ្ជមាន 11/10/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, សុខភាព, សុភមង្គល.Tags: គំនិតវិជ្ជមាន, ចំណេះដឹងទូទៅ, សុខភាព, Health, Self-help
trackback
- សៀវភៅលើកទឹកចិត្ត
ទាញសៀវភៅសរសេរបញ្ហាផ្សេងៗ ដែលអ្នកគិតថាបានផ្ដល់អោយអ្នក នូវរឿងល្អៗ ជាច្រើនសំរាប់ជីវិតរបស់អ្នក អ្នកក៏អាចគិតថាអ្នកមានសំណាងដែលមានម្ហូបអាហារ ទឹកផឹក និង ដំបូលគ្រប់លើអ្នក ដែលមានមនុស្សជាច្រើនមិនមានរបស់ទាំងនេះ។ ទោះបីជាអ្នកមិនបានសរសេរវារៀងរាល់ថ្ងៃទេ អ្នកគួរព្យាយាមបើកសៀវភៅ ដែលអ្នកសរសេរនោះអោយបានយ៉ាងហោចណាស់ម្ដងក្នុងមួយសប្ដាហ៍។
- រឿងគ្រប់យ៉ាងនឹងល្អប្រសើរ
អ្នកគួរគិតថារឿងអាក្រក់ នឹងទៅបាត់តាមពេលវេលា រឿងរ៉ាវនឹងល្អប្រសើរជាងនេះជាមិនខាន អ្នកគួរគិតថាធម្មជាតិនៃមនុស្ស គឺយ៉ាងដូច្នេះមានពេលខ្លះមានបញ្ហាបន្តិចបន្តួចជារឿងធម្មតាមួយ ដែលគ្រប់គ្នាតែងតែជួបប្រទះ។
- បញ្ជីជ័យជំនះ
ពេលដែលកំលាំងចិត្តរបស់អ្នកធ្លាក់ចុះ អ្នកមានអារម្មណ៍ថប់តឹងណែនក្នុងដើមទ្រូង អ្នកគួរតែព្យាយាមទាញខ្លួនអ្នកងើបឡើងវិញ អោយមើលឃើញពិភពលោកនេះក្នុងផ្លូវភ្លឺស្វាង ដោយអ្នកអាចសរសេរជាបញ្ជីនូវអ្វី ដែលអ្នកបានធ្វើបានយ៉ាងល្អប្រសើរក្នុងពេលកន្លង ទៅ។ អ្នកមិនត្រូវភ្លេចថាអ្នកជាមនុស្សអស្ចារ្យម្នាក់ ដែលបានធ្វើរឿងយ៉ាងល្អត្រចះត្រចង់ក្នុងចំណោមមនុស្សទូទៅ។
- តើវានឹងមានរឿងអ្វីអាក្រក់ជាងនេះទៀត?
គេនិយាយថាការខ្លាចការឈឺចាប់ វាពិបាកជាងការឈឺចាប់ពិតប្រាកដនោះទៅទៀត។ ចិត្តរបស់មនុស្សងាយក្នុងការព្រួយបារម្ភ នឹងបញ្ហាតូចតាច តាមការពិតទៅរឿងទាំងនោះដែលអ្នកព្រួយបារម្ភ មិនមានរឿងអាក្រក់ទាល់តែសោះ ដូច្នេះសូមប្រយ័ត្នអ្នកអាចនាំគិតរឿងល្អទៅជាអាក្រក់ស្មុគស្មាញ។ មានពេលខ្លះអ្នកមិនគួរគិតពីលទ្ធផលច្រើនពេកទេ អ្នកអាចរីករាយនឹងអ្វីដែលអ្នកកំពុងធ្វើ ហើយអ្នកបញ្ចប់ការងារនោះទៅ។ ចូរកុំគិតថាវាមិនល្អក្នុងការសប្បាយរីករាយក្នុងចិត្ត ទោះមិនទាន់មានរឿងរីករាយបានមកដល់។
- ជួយអ្នកដទៃ
ការជួយដល់អ្នកដទៃ ដែលមានបញ្ហាក៏អាចអោយអ្នកមានអារម្មណ៍ល្អ មានអារម្មណ៍អស្ចារ្យអំពីខ្លួនរបស់អ្នកដែរ បរិច្ចាគលុយដល់មនុស្សធម៌ ដែលលុយរបស់អ្នកតិចតួចតែមានន័យធំសំរាប់អ្នកក្រខ្សត់ខ្សោយ អោយលុយទៅអ្នកសុំទាន ទិញម្ហូបអោយមនុស្សចាស់ដែលក្រលំបាក គ្មានទីលំនៅ។ អ្នកអាចទូរស័ព្ទនិយាយជាមួយឪពុកម្ដាយ បងប្អូន និង មិត្តភ័ក្ដិស្និតស្នាលរបស់អ្នកជាដើម និយាយអំពីរឿងសប្បាយចិត្តផ្សេងៗ ការដែលគ្រាន់តែលឺសំលេងពួកគេក៏អាចអោយអ្នកមានអារម្មណ៍ភ្លឺស្វាងផ្លូវចិត្តបានដែរ។
Related articles
- Four Steps to Success: Gratitude, Education, Motivation, and Faith (joanyedwards.wordpress.com)
- 25 Advanced Life Tips (macseattle.wordpress.com)
- The Importance of Positivity (inspiredeverymoment.wordpress.com)


វិធីមួយចំនួនអាចអោយអ្នកមានគំនិតវិជ្ជមាន ?
ចុះវិធីមួយចំនួនអាចអោយមានគំនិតអវិជ្ជមានវិញនោះ តើមានទេ ?
ព្រោះឥឡូវគិតអ្វីក៏ចេញ 0 ទាំងអស់ គិតមិនលេចសោះញ៉ុម
គិតឃើញសូន្យវានៅចន្លោះ អវិជ្ជមាន និង វិជ្ជមាន អញ្ចឹងមើលទៅមិនទាន់អីទេ។
ល្អ!