លោក ហ្ក្រាដាហ៊្វី និង ហ៊ុន សែន ខុសគ្នា? 25/10/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: ជនផ្ដាច់ការ, ប្រទេសកម្ពុជា, រដ្ឋាភិបាលភ្នំពេញ, វិទ្យុអាស៊ីសេរី, ហ៊ុន សែន, ហ្ក្រាដាហ៊្វី, Cambodia
trackback
លោក ផៃ ស៊ីផាន និយាយថាការដឹកនាំប្រទេសលីប៊ី និង ប្រទេសកម្ពុជាខុសគ្នាដូចមេឃ និង ដី តើវាខុសគ្នាដូចមេឃ និង ដីត្រង់កន្លែងណា? ការដឹកនាំផ្ដាច់ការ ក្រាញ់នឹងអំណាច បក្សពួកនិយម កាប់សំលាប់ដូចគ្នានឹងការដឹកនាំរបស់លោក ហ៊ុន សែន សុទ្ធសាត។ លោក ផៃ ស៊ីផាន ថាលោក ហ្ក្រាដាហ៊្វី បានអំណាចដោយធ្វើរដ្ឋប្រហារ ហើយចុះលោក ហ៊ុន សែន ធ្វើរដ្ឋប្រហារទំលាក់ព្រះអង្គម្ចាស់ រណឫទ្ធិ នោះ? បាញ់សំលាប់បរិវារ ទាហាន របស់ ហ៊្វុនស៊ីនប៉ិច ស្លាប់ស្ទើរតែគ្មានសល់នោះ?

លោក ផៃ ស៊ីផាន ថាបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតលោក ហ៊ុន សែន នឹងទៅចុះហត្ថលេខាប្រគល់អំណាចអោយអ្នកថ្មី ចុះកាលពីចាញ់ឆ្នោតកាលពីឆ្នាំ ១៩៩៣ ម្ដេចនៅស្រែកឡាំប៉ា “អត់ព្រម អត់ព្រម”? ម្ដេចក៏មិនទៅចុះហត្ថលេខាប្រគល់អំណាចអោយអ្នកថ្មីផងទៅ?
- ប្រទេស ថៃ ផ្តល់ ជំនួយ ទឹកប្រាក់ ដប់ ម៉ឺន ដុល្លារ ដល់ កម្ពុជា (varychin.com)
- អូបាម៉ា ប្រកាសដក ទ័ព ទាំង អស់ ពី អ៊ីរ៉ាក់ នៅ ចុង ឆ្នាំ នេះ (varychin.com)
- ” វាយោ អគ្គិសនី” ថាមពល ថ្មី សំរាប់ ប្រទេស ជប៉ុន (varychin.com)

yab but say right I like what you say
ពេលគាត់នៅរស់មើលទៅ មាំមួនណាស់ ដល់គាត់ស្លាប់ដូចសត្វអាក្រក់ មើលណាស់។ ពត៎មាននិងរូបភាពនេះល្ឡណាស់។ អរគុណសំរាប់ការចែក ចាយ។
អ្វីៗទាំងអស់សុទ្ធតែមានទីបញ្ចប់ តែយើងខ្លួនឯងជាអ្នកកំណត់ថាត្រូវចប់តាមរបៀបណា។
គេបានថ្ងៃ ៧មករា! ហ្គាដាហ្វី អត់មានថ្ងៃ ៧មករាទេ ហេហេ
ចុះតើនរណាជាអ្នកនាំឲ្យមានថ្ងៃ១៧មេសា?
យើងមិនមែនមិនអោយតំលៃថ្ងៃ ៧ មករា ទាល់តែសោះនោះទេ តែជាសំណួរថាតើក្រោយថ្ងៃ ៧ មករា ហ្នឹងមករបបដឹកនាំដែលមានលោក ហ៊ុន សែន ជាមេនេះមើលទៅនៅខ្មែរនៅសល់ស្អីទៀត?
អញ្ចឹងបើយើងគ្មានសមត្ថភាព យើងស្ទើរចំណេះយើងដើរចេញទៅ អោយអ្នកមានសមត្ថភាពគេធ្វើទៅ អ្នកមកថ្មីគ្មានអ្នកណាមួយអាចធ្វើនាយករដ្ឋមន្ត្រីលើស ពីរ អណត្តនោះទេ ហើយពួកគេក៏មិនធ្វើនាយករដ្ឋមន្ត្រីដល់អាយុ ៩០ ឆ្នាំដូចលោក ហ៊ុន សែន ប្រាថ្នានោះដែរ។
លោកហ៊ុន-សែន មិនដូច ហ្កាដាហ្វីមែន ដូចមេឃនឹងដី ចឹងមែន ។ មិនដូចត្រង់លោកហ៊ុន-សែន ឡើងកាន់អំណាចដោយសារ យួនបន្តុប ហើយការគ្រប់គ្រងអំណាចរហូតមកសព្វថ្ងៃ ក៏ដោយសារយួនជួយជ្រោម ជ្រែង គឺរួមទាំងយួនជួយបោះឆ្នោអោយផង សារុបទៅប្រហែលជា៤-៥លាន នាក់ឯណោះ នេះបើតាមឮតាមពាក្យចរចាមអារាម ។ ហើយរឿងប្រើអំណាច ផ្តាច់ការខ្លាំជាង ហ្កាដាហ្វី និង សាដាំហ៊ុនសេន ទៅទៀត បើមានសង្គ្រាមផ្ទុះឡើង សម្តេចហ៊ុន-សែននឹងបាន យួនជួយវាយតតាំង មិនមែនអត់ដូចហ្កាដាហ្វីទេ ហើយយួនមិនអនុញ្ញាត ឱ្យគេដេញបាញ់សម្លាប់ហ៊ុន-សែនដូចសត្វធាតុដែរ ដូចហ្កាដាហ្វីដែរ ត្រង់ចំណុចនេះហើយ បានជាទីប្រឹក្សាសម្តេចហ្នឹងគាត់ហ៊ាននិយាយ ចឹងនោះ ! ឥឡូវនេះកំពុងតែយកចិត្តចិន និងអង្វរសុំទោសចិន អោយអត់ឱនទោស កំហុសកាលពី ៧ មករា ១៩៧៩ ដែលឈ្លានពាន កម្ពុជាដោយយួននោះ មិនដឹងថាចិនគាត់លើកលែងទោសដែរអត់ ពីព្រោះសង្គ្រាមមិនទាន់កើត មិនទាន់ដឹងទេ ចិនគាត់មិនសូវប្រថុយ ប្រថានដូចមុនទេ ចិនគាត់គិតតែ ពីសេដ្ឋកិច្ច គឺសេដ្ឋកិច្ចកំពុងឡើងគ្រើតៗ ហើយម្យ៉ាងទៀត ចិនក៏ឆ្អែតរួច ហើយដែរ ដែលយួនបោកមួយចាន កាលពេលមុន ហើយល្មើសគុណ ដោយឈ្លានពានកម្ពុជា ៧ មករា ១៩៧៩នោះ នេះគេហៅថា ក្រពើវង្វែងបឹង ឬនាគវង្វែងបឹង ក៏ថាបាន គឺមិនដែលដឹងគុណ នរណាទេ គឺបោកគេគ្រប់គ្នា បោកបារាំង បោកចិន បោកខ្មែរ បោកអាមេរិក បោកសូវៀត បោកគ្មានសល់ ក្រោយគេបោក កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ ហើយឥឡូវនៅតែ បន្តរបោកទៀត ហ្នឹងហើយដែល គេគ្រប់គ្នាដឹងថា នយោបាយបោកនោះ ធ្វើអោយខូចអោយស្អុយគេគ្រប់គ្នា ដែលខ្មែរស្ទើរគ្រប់រូបដឹងថា នយោបាយ ប្រែថា ការបោកប្រាសនោះអី !
បើនិយាយអោយត្រង់ទៅ យួនគឺរស់នឹងបោកគេហ្នឹងហើយ បើមិនចេះបោកទេ មិនបានទឹកដីធំនឹងវែងប៉ុណ្ណឹងទេ ឥឡូវនេះ កំពុងតែ ធ្វើកល់បោកខ្មែរ លាវ សៀមទៀត មិនដឹងថាខ្មែរសព្ថថ្ងៃនេះដឹងដែរអត់ ?ហើយពីភពលោកដឹងដែរអត់ទេ តែកាលពីកណ្តាលទសវត្ស ៨០ ឮសូរមានអាមេរិកាំងខ្លះបារម្ភខ្លាចយួន វាយយកអាមេរិកផង ! គួអោយអស្ចារ្យមែន នយោបាយបោកគេហ្នឹង !