Kim Kardashian និង ប្ដីដល់ផ្លូវបំបែក 02/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារាហូលីវូត, ព័ត៌មានភាពយន្តហូលីវូត, ព័ត៌មានអន្តរជាតិ.Tags: ដល់ផ្លូវបំបែក, តារាហូលីវូត, លែងលះ, Divorce, Kim Kardashian, Kris Humphries
trackback
គូស្វាមីភរិយាថ្មោងថ្មី Kim Kardashian និង Kris Humphries ហាក់មិនទាន់បាត់ធំក្លិនរាត្រីចន្ទទឹកឃ្មុំផង រៀបការទើបតែបានប្រហែលមួយខែ ស្រាប់តែអីឡូវលឺថាចូលដល់ផ្លូវបំបែកទៅហើយ “អាពាហ៍ពិពាហ៍ភ្លើងចំបើង” ពិតជាលឿនដូចផ្លេកបន្ទោរ អស្ចារ្យមែន! នាង Kim Kardashian ដែលមនុស្សគ្រប់គ្នាស្គាល់ថានាងជា “ម៉ែព្រះកន្ធីង” ម្នាក់នេះបានដាក់ពាក្យបណ្ដឹងសុំលែងលះប្ដីកាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១១ នេះ។ គិតទៅវាមិនសំខាន់ថាអាពាហ៍ពិពាហ៍របស់អ្នកធំប៉ុណ្ណា បើស្នេហាអ្នកទាំងពីរមិនរឹងមាំ ផ្លូវទៅរកសុភមង្គលមហាសែនគ្រោះថ្នាក់ដូចផ្លូវ កំពង់សោម – ភ្នំពេញ អញ្ចឹង ជាឧទាហរណ៍ឃើញស្រាប់គូស្វាមីភរិយាថ្មីមួយគូនេះ ចំណាយលុយដល់ទៅច្រើនលានដុល្លារ ដើម្បីរៀបការនឹងគ្នា តែទីបំផុតវាហាក់គ្រាន់តែជាភាពខ្ជះខ្ជាយមួយ។

Related articles
- Kim Kardashian and Kris Humphries divorce explained by Taiwanese animators – VIDEO (popwatch.ew.com)
- Kim Kardashian and Kris Humphries: Behind the Break Up (thehollywoodgossip.com)
- What The Stars Are Saying About Kim Kardashian And Kris Humphries’ Divorce (perezhilton.com)

មតិ»
No comments yet — be the first.