ក្មេងស្រីរស់ជាមួយសពម្ដាយចំនួនពីរថ្ងៃ 04/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានអន្តរជាតិ.Tags: កន្ទប, កូនស្រី, មរណៈ, ម្ដាយ, ស្លាប់, Mother, Mummy, New Zealand, Teddy bear, WELLINGTON
4 comments
នេះជាសារព័ត៌មានរាងកំសត់មួយពីទីក្រុង វែលីងតុន ប្រទេសណូវែលសឺឡង់ អំពីក្មេងស្រីតូច Shylah Silbery អាយុ ៣ ឆ្នាំម្នាក់ដែលរស់នៅជាមួយម្ដាយរបស់នាង (តែពីរនាក់ម្ដាយ និង កូនក្នុងផ្ទះនេះ) ស្រាប់តែម្ដាយរបស់នាងបានស្លាប់ដោយគ្មានអ្នកណាម្នាក់ដឹង ដូច្នេះនាងតូច Shylah Silbery ត្រូវអោបខ្លាឃ្មុំ ញ៉ាំឈីស ញ៉ាំម្ហូបសល់ និង ទឹកដោះគោ ដែលមានក្នុងទូរទឹកកកចំនួនពីរថ្ងៃដោយខ្លួននាងផ្ទាល់។
ម្ដាយរបស់ Shylah Silbery ដែលមានឈ្មោះថា Lauren Silbery បានស្លាប់ក្នុងអាយុ ២៨ ឆ្នាំដោយគ្មានអ្នកណាម្នាក់បានគិតស្មានដល់ទេ ព្រោះនាងនៅក្មេងនៅឡើយ។ កាលពីថ្ងៃទី ១៩ តុលា ឆ្នាំ ២០១១ ក្រុមគ្រួសាររបស់ Lauren Silbery បាននិយាយជាមួយនាង ក្រោយមកចំនួនពីរថ្ងៃ ពួកគេមានការព្រួយបារម្ភអំពីនាង ពួកគេក៏ទូរស័ព្ទមកមិត្តភ័ក្ដិម្នាក់ ដែលរស់នៅក្បែរនោះនៅទីក្រុង វែលីងតុន នេះ ហើយមិត្តម្នាក់នោះបានមកផ្ទះនោះឃើញក្មេងស្រីនោះនៅក្នុងផ្ទះ ប៉ុន្តែមិនបានឃើញម្ដាយរបស់នាងទេ ហើយនាងក៏បានប្រាប់ដល់ក្រុមគ្រួសារនោះប្ដឹងទៅប៉ូលិសតែម្ដងទៅ។
ប៉ូលិសបានលួងនាងតូច Shylah Silbery អោយអូសតុកាហ្វេមួយដាក់ក្បែរទ្វារ ដើម្បីអោយនាងឈរលើនោះហើយអាចឈោងដៃដោះគន្លឹះទ្វារបាន ក្មេងស្រី Shylah Silbery បាននិយាយថា “Mummy won’t wake up”។
ឪពុកមារបស់នាងតូចបាននិយាយថា “I can only imagine her in there for that long, trying to wake Mum up as well”។ក្មេងស្រី Shylah Silbery បានចូលកេងពេទ្យអស់ជាច្រើនថ្ងៃ ដើម្បីព្យាបាលការខ្វះជាតិទឹក និង កន្ទួលរមាស់ដោយសារស្លៀកកន្ទបយូរពេក។ ឪពុកមារបស់នាងបាននិយាយទៀតថា ពេលដែលពួកគេដាក់ក្ដារមឈូសក្នុងផ្នូរ នៅពិធីបុណ្យសពនោះ នាងតូច Shylah Silbery បានចង្អុលទៅក្ដារមឈូសនោះដោយនិយាយថា “Mummy’s in there”។ ការស្លាប់របស់ម្ដាយនាង Shylah Silbery គេសង្ស័យថាបណ្ដាលមកពីដាច់សរសៃខួរក្បាល និង គាំងបេះដូង៕៚
Related articles
- Girl, 3, lived on leftovers after mum dies (heraldsun.com.au)
- Girl survives on leftovers after mom dies (cbsnews.com)
- Girl, 3, Survives for 2 Days After Mom Dies (time.com)
ព័ត៌មានដកស្រង់៖ ប្រវត្តិសង្ខេប កាំង ហ្កេចអ៊ាវ ហៅ ឌុច 04/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ប្រវត្តិសាស្ត្រខ្មែរ, ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: កាំង ហ្កេចអ៊ាវ, ខៀវ សំផន, ខ្មែរក្រហម, ប៉ុល ពត, អៀង សារី, Cambodia
add a comment
- ដកស្រង់ចេញពី៖ វិទ្យុបារាំងខេមរភាសា
នៅក្នុងចំណោមអតីតមេដឹកនាំខ្មែរក្រហម ដែល ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញធ្វើការចោទប្រកាន់ និងឃុំខ្លួន ឌុច គឺជាមនុស្សទីមួយ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ពីបទឧក្រិដ្ឋក្នុងសម័យខ្មែរក្រហម។ ថ្វីដ្បិតតែ ឌុច មិនមែនជាមេដឹកនាំជាន់ខ្ពស់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក៏ប៉ុន្តែ ឌុច ជាមេគុកទួលស្លែងជាប់ពាក់ព័ន្ធនឹងការធ្វើ ទារុណកម្ម និងសម្លាប់មនុស្សជាង ១ម៉ឺន ២ពាន់នាក់។ តើ ឌុច ជានរណា?
ឌុច មានឈ្មោះដើមថា កាំង ហ្កេចអ៊ាវ កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ កាំង ហ្កេចអ៊ាវ ជាកូនកាត់ចិន មានបងប្អូនបង្កើត ៥នាក់ នៅក្នុងត្រកូលជាកសិករក្រីក្រ។
- ការសិក្សា និងអាជីពជាគ្រូបង្រៀន
ក្រោយពីប្រឡងជាប់បាក់អង នៅកំពង់ធំ កាំង ហ្កេចអ៊ាវ បានមករៀននៅវិទ្យាល័យដ៏ល្បីល្បាញមួយ ក្នុងក្រុងភ្នំពេញ គឺវិទ្យាល័យព្រះស៊ីសុវត្ថិ ហើយបានស្នាក់នៅវត្តឧណ្ណាឡោម។
នៅឆ្នាំ១៩៦៤ កាំង ហ្កេចអ៊ាវ បានប្រឡងជាប់បាក់ឌុប ដោយជាប់ជាសិស្សឆ្នើមទូទាំងប្រទេសផ្នែកគណិតវិទ្យា។ បន្ទាប់មក កាំង ហ្កេចអ៊ាវ បានទៅចូលរៀននៅវិទ្យាស្ថានគរុកោសល្យ នៅជិតវិមានឯករាជ្យ។ (more…)
ចំរៀងខ្មែរ៖ ខូចម្ដុំណា? 04/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងខ្មែរ.Tags: ខូចម្ដុំណា?, រស់ សេរីសុទ្ធា, ស៊ិន ស៊ីសាមុត
add a comment
ក្រាហ៊្វិក៖ តើអ្នកគួរជ្រើសយកសត្វអ្វីមកចិញ្ចឹម? 04/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, ព័ត៌មានផ្សេងៗ.Tags: Animal, Auctions, ក្រាហ៊្វិក, សត្វចិញ្ចឹម, Classified advertising, Consumer Information, EBay, eBay Classified, Flow Chart, Home, Pet
add a comment
ចុចលើរូបភាពចូលទៅអាន
Related articles
- Animal Lovers Ask eBay to Stop Pet Sales (blogs.sfweekly.com)
- EBay CEO Donahoe Doesn’t Make Much of Craigslist Criminal Probe (blogs.wsj.com)
- A Techstars Company Just Went National And Scored A Partnership with eBay (businessinsider.com)
Microsoft ទិញយក Skype 04/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មានអន្តរជាតិ.Tags: បច្ចេកវិទ្យា, ស្កាយ៍, Bill Gate, Economic, Microsoft, Silver Lake Partners, Skype
add a comment
លោក Bill Gate និង ក្រុមហ៊ុន Microsoft របស់លោកសំរេចទិញយក Skype ហើយក្នុងតំលៃ ៨.៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ Skype គឺជាក្រុមហ៊ុនមួយដែលសកម្មក្នុងការធ្វើទំនាក់ទំនងតាមអ៊ីនធឺណិត ជាពិសេសគឺ VoIP ដែលគេប្រើសំរាប់ទូរស័ព្ទទំនាក់ទំនងទៅក្រុមគ្រួសាររបស់ខ្លួនទៅទូរស័ព្ទដៃ ទៅទូរស័ព្ទលើតុដែលតំលៃវាទាប។
Skype មានអតិថិជនប្រើប្រាស់ដល់ទៅចំនួន ៦៦៣ លាននាក់ឯណោះ ពិតជាចំនួនច្រើនមហិមាមួយ។ ស្ថាបនិករបស់ Skype គឺជាជនជាតិស៊ុយអែត Niklas Zennstrom និង Dane Janus Friis ដែលពួកគេបង្កើតវាឡើងនៅឆ្នាំ ២០០៣ ហើយក៏ចាប់ផ្ដើមល្បីល្បាញទូទាំងសកលលោកដោយសារតែគុណភាពខ្ពស់ សំលេងលឺច្បាស់នោះ។
នៅខែ កញ្ញា ឆ្នាំ ២០០៥ ក្រុមហ៊ុន Ebay របស់អាមេរិកបានទិញយក Skype ក្នុងតំលៃប្រហែល ៣ ពាន់លានដុល្លារ តែតំលៃនេះអាចប្រែប្រួលតាមការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់វាក្នុងឆ្នាំបន្តបន្ទាប់មកទៀត ដែលតំលៃឡើងដល់ទៅប្រហែល ៤.៥ ពាន់លានដុល្លារឯណោះ។
នៅថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០០៩ ក្រុមហ៊ុន Ebay បានអោយដឹងថាពួកគេបានលក់ភាគហ៊ុនរបស់ Skype ចេញចំនួន ៦៥% ក្នុងតំលៃ ១.៩ ពាន់លានទៅអោយ Silver Lake Partners, Ventures, Marc Andre Essence ក្នុងមូលនិធិវិនិយោគ និង Andreessen Horowitz និង មូលនិធិរបស់កាណាដាមួយ។
នៅខែ មករា ឆ្នាំ ២០១១ ក្រុមហ៊ុន Skype បានទិញយក Qik ដែលសំរាប់ការជជែកគ្នាតាមវីដេអូតាមទូរស័ព្ទដៃ។ ហើយថ្ងៃនេះក្រុមហ៊ុន Microsoft ទិញយកក្រុមហ៊ុន Skype ក្នុងតំលៃ ៨ ពាន់លានដុល្លារ។
សំរាប់អ្នកដែលរស់នៅប្រទេសផ្សេងៗ តើអ្នកទាំងអស់គ្នា ប្រើប្រព័ន្ធអ្វីដែរសំរាប់ទូរស័ព្ទទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្តភ័ក្តិនៅប្រទេសកម្ពុជា? ចំណែកខ្ញុំប្រើ http://www.webcalldirect.com អ្នកអាចមើលពីអត្រាតំលៃ ប្រសិនជាអ្នកគិតថាវាថោកសមរម្យ អ្នកអាចទាញវាយកដាក់ក្នុងកុំព្យូទ័ររបស់អ្នកបាន តែបើសិនជាអ្នកដឹងប្រព័ន្ធណាមួយថោកជាងនេះប្រាប់ខ្ញុំផង
Related articles
- Skype founders Niklas Zennstrom and Janus Friis to launch Netflix rival Vdio? (100gf.wordpress.com)
- Skype gives free WiFi to the whole UK next week (thenextweb.com)
- Microsoft completes it’s US$8.5bn Skype buy deal (theinformativereport.com)

