គួររួមភេទនៅពេលណា? 08/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ, សុខភាពផ្លូវភេទ.Tags: ក្មេងជំទង់, បុណ្យនៃក្ដីស្រលាញ់, បុណ្យសង្សារ, រួមភេទ, រៀបការ, Holidays
trackback
ដោយសារអត្ថបទថ្មីៗនិយាយអំពី “សីលធម៌ក្នុងសង្គម” អញ្ចឹងថ្ងៃនេះសូមថែមមួយទៀតបង្ហើយទៅចុះ។ វាជាប្រធានបទដែលមនុស្សជាច្រើនកំពុងតែជជែក ពិភាក្សា រិះគន់ ទាក់ទងនឹង “សីលធម៌ស្រីប្រុស” មនុស្សជាច្រើននិយាយថាបុណ្យសង្សារគេគិតដល់សណ្ឋាគារ និង ផ្ទះសំណាក់ដែលក្មេងជំទង់ លើជំទង់ ចាស់ជំទង់តម្រង់គ្នាចូលដើម្បីសម្ភោធពិធីបុណ្យនោះ ដែលភាសាអង់គ្លេសថា “Valentine’s Day“។
សង្គមស្រុកយើងបើទាក់ទងនឹងសីលធម៌នេះ មនុស្សទូទៅរិះគន់ច្រើនតែលើមនុស្សស្រី តែមនុស្សប្រុសគេមិនសូវអើពើទេ ព្រោះគេថា “ប្រុសជាមាសទឹកដប់ ទោះធ្លាក់ភក់ប្រឡាក់ក៏លាងជ្រះវិញដែរ” ដែលវាខុសគ្នាពីសង្គម ដែលមានអរិយធម៌ជឿនលឿនភាគច្រើនគេអោយតំលៃប្រុសស្រី ស្មើគ្នា ឬ ស្ទើរតែស្មើគ្នា។
ហ៊ឺ! ខ្ញុំមិនដឹងនិយាយថាយ៉ាងម៉េចទេរឿងនេះ? មនុស្សខ្លះគេនិយាយថា ពួកវាធំៗហើយវានាំគ្នាទៅរួមដំណេកជាមួយគ្នាមានខុសច្បាប់ឯណា។ មនុស្សមួយចំនួនទៀតនិយាយថា ច្បាប់ក៏យើងត្រូវគិត សីលធម៌ក៏យើងត្រូវគូរ។ អ្នកខ្លះថាអោយពួកវារួមដំណេកជាមួយគ្នាទៅ ព្រោះដល់អាយុនេះវាត្រូវតែអញ្ចឹង ជាច្បាប់ធម្មជាតិរបស់វា ថ្ងៃមុខថ្ងៃក្រោយវាគង់តែទៅដល់ចំណុចហ្នុងដូចតែគ្នា រង់ចាំដល់ថ្ងៃរៀបការវាយូរពេក។ អ្នកខ្លះថាបើមិនអោយពួកវារួមដំណេកជាមួយគ្នាវា ក្រែងពួកវាទៅរកសេវាកម្មខាងក្រៅក្រែងវាឆ្លងរោគ កើតអេដស៍ងាប់ អញ្ចឹងរួមភេទមុន និង ក្រោយរៀបការវាមិនសំខាន់ទេ សំខាន់កុំអោយតែកើតអេដស៍។
ចុះចំណែកអ្នកទាំងអស់គ្នាមានគំនិតយ៉ាងណាដែរអំពីរឿងនេះ?
Related articles
- សុខភាព៖ ឈាម សិប្បនិមិត្ត ត្រូវ បាន គេ ផលិត បាន ហើយ (varychin.com)
- មនុស្ស លើ លោក នឹង ដល់ ប្រាំពីរ ពាន់ លាន នាក់ ចុង ខែ នេះ (varychin.com)
- បុរស: មនុស្សមិនដែលយល់ចិត្តស្រី! (archphkai.wordpress.com)

ពិបាកថាដែរណឹង យកមួយណាទេ
គិតថា “តាម៉ាប់” ខូចខ្លួនមុនរៀបការហ្មង។
ហែកកេរ្តិ៍ខ្ញុំទៀតបង
ព្រោះថាពិបាកស្ទាក់ស្ទើរមិនដឹងរើសយកមួយណា អញ្ចឹងគេស្មានត្រូវហើយ
មានកាលមួយគេបានសួរលោកពីតាហ្គ័រថា៖តើគេគួររួមភេទនៅពេលណា?
_ពេលដែលគេចង់់ខ្សោយកំលាំង! លោកឆ្លើយតប។
ពិបាកថាដែររឿងហ្និង ព្រោះថាប្រជាជនខ្មែរជាអ្នកកាន់ប្រពៃណីយ៍
ព្រោះថាកាចាប់ផ្គុំពីឪពុកម្ដាយ ជួនកាលក៏បានផលល្អ គូរស្រកររស់
នៅសុក្ខសាន្ដ បានកូនពូនជាចៅ ប៉ុន្ដែជួនកាលជីវិតប្ដីប្រពន្ធ ដែលចាប់
ផ្គុំដោយឪពុកម្ដាយទាំងសងខាង ប៉ះចំកូនកំឡោះមិនស្រឡាញ់កូនក្រមុំ
ឬកូនក្រមុំមិនស្រឡាញ់កូនកំឡោះ ពិតជាមានកាខកចិត្ដធំហើយ
ខ្មែរយើងតែងតែនិយាយថា ធ្វើស្រែខុសមួយឆ្នាំត្រូវមួយឆ្នាំតែបើជីវិតប្ដីប្រពន្ធវិញខុសម្ដងគឺមួយជីវិតណា។ ប៉ុន្ដែក្មេងសម័យនេះគេចង់ជ្រើសរើសគូរជីវិតដោយខ្លួនឯង ព្រោះគេយល់ថា មានតែប្ដីប្រពន្ធរបស់គេទេដែលគ្របគ្រងគ្រួសាររបស់គេ ដូច្នេះ
គេត្រូវតែជ្រើសគូរស្រករដោយខ្លួនឯង៕ (ប៉ុន្តែអាចខុសដែ) ??????
រឿងរកសុភមង្គលមកដាក់ខ្លួននេះ មិនដឹងថាគួរធ្វើផ្លូវណាជោគជ័យ ផ្លូវណាបរាជ័យទេ អ្នកខ្លះបានគ្នាជាប្ដីប្រពន្ធដោយសារតែ ប៉ុល ពត ចាប់ផ្គុំម្ដងរាប់រយគូ តែពួករស់នៅជាមួយគ្នាយ៉ាងសប្បាយរីករាយទល់សព្វថ្ងៃ។
សម័យអីឡូវនេះក្មេងៗខ្លះស្រលាញ់គ្គ្នាស្ទើរស្លាប់ស្ទើររស់ តែចាស់ៗមិនព្រម អញ្ចឹងពួកគេជម្រត់គ្នាទៅបាត់ “គ្មានអ្នកណាអាចបំបែកស្នេហាយើងទាំងពីរបានទេ” ដល់ពេលចាស់ៗហៅត្រលប់មកវិញរៀបការអោយស្រួលបួល ស្រាប់តែរស់នៅជាមួយគ្នាបាន ប្រាំខែ វ៉ៃគ្នាបែកក្បាល ហើមមុខហើមមាត់ ហើយលែងគ្នាធ្វើព្រងើយអ្នកណាឃាត់ក៏មិនជាប់។
អ្នកមួយចំនួនឪពុកម្ដាយណែនាំថាកុំយកគ្នាមិនល្អទេ តែប្រឹងចង់ងាប់ចង់រស់អោយបានរៀបការនឹងគ្នា ដល់រៀបការនឹងគ្នាហើយបង្កើតបានកូនមិនទាន់ឈប់បៅផង តាំងចង់លែងលះគ្នា ដល់ម៉ែឪណែនាំទៀតថាកុំបែកគ្នាតាំងថា “អត់ទេ អត់ទេពួកខ្ញុំចរិតខុសគ្នាដូចមេឃ និង ដី”។
គិតទៅវាស្មុគស្មាញដែរអារឿងហ្នឹង តែសម័យអីឡុវគេត្រូវអោយសិទ្ធិ សេរីភាព លើម្ចាស់សាម៉ីខ្លួនជាអ្នកជ្រើសរើស “ខុសក៏ខ្លួនឯង ត្រូវក៏ខ្លួនឯង”។
ខុសក៏ខ្លួនឯង ត្រូវក៏ខ្លួនឯង ម៉្យាងដែរ ! ព្រោះកាលមុនឪពុកម្ដាយ
ទុកដាក់អោយ ពេលមានសុភមង្គលល្អបានទៅកូន ពេលណាមានទុក្ខ
គេបន្ទោសឪពុកម្ដាយ រឿងហ្និងដូចជាមិនត្រិមត្រូវទេ៕
គួរធ្វើអ្វីដែលចិត្តចង់ ត្រូវទេ បង បង
ជ្រើសយកចំលើយមួយដែលប្អូនយល់ឃើញថាគួរធ្វើទៅ!
ក្មេងជំទង់រួមភេទសាហាវណាស់ មួយថ្ងៃ ៥ដងក៏មានដែរ ឲ្យតែវាចង់ …..អាប្រុសមិនសូវអីហ្មានទេព្រោះវាហត់ ណាស់តែស្រីៗនោះទេ ឲ្យតែបានឡើង ហៀរទឹកមាត់…. មិនងាយបោះបង់គ្នាទេ ក្មេងៗអស់ហ្នឹង..
និយាយដូចជាពឹងផ្អែកលើទិដ្ឋភាពជាក់ស្តែងយ៉ាងម៉េចទេ!
ចុះ លីហ្សា អត់ដឹងទេថា Monyrinataro ជាមនុស្សមាត់ដាចម្នាក់?
និយាយត្រង់ទេតើ មិនមែនមាត់ដាចទេ ទិដ្ឋភាពជាក់ស្ដែង តាមវីដេអូហ្នឹងណា៎ ha ha
សមគួរតាមពេលវេលា និងតាមការគិតថាគួររបស់អ្នកប្រព្រឹត្តិចុះ
ពេលណាក៏បានដែរ មិនថាព្រឹក ថ្ងៃ ល្ងាច យប់ OK 100%
has has has
ខុំ្ញថាចាំជិតងាប់ទៅវិញចាប់ចេះទៅ បងស្រុកខ្មែរ
ខានបានសប្បាយហើយអញ្ចឹងប្អូនអើយ
សូស្តី មិត្តទាំងអស់ សំរាបើខ្ញុំ វាអាស្រ័យេលើការអោយតំលែ និងការយល់ឃើញរបស់យើងទេ។ ប្រសិនបើ់រូមភេទមុនតើវាមានប្រេយោជន៏អ្វី??ហើយបើក្រោយរឿបការមានប្រយោជន៏អី??
អរគុណ!!!!
ហុកឡេក
ខ្ញុំគិតថា ប្រុសខ្មែរយើង បើចង់ខូចខិលអី យកល្អខូចពីកំឡោះអោយហើយទៅ… តែធ្វើយ៉ាងម៉េចចេះការពារមិនអោយកើតរោគសង្គម នាំអោយខូចអនាគតទៅបានហើយ។ នេះខ្ញុំនិយាយក្នុងន័យ ទប់ចិត្ត និងគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបានតែប៉ុណ្ណោះ… តែយកល្អ កុំអី… ចាំក្រោយរៀបការជាមួយភរិយាយើងទៅ ល្អជាង..!!..
តែចំពោះស្រ្តីខ្មែរវិញ កុំ! ដាច់ខាតមុនពេលរៀបការ… បើទោះជាប៉ះទៅលើអ្នកដែលខ្លួនស្រឡាញ់ពេញចិត្តក៍ដោយ… ជាពិសេស បើជាសង្សា ឬជាគូរដណ្តឹង គឺរឹតតែប្រយ័ត្នមិនលះបង់ខ្លួនប្រាណថែមទៀត។ ព្រោះបើបណ្តោយខ្លួនទៅ ដល់ក្រោយពេលរៀបការ នោះនឹងលែងមានន័យទៀតហើយ…
តែថាមិនត្រូវដែរ ព្រោះសម័យឥឡូវ សង្គមបានអោយតំលៃទៅលើយ៉ែនឌ័រ។ ហេតុនេះ បើប្រុសៗ ចេះផ្តេសផ្តាស់កាលនៅកំឡោះ ខាងស្រីៗ ក៍អាចផ្តេសផ្តាសកាលនៅលីវបានដែរ… ហើយបើប្តីចេះមានស្រីញី នោះប្រពន្ធក៍ចេះមានប្រុសឈ្មោលដែរ…។ តែខ្ញុំជឿថា ប្រពៃណីខ្មែរ ជានិច្ចកាលតែងតែមានការតឹងរឹង កៀបកូនស្រី ខ្លាំងជាងកូនប្រុស… បើទោះជាកូនប្រុសនោះ ចោរម្សៀតកណ្តៀតស្មុកក៍ដោយ…
កូនស្រី៖ អយុត្តិធម៌ណាស់ អយុត្តិធម៌ណាស់ ខ្ញុំក៏ចង់មានសង្សារច្រើនដូចប្រុសៗដែរ។
ខ្ញុំសុខុន ចង់មានការងារធ្វើខាង ពេទ្យសត្វ ប្រាក់ខែ ៥០០$
ខ្ញុំមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការធ្វើការងារនេះ។
ខ្ញុំសាំង សុខុន my email: sokhun.saing@gmail.com
number phone 0978 576717 and 081 55 74 53
ចង់បានការងារធ្វើដូចខាងលើ និង រាប់អាន់មិន ១០០ ឆ្នាំផងដែរ ៕
roum phet pel del kmean monus nov!