ហាមចុចរូបអាសអាភាសក្នុង ហ្វេសប៊ុក 16/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មានអន្តរជាតិ.Tags: រូបអាសអាភាស, ស្រីស្រាត, Facebook, Operating Systems, Porn, Security, Security Software
trackback
ក្នុងពេលប៉ុន្មានថ្ងៃនេះ អ្នកប្រហែលជាបានឃើញ វីដេអូ រូបភាព តំណភ្ជាប់ មួយចំនួនដែលមានលក្ខណៈអាសអាភាសច្រើនក្នុង ហ្វេសប៊ុក ជាធម្មតាគ្រប់យ៉ាងដែលទាក់ទងនឹងអាសអាភាសមិនត្រូវអនុញ្ញាតអោយមានក្នុង ហ្វេសប៊ុក នេះទេ សូម្បីតែតួស្រីដែលមានឈ្មោះល្បីៗថតកុនកូនជ្រូកក៏ ហ្វេសប៊ុក មិនអនុញ្ញាតអោយពួកគេបង្កើតគណនីក្នុងនេះផង។ អញ្ចឹងហេតុអ្វីបានជាមានករណីអាសអាភាសកើតឡើងក្នុងនេះបាន? មូលហេតុគឺ ហ្វេសប៊ុក ត្រូវបានគេវាយប្រហារ ហើយបញ្ជូនទិន្នន័យទាំងនោះបន្តគ្នាទៅកាន់មនុស្សទូទាំងសកលលោក ដោយមានការបិទឈ្មោះ (Tag) អ្នកក្នុងវីដេអូ តំណភ្ជាប់ រូបថត ទាំងនោះ ហើយវានឹងបញ្ជូនបន្តគ្នាទៀតដោយខ្លួនវា ប្រសិនជាអ្នកចុចលើរបស់ទាងនោះដែលគេផ្ញើមកកាន់អ្នក។
រូបថតអាសមួយសន្លឹកក្នុងចំណោមរូបដ៏ច្រើនចរាចរក្នុងហ្វេសប៊ុក ចុចទីនេះ
ជាដំណោះស្រាយប្រសិនជាអ្នកបានឃើញ របស់អាសអាភាសទាំងឡាយនោះ គួរតែកុំចុចលើវាអោយសោះ តែបើបានជាចុចលើរបស់ទាំងនោះហើយ ហើយវាបញ្ជូនបន្តទៅមិត្តភ័ក្ដិរបស់អ្នក ដោយអ្នកមិនទាំងដឹងខ្លួនអ្នកគួរតែ (១)-ប្ដូរលេខសំងាត់ហ្វេសប៊ុករបស់អ្នក (២)-ដកចោល Applications មួយចំនួនដែលអ្នកទើបតែចុចដាក់ភ្ជាប់ជាមួយហ្វេសប៊ុករបស់អ្នក (៣)-ប្រើ Security Software ដើម្បី Scan វីរុសចេញទៅ ប្រសិនជាអ្នកគ្មានទេ អ្នកអាចប្រើ Security Software ដែលមានក្នុងអ៊ីនធឺណិតដែលមិនគិតថ្លៃក៏បានដែរដូចជា http://windows.microsoft.com រឺ http://www.malwarebytes.org រឺ http://www.avira.com រឺ http://www.avast.com ។
Related articles
- Porn spam attack hits Facebook (independent.co.uk)
- Facebook warns of recent wave of spam (seattletimes.nwsource.com)
- Facebook porn spam attack halted (cbc.ca)

ខ្ញុំអត់ដែលបានរូបអ៊ីចឹងសោះ បានតែរូបមេរោគគួរឲ្យខ្ពើម !
ចុចយករូបខាងលើហ្នឹងទុកមួយទៅខ្ញុំ Scan ហើយស្រេចអត់មានមេរោគទេ
thanks for your info.
You are welcome!
រូបអីក៏អាក្រក់អាក្រីម៉្លេះ? បិទស្ទើរមិនចង់ទាន់
ហាហាហា……ធ្វើអោយខ្ញុំសើចបែបនេះ គេប្រាប់ហើយថារូបអាសនៅតែចុចទៀតកូននេះ
ហេតុតែចង់ដឹង!
ពិតជារំខានមែន។ ដឹងជាធ្វើអញ្ចឹងមានប្រយោជន៍អីទេ…
អ្នកដែលចុច Link របស់ប្លុក “រៀនដើម្បីខ្មែរ” របស់ សាមាឌី ក៏ត្រូវតែ Scan កុំព្យូទ័ររបស់ខ្លួនចេញដែរ ខ្ញុំមើលហើយ Link នោះចរាចរទៅអ្នកនៅស្រុកខ្មែរស្ទើរគ្រប់គ្នា ដោយសារតែមានរូបស្រីមានសុដន់ធំម្នាក់នោះ ហើយបើចុចលើវាហើយនឹងមានមេរោគចូលភ្លាម។