នឹងមានការហោះហើរដោយផ្ទាល់ អូស្ត្រាលី – កម្ពុជា 17/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: Asia, Australia, ការហោះហើរ, ប្រទេសកម្ពុជា, ប្រទេសអូស្ត្រាលី, យន្តហោះ, អាកាសចរណ៍ខ្មែរ, Cambodia, Government, Phnom Penh
trackback
តាមសារព័ត៌មានរបស់ The Phnom Penh Post បានអោយដឹងថា នឹងមានក្រុមហ៊ុនអាកាសចរជាតិរបស់អូស្ត្រាលីមួយ ដាក់អោយមានជើងហោះហើរដោយផ្ទាល់តែម្ដង រវាងប្រទេសកម្ពុជា និង ប្រទេសអូស្ត្រាលី នៅដើមឆ្នាំក្រោយនេះ។ នេះវានឹងកាន់តែងាយស្រួលមួយកំរិតទៀត សំរាប់ការហោះហើររវាងប្រទេសទាំងពីរនេះ ព្រោះដូចយើងបានដឹងហើយមានប្រជាជនខ្មែរជាច្រើនកំពុងតែរស់នៅក្នុងប្រទេសអូស្ត្រាលី។
ប្រទេសកម្ពុជាបានបើក អោយមានការហោះហើរដោយផ្ទាល់ មកដល់ប្រទេសកម្ពុជាតែម្ដងជាច្រើនក្នុងឆ្នាំនេះ ដែលមានក្រុមហ៊ុនហោះហើរផ្ទាល់ មកដល់ប្រទេសកម្ពុជាដល់ទៅចំនួន ២៣ ហើយ នេះបើតាមសម្ដីរបស់លោក ហូ វ៉ាន់ឌី ដែលជាសហប្រធាននៃក្រុមការងារទេសចរណ៍ឯកជន នៃប្រទេសកម្ពុជាអោយបានដឹង ដែលដំណើរការនេះគាត់ហៅវាថា “open-sky policy” ហើយលោកក៏បានបន្តទៀតថាដោយសារតែដំណើរការនេះយើងឃើញថាចំនួនភ្ញៀវទេសចរណ៍កើនឡើងច្រើនជាងមុនរៀងរាល់ឆ្នាំ។
ចំនួនអ្នកទេសចរណ៍បរទេសបានកើនឡើងចំនួន ១៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងកំឡុងពេលប្រាំបួនខែដំបូងនេះមានភ្ញៀវទេសចរណ៍ដល់ទៅចំនួន ២ ០៨៤ ៧៨៩ (ជាងពីរលាន) នាក់ នេះបើយោងតាមក្រសួងទេសចរណ៍អោយបានដឹង។ ហើយបើនិយាយអំពីអ្នកទេសចរណ៍ជនជាតិអូស្ត្រាលីវិញបានកើនឡើងជិតចំនួន ប្រាំបីភាគរយ ដែលមានចំនួនភ្ញៀវ ៧៣ ៣៨៥ (ជាងប្រាំពីរម៉ឺន) នាក់ចាប់រាប់ពីខែ មករា ដល់ កញ្ញា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១០ គឺមានភ្ញៀវអូស្ត្រាលីតែចំនួន ៦៨ ១៧០ (ជិតប្រាំពីរម៉ឺន) នាក់ប៉ុណ្ណោះ៕៚
Related articles
- Soon Direct Flights between Australia and Cambodia. (livinginpp.wordpress.com)
- Welcome to Cambodia – Phnom Penh, Cambodia (travelpod.com)
- Cambodia: Where the Khmer go on vacation. (livinginpp.wordpress.com)

ស្រួលហើយអ៊ីចឹង
បើពិតមែន ពិតជាល្អមែនទែន អាចសំរួលខ្មែរនៅNZ & AUS អាចមក
លេងស្រុកបានងាយស្រួលនឹងចំណាយពេលហោះខ្លីជាងមុន
អ្នកនៅអឺរ៉ុបបានក្រុមហ៊ុនបារាំងហោះទៅដល់ស្រុកខ្មែរផ្ទាល់។