ព័ត៌មានដកស្រង់៖ ប្រគល់ផ្ទះ២២ខ្នងដល់ពលរដ្ឋក្រីក្រមកពីគំនរសម្រាមស្ទឹងមានជ័យ 20/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: គំនរសំរាម, ផ្ទះ, ភ្នំពេញប៉ុស្តិ៍, ស្ទឹងមានជ័យ, អង្គការក្រៅរដ្ឋាភិបាល, Bernadette Bolo-Duthy, Khmer Harvest Build
add a comment
- ដកស្រង់ចេញពី ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ៖ អង្គការសង្គមស៊ីវិលមួយ បានផ្ដល់ផ្ទះចំនួន ២២ខ្នងដល់ប្រជាពលរដ្ឋនៅស្រុកពញាឮ ខេត្តកណ្ដាល កាលពីថ្ងៃសៅរ៍ម្សិលមិញ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជួយដល់ប្រជាពលរដ្ឋ ដែលត្រូវបានសង្គ្រោះចេញពីតំបន់គំនរសំរាមស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ។
ការផ្ដល់ជូននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមអ្នកស្ម័គ្រចិត្តរបស់អង្គការនេះចំនួន ៣០០នាក់ មកពីបណ្ដាប្រទេសផ្សេងៗក្នុងពិភពលោក បានមកជួបជុំគ្នា និងបានចំណាយពេលមួយសប្ដាហ៍ ដើម្បីសង់ផ្ទះតាមគម្រោងមួយឈ្មោះថា «Khmer Harvest Build» សម្រាប់ប្រជាពលរដ្ឋក្រីក្រទាំងនេះ។
អ្នកស្រី Bernadette Bolo-Duthy នាយិកាប្រចាំប្រទេសរបស់អង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានមានប្រសាសន៍ថា ក្ដីសង្ឃឹម និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅពេលនេះ គឺជាការបញ្ជាក់ពីគោលបំណង និងទិសដៅឆ្ពោះទៅអនាគតរបស់អង្គការលំនៅឋាន ដែលធ្វើការលើកស្ទួយជីវភាពប្រជាពលរដ្ឋក្រីក្រទាំងនេះ ឲ្យមានភាពប្រសើរឡើង។
អ្នកស្រីមានប្រសាសន៍ថា៖ «គោលបំណងរបស់យើង គឺជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន តាមរយៈការលើកកម្ពស់សហគមន៍ ដើម្បីឲ្យពួកគាត់ទទួលបានជីវិតរស់នៅក្នុងជីវភាពដ៏សមរម្យមួយ»។
Related articles
- បច្ចេកវិទ្យា៖ ពិនិត្យ អក្ខរាវិរុទ្ធ ជា មួយ Firefox Add-ons (varychin.com)
- ប្រទេស ថៃ ផ្តល់ ជំនួយ ទឹកប្រាក់ ដប់ ម៉ឺន ដុល្លារ ដល់ កម្ពុជា (varychin.com)
- សុខភាព៖ ថ្នាំ អាស្ពីរីន និង មហារីក (varychin.com)
អ្នកលេងសំដី៖ លោក ហ៊ុន សែន 20/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, អ្នកលេងសំដី.Tags: Asia, នាយករដ្ឋមន្ត្រីខ្មែរ, ប្រទេសកម្ពុជា, ពួកបំផ្លាញជាតិ, ហ៊ុន សែន, អំពើពុករលួយ, អ្នកលេងសំដី, Cambodia, Government, Phnom Penh
9 comments
“ធ្វើម្ដេចដឹងថាអ្នកណាពុករលួយ បើពួកគេអត់សរសេរលើថ្ងាសពួកគេផងថា ពួកគេពុករលួយ” — ហ៊ុន សែន
Related articles
- នឹង មាន ការ ហោះហើរ ដោយ ផ្ទាល់ អូស្ត្រាលី – កម្ពុជា (varychin.com)
- Samsung ប្ដឹង Apple ប្រឆាំង នឹង ទូរស័ព្ទ iPhone 4S (varychin.com)
- សុខភាព៖ ថ្នាំ អាស្ពីរីន និង មហារីក (varychin.com)
វីដេអូចំរៀងបរទេស៖ Rolling In The Deep 20/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in វីដេអូចំរៀងបរទេស.Tags: ចំរៀងបរទេស, Rolling In The Deep, VazquezSounds, YouTube
add a comment
EU ប្រកាសដក TSA ចេញពីប្រលានយន្តហោះ 20/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានអន្តរជាតិ.Tags: Airport, ទ្វីបអឺរ៉ុប, ប្រលានយន្តហោះ, ម៉ាស៊ីនស្គែន, សហគមន៍អឺរ៉ុប, European Union, Transportation Security Administration, United States, X-Ray
add a comment
សហគមន៍អឺរ៉ុប រឺ European Union បានប្រកាសនៅសប្ដាហ៍នេះ ក្នុងការហាមឃាត់មិនអោយប្រើប្រាស់ម៉ាស៊ីនស្គែនខ្លួនប្រាណ ដែលប្រើប្រាស់ដោយកាំរស្មីអ៊ិច ក្នុងគ្រប់ប្រលានយន្តហោះទាំងអស់ក្នុងអឺរ៉ុប ព្រោះតែវាទាក់ទងនឹង ការប៉ះពាល់ដល់សុខភាពដោយសារតែកាំរស្មីនេះ អាចបណ្ដាលអោយកើតជំងឺមហារីកបាន។

ប៉ុន្តែម៉ាស៊ីនស្គែននេះ នៅតែបន្តប្រើប្រាស់នៅសហរដ្ឋអាមេរិកនៅឡើយទេ។ នៅពេលនិយាយអំពីការប្រើម៉ាស៊ីនស្គែននេះគេតែងតែប្រើពាក្យខ្លីមួយខ្លីថា TSA ដែលមកពីពាក្យពេញថា Transportation Security Administration។
ការប្រើម៉ាស៊ីនស្គែននេះ បានជួយដល់ការថែរក្សាសុវត្ថិភាពច្រើន ដោយអ្នកដែលលាក់របស់គ្រោះថ្នាក់ ខុសច្បាប់ផ្សេងៗដូចជាគ្រឿងញៀន គ្រឿងផ្ទុះ កាំបិត កាំភ្លើង និង របស់ផ្សេងៗទៀតមិនអាចលាក់បាំងបាន ដែលនេះវាពិបាកសំរាប់ពួកភេរវកម្ម ក្នុងការនាំយកគ្រឿងផ្ទុះផ្សេងៗ មកបន្ទុះសំលាប់មនុស្សបានទៀត។
Related articles
- Europe Bans X-Ray Body Scanners Used at U.S. Airports (gloucestercitynews.net)
- Europe Bans Airport X-Ray Body Scanners Amid Cancer Concerns (livescience.com)
- Europe Bans Airport X-Ray Scanners that U.S. Still Uses (newsfeed.time.com)
