កំសាន្ដវីដេអូ៖ រឿងងាយសោះ ចាំបាច់ធ្វើវាយ៉ាងពិបាក 05/12/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តជាវីដេអូ.Tags: កំសាន្ដវីដេអូ, រឿងងាយ, រឿងងាយ ធ្វើអោយពិបាក, រឿងពិបាក, YouTube
add a comment
លោកជានាយករដ្ឋមន្ត្រីជំរិតអំណាច លោកគួរចុះចេញ 05/12/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: គណបក្ស កឹម សុខា, ប៉ែន សុវណ្ណ, ប្រទេសយួន, យួន, វិទ្យុអូស្ត្រាលី, ហ៊ុន សែន
19 comments
ដើម្បីអំណាចសុខចិត្តអោយយួនមក រស់នៅក្នុងប្រទេសប្រសេចប្រសាច ដើម្បីអំណាចសុខចិត្តបញ្ជូនប្រជាជនខ្លួនឯងទៅអោយទៅឈឺគ្រុនចាញ់ ជាន់មីន អត់អាហារស្លាប់នៅ “ក៥” ដើម្បីអំណាចសុខចិត្តធ្វើកិច្ចសន្យាបង្ហិនបង្ហោចជាតិខ្លួនឯង ដើម្បីអំណាចសុខចិត្តក្បត់មិត្តភ័ក្ដិខ្លួន ចូលដៃជាមួយបរទេសចាប់មិត្តភ័ក្ដិយកទៅដាក់គុក ស្នាដៃរបស់គេសោះដែលទៅសុំជំនួយពីយួនមកវាយរំដោះជាតិ បែរជាមកស្រែកក្ដែងៗចំនួន ៣០ ឆ្នាំថាជាស្នាដៃខ្លួន………
របស់បានមកដោយឆក់ប្លន់ ជំរិតពីគេ បែរជាយកមកនាំគ្នាហ៊ឺហា ហ៊ឹកហ៊ាក់ របស់មិនមែនជារបស់ខ្លួន មិនមែនកើតចេញពីអំពើមនុស្សធម៌របស់ខ្លួន តែនៅតែខំក្រាញ់ននៀល គេគ្រប់គ្នាថា “អោយគេវិញទៅ ព្រោះមិនមែនរបស់លោកទេ លោកបានមកដោយអំពើឆក់ប្លន់” តែនៅតែចចេស ចាត់ការ ធ្វើទុក្ខទោសគេគ្រប់គ្នា ដែលចង្អុលបង្ហាញប្រាប់។ របស់បានមកមិនតាមផ្លូវធម៌ គេប្រាប់ថាអោយទៅគេវិញតាមផ្លូវធម៌ តែមិនចង់ទេ មើលទៅប្រហែលដូចពាក្យគេថា “របស់បានមកដោយកខ្វក់នឹងត្រូវបញ្ចប់ទៅវិញដោយកខ្វក់” ហើយមើលទៅ។
យើងជា “ចោរប្លន់” ម្នាក់ពេលដែលចូលមកនៅក្នុងស្រុក ចូលសាលារៀន ចូលវត្ត ចូលព្រះវិហារ គួរណាស់កែប្រែខ្លួនមកជាមនុស្សល្អ យកធម៌ដាក់ក្នុងចិត្ត តែនេះបែរជានៅតែកាចសាហាវ កាប់សំលាប់ ហិង្សា អាងវាយ ទាត់ ធាក់ អាងកំលាំងបាយ។ ខ្លួនធ្លាប់ជា “ចោរប្លន់” មកដល់សង្គមអីឡូវហើយ នៅតែមិនចោលមារយាទដដែល នៅតែប្លន់យករបស់គេដដែល ប្លន់ដីប្រជារាស្ត្រ ប្លន់ផ្ទះសម្បែងប្រជារាស្ត្រ ប្លន់យកសិទ្ធិសេរីភាព បង្កភាពអយុត្តិធម៌ពេញផ្ទៃប្រទេស នេះបានចំជាគេហៅថា “ចោរមិនដូរមារយាទ”។
Related articles
- បច្ចេកវិទ្យា៖ ការពារ គេហទំព័រ និង ប្លក់ របស់ អ្នក (varychin.com)
- Repost៖ តើ ដើមទ្រូង Paris Hilton មាន ឥទ្ធិពល ប៉ុណ្ណា ? (varychin.com)
- ជជែក៖ ហេតុអ្វី ត្រូវ បោះឆ្នោត អោយ គណបក្ស សម រង្ស៊ី? (varychin.com)
