ដំណឹងសំរាប់អ្នកប្រើ iPhone BlackBerry Gmail 07/12/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មានផ្សេងៗ, ព័ត៌មានអន្តរជាតិ.Tags: Apple, ទូសរស័ព្ទ, បច្ចេកវិទ្យា, BlackBerry, Gmail, IPhone, Julian Assange, Smartphones
trackback
លោក Julian Assange ដែលជាស្ថាបនិកនៃអង្គការ Wikileaks បាននិយាយសំដៅទៅអ្នកប្រើ iPhone, BlackBerry, Gmail មួយឃ្លាថា “You’re all screwed”។ នេះក៏ដោយសារក្រុមហ៊ុនមួយចំនួនរបស់ប្រទេសនៅលោកខាងលិច និង ក្រុមហ៊ុនចិន មានលក់គ្រឿងប្រដាប់ដែលអាចតាមដានជាមួយនឹងទូរស័ព្ទទាំងនោះបាន។

ផលិតផលដែលក្រុមហ៊ុនទាំងនោះផលិតឡើង អាចប្រើទូរស័ព្ទទាំងនោះ ដើម្បីលួចថតរូបដល់អ្នកប្រើ និង អ្នកនៅជុំវិញបាន ដោយអ្នកមិនទាំងដឹងខ្លួនផង។ ក្រុមហ៊ុនទាំងនោះក៏លក់ផលិតផល ដែលអាចអោយពួកគេប្ដូរសារដែលអ្នកសរសេរ អាចតាមដានទីតាំងរបស់អ្នក និង អាចដឹងពីមនុស្សក្នុងបញ្ជីអ៊ីមែលរបស់អ្នក។
គួរបញ្ជាក់ថាក្រុមហ៊ុនដែលលក់ផលិតផលនោះខាង Wikileaks បានអោយដឹងថាមានដល់ទៅចំនួន ១៦០ ក្រុមហ៊ុន ក្នុងប្រទេសចំនួន ២៥ ប្រទេស។ ផលិតផលនោះក៏អាចលួចថតសំលេងរបស់អ្នកកំពុងនិយាយគ្នា តាមទូរស័ព្ទ រឺ ក្រៅទូរស័ព្ទហើយផ្ញើទៅពួកគេបាន សូម្បីតែទូរស័ព្ទរបស់អ្នកដាក់ជា Stand-by mode ក៏ដោយ។
ចំណែកអ្នកកាសែតម្នាក់មកពីទស្សនាវដ្ដីប្រចាំសប្ដាហ៍នៃប្រទេសអ៊ីតាលី L’Espresso គឺលោក Stefania Maurizi បាននិយាយថាផលិតផល Software នោះមិនគ្រាន់តែប៉ុណ្ណោះទេ គឺថែមទាំងអាចបង្កើតសារក្លែងក្លាយហើយផ្ញើសារនោះចេញទៀតផង។ Steven Murdoch មកពីក្រុម Cambridge Security បាននិយាយថា Software ទាំងនោះក៏កំពុងបានផលិតដោយក្រុមហ៊ុននៅប្រទេសអង់គ្លេស ដែលក្រុមហ៊ុនខ្លះមានទីតាំងនៅ Surrey និង Oxford ទៀតផង។
Related articles
- iPhone, BlackBerry, Gmail users are ‘all screwed’: Julian Assange (news.nationalpost.com)
- Julian Assange to iPhone, Blackberry users: you’re screwed (geek.com)
- បច្ចេកវិទ្យា៖ ការពារ គេហទំព័រ និង ប្លក់ របស់ អ្នក (varychin.com)

មតិ»
No comments yet — be the first.