កំប្លែងភាសាខ្មែរ៖ ខ្លា 12/01/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែងជាភាសាខ្មែរ.Tags: កំប្លែង, ព្រៃឈើ, សត្វខ្លា, ស៊ីមនុស្ស
add a comment
មានកាលមួយបុរសម្នាក់ដើរកាត់ក្នុងព្រៃ ស្រាប់តែមានខ្លាមួយចេញមកក្រញៅក្រញិច ខាំហែកបុរសម្នាក់នោះស៊ីជាអាហារបាត់ទៅ។ ថ្ងៃក្រោយមកទៀត មានបុរសម្នាក់ទៀតបានដើរកាត់ក្នុងព្រៃនោះដដែល ស្រាប់តែខ្លានោះចេញមកក្រញៅក្រញិច ខាំហែកបុរសម្នាក់នោះស៊ីជាអាហារបាត់ទៅម្នាក់ទៀត។ ថ្ងៃក្រោយមកទៀតមានបុរសម្នាក់ទៀត បានដើរកាត់ក្នុងព្រៃនោះដែរ ស្រាប់តែខ្លានោះចេញមកក្រញៅក្រញិច ខាំហែកបុរសនោះទៀត តែមុននឹងដាច់ខ្យល់ស្លាប់បុរសនោះបានសួរទៅខ្លានោះថា “ហេតុអ្វីបានជាឯងខាំសំលាប់ស៊ីមនុស្សគ្រប់គ្នា ដោយគ្មានអាសូរ ដោយគ្រាន់តែគេដើរកាត់តាមព្រៃនេះអញ្ចឹង?” ខ្លានោះបានឆ្លើយថា “សូមបើកមើលវចនានុក្រមសម្ដេច ជួន ណាត តើខ្លាមានន័យថាម៉េច? យីស ល្ងង់ណាស់”។
ខ្លាក្នុងវចនានុក្រមសម្ដេច ជួន ណាត មានន័យថា ចុចទីនេះ
Related articles
- មនុស្ស ២៦០៨ នាក់ ស្លាប់ ដោយសារ អេដស៍ ឆ្នាំ ២០១១ (varychin.com)
- ទូរស័ព្ទចងអាឃាត(១) (archphkai.wordpress.com)
- Repost៖ តើ ដើមទ្រូង Paris Hilton មាន ឥទ្ធិពល ប៉ុណ្ណា ? (varychin.com)
ចំរៀងខ្មែរ៖ ក្បត់ហួសទៅហើយ 12/01/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀងខ្មែរ.Tags: ក្បត់ហួសទៅហើយ, ព្រាប សុវត្ថ
add a comment
កំសាន្ដរូបភាព៖ មួយណាស្រី មួយណាប្រុស? 12/01/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែងរូបភាព, កំសាន្តរូបភាព.Tags: ប្រុស, រូបភាព, ស្រី
add a comment
ព័ត៌មានអន្តរជាតិ៖ ជំរំរៀនយំនៅកូរ៉េខាងជើង 12/01/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានអន្តរជាតិ.Tags: កូរ៉េខាងជើង, កូរ៉េខាងត្បូង, គីម ជុង អ៊ីល, យំក្លែងក្លាយ, Daily NK, Kim Il-sung, Kim Jong-il, North Korea, South Korea
2 comments
បើតាមការអោយដឹងពីគេហទំព័រមួយរបស់កូរ៉េខាងត្បូង Daily NK និយាយអំពីប្រទេសកូរ៉េខាងជើងថា ប្រទេសនេះនឹងដាក់ទោសទណ្ឌ ដល់ប្រជាជនរបស់ខ្លួនណាដែលមិនចូលរួមកាន់ពិធីកាន់ទុក្ខដល់លោក គីម ជុង អ៊ីល ដែលទើបស្លាប់ថ្មីៗនេះ ដែលទោសនេះនឹងត្រូវជាប់គុកដល់ទៅ ៦ ខែទៀតផង។ ហើយគេហទំព័រខាងលើក៏បានអោយដឹងទៀតថាប្រជាជនដែលចូលរួមកាន់ទុក្ខ ប៉ុន្តែត្រូវបានគេរកឃើញថា សំរក់ទឹកភ្នែកមិនពិតនឹងត្រូវបញ្ជូនទៅជំរំដើម្បីរៀនសូត្រឡើងវិញ។
ស្ដាប់ទៅដូចជាយ៉ាងដូចជំនាន់ អាពត អញ្ចឹង មានតាមមើលអ្នកសម្រក់ទឹកភ្នែកមិនពិតទៀត ហើយដូចកូរ៉េខាងជើងនេះ ធ្វើម្ដេចបានដឹងថាអ្នកណាសម្រក់ទឹកភ្នែកក្លែងក្លាយទៅ? គិតទៅរបបកុម្មុយនិស្តផ្ដល់តែភាពជូរចត់ សំរាប់សង្គមមនុស្សគ្រប់កន្លែង អោយតែមនោគមវិជ្ជានៃរបបនេះជះក្លិនដល់ទីណា ទីនោះនឹងជួបតែក្ដី វិនាសហិនហោច៕៚
ទឹកភ្នែកពិត រឺ ទឹកភ្នែកក្លែងក្លាយ គីម ជុង អ៊ុន?
Related articles
- North Korea to punish ‘non-mourners’: Report – NDTV (ndtv.com)
- NKorea Punishing Bad Mourners: Report (myfoxphoenix.com)
- North Korea reportedly punishing those who didn’t sufficiently mourn Kim Jong Il (foxnews.com)


