កំប្លែងរូបភាព៖ អាស៊ីក្នុងកែវភ្នែកជនជាតិអាមេរិក 02/02/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែងរូបភាព, កំសាន្តរូបភាព, ព័ត៌មានជាតិ.Tags: ចិន, ប៉ាគីស្ថាន, វៀតណាម, អាមេរិក, អាស៊ី, Cambodia
2 comments
នេះគឺជាផែនទីកំប្លែងលេង ជាមួយជនជាតិអាមេរិកតែប៉ុណ្ណោះ ក្នុងកែវភ្នែករបស់អាមេរិកប្រទេសថៃគឺជា “ផ្ទះបនពេស្យា” ប្រទេសវៀតណាមគឺជា “ទីវាលកប់ខ្មោច” ប្រទេសអាហ្ក្រានីស្ថានគឺជា “វៀតណាមទីពីរ” ប្រទេសប៉ាគីស្ថានគឺជា “កម្ពុជាទីពីរ” ប្រទេសចិនគឺជា “ផ្សារទំនើប”……..ល………
Related articles
- Cambodian workers hold ‘people’s tribunal’ to look at factory conditions (guardian.co.uk)
- ‘Made in China’ Is Starting to Get Too Expensive (dailyfinance.com)
- Nike supplier to pay $US1 million to short-changed workers (smh.com.au)
ACTA គឺជាអ្វី? 02/02/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មានអន្តរជាតិ.Tags: ACTA, Anti Counterfeit Trade Agreement, Economic, Petition, Treaty
add a comment
ពេលកន្លងមកនេះបញ្ហាជាច្រើនកើតឡើង ក្នុងសកលលោកទាំងមូលដូចជា គ្រោះមហន្តរាយធម្មជាតិ វិបត្តិសេដ្ឋកិច្ចសកល ការងើបឡើងផ្ដួលរំលំរបបផ្ដាច់ការ រឺ ហៅមួយទៀតគឺថា “បដិវត្តន៍” នៅពិភពអារ៉ាប់ជាដើម ដែលបញ្ហាទាំងអស់នេះអ្នកទាំងគ្នាបានដឹងលឺគ្រប់គ្នារួចមកហើយ បញ្ហាខ្លះក៏បានបញ្ចប់ បញ្ហាខ្លះក៏នៅតែបន្ត ហើយមិនដឹងដោះស្រាយតាមវិធីណា។
ចង់ដឹងបន្ថែមអំពី SOPA ចុចទីនេះ
ថ្មីៗនេះក៏មានរឿងបន្តបន្ទាប់កើតឡើងដែរ ដែលអ្នកទាំងគ្នាប្រហែលបានលឺ ពាក្យមួយចំនួនដូចជា “SOPA” និង “PIPA” ហើយក្រោយមកដោយមានការតវ៉ាប្រឆាំង ទាំងពីរនេះបានបាត់បង់ជីវិតទៅ តែអីឡូវចូលដល់រឿងមួយទៀតគឺ ACTA អញ្ចឹងតើ ACTA ជាអ្វី?

ACTA មកពីពាក្យថា Anti Counterfeiting Trade Agreement នេះគឺជារបៀបនៃការត្រួតពិនិត្យមួយទៀត លើប្រព័ន្ធអ៊ីនធឺណិតជាអន្តរជាតិ ដែលរដ្ឋាភិបាលនៃប្រទេសជាច្រើនកំពុងតែបង្កាត់វាអោយកើតទៅជាច្បាប់មួយ ពិតប្រាកដ ដែលអាចត្រួតមើលអ្វីសព្វយ៉ាង លើអ៊ីនធឺណិតយ៉ាងស្របច្បាប់មួយ។ ការបង្កាត់នេះនៅកំពុងតែមានជីវិតរស់នៅនៅឡើយទេ តែក៏កំពុងតែស្ថិតនៅក្នុងភាពចម្រូងចម្រាស នៅឡើយដែរ ដោយសារតែអ្នកប្រើប្រាស់ជាច្រើន កំពុងតែតវ៉ាក្នុងការបង្កើតច្បាប់នេះ ដែលការបង្កើតច្បាប់នេះធ្វើឡើងដោយស្ងាត់ៗ មិនមានឆ្លងកាត់សភាបោះឆ្នោតយល់ព្រម ជារបៀបរបបនៃប្រជាធិបតេយ្យនោះឡើយ។
- តើហេតុអ្វីបានជាអ្នកប្រើប្រាស់អ៊ីនធឺណិតមិនចូលចិត្ត ACTA?
អ្នកប្រើប្រាស់អ៊ីនធឺណិតមិនចូលចិត្ត ACTA ព្រោះបាត់បង់ភាពឯកជន គ្រប់យ៉ាងលែងមានការសំងាត់អ្វីទាំងអស់ ដែលវាហាក់បីដូចជាគ្រប់សកម្មភាពរបស់យើង លើអ៊ីនធឺណិតកំពុងតែមានមនុស្សម្នាក់កំពុងបើកភ្នែក សំលឹងមើលអញ្ចឹងដែរ។ ច្បាប់នេះក៏នឹងរាំងខ្ទប់ដល់ការទិញដូរលើប្រព័ន្ធអ៊ីនធឺណិត ដែលមានលក្ខណៈមិនត្រឹមត្រូវដែរ ដែលនេះមនុស្សភាគច្រើនគិតថាច្បាប់នេះ ដូចជាឃោរឃៅពេក ឧទាហរណ៍មនុស្សទិញថ្នាំតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីព្យាបាលជំងឺ ដោយសារអ្នកជំងឺរស់នៅប្រទេសផ្សេង ដែលមិនអាចរកថ្នាំនោះក្នុងស្រុកបាន រឺ អ្នកជំងឺមិនមានលុយគ្រប់គ្រាន់ដើម្បីធ្វើដំណើរមកទិញថ្នាំនោះពីទីឆ្ងាយ។
មួយវិញទៀតឧទាហរណ៍ថា មនុស្សទិញគ្រាប់ពូជកសិកម្មផ្សេងៗពីទីឆ្ងាយ ពីប្រទេសផ្សេងលែងបានទៀត អញ្ចឹងបញ្ហាកង្វះស្បៀងអាហារ ការមិនមានគ្រាប់ពូជគ្រប់គ្រាន់ដើម្បីដាំដុះនឹងកើតឡើង ហើយភាពក្រីក្រនឹងកើនបន្ថែមទៀត។ ប្រសិនជាអ្នកមិនចូលចិត្ត ACTA ហើយចង់ប្រឆាំងនឹងច្បាប់នេះ អ្នកអាចចុះហត្ថលេខាលើលិខិតស្នើសុំទៅអាជ្ញាធរដោយ ចុចទីនេះ
Related articles
- Should you act on ACTA? (gizmodo.com.au)
- ACTA: the legislation that makes SOPA and PIPA look reasonable (jhnconnect.com)
- SOPA/PIPA, ACTA, TTP: Where does it end? (piedtype.com)

