កូរ៉េខាងជើង ៣០ គ្រួសារត្រូវការអ្នកជួយសង្គ្រោះ 16/02/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានអន្តរជាតិ.Tags: កូរ៉េខាងជើង, គីមចុងអ៊ុន, គីមជុងអ៊ីល
11 comments
តើអ្នកទាំងអស់គ្នាដឹងទេថា ស្ថានភាពប្រជាជនកូរ៉េខាងជើងយ៉ាងដូចម្ដេចដែរ? បើនិយាយប្រៀបធៀបអោយងាយស្រួលយល់គឺ ស្ថានភាពដូចជំនាន់ ប៉ុល ពត គ្មានម្ហូបអាហារគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព ពិបាកសូម្បីតែញញឹម សើច យំ ព្រោះអាចប្រឈមមុខនឹងការយកទៅសំលាប់ចោល។ គ្រប់យ៉ាងក្នុងប្រទេសនេះ ស្ថិតក្នុងកណ្ដាប់ដៃមនុស្សតែម្នាក់ជាអ្នកសំរេចចិត្ត និង គ្រប់គ្រង ទាំងតុលាការ ទាំងយោធា ប្រជាជនក្នុងប្រទេសនេះ ទោះបីជាមិនពេញចិត្តនឹងការដឹកនាំនៃមេរបស់ខ្លួន ហ៊ានរិះគន់ រឺ គ្រាន់តែសំដែងការមិនពេញចិត្តតាមរយៈកាយវិការ ទឹកមុខក៏នឹងប្រឈមមុខនឹងការស្លាប់ដែរ។ រឿងដែលអាក្រក់បំផុតនោះ ដែលសូម្បីតែប្រជាជនខ្លួនដែលរត់ចេញ រឺ លួចរត់ចេញពីប្រទេសនេះទៅប្រទេសក្បែរខាង ដើម្បីគេចអោយផុតពីរបបដ៏មហាឃោរឃៅក៏មិនអាចដែរ ពួកគេនឹងក៏នឹងត្រូវស្លាប់មិនខាន បើសិនជាពួកគេត្រូវបានគេចាប់បាន នេះវាដូចពាក្យខ្មែរនិយាយអោយរបបវាលពិឃាដ ប៉ុល ពត អញ្ចឹងថា “គុកឥតជញ្ជាំង”។
អីឡូវនេះ គីមជុងអ៊ុន ដែលទើបតែឡើងស្នងដំណែងថ្មីៗពី គីមជុងអ៊ីល នោះបានចាប់យកប្រជាជនរបស់ខ្លួន ដែលព្យាយាមរត់គេចពីប្រទេសនេះ ក្នុងឱកាសពេលបុណ្យសពឪពុករបស់ខ្លួន យកទៅប្រហារជីវិត ហើយអ្វីដែលអាក្រក់នោះគឺនឹងត្រូវប្រហារជីវិតមួយគ្រួសារទោះមនុស្សក្នុងគ្រួសារផ្សេងទៀតនោះ មិនបានរត់គេចក៏ដោយ។ គួរបញ្ជាក់ថាអីឡូវនេះមនុស្សចំនួន ៣០ នាក់ហើយដែលត្រូវចាប់បាន និង រង់ចាំការប្រហារជីវិត ដូច្នេះវាមានន័យថា ៣០ គ្រួសារនឹងត្រូវគេយកទៅសំលាប់។ តាមការអោយដឹងមនុស្សចំនួន ៣០ នាក់បានរត់គេចផុតពីប្រទេសកូរ៉េខាងជើងទៅហើយ ចូលទៅដល់ប្រទេសចិន តែប្រទេសចិនបានចាប់បញ្ជូនពួកគេមកកូរ៉េខាងជើងវិញ។
ចំណែកគេហទំព័រមួយគឺ Change.org បានបង្កើតអោយមានការចូលរួមជួយសង្គ្រោះជនភៀសខ្លួនទាំងនោះ ពីការប្រហារជីវិត ដោយបង្កើតជាលិខិតសំរាប់ផ្ញើទៅអាជ្ញាធរ (Petition) សំរាប់អោយមនុស្សលើអ៊ីនធឺណិត អាចចុះហត្ថលេខារួមគ្នាមួយដើម្បីធ្វើការតវ៉ា ខ្ញុំបានចុះហត្ថលេខាមួយដែរ ចុះអ្នកវិញ? ប្រសិនជាអ្នកចង់ចូលរួមជាមួយ ដើម្បីសង្គ្រោះមនុស្សចំនួន ៣០ គ្រួសារ ពីការប្រហារជីវិតយ៉ាងមហាអយុត្តិធម៌នេះសូមចូលរួមចុះហត្ថលេខាជាមួយពួកយើងដោយ ចុចទីនេះ។
Related articles
- ព័ត៌មាន អន្តរជាតិ៖ ជំរំ រៀន យំ នៅ កូរ៉េ ខាងជើង (varychin.com)
- VIDEO: North Korea marks Kim’s birthday (bbc.co.uk)
- សុខភាព៖ ឈាម សិប្បនិមិត្ត ត្រូវ បាន គេ ផលិត បាន ហើយ (varychin.com)
