តើសម្ដេច សីហនុ ពិតជាស្អាតស្អំមែន? 22/02/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: ខ្មែរក្រហម, សម្ដេច សីហនុ, សីហនុ, ស៊ីសុវត្ថិ ធម្មិកោ, ហ៊ូ នឹម, ហ៊ូ យន់, ហ៊ូ យន់ និង ហ៊ូ នឹម
trackback
តាមព័ត៌មានចុះផ្សាយក្នុងគេហទំព័រ “សារព័ត៌មានសេរី” ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១២ នេះមានចំណងជើងថា “លិខិតមិត្តអ្នកអាន ទីកន្លែងនៃការភ័ន្តច្រឡំ” ដែលខាងក្រោមដាក់ឈ្មោះថា ស៊ីសុវត្ថិ ធម្មិកោ។ ក្នុងសារលិខិតនេះរៀបរាប់ចង់បង្ហាញភាពស្អាតស្អំរបស់សម្ដេច សីហនុ ក្នុងការមិនមានការទាក់ទងនឹងការសំលាប់មនុស្សសំខាន់ពីរនាក់គឺ ហ៊ូ យន់ និង ហ៊ូ នឹម នៅក្នុងឆ្នាំ ១៩៧៧ ដែលករណីនេះត្រូវបានគេលើកឡើងក្នុងសាលាក្ដីខ្មែរក្រហម។
យើងគិតថាការនិយាយរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទៅវិញទេ ដែលកំពុងតែបន្លំភ្នែក ត្រចៀក របស់ប្រជាជនខ្មែរ ព្រោះមានតែមនុស្សខ្វាក់ មនុស្សត្រចៀកថ្លង់ទេ ដែលព្រមជឿថាសម្ដេច សីហនុ ជាមនុស្សស្អាតស្អំនោះ “អ្នកណាជាអ្នកបង្កើតអោយមានរបប ប៉ុល ពត?” គឺសម្ដេច សីហនុ ខ្លួនព្រះអង្គហ្នឹងឯង មានទាំងរូបថត មានទាំងខ្សែអាត់វីដេអូ ដែលគេមើលឃើញគ្រប់គ្នាថាសម្ដេច សីហនុ ក្រោយវាយដួលរំលំរបប លន់ ណុលហើយទៅអោបរឹតគ្នាជាមួយក្រុមពួកអាពតនោះ។
អីឡូវដើម្បីអោយអស់មន្ទិលសង្ស័យសូមអោយសម្ដេច សីហនុ យាងចូលមកក្នុងតុលាការខ្មែរក្រហមនេះ មកបកស្រាយរកខុសត្រូវទៅ បើសិនជាព្រះអង្គស្អាតស្អំទៅខ្លាចអីទៅ បានត្រឹមតែសម្ដីអោបជើងអោបដៃលោក ហ៊ុន សែន ដែលការពារអំពើអាក្រក់របស់ខ្លួន “អរគុណសម្ដេច ហ៊ុន សែន ហើយដែលអោយយុត្តិធម៌ដល់ទូលបង្គំ”។ ហើយក្នុងវីដេអូក៏បានឃើញសម្ដេច សីហនុ នាំក្រុមពួកអាពតទៅលាងខួរចាស់ ចាក់ខួរថ្មីពីប្រទេសចិន ទៅអោនក្រាយសំពះ ម៉ៅស៊ីនទុង ដែរ។
សម្ដេច សីហនុ បានដឹងខ្លួនព្រះអង្គយ៉ាងច្បាស់ អញ្ចឹងហើយទើបបានជាស៊ុមគ្រលុំគ្នាជាមួយលោក ហ៊ុន សែន បង្កើតច្បាប់ការពារខ្លួនរួចជាស្រេចក្នុងរដ្ឋធម្មនុញ្ញកម្ពុជា មិនអោយអ្នកណាប៉ះពាល់ដល់ព្រះអង្គបាន។ សម្ដេច សីហនុ ជាមនុស្សតែម្នាក់ដែលតែងតែព្យាយាមភ្ជាប់ទំនាក់ទំនង ប្រមូលអ្នកដឹកនាំខ្មែរជាច្រើនជំនាន់ទៅរាប់អាន ទទួលយកមនោគមវិជ្ជា តែពីពួកកុម្មុយនិស្តជាមួយ ចិន យួន កូរ៉េខាងជើង។
ដោយសារតែរបបកុម្មុយនិស្តនេះហើយ មិនថាជនជាតិខ្មែរនោះទេ គឺគ្រប់ជនជាតិដែលទទួលឥទ្ធិពលពីវាត្រូវបានគេកាប់សំលាប់ ធ្វើបាប ហើយរបបកុម្មុយនិស្តនេះបូករួមនឹងអ្នកដឹកនាំដែលមានភាពល្ងង់ខ្លៅ យង់ឃ្នងមានក្នុងកោសិកាឈាមផងនោះ អញ្ចឹងហើយបានជាប្រទេសទាំងប៉ុន្មាននោះដិតដាមដោយស្នាមឈាម ទឹកភ្នែក សេចក្ដីវេទនា ហើយពិសេសជាងគេសំរាប់ប្រទេសកម្ពុជាដែលជាអនុស្សាវរីយ៍ដ៏ជូរចត់បំផុតគឺឆ្អឹងគរដូចភ្នំ៕៚
Related articles
- ក្រាហ៊្វិក៖ Bill Gates ចំណាយ អស់ ២៨ ពាន់ លាន ដុល្លារ សំរាប់ មនុស្សធម៌ ចាប់ តាំងពី ឆ្នាំ ២០០៧ (varychin.com)
- Cambodia and the Pull of Angkor Wat (blogher.com)
- មនុស្ស ២៦០៨ នាក់ ស្លាប់ ដោយសារ អេដស៍ ឆ្នាំ ២០១១ (varychin.com)
រដ្ឋធម្មនុញ្ញខ្មែរហាមប៉ះពាល់ស្តេច ខ្ញុំមិនហ៊ាននិយាយអីទេ !
ចាំបងអោយគេទិញបាយមាន់យកទៅអោយញ៉ាំរាល់ព្រឹក បើសិនជាគេប្ដឹងប្ដល់ហើយ…..
ចុមមើលគាត់យាយ
អីគេ គេមិនទាន់និយាយចប់ផង
មានម៉េចទៀតបង?
អត់និយាយទេ
ហាហាហាហាហា ខ្ញុំក៏លែងនិយាយដែរ
ស្រលាញ់់របបសេរីនិយមដូចជាប្រទេសអាមេរិក អង់់គ្លេស ជាដើម
របបគកុម្មនីស្តមិនដែលស្រលាញ់់របបរាជានិយមឡើយ។ក្នុងលោក
នេះមានតែស្ដេចស៊ី ហនុប៉ុណ្ណោះដែលអោបរឹតរបបកុម្មុយនីស្ត ជាពិសេសរបបកុម្មុយនីស្តមួយដែលអាក្រក់់ផុតលេខគឺកូរ៉េខាងជើង។
អត្ថបទនេះនិយាយគ្មានឯកសារអ្វីជាសំអាងសោះ ។ នេះគ្រាន់តែជាទស្សនដែលគេនិយាយតគ្នា ។ សូមអ្នកពិនិត្យឲ្យបានច្បាស់ មុននឹងសរសេរអត្ថបទនេះទ្បើង ។ កុំគ្រាន់តែលឺនិងឃើញ ផ្ទុយមកវិញត្រូវសិក្សាឲ្យបានច្រើន ។
អរគុណ !
អត្ថបទនេះសរសេរមានច្រើនចំណុច ហើយវាជាអត្ថបទដំបូងអញ្ចឹងអត់មានឯកសារសំអាងទេ ព្រោះអត្ថបទនេះជាឯកសារខ្លួនឯងតែម្ដង ដែលសរសេរអំពីការពិតជាក់ស្ដែង។
ចំណុចមួយណានៃអត្ថបទដែលអ្នកមិនពេញចិត្តសូមលើកចំណុចនោះមក!