កំប្លែងភាសាខ្មែរ៖ យាយជីក្នុងបន្ទប់ទឹក 23/02/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែងជាភាសាខ្មែរ.Tags: តែគុជ, ផ្សារថ្មី, យាយជី, ឡានក្រុង
trackback
មានថ្ងៃមួយមានយាយជីម្នាក់ កំពុងរង់ចាំរថយន្តក្រុង តែដោយសាររង់ចាំយូរពេក លោកយាយត្រូវការដោះទុក្ខសត្វ (បត់ជើងតូច) ដោយរកកន្លែងមិនបាន លោកយាយក៏បង្ខំចិត្តចូលទៅសុំគេដោះទុក្ខមួយពេល នៅហាងលក់តែគុជសំរាប់យុវវ័យមួយកន្លែងក្បែរផ្សារថ្មី។
ពេលចូលទៅខាងក្នុង មានសភាពងងឹត ហើយពោរពេញដោយយុវវ័យអង្គុយក្នុងនោះ ទ្រហឹងអឺងកង ភ្លើងដាច់ជាប់ៗ ភ្លឹបភ្លែតៗ។ លោកយាយបានដើរទៅកន្លែងអ្នកលក់ ហើយសុំគេដើម្បីចូលបន្ទប់ទឹក អ្នកលក់ក៏អនុញ្ញាតតែអ្នកលក់បានប្រាប់ជាមុនថា “ក្នុងបន្ទប់ទឹកមានរូបចម្លាក់បុរសននលអាក្រាតកាយ គេដាក់តាំងក្នុងបន្ទប់ទឹក តែគេមានដាក់បន្ទះដែកពិសេស បិទបាំងកេរ្តិ៍ខ្មាសចំពីមុខ បើសិនជាលោកយាយមិនប្រកាន់ទេ សូមអញ្ជើញចុះ”។
ដោយគ្មានជម្រើស យាយជីម្នាក់នោះក៏សម្រេចចិត្តចូល ក្រោយពេលបានដោះទុក្ខរួចហើយ លោកយាយចេញពីបន្ទប់ទឹកមកវិញ ស្រាប់តែក្រុមយុវវ័យទាំងអស់នាំគ្នាទះដៃព្រមគ្នា ជាមួយសម្រែកថា “សូមអបអរសាទរលោកយាយ”។ ដោយក្ដីងឿងឆ្ងល់ យាយជីម្នាក់នោះបានដើរទៅកន្លែងអ្នកលក់ហើយសួរពីមូលហេតុដែលក្មេងៗទះដៃព្រមគ្នា និង ស្រែកអបអរសាទរដល់គាត់។
អ្នកលក់ម្នាក់នោះបានពន្យល់ប្រាប់ថា ប្រសិនជាមានអ្នកណាម្នាក់ បង្ហើបបន្ទះដែកពិសេសដែលបិទបាំងកេរ្តិ៍ខ្មាស រូបចម្លាក់បុរសនោះលួចមើល ភ្លើងនឹងដាច់ងងឹតភ្លាមរហូតដល់អ្នកមើលនោះទម្លាក់បន្ទះដែកនោះវិញទើបភ្លើងភ្លឺវិញ ពេលលោកយាយចូលទៅខាងក្នុង ភ្លើងដាច់យូរគួរសម “ស្វាគមន៍ចូលមកក្រុមយុវវ័យលម្អក្រុងរបស់ពួកយើងលោកយាយ”៕៚
- ដំណឹង សំរាប់ អ្នក ប្រើ iPhone BlackBerry Gmail (varychin.com)
- បច្ចេកវិទ្យា៖ ការពារ គេហទំព័រ និង ប្លក់ របស់ អ្នក (varychin.com)
- ព័ត៌មាន ភាសា អង់គ្លេស៖ 25 of the Strangest Foods from Around The World (varychin.com)
មតិ»
No comments yet — be the first.