ស្ថាបនិកនៃផលិតផល “គោជល់” បានស្លាប់ហើយ 20/03/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានអន្តរជាតិ.Tags: គោជល់, ភេសជ្ជៈប៉ូវកំលាំង, Chaleo Yoovidhya, Red Bull
trackback
Chaleo Yoovidhya ជាសហស្ថាបនិកជនជាតិថៃនៃភេសជ្ជៈប៉ូវកំលាំងដែលខ្មែរយើងហៅថា “គោជល់” ហើយចំណែកភាសាអង់គ្លេសហៅថា “Red Bull” បានស្លាប់ហើយក្នុងជន្មាយុ ៨៨ ឆ្នាំដោយរោគាពាធ។ គាត់ជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុត ក្នុងលោកជាប់ចំណាត់ថ្នាក់លេខ ២០៥ តាមការចុះផ្សាយក្នុងទស្សនាវដ្ដី Forbes។ តែនៅក្នុងប្រទេសថៃគាត់ជាអ្នកមានបំផុតជាប់ចំណាត់ថ្នាក់លេខ ៣។
គាត់មានឪពុកជាជនជាតិចិន និង ម្ដាយជាជនជាតិថៃ ដែលតាមគេអោយដឹងថាកាលពីគាត់នៅក្មេងធ្លាប់លក់ផ្លែឈើ និង សត្វទាដើម្បីចិញ្ចឹមជីវិត។ Chaleo ពិតជាមនុស្សដ៏អស្ចារ្យក្នុងការងារមុខជំនួញ ដែលធ្វើអោយមនុស្សទូទាំងសកលលោក ស្គាល់នូវភេសជ្ជៈប៉ូវកំលាំងរបស់គាត់។ គាត់រៀបការ និង មានកូនប្រាំនាក់។
Related articles
- Thai billionaire who created Red Bull dies (seattlepi.com)
- Co-Founder Of Red Bull Dies (1015jamz.cbslocal.com)
- Chaleo Yoovidhya, ‘Red Bull’ Energy Drink Creator, Dies at 89 (inquisitr.com)


គួរអោយសោកស្តាយមនុស្សដែលមានសមត្ថភាពស្លាប់។ គោជល់ពិតជាឆ្ងាញ់នូវថាមពលដល់ខ្ញុំមែន។
ផឹកច្រើនកើតជម្ងឺទឹកនោមផ្អែម ខំផឹកឲ្យច្រើនបន្តិចទៀតទៅនឹងបានទៅជួបគាត់ហើយ ៕
អត់ទេ អត់ចង់ទៅជួបទេ!
ក្នុងចំណោមភេសជ្ជៈប៉ូវកំលាំង គោជល់ នេះតំលៃខ្ពស់ជាងគេទៀតផង តែផឹកច្រើនអត់ល្អសំរាប់សុខភាពទេ។ ឃើញមានមនុស្សផឹកច្រើនណាស់នៅទីនេះ ជក់បារីក៏ច្រើនដែរ ស្រីៗជក់ច្រើនជាងប្រុសៗទៅទៀត។
លោកស្រុកខ្មែរស្មេហ៍ខ្ញុំ ដាក់រូបគោជល់ខាងលើនេះ ដូចជា មិនមែនជា គោជល់របស់ថៃ ទេដឹង ដូចមិនដែលឃើញថៃលក់ប្រភេទនេះទេ បើតាមខ្ញុំធ្លាប់ដឹងវាជា ផលិតផលរបស់ប្រទេសអូទ្រិសទេ ! មែនទេ ?
អោយតែ Red Bull ទោះនៅកន្លែងណា គេច្រកនឹងអ្វីក៏ជារបស់ម្ចាស់វាតែម្នាក់នោះទេ។ Red Bull របស់ថៃនេះល្បីទូទាំងសកលលោក ហើយលក់ដាច់ និង មានតំលៃថ្លៃជាងភេសជ្ជៈប៉ូវកំលាំង (Enegy Drink) របស់អ្នកផ្សេងទៀតផង។
សង្ស័យនៅស្រុកចិនមាន Red Bull ក្លែងក្លាយទៀតផងក៏មិនដឹង ព្រោះប្រទេសចិនកំពូលខាងចំលង (Copy cat)។
ពិតអ្ចាស់តែមួយមែនឬ ? តែគោជល់ខាងលើមិនមែនគោជល់នៅស្រុកថៃទេ មែនទេ? ខ្ញុំគិតឃើញថា គោជល់ខាងលើ ល្អជាងគេ ខ្ញុំធ្លាប់ផឹកជារៀងរាល់ថ្ងៃ មួយថ្ងៃមួយកំប៉ុង នៅពេលបាយពេលធ្វើការ ដោយធ្វើការយូរពេក ១៨ ម៉ោងមួយថ្ងៃ មួយអាទិត្យ ៧ ថ្ងៃ មួយខែ ៣០ ថ្ងៃ មិនដែលសម្រាកថ្ងៃណា ទេ ៧ ឆ្នាំជាប់រហូត អញ្ចឹងវាជួយ ជាតិវីតាមីន ហើយធ្វើឱយកេងលក់ស្រួល ផងដែរ មិនមែនកេងមិនលក់នោះទេ ! ជឿដែរ?
ពាក្យមួយគេថា “Founder” របស់ Red Bull គឺគាត់តែម្នាក់ទេ ហើយរូបមន្តតែមួយទេ។ ខ្ញុំភ្លេចរសជាតិ Red Bull កាលខ្ញុំហូបកាលស្រុកខ្មែរទៅហើយយូរពេក មិនដឹងដូចគ្នា រឺ យ៉ាងណាទេ? លោកដូចខ្ញុំដែរ ពេលផឹកគោជល់នេះហើយខ្ញុំកេងលក់ស្រួលទៅវិញ
វាមិនដូចគ្នាទេ ខុសគ្នាឆ្ងាយណាស់ ធ្វើនៅស្រុកថៃ អត់ល្អទេ ខ្ញុំកម្រហូបណាស់ មានជាតិស្ករច្រើនពេក តែអាលើហ្នឹងគេធ្វើល្អ មានពីយ៉ាង មួយមានជាតិស្ករ អាកំប៉ុងពណ៌រាងសាកខាងលើគេហ្នឹង អត់មានដាក់ស្ករទេ ។ ហើយរឿងញាំទៅកេងលក់ មកពីញាំវារាល់ថ្ងៃ វាស៊ាំទៅ តែបើយូរៗញាំម្តង កេងមិនចង់លក់ហ្នឹង តែឥឡូវមិនទម្លាប់រាល់ថ្ងៃទេ ខានយូរហើយអត់ញាំទេ កាលមុនមកពីធ្វើការយប់ៗ រៀងរាលយប់ មិនដែលខានថ្ងៃណាទេ ។
មិនដឹងយ៉ាងម៉េចទេរឿងរសជាតិខុសគ្នានេះ ខ្ញុំលឺគេនិយាយអញ្ចឹងដែរហ្នឹង តែចំពោះ Red Bull វាជា Brand Name អន្តរជាតិរបស់បុរសថៃម្នាក់នោះ។
នៅប្រទេសខ្ញុំរស់នៅមាន Red Bull ជា Diet ដែរ ដែលដាក់ជាតិស្ករសប្បនិមិត្ត។
លឺថាញ៉ាំច្រើនមិនបានទេ ព្រោះអាចកើតទឹកនោមផ្អែម។
តាមពិតអាអត់ស្ករហ្នឹងមិនត្រូវកើតតឹកនោផ្អែមទេ ពីព្រោះវាមិនមានដាក់ស្ករ គេធ្វើសម្រាប់អ្នកដែល មិនអាចញាំស្ករបាន ដោយរោគគេមិនឱ្យញាំស្ករ ។ គោជល់នេះ គេដាក់ថា For Body & Mind / it’s made in Autria វាល្អសម្រាប់កូនសិស្សញាំផងដែរ នៅពេលធ្វើការប្រឡងម្តងៗ ។ល។
លោករស់នៅប្រទេសណា?
នៅស្រុកអាមេរិកណា ចុះលោកវិញនៅប្រទេសណាដែរ ?
ខ្ញុំនៅប្រទេសស៊ុយអែត។ តែនៅអាមេរិកម៉េចក៏គោជល់ធ្វេីនៅអូទ្រីសវិញ?
ពិតមែនហើយ អាមេរិកដូចជាមិនប្រកាន់ទេរបស់របរ ជំនួយញធ្វើនីទីណាក៏អនុញ្ញាតឱ្យចូលដែរ ឱ្យត្រូវតាម ស្តង់ស្តាអាមេរិក គោជលហ្នឹងនាំចូលអាមេរិកច្រើនជាង បំផុត ព្រោះឃើញគ្រប់ទីកន្លែងទាំងអស់ ហើយគេចូលចិត្តច្រើនជាងគេ របស់អាមេរិកផ្ទាល់ដូច ឃើញមានដែរ តែមិនសូវចាប់អារម្មណ៍ប៉ុន្មានទេ ។
ក្រោយពីនិយាយជាមួយលោក ខ្ញុំបានទិញមួយកំប៉ុងផឹកដែរ។ ខ្ញុំធ្លាប់សាកភេសជ្ជៈប៉ូវកំលាំងប្រភេទផ្សេងទៀតច្រើនដែរ តែខ្ញុំគិតថាគោជល់ឆ្ងាញ់ជាងគេ។
គិតទៅថៃល្បីល្បាញដល់សកលលោកច្រើនយ៉ាងណាស់ សូម្បីតែម្ហូបថៃអ្នកណាៗក៏ស្គាល់ដែរ។
អញ្ចឹងហើយថៃ ជាប្រទេសដែលគ្មានសង្គ្រាម ដូច្នេះមនុស្សពេញពិភពលោក គេចេញចូលស្រុកថៃច្រើនជាងស្រុកខ្មែរយើង ហើយថៃមានប្រជាជនគេចេញទៅបើកហាងជាច្រើននៅបរទេស ប្រហែលជាមានរដ្ឋាភិបាលគេជួយជ្រមជ្រែងផងមើលទៅ ។ល។
ថៃ នៅប្រទេសខ្ញុំនៅឃើញតែពួកញៀនស្រា និង ញៀនល្បែង គ្មានឃើញបើកហាងអីទេ ច្រើនតែធ្វើការអោយគេ។ តែបើបើកហាងវិញមានតែហាងគក់ ច្របាច់ និង លក់ខ្លួនក្រោយវាំងននហ្នឹងឯង។
ប៉ូលីសនៅស្រុកនេះចាប់បានទាំងហ្វូងៗ ហើយក្នុងចំណោមមួយហ្វូងនោះមានតែម្នាក់គត់ ដែលធ្វើការបង់ពន្ធជូនរដ្ឋ។ នៅក្នុងខ្សែភ្នែកជនជាតិគេនៅទីនេះ មើលមកស្រីថៃ ដូចខ្មែរមើលទៅស្រីយួនអញ្ចឹង (ស្រីរកស៊ីដោយរបស់ម៉ែចែកអោយពីកំណើតហ្នុងឯង)។
ឡូយ!! លោកពូLovepeehs05ដាក់រូបថត មើលទៅសង្ហាបស់ គេ