ព័ត៌មានដកស្រង់៖ ព្យុះចាប់ពីថ្ងៃទី ០១ ដល់ ០៣ មេសា 01/04/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: Asia, Phnom Penh, Cambodia, ប្រទេសកម្ពុជា, ខ្យល់ព្យុះ
trackback
- ដកស្រង់ទាំងស្រុងពី សារព័ត៌មានសេរី
ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងនៅថ្ងៃនេះថា ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៣ ខែមេសា ខាងមុខ ប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពលព្យុះមួយឈ្មោះ ប៉ាកហា ដែលបានកើតនៅសមុទ្រចិនខាងត្បូងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមីនានេះ។
បើតាមសេចក្ដីជូនដំណឹងដដែល ព្យុះប៉ាកហានឹងធ្វើដំណើរមកដល់ឆ្នេរសមុទ្រ ប្រទេសវៀតណាមភាគខាងត្បូងនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១២ ហើយថា ព្យុះនេះនឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជាចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១២ ដែលនឹងបង្កឲ្យផ្ទៃមេឃមានពពកច្រើន, ខ្យល់បក់មកពីទិសនីរតីមានល្បឿនពី ១៥-២៥ km/h, មានភ្លៀងផ្គរ រន្ទះច្រើន ព្រមជាមួយនឹងខ្យល់កន្ត្រាក់ក្នុងល្បឿនពី ២៥-៣៥ km/h នៅតាមបណ្ដារាជធានី ខេត្តមួយចំនួនដូចជា ៖ រាជធានីភ្នំពេញ កណ្ដាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ធំ កំពង់ចាម ពោធិ៍សាត់ កោះកុង កែប កំពត និងខេត្តព្រះសីហនុ។ ហើយរលកសមុទ្រអាចនឹងមានកម្ពស់ពី ១,៥០ ទៅ២ម៉ែត្រ៕
Related articles
- Phnom Penh: Mind the Crap (itchyfeetonthecheap.com)
- ASEAN meeting on military intelligence opens in Cambodia (lookatvietnam.com)
- Quick but quaint, stop in Phnom Penh. – Phnom Penh, Cambodia (travelpod.com)

មតិ»
No comments yet — be the first.