រឿងផ្ទាល់ខ្លួន៖ រាត្រីឯកា 13/04/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿងផ្ទាល់ខ្លួន, សុភមង្គល, ស្នេហា.Tags: ជិន វ៉ារី, ទៀន, រាត្រីស្ងាត់
9 comments
មិនចង់សរសេរអំពីអារម្មណ៍ខ្លួនឯង មកបង្ហាញអោយគេដឹងព្រោះមិនចង់អោយគេគ្រប់គ្នា មិនសប្បាយចិត្តដូចយើងដែរតែធ្វើមិនបាន ព្រោះតែពេលនេះខ្លួន យើងកំពុងតែមានអារម្មណ៍ឯកោ ត្រូវការអោយមនុស្សលួងលោម “បាននិយាយប្រាប់គេដូចបានបបោសអង្អែលខ្លួនឯងនូវចំណែកណាមួយ” ក្នុងខណៈពេលនេះពិតជាត្រូវការភ្លៅមនុស្សម្នាក់ដើម្បីកេងកើយ ហើយបិទភ្នែកព្រឹមៗក្នុងបន្ទប់មួយយ៉ាងស្ងាត់ជ្រងំ ភ្លើងទៀនបញ្ចេញពន្លឺក្រហមស្រទន់ ស្ដាប់សំឡេងនិទានរឿង និង ចំរៀងយ៉ាងថ្នមៗចេញពីបបូរមាត់ពណ៌ផ្កាឈូក…..”បិទទ្វារបេះដូង” ដែលជាសំនៀងដើមរបស់អ្នកស្រី ហ៊ឹម ស៊ីវន រលឹកអោយនឹកពីរឿងគ្រប់យ៉ាង ដែលចារលើដីខ្សាច់ ត្រូវរលុបបាត់ទៅហើយដោយខ្យល់រដូវរងា ដំណក់ទឹកភ្លៀង និង ទឹកជំនន់ខែវស្សា។
ឱ! រាត្រីកាលអើយ ហេតុអ្វីបានជាសេចក្ដីសុខដែលធ្លាប់មាន មិនដែលស្ថិតស្ថេរក្នុងជីវិតជានិច្ចនិរន្ត? អ្នកចង់មកក៏មក អ្នកចង់ទៅក៏ទៅ ហើយបន្សល់ទុកនូវភាពក្រៀមក្រំ ក្នុងវាលវដ្ដសង្សារវិលវល់មិនឈប់ឈរ សំរាប់មនុស្សម្នាក់នេះទៅវិញ ព្រះអាទិត្យលិចគង់រះវិញនៅថ្ងៃស្អែក តែគ្រប់យ៉ាងដែលបាត់បង់ទៅ ដូចទឹកទន្លេដែលហូរគ្មានថ្ងៃត្រលប់ នាំយកសុភមង្គលទៅអស់ តែនៅតែអោយអនុស្សាវរីយ៍ចាស់ៗ ផុសក្នុងបេះដូងម្ដងម្កាល ហើយក៏ឈឺចាប់ក្ដៅផ្សាហួសពីពាក្យអាចបរិយាយបាន “No country for old man – Cormac McCarthy“។

Related articles
- Cambodia deploys huge security for Thaksin rally…Hun Sen private business partner in Kingdom? (khamerlogue.wordpress.com)
- Kampong Cham, Cambodia: The Beginning of our Travels up the Mekong (itchyfeetonthecheap.com)
- Chea : Cambodia (kiva.org)
